ថ្មីៗនេះ វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា បានប្រកាសដកខ្លួនមិនចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។

កត្តាបណ្តាលឱ្យអវត្តមាននេះ គឺជាបញ្ហាផ្ទាល់ខ្លួន និងជាប់ភារកិច្ចប្រកួត One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ខាងមុខនេះ។

តាមពិតទៅខាងសហព័ន្ធ បានត្រៀមបញ្ជូនអត្តពលិករបស់ខ្លួន២រូបគឺកីឡាការិនី ខាន់ ចេសា ប្រកួតលើវិញ្ញាសា Ne-Waza ទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៦៩គីឡូក្រាម តែដោយសារខាន់ ចេសា ដកខ្លួន ហេតុដូច្នេះមានតែកីឡាករ សុបញ្ញា ម្នាក់ទៅប្រកួតកីឡាអាស៊ីនៅចិនសម្រាប់កីឡាជឺជីតស៊ូ៕