ប្រទេសចិន៖ មន្ត្រីចិនបានប្រកាសពីការចាប់ក្រពើជាង ៧០ ក្បាល ដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming អំឡុងពេលទឹកជំនន់កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Beijing News ដែលបានរាយការណ៍នៅថ្ងៃទី ១៩ ខែកញ្ញាថា “ក្រពើដែលរត់គេចខ្លួនត្រូវបានចាប់មកវិញទាំងអស់ហើយ” ។ សារព័ត៌មាន Beijing News ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញពីសត្វក្រពើរាប់សិបក្បាលត្រូវបានចងដោយក្រណាត់ និងខ្សែពួរ។ ក្នុងចំណោមក្រពើជាង ៧០ ក្បាលដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming ខេត្ត Guangdong មានក្រពើពេញវ័យចំនួន ៦៩ ក្បាល និងកូនក្រពើចំនួន ២ ក្បាល។An escaped crocodile was captured in Maoming city, Guangdong province, on September 13.  Photo: CGTN

សត្វក្រពើបានរត់គេចខ្លួនមួយសប្តាហ៍មុននេះ ក្នុងអំឡុងពេលមានព្យុះ និងទឹកជំនន់ដែលបានបោកបក់ពេញតំបន់នោះ។ បន្ទាប់មកមន្ត្រីខេត្តក្វាងទុងបានបើកយុទ្ធនាការស្វែងរកសត្វក្រពើទ្រង់ទ្រាយធំយ៉ាងឆាប់រហ័ស។ កម្លាំងចាប់ក្រពើត្រូវប្រើឧបករណ៍សូណាដើម្បីស្វែងរកសត្វ ប៉ុន្តែជួបការលំបាកដោយសារទឹកឡើងខ្លាំងពេក។ អាជ្ញាធរមូលដ្ឋានក៏បានដាស់តឿនប្រជាពលរដ្ឋកុំឱ្យចាកចេញពីផ្ទះដើម្បីធានាសុវត្ថិភាព។Most flood-driven escaped crocodiles successfully captured in China - Buy,  Sell or Upload Video Content with Newsflare

ក្រពើត្រូវបានចិញ្ចឹមនៅក្នុងប្រទេសចិន សម្រាប់ស្បែក និងសាច់ ហើយជួនកាលត្រូវបានគេប្រើក្នុងឱសថបុរាណ។ យោងតាមវិទ្យុជាតិចិន តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីដើមខែនេះក៏ជាជម្រករបស់ “សួនសត្វក្រពើ” និង “កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំបំផុតរបស់ប្រទេស”ផងដែរ៕Extreme Weather Hits China With Massive Floods and Scorching Heat - The New  York Times
ប្រភព៖vnexpress