រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោសអាមេរិកាំង ចំនួន៥នាក់ ជាមួយនឹងកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតេអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ និង លុយបង្កកចំនួន៦ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា ការិយាល័យប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ង៉ បានកោតសរសើរ ចំពោះការដោះលែងអ្នកទោស ចំនួន៥នាក់ ពីប្រទេសមជ្ឈិមបូព៌ាមួយនេះ ដោយបេសកជនរងពិសេស លោក អាប្រាម ផាឡេ (Abram Paley) កំពុងតែស្វាគមន៍ ដល់ពួកគេ នៅក្នុងប្រទេសកាតារ។US citizens Siamak Namazi, second from left, and Morad Tahbaz, right, are embraced after disembarking from a jet in Doha, Qatar, on Monday, September 18.

ប្រជាជនអាមេរិកាំង ចំនួនប្រាំនាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ នៅក្នុងប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេត្រូវបានចាត់ទុក ជាចំណាប់ខ្មាំង។ ប៉ុន្ដែឥឡូវ ពលរដ្ឋអាមេរិកាំងទាំងនោះ កំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅសហរដ្ឋអាមេរិក។

ការដោះលែងអ្នកទោសអាមេរិកាំង ទាំង៥នាក់នេះ ក្លាយជាការផ្លាស់ប្ដូរដ៏ចម្រូងចម្រាសមួយ ក្រោមការសម្របសម្រួល ពីប្រទេសកាតារ ខណៈមូលនិធិរបស់អ៊ីរ៉ង់ ចំនួន៦ពាន់លានដុល្លារ ដែលបានបង្កក នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅដល់ធនាគារ នៅក្នុងទីក្រុងដូហា (Doha) ប្រទេសកាតារ។Iran frees 5 Americans in prisoner swap with US - Al-Monitor: Independent,  trusted coverage of the Middle East

បុរស៤នាក់ និង ស្ត្រីម្នាក់ ជាពលរដ្ឋអ៊ីរ៉ង់ បានធ្វើដំណើរតាមជើងហោះហើររបស់យន្ដហោះជួល ចាកចេញពីរដ្ឋធានីតេអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតារ។ ពួកគេបានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិក ហើយឥឡូវនេះកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

ជនជាតិអាមេរិកាំងទាំងនោះ រួមមាន លោក ស៊ាម៉ាក ណាម៉ាហ្ស៊ី (Siamak Namazi) ជាពាណិជ្ជករ វ័យ៥១ឆ្នាំ ដែលបានចំណាយពេលជិត៨ឆ្នាំ នៅក្នុងពន្ធនាគារអេវីន (Evin) ដ៏ល្បីល្បាញរបស់ក្រុងតេអ៊ីរ៉ង់ (Tehran) ក៏ដូចជា លោក អេម៉ាដ សាហ្គី (Emad Shargi) ជាពាណិជ្ជករ វ័យ៥៩ឆ្នាំ និង លោក ម៉ូរ៉ាដ តាសបាស ( Morad Tahbaz) សកម្មជនបរិស្ថាន វ័យ៦៧ឆ្នាំ ដែលមានសញ្ជាតិអង់គ្លេស ផងដែរ។Iran prisoner release: Five Americans released are en route to the US | CNN  Politics

សហរដ្ឋអាមេរិក បានអះអាង ថា ពលរដ្ឋរបស់ខ្លួន ត្រូវបានអ៊ីរ៉ង ចាប់ដាក់ពន្ធនាគារ ដោយការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ក្រោមហេតុផលនយោបាយ។ រីឯការចង្អុលបង្ហាញជាលើកដំបូង បានឈានដល់កិច្ចព្រមព្រៀងមួយ រហូតនាំអ្នកទោសទាំងនេះ ចាកចេញពីពន្ធនាគារអេវីន នាំទៅដាក់នៅក្នុងផ្ទះដ៏មានសុវត្ថិភាព ស្ថិតក្នុងទីក្រុងតេអ៊ីរ៉ង់។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់ប្រទេសកាតារ អូម៉ង់ ស្វីស និង កូរ៉េខាងត្បូង សម្រាប់ការដើរតួនាទីដ៏សំខាន់របស់ពួកគេ នៅក្នុងការចរចា ដោះលែងអ្នកទោស នៅក្នុងប្រទេសអ៊ីរ៉ង់។صحيفة القدسលោកប្រធានាធិបតី បៃដិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ដេចកាតារ សេក តាមីម ប៊ីន ហាម៉ាដ (Sheikh Tamim bin Hamad) និង ស្ដេចស៊ុលតង់អូម៉ង់ ហៃថាម ប៊ីន តារីគ (Haitham bin Tariq) ដែលបានជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ ដោយចំណាយពេលជាច្រើនខែ សម្រាប់ការដោះស្រាយបញ្ហាការទូតដ៏លំបាក និង ជាគោលការណ៍របស់អាមេរិក»។

ដោយឡែក លោក អេប្រាហ៊ីម រ៉ៃស៊ី (brahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានហៅការដោះលែងពលរដ្ឋអាមេរិកាំងទាំង៥នាក់នេះ ជាសកម្មភាពមនុស្សធម៌ដ៏សុទ្ធសាធ។ ប៉ុន្ដែកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Raisi បានប្រាប់បណ្តាញផ្សព្វផ្សាយអាមេរិក ថា បញ្ហាអាស្រ័យលើប្រទេសអ៊ីរ៉ង់ នៅក្នុងការសម្រេចចិត្ត ថាតើត្រូវធ្វើអ្វីជាមួយមូលនិធិ ចំនួន៦ពាន់លានដុល្លារ ដែលចេញជាផ្នែក នៃកិច្ចព្រមព្រៀងនេះ៕