Home Blog Page 1550

ក្រុងប៉េកាំងនឹងដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ តំបន់ Yizhuang ស្ថិតនៅជាយក្រុងនៃទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវនានាជាផ្លូវការ ។ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះ នឹងគ្មានអ្នកបើកបរនៅក្នុងរថយន្តទេ ដើម្បីកាត់បន្ថយការចំណាយប្រាក់ជួលអ្នកបើកបរ ។ មុននេះ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវមានបុគ្គលិកអង្គុយក្នុងរថយន្តជាមួយអ្នកដំណើរផងដែរ ។China's capital city loosens robotaxi restrictions for Baidu, Pony.ai in a  big step toward removing human taxi drivers - Stockxpo - Grow more with  Investors, Traders, Analyst and Research

សារព័ត៌មាន CNBC ចុះផ្សាយថា ក្រុមហ៊ុនធំៗមានទីតាំងនៅក្នុងតំបន់ Yizhuang ដូចជា ក្រុមហ៊ុន JD.com ជាដើម ។ បើគេធ្វើដំណើរតាមរថយន្តចេញពីក្រុងប៉េកាំងទៅកាន់តំបន់ Yizhuang គឺចំណាយពេលប្រមាណ៣០នាទីប៉ុណ្ណោះ ។ ចំណែកអ្នកផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺក្រុមហ៊ុន Pony.ai និង Baidu ។Baidu, Pony AI granted China's first licences to charge passengers for  self-driving taxis in Beijing | South China Morning Post

លោក Ning Zhang នាយករងក្រុមហ៊ុន Pony.ai និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទីក្រុងប៉េកាំង លើកឡើងថា ការដាក់ឱ្យដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្រុងប៉េកាំង គឺត្រូវបង្កើនចំនួនរថយន្តថែមទៀត ។ លោកបាននិយាយទៅកាន់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ៖ «យើងមានទំនុកចិត្តជាខ្លាំង ដោយសាររថយន្តតាក់ស៊ីគ្មានមនុស្សបើករបស់យើង នឹងផ្តល់សេវាកម្មដឹកអ្នកដំណើរនៅគ្រប់ទីកន្លែងក្នុងក្រុងប៉េកាំង» ។Driverless cars ready for hire in suburban Beijing-Xinhua

តាមរយៈការពិភាក្សាជាមួយលោក Yin Yong អភិបាលក្រុងប៉េកាំង លោក Ning Zhang និយាយថា ក្រុងប៉េកាំងមានគម្រោងពង្រីកតំបន់សាកល្បងសម្រាប់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ រហូតដល់ចុងឆ្នាំ២០២៣ ។ តំបន់សាកល្បងទាំងនេះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Daxing និងបរិវេណក្បែរស្ថានីយរថភ្លើង ។

កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Yin Yong អភិបាលក្រុងប៉េកាំងបានជួបជាមួយក្រុមហ៊ុនផ្សេងៗដូចជា ក្រុមហ៊ុន Pony.ai, Alibaba និង Xiaomi ហើយលោក Yin Yong បានគាំទ្រការព្យាយាមរបស់ក្រុមហ៊ុនទាំងនេះសម្រាប់រថយន្តឆ្លាតវៃ, បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ៕ ប្រភព ៖ Bangkok biznews

អនុស្សាវរីយ៍ មិនហ៊ានទម្លាយមូលហេតុច្បាស់ចូលក្នុងទ្រនំសាន់ដេវិញ ខណៈអះអាងថាប្រជាប្រិយភាពខ្លួននៅដូចដើម

0

គេចាំបានថាកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ប្រកាសដើរចេញពីទ្រនំសាន់ដេបន្ទាប់ពីរួមសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំខណៈមានការសង្ស័យថាលោកទំនងជាចូលក្នុងទ្រនំផលិតកម្មហ្គាឡាក់ស៊ី ដោយសារតែបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងក្នុងទ្រនំនេះជារឿយៗ។ គ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការគិតរបស់មហាជនទាំងស្រុងហើយស្ទើរតែមិនគួរឱ្យជឿនោះ អនុស្សាវរីយ៍ សម្រេចចិត្តរួមដំណើរជាមួយផលិតកម្មសាន់ដេវិញដដែលដែលទទួលបានឱកាសពីក្រុមហ៊ុនជាថ្មីម្តងទៀត។No photo description available.

នៅថ្ងៃទី១៨ កញ្ញា ផលិតកម្មសាន់ដេ បានទម្លាក់បទសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌមានចំណងជើងថា «ភ្លៀងអើយ» ដែលជាសំនៀងរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បន្ទាប់ពីរូបលោកប្រកាសបញ្ចប់កុងត្រា។ ការវិលចូលឆ្នាំងបាយចាស់នេះ អនុស្សាវរីយ៍ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនអរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសជាថ្មីដល់រូបគេ និងបញ្ជាក់ថានឹងមានបទចម្រៀងជាបន្តទៀតនាឱកាសបុណ្យ ភ្ជុំបិណ្ឌ ផងដែរ។May be an image of 1 person

ផ្តល់បទសម្ភាសជាមួយសារព័ត៌មាន KBN NEWS តាមប្រព័ន្ធទូរសព្ទនាថ្ងៃទី១៩ កញ្ញា យឿន សូតអនុស្សាវរីយ៍ បានឱ្យដឹងថាចំពោះមូលហេតុដែលលោកសម្រេចចិត្តចូលក្នុងទ្រនំសាន់ដេវិញនេះគឺមានរឿងហេតុច្រើនយ៉ាងដែលមិនអាចទម្លាយជាសាធារណៈបាន ចំពោះកុងត្រាលើកនេះលោកបន្តជាមួយសាន់ដេរយៈពេល៥ឆ្នាំទៀត។
តារាចម្រៀងរូបនេះបន្តទៀតថា សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ លោកមានចំនួន៣បទសម្រាប់អ្នកគាំទ្រដែលមានការផលិតពីក្រុមការងាររបស់លោកផងដែរ ព្រមទាំងមានបទចម្រៀងជាច្រើនទៀតសម្រាប់ទម្លាក់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោក អនុស្សាវរីយ៍ បានអះអាងថាប្រជាប្រិយភាពរបស់លោកមិនថមថយនោះទេទោះបីជាមានរឿងអាស្រូវកើតឡើងនាពេលចុងក្រោយនេះក៏ដោយ។May be an image of 5 people and text

ការវិលចូលក្នុងទ្រនំចាស់ទាំងប្រកាសដើរចេញនេះក៏មានអ្នកខ្លះលើកឡើងដែរថា ផលិតកម្មសាន់ដេទំនងផ្តល់សិទ្ធិពិសេសជូនតារាចម្រៀងរូបនេះព្រោះគេជាគ្រាប់ពេជ្រប្រចាំផលិតកម្មណាមួយកន្លងមក ស្សាវរីយ៍ ជាតារាលេចធ្លោមានបទចម្រៀងចេញច្រើនទាំងអាល់ប៊ុម ក្រុមផលិតនៅសាន់ដេផងដែរ៕

 

ប្រទេសថៃបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន២បាតក្នុង១លីត្រ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានីយប្រេងឥន្ធនៈ PTT នៅប្រទេសថៃ បានប្រកាសកែសម្រួលតម្លៃប្រេងឥន្ធនៈលក់រាយ ក្នុងនោះតម្លៃប្រេងម៉ាស៊ូតគ្រប់ប្រភេទនឹងធ្លាក់ចុះចំនួន២បាតក្នុង១លីត្រ ។ ហេតុនេះ ធ្វើឱ្យប្រេងម៉ាស៊ូត B7, ប្រេងម៉ាស៊ូត B10 និងប្រេងម៉ាស៊ូត B20 មានតម្លៃត្រឹមតែ២៩.៩៤បាតក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត Premium B7 មានតម្លៃ៤០.២៤បាតក្នុង១លីត្រ ។ ការបញ្ចុះតម្លៃប្រេងនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ហើយប្រេងម៉ាស៊ូតភាគច្រើនមានតម្លៃមិនលើសពី៣០បាតក្នុង១លីត្រ ។gas station all news related to gas station

យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ដើម្បីសម្រាលបន្ទុកការចាយវាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋថៃ និងផ្អែកតាមក្រសួងថាមពលស្នើឱ្យប្រើប្រាស់យន្តការពន្ធអាករ និងគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ ក្នុងគោលបំណងរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី៣០បាតក្នុង១លីត្រ ។ ដូច្នេះ តម្លៃលក់រាយប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងឥន្ធនៈនីមួយៗ គឺស្មើនឹង២៩.៩៤បាតក្នុង១លីត្រ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

ការបញ្ចុះតម្លៃប្រេងម៉ាស៊ូតនេះ គឺលើកលែងប្រេងសាំង និងហ្គាសគ្រប់ប្រភេទ ព្រមទាំងប្រេងឥន្ធនៈ Premium ប្រភេទ GSH95 នៅរក្សាតម្លៃដើម រួមមាន ៖
-ប្រេងសាំងធម្មតា ស្មើនឹង ៤៨.២៤បាតក្នុង១លីត្រ
-Gasohol 95 ស្មើនឹង ៤០.៤៥បាតក្នុង១លីត្រ
-Gasohol 91 ស្មើនឹង ៤០.១៨បាតក្នុង១លីត្រ
-E20 ស្មើនឹង ៣៨.១៤បាតក្នុង១លីត្រ
-Premium Gasohol 95 ស្មើនឹង ៤៥.៤៤បាតក្នុង១លីត្រ
-E85 ស្មើនឹង ៣៧.៧៩បាតក្នុង១លីត្រ ៕

ប្រភព ៖ khaosod

ចិនចាប់បានក្រពើទាំងអស់ដែលរត់ចេញពីទ្រុងក្នុងអំឡុងពេលទឹកជំនន់

0

ប្រទេសចិន៖ មន្ត្រីចិនបានប្រកាសពីការចាប់ក្រពើជាង ៧០ ក្បាល ដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming អំឡុងពេលទឹកជំនន់កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Beijing News ដែលបានរាយការណ៍នៅថ្ងៃទី ១៩ ខែកញ្ញាថា “ក្រពើដែលរត់គេចខ្លួនត្រូវបានចាប់មកវិញទាំងអស់ហើយ” ។ សារព័ត៌មាន Beijing News ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញពីសត្វក្រពើរាប់សិបក្បាលត្រូវបានចងដោយក្រណាត់ និងខ្សែពួរ។ ក្នុងចំណោមក្រពើជាង ៧០ ក្បាលដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming ខេត្ត Guangdong មានក្រពើពេញវ័យចំនួន ៦៩ ក្បាល និងកូនក្រពើចំនួន ២ ក្បាល។An escaped crocodile was captured in Maoming city, Guangdong province, on September 13.  Photo: CGTN

សត្វក្រពើបានរត់គេចខ្លួនមួយសប្តាហ៍មុននេះ ក្នុងអំឡុងពេលមានព្យុះ និងទឹកជំនន់ដែលបានបោកបក់ពេញតំបន់នោះ។ បន្ទាប់មកមន្ត្រីខេត្តក្វាងទុងបានបើកយុទ្ធនាការស្វែងរកសត្វក្រពើទ្រង់ទ្រាយធំយ៉ាងឆាប់រហ័ស។ កម្លាំងចាប់ក្រពើត្រូវប្រើឧបករណ៍សូណាដើម្បីស្វែងរកសត្វ ប៉ុន្តែជួបការលំបាកដោយសារទឹកឡើងខ្លាំងពេក។ អាជ្ញាធរមូលដ្ឋានក៏បានដាស់តឿនប្រជាពលរដ្ឋកុំឱ្យចាកចេញពីផ្ទះដើម្បីធានាសុវត្ថិភាព។Most flood-driven escaped crocodiles successfully captured in China - Buy,  Sell or Upload Video Content with Newsflare

ក្រពើត្រូវបានចិញ្ចឹមនៅក្នុងប្រទេសចិន សម្រាប់ស្បែក និងសាច់ ហើយជួនកាលត្រូវបានគេប្រើក្នុងឱសថបុរាណ។ យោងតាមវិទ្យុជាតិចិន តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីដើមខែនេះក៏ជាជម្រករបស់ “សួនសត្វក្រពើ” និង “កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំបំផុតរបស់ប្រទេស”ផងដែរ៕Extreme Weather Hits China With Massive Floods and Scorching Heat - The New  York Times
ប្រភព៖vnexpress

នាយករដ្ឋមន្ត្រីថ្មីនឹងទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅថៃ

0

ប្រទេសថៃ ៖ លោក Settha Thaweesin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានផ្តល់សម្ភាសន៍ទៅកាន់ក្រុមសារព័ត៌មាន ក្នុងអំឡុងពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគទុននៅប្រទេសថៃ ។Srettha Thavisin elected as Thailand's new prime minister -  Chinadaily.com.cn

លោក Settha Thaweesin នាយករដ្ឋមន្ត្រីលើកឡើងថា រដ្ឋាភិបាលថៃនឹងត្រៀមទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសថៃ តាមរយៈការជួបជាមួយនាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុននាំមុខនៅក្រៅប្រទេស រួមមាន Microsoft, Google, Estee Lauder និង Tesla ។ ចុងក្រោយ លោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla បានយល់ព្រមជជែកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលថៃរួចហើយ ។ ដូច្នេះ ភាគីទាំងពីរនឹងធ្វើការជជែកគ្នាតាមរយៈ Video Conference ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

ក្រៅពីនេះ នៅមាននាយកគ្រប់គ្រងក្រុមហ៊ុនឯកជនធំៗផ្សេងទៀត ក៏បានយល់ព្រមជជែកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលថៃផងដែរ ដូចជា ក្រុមហ៊ុន Microsoft, Citibank, Global ZAC, BlackRock, J.P. Morgan និង Estee Lauder ។ ការជជែកពិភាក្សាគ្នាលើកនេះ គឺជាការបង្ហាញថា ថៃជាប្រទេសមួយដែលវិនិយោគិនបរទេសចាប់អារម្មណ៍វិនិយោគ ហើយនាយករដ្ឋមន្ត្រីថៃតាំងចិត្តថា នឹងបង្ហាញពីចំណុចទាក់ទាញដ៏ខ្លាំងរបស់ប្រទេសថៃ គឺវិស័យសុខាភិបាលមានគុណភាព ។Microsoft surpasses target milestone in “Accelerating Thailand” digital  skills program with 280,000 workers empowered in 2021 -  ศูนย์ข่าวสารประเทศไทย

ចំពោះកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ លោក Settha Thaweesin នាយករដ្ឋមន្ត្រីលើកឡើងថា លោកនឹងលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainability) និងបម្រែបម្រួលអាកាសធាតុ (Climate Change) រួមទាំងការចេញមូលបត្របំណុលផងដែរ ជាពិសេស ទាក់ទងនឹងបរិស្ថាន ។ ហេតុនេះ ប្រទេសថៃបានដាក់គោលដៅការវិនិយោគទុនស្មើនឹងទឹកប្រាក់៧ម៉ឺនលានបាត ៕ ប្រភព ៖ beartaiBRIEF

ប្រហិតនិងទំនិញចម្រុះប្រមាណ១៣០គីឡូក្រាមត្រូវមន្រ្តីជំនាញដកហូតពីទីផ្សារ

0

ទំនិញចម្រុះ និងប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសប្រមាណ ១៣០គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ដកហូតពីទីផ្សារ។ ការអនុវត្តភារៈកិច្ចរបស់មន្រ្តីជំនាញនេះធ្វើឡើងខេត្តតាកែវ កែប កំពង់ធំ សៀមរាប រតនគិរី បាត់ដំបង។May be an image of 3 people and text

ជាលទ្ធផល នាថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបានត្រួតពិនិត្យការដាក់លក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ(ម្សៅទឹកដោះគោ) ឃើញថាអនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ យ៉ាងណាមិញមន្ត្រីយើងបានរកឃើញទំនិញចម្រុះ រួមមាន ប៊ីចេង នំកូនក្មេង ចាហួយ សាប៊ូដុសខ្លួន ទឹកជ្រលក់ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងជាពិសេសប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសក្នុងការវេចខ្ចប់ សរុបចំនួន ១២៧.៨៣គីឡូក្រាម។May be an image of 4 people and text

ទំនិញពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងដកហូត ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនិងបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ(Poster) អំពីរបៀបទុកដាក់ទំនិញ និងរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ មុននឹងទិញមកឬដាក់លក់ផងដែរ៕May be an image of 2 people and textMay be an image of 3 people, newsstand and textMay be an image of 4 people, fruit and text

ក្រុមហ៊ុនផលិតភេសជ្ជៈយកមនុស្សយន្តមកធ្វើជានាយកប្រតិបត្តិ

0

ប្រទេសប៉ូឡូញ ៖ ក្រុមហ៊ុនផលិតភេសជ្ជៈនៅប្រទេសប៉ូឡូញបានប្រើប្រាស់មនុស្សយន្ត ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត និងគំរូភាសាស្រដៀងគ្នានឹងកម្មវិធី ChatGPT មកបំពេញតួនាទីជានាយកប្រតិបត្តិសាកល្បង ។ មនុស្សយន្តនេះនឹងជួយគ្រប់គ្រងការងារដូចនាយកគ្រប់គ្រងជាមនុស្សដែរ រួមទាំងជួយកំណត់ទិសដៅការងារដល់បុគ្គលិកជាមនុស្សទៀតផង ។Humanoid robot says she's a better CEO than Elon Musk

ក្រុមហ៊ុនរបស់ហុងកុងបានផលិតមនុស្សយន្តនេះជាប្រភេទ Humanoid និងបានដាក់ឈ្មោះថា នាង Mika ។ ពួកគេបានបំពាក់នូវគំរូភាសាដ៏ធំមួយឈ្មោះថា Large Language Model (LLM) ដោយនាង Mika អាចសន្ទនាគ្នាស្រដៀងនឹងភាសារបស់មនុស្សដែរ ។ ប៉ុន្តែនាង Mika គ្រាន់តែជាអ្នកកាន់តំណែងជាន់ខ្ពស់ម្នាក់ ដែលបំពេញតួនាទីមួយចំនួនរបស់ CEO ពិតប្រាកដប៉ុណ្ណោះ ។ នាងបានបំពេញតួនាទីដូចជា ការវិភាគទិន្នន័យទីផ្សារ, ជ្រើសរើសអ្នកតំណាងជួយរចនាផលិតផល និងដាក់ផែនការយុទ្ធសាស្ត្រផ្នែកលក់ ។Humanoid Robots: Humanoid robots say they could be better leaders but will  not rebel against human creators - Times of India

ទោះយ៉ាងណា នាង Mika គ្មានតួនាទី ឬអំណាចទទួលយកបុគ្គលិកមកធ្វើការ ឬបណ្តេញបុគ្គលិកចេញពីក្រុមហ៊ុនទេ ព្រោះក្នុងផ្នែកនេះ វាជាអំណាចនៃការសម្រេចចិត្តរបស់មនុស្ស ។ ក្នុងឋានៈនាងជាមនុស្សយន្តឆ្លាតវៃ នាងនិយាយថា នាងមានគុណសម្បត្តិច្រើនជាងមនុស្ស ដូចជា នាងអាចសម្រេចចិត្តដោយមិនលម្អៀងលើការវិភាគទិន្នន័យ ហើយនាងអាចធ្វើការបាន២៤ម៉ោងទៀតផង ។Humanoid robotok lesznek a jövő vezérigazgatói?

ចំណែកលោក Marek Szoldrowski ជានាយកប្រតិបត្តិពិតប្រាកដរបស់ក្រុមហ៊ុនលើកឡើងថា លោកចង់បង្ហាញថា នៅថ្ងៃអនាគត AI នឹងមានតួនាទីក្នុងក្រុមហ៊ុនអាជីវកម្មបែបណាខ្លះ ។ នៅពេលគេបានឃើញមនុស្សយន្តនាង Mika អាចធ្វើការជានាយកប្រតិបត្តិក្រុមហ៊ុន គឺគេមិនអាចបដិសេធអំពីបច្ចេកវិទ្យារីកចម្រើនបានទេ ។ ប៉ុន្តែយើងអាចសម្របខ្លួន និងរស់នៅជាមួយវាឱ្យបាន ព្រមទាំងប្រើប្រាស់វាឱ្យមានតម្លៃបំផុត ។ ដូច្នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រប់វិស័យទាំងអស់ ៕ ប្រភព ៖ chiangmai news

កម្ពុជា ត្រៀមស្នើដាក់ក្រមាជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ឱ្យបានមុនថៃ

0

បើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបថា៖”លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។លោក គង់ ពុទ្ធិកា បានបន្ថែមទៀតថា៖” យើងជឿជាក់លើ ក្រុមការងារដែលរៀបចំឯកសារចុះបញ្ជីក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ ហើយយើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យក្រមារបស់ខ្មែរបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

ទាក់ទងនឹងបញ្ហានេះ ខាងសារព័ត៌មានថៃ ធ្លាប់បានផ្សព្វផ្សាយម្តងរួចមកហើយ តាំងពីខែឧសភា ដោយពួកគេប្រកាន់ជំហររឹងមាំ ក្នុងការធ្វើយ៉ាងណា ដាក់បញ្ចូលក្រមាពួកគេ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី៕

ក្រមាវែងជាងគេលើពិភពលោក | សាលារាជធានីភ្នំពេញ

សោកស្តាយ! វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ប្រកាសដកខ្លួនមិនចូលរួមប្រកួតកីឡាអាស៊ី

0

ថ្មីៗនេះ វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា បានប្រកាសដកខ្លួនមិនចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។

កត្តាបណ្តាលឱ្យអវត្តមាននេះ គឺជាបញ្ហាផ្ទាល់ខ្លួន និងជាប់ភារកិច្ចប្រកួត One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ខាងមុខនេះ។

តាមពិតទៅខាងសហព័ន្ធ បានត្រៀមបញ្ជូនអត្តពលិករបស់ខ្លួន២រូបគឺកីឡាការិនី ខាន់ ចេសា ប្រកួតលើវិញ្ញាសា Ne-Waza ទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៦៩គីឡូក្រាម តែដោយសារខាន់ ចេសា ដកខ្លួន ហេតុដូច្នេះមានតែកីឡាករ សុបញ្ញា ម្នាក់ទៅប្រកួតកីឡាអាស៊ីនៅចិនសម្រាប់កីឡាជឺជីតស៊ូ៕

អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់រឿងការនាំចេញបង្កងកណ្ដូបឬបង្កងប៉ាករស់ជើងទី១ទៅទីផ្សារចិនមានចំនួនតិចតួច

0

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ហេតុផលក្រោយនាំចេញបង្កងកណ្ដូបឬបង្កងប៉ាករស់ជើងទី១ទៅទីផ្សារចិនបានចំនួន៤៥គីឡូក្រាមបន្ទាប់ពីសាធារណជនបង្ហាញភាពងឿងឆ្ងល់របស់ខ្លួនដោយសារតែមានចំនួនតិចពេក។

នៅលើគណនីបណ្តាញសង្គមរបស់អ្នកនាំពាក្យខាងលើនាថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថាការនាំចេញបង្កងកណ្ដូប ឬបង្កងប៉ាក ក្នុងទម្រង់ជាសត្វរស់ ទៅលក់នៅលើទីផ្សារបរទេស គឺជារឿងពិបាក និងស្មុគស្មាញ ដែលកម្ពុជាពុំធ្លាប់ធ្វើទេនាពេលកន្លងមក។ ម្ល៉ោះហើយ នៅក្នុងជើងដំបូង ដែលជាជំហានសាកល្បង ក្រុមហ៊ុនបានសម្រេចនាំចេញ «វារីសត្វរស់»(បង្កងប៉ាករស់) នេះក្នុងបរិមាណតិចតួច ដើម្បីធានាថា របៀបវេចខ្ចប់ និងការដឹកជញ្ជូនតាមយន្តហោះ ដោយមានការបញ្ចូលអុកស៊ីហ្សែនឱ្យបង្កងផងនោះ ធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ ហើយនៅពេលទៅដល់គោលដៅ បង្កងទាំងនោះនៅរស់តាមការបញ្ជាទិញរបស់អតិថិជន

លោកជំទាវបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញសាកល្បងនេះ ក្រុមហ៊ុននឹងបង្កើនបរិមាណនាំចេញបន្ថែមនាពេលខាងមុខ។ នេះគឺជាការបើកទីផ្សារថ្មីមួយទៀត សម្រាប់បង្កងកណ្ដូប ឬបង្កងប៉ាកខ្មែរ និងសង្ឃឹមទៀតថាវារីសត្វរស់សញ្ជាតិខ្មែរផ្សេងទៀត នឹងមានវាសនាជិះយន្តហោះទៅស្រុកគេកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលជលផល មានអន្ទង់និងកំពឹសទឹកសាបបង្កកទៅចិនជាលើកដំបូងក្នុងបរិមាណ១០តោន៕