ប្រទេសជប៉ុន ៖ នៅឆ្នាំ២០២៣ សារព័ត៌មានរបស់ប្រទេសជប៉ុនឈ្មោះ Kyodo News បានធ្វើការស្ទង់មតិជាមួយអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តចំនួន៤៧ នៅទូទាំងប្រទេសជប៉ុនបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិជាង៨៤% ប្រាប់ថា ពួកគេបារម្ភយ៉ាងខ្លាំងចំពោះអនាគតប្រទេសជប៉ុន ដោយសារគ្មានជនជាតិជប៉ុនចូលមកធ្វើការក្នុងឧស្សាហកម្មមួយចំនួន ។Top Jobs in Japan You Can Apply to From Overseas | Motto Japan Media - Japanese Culture & Living in Japan

ចំណែកអ្នកឆ្លើយតបការស្ទង់មតិ៣០% ឆ្លើយថា រដ្ឋាភិបាលជប៉ុនគួរតែមានគោលនយោបាយ ឬផ្តល់ដំណឹងអំពីការទទួលយកជនបរទេសមកធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើន ។ ដូចគ្នានេះ អ្នកឆ្លើយតបការស្ទង់មតិ៥៦% ទៀតយល់ឃើញថា ការអនុញ្ញាតឱ្យជនបរទេសមកធ្វើការនៅជប៉ុនមានភាពចាំបាច់ ។ ចំណែកអ្នកឆ្លើយតប៨% ទៀតនិយាយថា នៅពុំទាន់ចាំបាច់យកជនបរទេសមកធ្វើការនៅជប៉ុនទេ ។Japan is looking for foreign labour for sectors like nursing, restaurants and construction

ការស្ទង់មតិនេះបង្ហាញឱ្យឃើញថា ប្រទេសជប៉ុនកំពុងតែខ្វះខាតអ្នកធ្វើការក្នុងផ្នែកកសិកម្ម និងផ្នែកសំខាន់ៗជាច្រើនទៀតយ៉ាងខ្លាំង ដោយសារបច្ចុប្បន្ន អត្រាកំណើតនៅជប៉ុនធ្លាក់ចុះជាបន្តបន្ទាប់ ។ ផ្ទុយទៅវិញ ជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាកំណើនពលរដ្ឋអាយុច្រើន ។What Data Tells Us About Foreign Workers in Japan - tsunagu Local

ទន្ទឹមនឹងនេះ គេរំពឹងថា ចំនួនពលរដ្ឋជប៉ុននឹងធ្លាក់ចុះរហូតដល់៣០% ហើយប្រទេសជប៉ុននឹងនៅសល់ពលរដ្ឋត្រឹមតែ៨៧លាននាក់ប៉ុណ្ណោះនៅឆ្នាំ២១០០ ។ លើសពីនេះ ជប៉ុននឹងមានពលរដ្ឋអាយុច្រើនចាប់ពី៦៥ឆ្នាំឡើងទៅរហូតដល់៤០% ៕ ប្រភព ៖ Mono News