តារាចម្រៀង សួស វីសា ដែលជារៀមច្បងស្ថិតក្នុងទ្រនំតែមួយជាមួយ សួ វិចិត្រ បានពោលសរសើរលោកចំៗនៅកណ្តាលឆាកកម្មវិធីប្រគំតន្រ្តីតែម្តងថា សំឡេងម្ចាស់ពានរូបនេះមិនថាច្រៀងផ្ទាល់ មិនថាស្ថិតនៅទូរសព្ទ ទូរទស្សន៍ ទីណានោះទេពីរោះដូចចាក់ឌីសគឺគ្រប់ពេលសំឡេងល្អតែម្តង។No photo description available.

កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង សួស វីសា បានពោលសរសើរតារាចម្រៀង សួ វិចិត្រ ផ្ទាល់ៗទល់មុខតែម្តងនៅកណ្តាលឆាក។ អ្នកនាង វីសា បាននិយាយថា សំឡេង វិចិត្រ នៅក្នុង CD យ៉ាងមិច ក្នុងវិទ្យុ ទូរទស្សន៍ ទូរសព្ទ សំឡេងផ្ទាល់ច្រៀងដូចទៅនឹងការចាក់ឌីស ខណៈពិធីករ សុខ រ៉ាស៊ី ក៏បង្ហាញការយល់ស្របនូវអ្វីដែល សួស វីសា បានលើកឡើងដូចគ្នា។May be an image of 1 person, cornflower and text

ងាកមកកាន់មហាជនវិញមិនខុសពីអ្នកសិល្បៈខាងលើនោះទេបានបង្ហាញការយល់ឃើញរបស់ខ្លួនដូចនូវអ្វីដែលតារាចម្រៀង សួស វីសា បានលើកឡើងដូចគ្នា។ ទន្ទឹមនឹងការពោលសរសើរសំឡេងរបស់ សួ វិចិត្រ ម្ចាស់ពាន Beat The Best នោះអ្នកគាំទ្រមួយចំនួនក៏បានលើកឡើងដែរថា វិចិត្រ មានសំឡេងល្អហើយប៉ុន្តែពួកគេចង់ឱ្យតារាចម្រៀងរូបនេះគិតគូរពីសម្រស់របស់ខ្លួនបន្តិច ព្រោះអ្នកចម្រៀងក៏ត្រូវការសម្រស់គួបផ្សំដែរមិនត្រឹមតែមានសំឡេងតែមួយមុខនោះទេ។

គួរបញ្ជាក់ផងដែរ មុនពេល សួ វិចិត្រ ក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២លោកត្រូវបានមហាជនស្គាល់យ៉ាងទំលំទូលាយតាមរយៈការCoverបទចម្រៀងជាច្រើនរបស់រៀមច្បង។ សំឡេងរបស់លោកត្រូវគេកត់សម្គាល់ថា ពេលបកស្រាយបទចម្រៀងមានតុងខ្ពស់ និងស្រែក គឺស៊ីជាមួយសំឡេងរបស់ វិចិត្រ ជាក់ស្តែងបទរបស់លោកមានចំណងជើងថា «កុំធ្វើជាយំជំនួសបង» មានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ៕