Home Blog Page 1554

នាយពាក់មី សង្ឃឹមថាលោក ទេព ពិសិដ្ឋនិងគូស្នេហ៍ មិនថាឱ្យលោកនិងហ្វេនក្រោយបោះពាក្យបែបនេះ

0

ទីបំផុតម្ចាស់ហាង S88 Beauty បានយល់ព្រមសងសំណងតាមពាក្យបណ្តឹងរបស់តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី ហើយក្រោយពីដោះស្រាយជាមួយគ្នាប៉ុន្មានថ្ងៃមកនេះ។ ទន្ទឹមនឹងការដោះស្រាយគ្នារួចស្រាប់តែលោក ទេព ពិសិដ្ឋ ដែលជាម្ចាស់ហាងខាងលើបោះពាក្យថាហ្វេនលោកតិចតែជាហ្វេនគុណភាពមានចំណេះដឹងប្រើខួរក្បាលគិតមិនមែនប្រើភ្នែកគិត ខណៈគូស្នេហ៍លោកបាននិយាយថា បើគេចង់ធ្វើបាបយើង ឱ្យគេធ្វើចុះ ។ ការលើកឡើងនេះលោកពាក់មី បាននិយាយថា សង្ឃឹមថាការបង្ហោះសារនេះមិនមានចេតនាសម្តៅទៅលើលោកនិងហ្វេនរបស់លោក។May be an image of 1 person

នៅព្រឹកថ្ងៃទី៧ ខែសីហា នៅលើបណ្តាញសង្គមរបស់លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានជូនដំណឹងដល់មហាជនថា លោកបានទទួលសំណងតាមពាក្យបណ្តឹងរបស់លោកពីម្ចាស់ហាងថែរក្សាសម្ផស្ស S88 Beauty ហើយក្រោយពីភរិយារបស់លោករងគ្រោះក្រោយពីទទួលសេវាកម្មពីហាងកែសម្ផស្សនេះខណៈម្ចាស់ហាងត្រូវបានគេដឹងថាជាលោក ទេព ពិសិដ្ឋ។

ទន្ទឹមនឹងមានការសម្របសម្រួលដោះស្រាយគ្នានេះដែរស្រាប់តែនៅលើបណ្តាញសង្គមរបស់លោក ទេព ពិសិដ្ឋ វិញ បានបង្ហោះថា «សប្បាយចិត្តពេលមានហ្វេនខ្ញុំតិច តែសុទ្ធតែអ្នកមានចំណេះដឹង ចេះវិភាគថ្លឹងថ្លែងដោយប្រើខួរក្បាលដោយមិនយកការស្រលាញ់ងប់ងល់ធ្វើឱ្យបាំងប្រស្រីភ្នែក ដែលមិនយកភ្នែកមកគិតជំនួសខួរក្បាល។
អរគុណអ្នកទាំងអស់គ្នា ដែលស្រលាញ់ចូលចិត្តខ្ញុំទាំងមិនងប់ងល់ ចេះវិភាគបែងចែក ស និងខ្មៅ (ហ្វេនតិច តែហ្វេនខ្ញុំគុណភាព ហ្វេនខ្ញុំមានចំណេះដឹង ហ្វេនខ្ញុំប្រើខួរក្បាលគិត មិនមែនប្រើភ្នែកគិត) ហ្វេនគុណភាព»។ ការលើកឡើងរបស់លោក ទេព ពិសិដ្ឋ គូស្នេហ៍លោកក៏បានចែករំលែកនិងភ្ជាប់មកជាមួយខ្លឹមសារបន្ថែមថា «ធ្វើល្អ ជួបល្អបង ពួកយើង អ្នកធ្វើបុណ្យ បើគេចង់ធ្វើបាបយើង ឱ្យគេធ្វើចុះ បងត្រូវចាំថាមនុស្សល្អមានបុណ្យ គឺមិនស្រុតដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA65W4KtaTuIwCNWl7Pu-rrGgXPAJWZCGWdISD3DKVh__6jLWZTahdssriJh8sI2l88SkvPSVVAk5N5EqkVK96PSb7UjuYMbSVveeDauEhBBWbDKPjSUQpz8_wk3IlPXx1Qel5fdg-8RqN6cS9hVMok1vyQrxypqw7NGo6FA7RdaQzdWUf-fW4zTAZsLQ/s2048/358141474_2506424526192331_2948383259383781447_n.jpg

ការលើកឡើងរបស់អ្នកទាំងពីរនេះដែរ លោក ពាក់មី ក៏បានលើកឡើងដែរថា «សង្ឃឹមថាការផុសរបស់ប្អូនមិនមានចេតនា សម្តៅមកលើបង និងហ្វេនបងទៅចុះ បើរឿងវាចប់ហើយ ស្ងាត់ទៅ»។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែសីហា បានឱ្យដឹងថាក្រសួងបានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត បានចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty បានចំនួន១១ទីតាំងហើយ និងកំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZaU8gWLVeEPBS9Cq_6h_DmaA94Qy4eTAOH8dPT64DRfhNaaJsr9q3NGtIUiWEjvTRrvfvviivO9CR3l1Aztj3cWrfjA6lFnWTXQYOUIUTfDVwVqnMvcjW34mhrZhRdO6Hzvt6eV5ycE9XGxI3RgOmqQswD3fdjYjQqoDNZP9kPcwwGzS2slH2772ahY/s1280/photo_2023-08-07_13-23-26.jpg

តើមានបន្លែអ្វីខ្លះដែលយើងមិនគួរបរិភោគឆៅ?

0

បើទោះជាការបរិភោគបន្លែផ្តល់ផលប្រយោជន៍ដល់រាងកាយក្តី ប៉ុន្តែបើបរិភោគវាមិនបានត្រឹមត្រូវទេនោះ វានឹងបង្កផលប៉ះពាល់ដល់សុខភាពជំនួសវិញ ។ ជាក់ស្តែង បន្លែមួយចំនួន យើងមិនអាចបរិភោគវាឆៅទេ ព្រោះអាចមានលាយជាមួយសារធាតុគីមី ឬបាក់តេរីផ្សេងៗ ហើយនៅពេលបរិភោគបន្លែទាំងនេះ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ។ យើងមកមើលថា តើមានបន្លែអ្វីខ្លះដែលមិនគួរបរិភោគឆៅ ហើយគួរបរិភោគបែបណាឱ្យមានសុវត្ថិភាព ។

១-សណ្តែកកួ ៖
គឺជាបន្លែមួយប្រភេទដែលគេប្រើប្រាស់ថ្នាំកម្ចា.ត់សត្វល្អិតច្រើន ហើយថ្នាំទាំងនេះនឹងជ្រាបចូលទៅក្នុងសណ្តែកកួ ។ មុនពេលយកវាទៅបរិភោគ គួរតែលាងទឹកសម្អាតឱ្យស្អាត ហើយត្រាំវាក្នុងទឹកឱ្យបានយូរ ទើបយើងអាចបរិភោគសណ្តែកកួឆៅបាន ។សណ្តែកកួ(1kg)

២-ស្ពៃក្តោប, ផ្កាខាត់ណាត និងផ្កាខាត់ណាខៀវ ៖
អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីត (Hypothyroid) មិនគួរបរិភោគទេ ព្រោះវាមានសារធាតុ Goitrogens ដែលរារាំងការផលិតអរម៉ូនទីរ៉ូអ៊ីត ។ ចំណែកមនុស្សទូទៅអាចបរិភោគបន្លែទាំងនេះឆៅបាន ប៉ុន្តែមិនគួរបរិភោគក្នុងបរិមាណច្រើនពេកទេ ។ មុននឹងបរិភោគ ត្រូវយកវាទៅលាងទឹកឱ្យស្អាតដើម្បីការពារថ្នាំកម្ចា.ត់សត្វល្អិត ដែលអាចនៅជាប់ជាមួយបន្លែ ។All About Cabbage (Green, Red, Napa) | Chew Out Loud

៣-សណ្តែកបណ្តុះ ៖
មិនគួរបរិភោគសណ្តែកបណ្តុះឆៅទេ ព្រោះវាអាចមានមេរោគបាក់តេរីនៅលាយជាមួយគ្នា ។ ការលូតលាស់របស់សណ្តែកបណ្តុះ គឺត្រូវការសំណើមដែលធ្វើឱ្យបាក់តេរីអាចធំធាត់យ៉ាងល្អ រួមទាំងសារធាតុធ្វើឱ្យសណ្តែកបណ្តុះមានពណ៌សស្អាតផងដែរ ។ ការយកសណ្តែកបណ្តុះទៅលាងសម្អាតដោយទឹកធម្មតា គឺមិនអាចសម្អាតសារធាតុមេរោគអស់ទេ ដូច្នេះ យើងត្រូវចម្អិនវាដោយទឹកក្តៅឱ្យឆ្អិនដើម្បីកម្ចាត់មេរោគ ។ភាពខុសគ្នា​រវាង​សណ្តែកបណ្តុះ​គីមី និង​សណ្តែកបណ្តុះ​ធម្មជាតិ | La Reine Media

៤-ទំពាំង និងដំឡូងបារាំង ៖
ទំពាំង និងដំឡូងបារាំង មានសារធាតុ Cyanide ភ្ជាប់គ្នាជាមួយសារធាតុ Hemoglobin ដែលធ្វើឱ្យរាងកាយរបស់មនុស្សខ្វះខាតអុកស៊ីសែន ហើយអាចធ្វើឱ្យយើងបាត់បង់ស្មារតី និងស្លា.ប់បាន ។ ដូច្នេះ យើងគួរតែយកវាទៅស្ងោរប្រមាណ១០នាទី ដើម្បីកាត់បន្ថយសារធាតុពុលរហូតដល់៩០% ។ប្រជាកសិករនៅក្នុងខេត្តសៀម រាបកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី -  ក្រសួងព័ត៌មាន

៥-ផ្ទី ៖
មនុស្សទូទៅអាចបរិភោគផ្ទីឆៅបាន ប៉ុន្តែអ្នកខ្វះខាតជាតិកាល់ស្យូម និងជាតិរ៉ែ មិនគួរបរិភោគផ្ទីឆៅទេ ព្រោះវាមានផ្ទុកអាស៊ីត Oxalic ដែលរារាំងការស្រូបយកជាតិកាល់ស្យូម និងជាតិរ៉ែចូលក្នុងរាងកាយ ។ ចំណែកមនុស្សទូទៅ គួរចៀសវាងបរិភោគវាជាមួយម្ហូបអាហារមានជាតិកាល់ស្យូម និងជាតិដែក ៕ភ្ញាក់ផ្អើល! ផ្ទីអាចម៍មាន់ ក៏ដើរតួជាឱសថដែរ ប្រភព ៖ Maeban

តើយើងគួរតែទទួលទានជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនមានបញ្ហាចំពោះសុខភាព?

0

ពិតណាស់ អាហារដែលយើងទទួលទានរាល់ថ្ងៃសុទ្ធតែផ្ទុកជាតិស្ករទាំងអស់។ ការដែលទទួលទានជាតិស្ករច្រើនហួសកំរិតពេក វានឹងនាំឱ្យរាងកាយរបស់យើងឡើងទម្ងន់ កើតជំងឺផ្សេងៗដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។ ដូចនេះតើអ្នកដឹងទេ? ដើម្បីកាត់បន្ថយជាតិស្ករក្នុងខ្លួនតើយើងត្រូវទទួលទានជាតិស្ករប៉ុន្មានក្រាមក្នុងមួយថ្ងៃ ទើបមិនមានបញ្ហាចំពោះសុខភាព?Daily sugar allowance for children: How much sugar should children have? |  GoodTo

យោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការទទួលទានជាតិស្ករប្រហែល ២៥ ក្រាម ក្នុងមួយថ្ងៃគឺល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង នឹងជាស្តង់ដារសម្រាប់ការពារជំងឺធ្ងន់ធ្ងរដូចជាជំងឺបេះដូង និងជំងឺមហារីក។

ដូចនេះ មនុស្សគួរតែកំណត់ការទទួលទានជាតិស្កររបស់ពួកគេឱ្យបានត្រឹមត្រូវតាមរបបអាហារនីមួយៗសម្រាប់ពេលព្រឹក ថ្ងៃ និងល្ងាច។ យោងតាមលោកវេជ្ជបណ្ឌិត MacLeod បានឱ្យដឹងថា អាហារដែលមានជាតិស្ករទាបបំផុតសម្រាប់ពេលព្រឹកគឺ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។4 Subtle Signs You're Eating Too Much Sugar, Say Dietitians — Eat This Not  That ចំពោះអាហារថ្ងៃត្រង់វិញយើងគួរតែជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាបន្លែបៃតង ត្រីគ្រប់ប្រភេទ សាច់គោ ទ្រូងមាន់ និងប្រូតេអ៊ីនគ្មានខ្លាញ់។
រីឯអាហារសម្រាប់ពេលល្ងាចវិញគឺ សូកូឡាពណ៌ស ទឹកក្រឡុកផ្លែឈើ និងបង្អែមផ្សេងៗ ដែលមានជាតិស្ករតិច។

ដូចនេះសម្រាប់មនុស្សប្រុសគួរទទួលទានជាតិស្ករ ៣៧,៥ ក្រាមក្នុងមួយថ្ងៃ ឬ ៩ស្លាបព្រាកាហ្វេ។ ចំពោះមនុស្សស្រីវិញគួរទទួលទានជាតិស្ករ ២៥ ក្រាមក្នុងមួយថ្ងៃ ឬ ៦ស្លាបព្រាកាហ្វេ ទើបល្អសម្រាប់សុខភាពនិងរាងកាយរបស់យើង៕Sugar Overload Effects | Eating Too Much Sugar | Complete Care ប្រភព៖vnexpress

មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យរោងចក្របង្កើនការផលិតអាវុធ

0

ប្រទេសកូរ៉េខាងជើង ៖ លោក គឹម ជុងអ៊ុន មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង បានណែនាំឱ្យរោងចក្រផលិតអាវុធធំៗនៅក្នុងប្រទេសនេះ បង្កើនបរិមាណផលិតអាវុធ ពីព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលការពារប្រទេស ។North Korea's Kim Jong-un orders increase in arms factory capacity for 'war readiness', state media reports | The Independent

សារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ថា លោក គឹម ជុងអ៊ុន បានណែនាំឱ្យរោងចក្រផលិតអាវុធធំៗបង្កើនកម្លាំងផលិតអាវុធ ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យរោងចក្រផលិតអាវុធជាច្រើនកន្លែង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា កន្លងមក ។ រោងចក្រទាំងនេះបានផលិតគ្រាប់កាំភ្លើងធំសម្រាប់ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតធំៗជាច្រើនគ្រឿង និងរថយន្តដឹកទំនិញជាមួយនឹងឧបករណ៍បាញ់កាំជ្រួចផងដែរ ។ លោក គឹម ជុងអ៊ុន បានបញ្ជាក់ថា ការបង្កើនកម្លាំងផលិតអាវុធនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលការពារប្រទេស ។Kim Jong Un tours North Korean weapons factories, urges 'rapid expansion' of production | PBS NewsHour

ការចុះត្រួតពិនិត្យនៅតាមរោងចក្រផលិតអាវុធជាច្រើនថ្ងៃជាប់ៗគ្នារបស់លោក គឹម ជុងអ៊ុន ត្រូវបានគេចាត់ទុកថា វាមិនមែនជារឿងធម្មតាទេ ខណៈការចុះត្រួតពិនិត្យរោងចក្រទាំងនេះ ធ្វើឡើងស្របពេលប្រទេសកូរ៉េខាងជើងបានជំរុញឱ្យមានការអភិវឌ្ឍអាវុធជាច្រើនប្រភេទដូចជា អាវុធផ្នែកយុទ្ធសាស្ត្រ និងអាវុធទូទៅ ។Kim Jong Un: New photos show North Korean leader touring arms factories, taking aim | CNN

វាជាការបង្ហាញនូវកម្លាំងដ៏ខ្លាំងក្លាក្នុងអំឡុងពិធីដង្ហែក្បួនគម្រប់ខួប៧០ឆ្នាំ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ វាក៏ជាការដាក់ឱ្យប្រើប្រាស់កាំជ្រួចទើបបង្កើតថ្មីដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមានគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ីចូលរួមផងដែរ ៕ ប្រភព ៖ TNN World

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ឆ្លើយតបបែបនេះក្រោយមានអ្នកនិយាយថារឿងមានប្រយោជន៍មិនលូកដៃ លូកដៃរឿង រ៉ូស

0

ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមជ្រាបមកហើយករណី រ៉ូស ត្រូវគេធ្វើបាបក្រោយពីបានប្រើពាក្យសម្តីទៅលើម្ខាងទៀត។ ទោះយ៉ាងណា ការប្រើអំពើហិង្សាទៅលើ រ៉ូស ត្រូវបានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយឈឺឆ្អាលបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈរឿងនេះបានបញ្ជូនទៅតុលាការហើយ។May be an image of 1 person, studying and text

នៅយប់ថ្ងៃទី៦ ខែសីហា តាមរយៈបណ្តាញសង្គមរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឱ្យដឹងថាករណីពាក្យបណ្តឹងរបស់រ៉ូសដែលត្រូវរងនូវអំពើហិង្សាបានបញ្ជូនទៅតុលាការហើយ។ លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះថា «សំនុំរឿងដែលបានបញ្ជូនទៅដល់តុលាការហើយ មិនមាននរណាម្នាក់មានសិទ្ធអាចសម្រេចក្រៅពីលោកចៅក្រមនោះទេ។ យើងអាណិតភាគីម្ខាងៗជាសិទ្ធបុគ្គល តែប្រទេសមានច្បាប់ហើយមានដែនសមត្ថកិច្ចរៀងៗខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJz_A_KzgdrdG33FMkGvGyvB8-20UQ5mhl8Ir1tpxzn8ESsDqFRT3uIlyqmvqQlC344G1jf_wUZ9aaRC-p1xs-cZpXKhB_UKCO2Y4Dk0zbmzGLmyCTrNIl72q2UIwcG0mAxpm4ndfg55EZNie0dSXugDL8rFVYpsrLQEIRM2z0ZKwNbkU5UZ45ToHu8I/s1734/365458357_3623647587918877_4046944597345072300_n.jpg

ទោះយ៉ាងណា ក្រោយពីបញ្ជាក់ថាសំណុំរឿងរបស់ រ៉ូស បានបញ្ជូនទៅតុលាការនេះ មានគណនីហ្វេកប៊ុកមួយបានសរសេរទៅលោកជំទាវឧកញ៉ា នឹម វណ្ណ ថា «រឿងមានប្រយោជន៍ជាច្រើនបើអ្នកធំៗបែបនេះលូកដៃមិនដឹងល្អយ៉ាងណា : ឧទាហរណ៍ : ស្រូវមានតម្លៃទាប, ជ្រូកគ្មានតម្លៃល្អជារៀងរាល់ឆ្នាំនៅលើទីផ្សារ ហើយសមិទ្ធផលផ្សេងៗទៀតដែលជួយសង្គមមានច្រើនណាស់ មិចមិនជួយ មិចមិនបង្ហាញការបារម្ភផង។ល។ មិនមានជួយឈឺ ជួយដឹងឮរឿងចឹងៗហេ ចូលចិត្តណាស់រឿងបុគ្គល ម៉ាអារឿងមានទៅមានមកបែបហ្នឹង ហើយក៏មិនបានចំណេញអ្វីសោះសម្រាប់សង្គមពេលនេះ ឃើញតែរហេមរហាមទឹកភ្នែកឱ្យគេអាណិត តែអ្នកគួរអាណិតពិត មិនបង្ហាញការគិតគូរសោះ លោកៗជំទាវនិងឧកញ៉ា ហិង្សានរណាក៏មិនគាំទ្រ តែបើមាត់អ្នកមិនល្អគ្មាននរណាទៅទះមាត់អ្នកទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBTVrjFEbJ4LnyR7MJTe219E3qgl4vV6YFXS2i-43Efd2VZqpmmUH45aMLq3bKJfBMNj4kLsdKMWchR37iwmfHOytfcfvEyHaAdfJ2eHu1RHS-BfSCEXUgJUQQF-animKmnHLDd_uUQwAefSmmkmfEs8qOsLuNzg8I2rSbZEERk2JCCOl2L8XPaMD0s5E/s751/%E1%9F%A1%20(4).PNG

ការប្រើនូវពាក្យសម្តីរបស់បុគ្គលខាងលើនេះឈានចូលថ្ងៃទី៧ ខែសីហា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឆ្លើយតប «ជូនចំពោះ Virak Seap អូនគិតថាការជួយមនុស្សជាការចំណាយពេលអត់ប្រយោជន៍មែនទេ??ចឹងមានន័យថាអូនមើលងាយសមត្ថកិច្ចនិងស្ថាប័នតុលាការទាំងមូល និងបានមើលងាយដល់គោរម្យងារដែលព្រះមហាក្សត្របានតាំងតែងអោយបងផងដែរ។ កិច្ចការសង្គមបងបានចូលរួមក៏មិនតិចជាងអូន ហើយបញ្ហាសង្គមមានរាជរដ្ឋាភិបាលក៏ដូចជាបងប្អូនគ្រប់លំដាក់ថ្នាក់បានចូលរួមគ្នាកសាងនិងដោះស្រាយបញ្ហានានា»។

លោកជំទាវ បន្តថា «ខ្ញុំមិនបានអង្គុយចុចទូរស័ព្ទត្រឹមចេះតែសរសេរហើយគ្មានសកម្មភាពក្នុងការជួយសង្គមនោះឡើយ។ ស្វាគមន៍ការចូលរួមដោះបញ្ហាដែលប្អូនលើកឡើងខាងលើ ក៏សង្សឹមថាអូនអាចចូលរួមច្រើនជាងនេះ ក្នុងកិច្ចការសង្គម ចៀសជាងការងារដែលត្រឹមតែចេះទិតៀនជាន់ពន្លិច ។ ការប្រព្រឹត្តអំពើហិង្សានិង គាំទ្របុគ្គលប្រើប្រាស់អំពើហិង្សានានា បងមិនគាំទ្រនោះឡើយ។ សូមអរគុណនៅការស៊ែរនិងខមមិន»៕

ក្តៅៗ! បុរសម្នាក់ ត្រូវបានគេចោទប្រកាន់ថាបានបៀតបៀនកុមារលើរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ (មានវីដេអូ)

0

យោងតាមគណនីហ្វេកប៊ុកឈ្មោះ Svay Chantol បានបង្ហោះសារ អមជាមួយវីដេអូចំនួន២ ដោយបានចោទប្រកាន់ទៅលើបុរសម្នាក់ថា បានយកដៃស្ទាបអង្អែរថ្ងាស និងមុខក្មេងស្រីសិស្សសាលាមួយនៅលើរថយន្តក្រុងសាធារណៈ។

គណនីហ្វេកប៊ុកឈ្មោះ Svay Chantol បានបង្ហោះថា៖” សូមអាជ្ញាធរមានសមត្ថកិច្ច ជួយរកមុខអាជនថោកទាបម្នាក់នេះផង វាប្រីអំពើថោកទាបលើកុមារ #ខ័ណ្ឌដូនពេញ”។

នៅក្នុងវីដេអូនោះគេបានឃើញថា ម្ចាសស់គណនីហ្វេកប៊ុកឈ្មោះ Svay Chantol បានចោទប្រកាន់ និងសួរទៅកាន់បុរសម្នាក់ទៀត ដែលជាជនសង្ស័យថា ៖” ហេតុអ្វីយកដៃទៅស្ទាបក្មេង”។

ខណៈក្មេងស្រីដែលជាជនរងគ្រោះក៏បានលើកឡើងប្រាប់ថា បុរសម្នាក់នោះពិតជាបានប៉ះមុខ និងថ្ងាស់របស់គាត់មែន។

តែយ៉ាងណាមិញ បុរសម្នាក់ជាជនសង្ស័យនៅតែប្រកែក ដែខ្លួនមិនបានធ្វើ ហេតុដូច្នេះយើងមានតាមរងចាំការដោះស្រាយពីសមត្ថកិច្ច ជាបន្តទៀត៕

 

 

យន្តហោះបើកលើទឹកដំបូងគេនៅប្រទេសកម្ពុជា នឹងមានវត្តមាននាចុងឆ្នាំនេះ

0

ក្រសួងទេសចរណ៍ កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Samra Seaplane ទៅលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាស តាមរយៈយន្តហោះលើទឹកដំបូងបំផុតនៅកម្ពុជា។

លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwqQ0HTL5qsuSmYrmh5ujsQpzkgdqjg6mYbSw4_01ejkYK20WEyai3Ak_QBseKSPMr96gm4I_ZZpx0uCpjhkXhxggfb2JneFmwR-38C5RR0FchUEjsyb30pat0bbRh7wuaAFUK9Rt9yzTRvCkTqjqGAUPIcFf7OU-h6xjICJ90FOmji0LMWHAD5gsBr20/s1280/image-9.png

ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sandជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEh44mMy35Wh3T9Lc0aH8n_kuls3gVjBZlNiPFBzZGnuEvD7K_ySBhgKR89KdeEaZXnBYar0_AzfYbXDhbGpUq9bkRaur1EMqNbWpzsfIyIMM7MoohLMg9RYcrkJHWS-QJ7WYRS7jt6ncYMAgzvnsR4kpIwRrV67bofvWKMS_1Z-KfhGsOb2M0owhw-Kw/s1280/image-11.png

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកអគ្គនាយក នឹងស្នើសុំការគាំទ្រជាផ្លូវពីការឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះឱ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឱ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕

ឆ្លងកាត់ព្យុះភ្លៀងមួយប្រាវ សុខុម រចនា ឆ្លងផុតវគ្គ The Battles ខណៈ ស្រីណុច គ្រូបង្វឹកទាំង៣ Steal យក

0

ឆ្លងកាត់ព្យុះភ្លៀងមួយប្រាវរហូតជាប់ឈ្មោះកញ្ញា ៣០M Views ឬកញ្ញា ខ្មើត ទីបំផុតបេក្ខនារី សុខុម រចនា បានឆ្លងផុតវគ្គ The Battles ហើយដោយមានការជ្រើសរើសយកពីគ្រូបង្វឹកផ្ទាល់គឺអ្នកនាង ឱក សុគន្ធកញ្ញា ខណៈគូប្រកួតរបស់នាងគឺបេក្ខនារី ឈិន ស្រីណុច ក៏មិនអន់ដូចគ្នាមានការ Steal យកពី Coach ទាំង៣នៅក្នុងកម្មវិធីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDcdBMzzlQbuLLevwv8HmA1ZhQrhc6n7OPtEo5sahBjzAOfX_p_Hzq5acz58f5Ug5fw_xteIUCG3ZAOL9x7HCTwqzo6q80a-xI_m_fHoiVBoik00b404n_IyNisH9o8FpE_8QQqYey2mHcxzNf-HEDPo70QBKyWFaVnNI_ZKBUJ3BeVRld5tej-8Thp8/s1361/%E1%9F%A2%20(3).PNG

នៅយប់ថ្ងៃទី៦ សីហា វគ្គ The Battles សប្តាហ៍ចុងក្រោយនៃកម្មវិធីប្រកួតចម្រៀង The Voice Cambodia រដូវកាលទី៣ បានលេចវត្តមានបេក្ខជន បេក្ខនារី ដ៏មានសមត្ថភាពជាច្រើនរូបដោយមានអ្នកខ្លះក៏អាចបន្តទៅវគ្គក្រោយបាន និងអ្នកខ្លះទៀតត្រូវខ្ទាតចេញពីកម្មវិធីដូចគ្នា។ សប្តាហ៍ចុងក្រោយនេះដែរ បេក្ខនារី សុខុម រចនា ដែលរងព្យុះភ្លៀងមួយប្រាវត្រូវមហាជនរិះគន់ពេញប្រទេសមិនអរគុណម្ចាស់ដើមរហូតជាប់ឈ្មោះថា កញ្ញា ៣០M Views ពេលនេះក៏សម្រេចបានលទ្ធផលល្អដូចគ្នាគឺនាងអាចបន្តទៅវគ្គក្រោយបានហើយ។

វគ្គ The Battles សុខុម រចនា ត្រូវប៉ះជាមួយ ស្រីណុច ក្រោមបទចម្រៀងមួយបទមានចំណងជើងថា «នឹកមនុស្សម្នាក់ដែលមិនធ្លាប់ស្រលាញ់ខ្ញុំ» ដែលជាបទដើមរបស់ឧកញ៉ា ព្រាប សុវត្ថិ Version ប្រុស និង Versionស្រីជាកញ្ញា វី ឌីណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn4DtFEfXOy9QY2Zw4Dx-HA9Y3Jk35pGNoyIMqHBY32aHgc9zM9h-v6w-Ws1mem4JYlOiKSf3BJ5yJbWE2bYQG5fEI79yvN--lcofTHwCoowDsBlxtmjWPOrs8kyVH41S0DT-A292wux9ZIv53T70sK4sv8eGltmOfyqnCXhZaYV-kBclItDSeD1bdp1Y/s1335/%E1%9F%A3%20(2).PNG

ជាកត់សម្គាល់មួយគូនេះពិតជាមិនធម្មតានោះទេព្រោះពិធីករ ពិធីការិនី មិនទាន់ប្រកាសឱ្យ Coach Steal ផងគ្រូបង្វឹក ណុប ប៉ាយ៉ារិទ្ធ បានចុច Steal មុនគេទៅហើយព្រោះទោះបីជាគ្រូបង្វឹក ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសយកម្នាក់ណា ចោលម្នាក់ណាក៏លោក Steal យកដែរ។ ជាលទ្ធផលមួយគូនេះ គ្រូបង្វឹក ឱក សុគន្ធកញ្ញា សម្រេចជ្រើសយក សុខុម រចនា ឱ្យបន្តទៅវគ្គ Knockouts ។

ចំពោះបេក្ខនារី ស្រីណុច វិញ មិនត្រឹមតែមានការចុច Steal យកពីលោក ណុប ប៉ាយ៉ារិទ្ធ ប៉ុណ្ណោះទេតែលោក ឆន សុវណ្ណារាជ និងអ្នកនាង ពេជ្រ សោភា ក៏ចុច Steal ដូចគ្នាដោយបេក្ខនារីរូបនេះសម្រេចចូលក្នុង Team ប៉ាយ៉ារិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHpwDU2IEGRq_eLGn--ECafEkDWuTpKeC27pXCIXaka3w38HzTA6oQJ1SEBbAxTt2FlWlAzGFjq75YDC0wS1-FSs4UBQ8CsJbP7nTxbPADvC1M2T1-jKWtmLkdBWQKkDZexxNS7-emU8UITgFhqIQTUq2tK42J1B7QfA8ajUV3ER773jBwGPHYhDOC1Xw/s2000/366093187_192891867120584_4568373409876539181_n.jpg

ការជាប់របស់ សុខុម រចនា នេះដែរគឺជាឱកាសរបស់នាងម្តងទៀតដើម្បីបន្តលើវិថីសិល្បៈ មហាជនក៏បានលើកឡើងដែរថាមេរៀនកន្លងមកសង្ឃឹមថានាងកែប្រែឥរិយាបថហើយអាចយកឈ្នះចិត្តមហាជនវិញបាន៕

មូលហេតុ ៧ យ៉ាងធ្វើឱ្យរដូវមកមិនទៀងទាត់ ដែលមិត្តនារីៗគួរតែដឹង

0

បញ្ហាមករដូវមិនទៀងទាត់ វាជារឿងដែលអាចកើតមានចំពោះស្ត្រីគ្រប់រូប ព្រោះការមករដូវអាស្រ័យលើឥរិយាបថ និងស្ថានភាពរាងកាយរបស់ស្ត្រីម្នាក់ៗ។ ដូច្នេះហើយខាងក្រោមនេះគឺជាមូលហេតុ ៧ យ៉ាងដែលធ្វើឱ្យរដូវមិនទៀងទាត់ នឹងជាមូលហេតុដែលស្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់៖

១.មានភាពតានតឹង៖ ការដែលមានភាពតានតឹង ឬស្ត្រេសក៏ជាកត្តាសំខាន់មួយក្នុងការមករដូវមិនទៀងទាត់។ ដោយសារតែភាពតានតឹង អាចធ្វើឱ្យខួរក្បាលបញ្ជូនអ័រម៉ូនខុសប្រក្រតី និងធ្វើឱ្យរាងកាយមិនបញ្ចេញពងអូវុល ព្រមទាំងធ្វើឱ្យវដ្តរដូវមានភាពខុសប្រក្រតី។

២.ទម្ងន់ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៖ នៅពេលដែលរាងកាយរបស់ក្មេងស្រី មានការប្រែប្រួលយ៉ាងឆាប់រហ័សនៃទម្ងន់ ពោលគឺការកើនឡើងឬថយចុះនៃទម្ងន់ភ្លាមៗក្នុងរយៈពេលខ្លី វានឹងធ្វើឱ្យអ័រម៉ូនខុសប្រក្រតីក្នុងខ្លួន ព្រមទាំងនាំឱ្យមានរដូវមិនទៀងទាត់ផងដែរ។Understanding Period Weight Gain - HealthyWomen

៣.ការលេបថ្នាំ៖ ថ្នាំមួយចំនួនក៏រួមចំណែកដល់ការមករដូវមិនទៀងទាត់ផងដែរ ជាពិសេសថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំដទៃទៀត ដែលថ្នាំទាំងនេះ រួមចំណែកដល់ការខ្វះរដូវ ឬអាចធ្វើឱ្យរដូវរបស់អ្នកមកញឹកញាប់ខុសធម្មតាទៀតផង។

៤.ការជក់បារី៖ ការជក់បារីធ្វើឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតរោគសញ្ញា PMS ហើយវាក៏ធ្វើឱ្យវដ្តរដូវខ្លីជាង និងមានភាពមិនប្រក្រតីច្រើនជាងអ្នកមិនជក់បារី។

៥.ផឹកស្រាក្នុងបរិមាណច្រើន៖ ការប្រើគ្រឿងស្រវឹងច្រើនពេកអាចបង្កើនកម្រិតអ័រម៉ូនអេស្ត្រូសែន និងតេស្តូស្តេរ៉ូន ដែលប៉ះពាល់ដល់ការបញ្ចេញពងអូវុល និងធ្វើឱ្យមានរដូវមិនទៀងទាត់។2,100+ Girl Drinking Beer Stock Photos, Pictures & Royalty-Free Images -  iStock | Girls night out, Woman beer, Party

៦.ការហាត់ប្រាណច្រើនពេក៖ ការធ្វើលំហាត់ប្រាណខ្លាំងពេក ឬធ្វើលំហាត់ប្រាណជាច្រើនម៉ោងជាប់ៗគ្នា នឹងប៉ះពាល់អវិជ្ជមានដល់អរម៉ូនដែលពាក់ព័ន្ធនឹងការមករដូវ ហើយក៏ធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនថយចុះក្នុងបរិមាណច្រើនផងដែរ។

៧.ការឆ្លងមេរោគមួយចំនួន៖ ការឆ្លងមេរោគឬជំងឺមួយចំនួនក៏រួមចំណែកដល់វដ្តរដូវរបស់ស្ត្រីផងដែរ ព្រោះមេរោគទាំងនោះនឹងរួមចំណែកដល់ការមិនចេញឈាម ដែលជាហេតុធ្វើឱ្យវដ្តរដូវរបស់ស្ត្រីមិនទៀងទាត់៕ ប្រភព៖sanook

សណ្ឋាគារកប៉ាល់ល្បីល្បាញរឿងខ្មោចលង បើកឱ្យភ្ញៀវទេសចរចូលទស្សនា

0

ប្រទេសថៃ ៖ សម្រាប់អ្នកមានឱកាសបានទៅកម្សាន្តនៅកោះឆាង ប្រទេសថៃ និងធ្លាប់ឃើញសណ្ឋាគារកប៉ាល់ដ៏ធំមួយត្រូវបានគេបោះបង់ចោលនៅលើកោះឆាង ពួកគេអាចសង្ស័យថា តើកប៉ាល់នេះជាកន្លែងអ្វីឱ្យប្រាកដ ហើយហេតុអ្វីបានជាវាមានទីតាំងនៅទីនេះ ? ការពិត កាលពីមុន កប៉ាល់នេះ គឺជាសណ្ឋាគារកប៉ាល់មានឈ្មោះថា «Koh Chang Grand Lagoona» ស្ថិតនៅឆ្នេរខ្លងឃ្លយ ឃុំកោះឆាង ស្រុកកោះឆាង ខេត្តត្រាត ។Ghost ship in Koh Chang? - Dose of Life

ក្រោយពីសណ្ឋាគារកប៉ាល់បិទទ្វារមិនទទួលភ្ញៀវទេសចរកាលពីប៉ុន្មានឆ្នាំមុន បានធ្វើឱ្យផ្នែកខាងក្នុងសណ្ឋាគារ និងបរិវេណនៅក្បែរៗមានសភាពស្ងប់ស្ងាត់ ហើយវាបានបង្កើតនូវរឿងរ៉ាវគួរឱ្យព្រឺសម្បុរ ដោយសារមានការលងបន្លាចមនុស្សជាច្រើននាក់ដែលរស់នៅក្បែរៗនេះ ។ អ្នកស្រុកបានហៅសណ្ឋាគារនេះថា សណ្ឋាគារកប៉ាល់ត្រូវគេបោះបង់ចោល ឬ Ghost Ship ។ មនុស្សមួយចំនួនបានចូលមើលក្នុងសណ្ឋាគារកប៉ាល់ ហើយពួកគេបានជួបនូវបទពិសោធន៍ប្លែកៗទៀតផង ដូច្នេះ ទើបគេចាត់ទុកថា វាជាកន្លែងដ៏អាថ៌កំបាំងបំផុតនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEcDFNFTrklAc2nUN6EXiWJxdS2GP2IQ_pf4YarFCM6tcwCTFBdHT_J3xkP0LMPxRJh1__3xAuH8qD1ht0EdwzLtNe7S6KwYWLRURZzLAfn6hylu-T2sG4k76-rZUatcBLTZwU5V8ZBJNfznVcgk59QHA9uH9oueZAtrZsyT8rHmxNKN460hsqUPHnG64/s1280/photo_2023-08-07_11-56-12%20(3).jpg

បច្ចុប្បន្ន សណ្ឋាគារកប៉ាល់នៅលើកោះឆាង ត្រូវបានគេកែលម្អសម្រាប់ធ្វើជាកន្លែងទេសចរណ៍ ហើយអាជ្ញាធរប្រចាំតំបន់នេះនឹងយកប្រាក់ចំនួន១០០បាតពីភ្ញៀវទេសចរចង់ដើរទស្សនានៅបរិវេណជុំវិញកប៉ាល់ ហើយពួកគេនឹងប្រមូលប្រាក់បន្ថែមចំនួន៥០បាតទៀត គឺសរុបចំនួន១៥០បាតសម្រាប់ភ្ញៀវទេសចរចូលទស្សនាបរិវេណខាងក្នុងកប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjElCElTvl3YawLb3Vof5490j7wHLiPKdapuRQeWCzr_gEMjVNCR3d9mt_TK4lVEgi9J7q1zAhqRO24qDHKGlDE6gfntLlJ-RgaQdKaWZFCaoLxKlD0AckTlRRgpuv3awpDyk9RH-LiOzY4svCKomQ0KOXdYDTchKHuV8MZWf5QnBT9Fo_K9LROmHhGdI/s1280/photo_2023-08-07_11-56-12%20(2).jpg

បរិយាកាសផ្នែកខាងក្នុងកប៉ាល់នេះ នៅតែមានលក្ខណៈជាសណ្ឋាគារដូចមុន ក្នុងនោះគេឃើញមានបន្ទប់ប្រជុំ បន្ទប់អាហារ និងបន្ទប់សម្រាក សរុបទាំងអស់ចំនួន២០០បន្ទប់ ។ បើភ្ញៀវទេសចរណាចង់ទទួលបានបទពិសោធន៍ខ្មោចលងគួរឱ្យព្រឺសម្បុរបំផុតនៅកន្លែងដ៏ល្បីល្បាញនេះ ពួកគេអាចមកកម្សាន្តនៅសណ្ឋាគារកប៉ាល់ កោះឆាង ប្រទេសថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaRaDQGgHPA8B4HHnNDXJMR1YqnulyhPk7jiblNLOETmsDW3IawCjbv1bIbVXHDMWY1H80Hi3P9L9Y1DG7bijV67ous8sTEZyaRRRWPc8xHoksDulWDM4CAnKPlvEHLtwegfPR5bo6_DfrlOKhDCZacCmEn523ra6n5YwqKxpW7gaL5cCJHGNOfzKYC5U/s887/photo_2023-08-07_11-56-12.jpg ប្រភព ៖ sanook