ហេតុអ្វីបានជាមនុស្សប្រុសមួយចំនួនស្រលាញ់មនុស្សស្រីមានវ័យចាស់ជាងខ្លួន?
ពិតណាស់ នៅក្នុងសង្គមបច្ចុប្បន្ននេះមនុស្សប្រុសវ័យក្មេងជាច្រើន គឺតែងតែចូលចិត្ត មានទំនាក់ទំនងស្នេហា ជាមួយនឹងមនុស្សស្រី ដែលមានវ័យចំណាស់ជាងខ្លួន ហើយវាក៏ជាចម្ងល់មួយ ដែលមនុស្សមួយចំនួន តែងតែឆ្ងល់ថា ហេតុអ្វីបានជាមនុស្សប្រុសតែងតែស្រលាញ់មនុស្សស្រីចាស់ជាងខ្លួន? ដូច្នេះហើយ ខាងក្រោមនេះគឺជាមូលហេតុ ៤ យ៉ាងដែលធ្វើឱ្យមនុស្សប្រុសវ័យក្មេង ចូលចិត្តមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីវ័យចំណាស់៖
១.មានគំនិតចាស់ទុំ៖ មនុស្សស្រីកាន់តែចាស់ កាន់តែខ្លាំង និងមិនចេះតែធ្វើអ្វីតាមអារម្មណ៍ដូចមនុស្សស្រីវ័យក្មេងនោះទេ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សប្រុសវ័យក្មេង ភាគច្រើនតែងតែចូលចិត្តមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដែលមានវ័យចំណាស់ជាងខ្លួន ព្រោះពួកគេគិតថា មនុស្សស្រីដែលមាន គំនិតចាស់ទុំ គឺនឹងមិនបន្ថែមសម្ពាធ និងរករឿងគេច្រើនដូចមនុស្សស្រីដែលមានគំនិតក្មេងខ្ចីនោះទេ។
២.មានភាពជឿជាក់៖ មនុស្សស្រីដែលមានវ័យចំណាស់ភាគច្រើនតែងតែជាមនុស្សស្រី ដែលមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងជានិច្ច ដែលវាគឺជាភាពទាក់ទាញមួយដល់មនុស្សប្រុសគ្រប់វ័យ ជាពិសេសគឺមនុស្សប្រុសវ័យក្មេង លង់ចិត្តស្រលាញ់ដោយមិនគិតពីវ័យ និងថែមទាំងចង់បានយកមកធ្វើជាគូជីវិតទៀតផង។
៣.មានបទពិសោធន៍ជីវិតច្រើន៖ មនុស្សស្រីដែលមានវ័យកាន់ច្រើនប្រាកដជាបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើននៅក្នុងជីវិត ជាងមនុស្សប្រុសដែលមានវ័យក្មេងហេតុនេះហើយ បានជាមនុស្សប្រុស ចូលចិត្តចង់មានទំនាក់ទំនងជាមួយនឹងមនុស្សស្រីដែលមានវ័យចំណាស់ព្រោះមនុស្សស្រីវ័យចំណាស់ អាចក្លាយទៅជាទីប្រឹក្សាដល់ល្អម្នាក់សម្រាប់ពួកគេនាពេលអនាគត។
៤.មានភាពឯករាជ្យនៅក្នុងខ្លួន៖ មនុស្សស្រីវ័យចំណាស់តែងតែជាមនុស្សស្រី ដែលមានភាពឯករាជ្យនៅក្នុងខ្លួន និងចេះធ្វើអ្វីៗដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ។ ជាងនេះទៅទៀត មនុស្សស្រីវ័យចំណាស់ ក៏អាចមានសមត្ថភាពរកលុយចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការលុយពីមនុស្សប្រុសឡើយ។ ហេតុនេះហើយ បានជាភាពឯករាជ្យ របស់មនុស្សស្រីវ័យចំណាស់ អាចធ្វើឱ្យមនុស្សប្រុសវ័យក្មេង ចង់បានយកមកធ្វើជាគូអនាគតរបស់ពួកគេ បើទោះបីជាមានវ័យខុសគ្នាច្រើនក៏ដោយ៕
ប្រភព៖sanook


កប៉ាល់នេះ មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៦១០ នាក់ សមាជិកនាវិក ២៣៥០ នាក់ និងមានកម្ពស់ដល់ទៅ២០ជាន់។









ការទទួលបានឱកាសពិសេសនេះ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរបកស្រាយបទចម្រៀងដូចនេះពិតជាពីរោះណាស់ហើយក៏សមគ្នាណាស់ដែរក្នុងការចាប់ដៃគូជាមួយគ្នានេះ និងសង្ឃឹមនាថ្ងៃអនាគតពួកគេទាំងពីរនាក់មានអ្វីដែលពិសេសជូនអ្នកគាំទ្រជាបន្តទៀត៕

ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្លួនក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះគឺមានផ្លូវ ៣ ខ្សែ ទី១ផ្លូវចូលតាម ស្រុក ស្រែអំបិល និង ២ ខ្សែទៀតចូលតាមស្រុក កំពង់សិលាមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤ ។
គ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបាននិងកំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយ កាន់តែមានភាពទាក់ទាញ ។























