Home Blog Page 1536

ប្រធានាធិបតីទួរគីស្នើលោក Elon Musk សាងសង់រោងចក្រ Tesla

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានប្រទេសទួរគីចុះផ្សាយថា ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan កំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ ។ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមក មានអ្នកប្រទះឃើញប្រធានាធិបតីប្រទេសទួរគី លោក Erdogan ជជែកជាមួយលោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla នៅអគារ Turkish House ដែលអគារនេះនៅជិតការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។That's why I take care of my son': Elon Musk when Turkey President Erdogan  asks 'where is your wife?' | Video | Mint

សារព័ត៌មានប្រទេសទួរគីបញ្ជាក់ថា ប្រធានាធិបតីប្រទេសទួរគី លោក Erdogan បានព្យាយាមអញ្ជើញឱ្យលោក Elon Musk សាងសង់រោងចក្រផលិតរថយន្ត Tesla នៅប្រទេសទួរគី ។ ប្រធានាធិបតីប្រទេសទួរគីអះអាងថា កាលពីខែឧសភា ឆ្នាំ២០២៣ លោក Elon Musk ធ្លាប់ប្រកាសថា ក្រុមហ៊ុន Tesla កំពុងស្វែងរកទីតាំងសាងសង់រោងចក្រថ្មីនៅចុងឆ្នាំ២០២៣ ។What did Elon Musk talk about with Erdogan? | Middle East Eye

បច្ចុប្បន្ន ក្រុមហ៊ុន Tesla មានរោងចក្រចំនួន៦កន្លែង ហើយក្រុមហ៊ុននេះនឹងសាងសង់រោងចក្រទី៧ នៅរដ្ឋ Nuevo León ដែលស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ។ កាលពីខែសីហា ឆ្នាំ២០២៣ លោក Elon Musk បានបង្ហាញការចាប់អារម្មណ៍សាងសង់រោងចក្រនៅប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនីមានតម្លៃធូរថ្លៃ ។ ហេតុនេះ ការប្រកាសសាងសង់រោងចក្ររបស់លោក Elon Musk គឺជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla ៕Elon Musk must still have his tweets approved by Tesla lawyer, federal  appeals court rules ប្រភព ៖ beartaiBRIEF

រដ្ឋាភិបាលអ៊ុយក្រែនបានបណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៦ រូបចេញពីតំណែង

0

បរទេស៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃទី១៨ ខែកញ្ញា បានសម្រេចបណ្តេញអនុរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន ៦ រូបចេញពីតំណែង បន្ទាប់ពីបានតែងតាំងរដ្ឋមន្ត្រីថ្មីកាលពីដើមខែនេះ។

យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញនោះមានលោកស្រី Hanna Maliar ជាមន្ត្រីម្នាក់ដែលផ្តល់ព័ត៌មានថ្មីៗជាប្រចាំអំពីស្ថានភាពជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងលោក Oleksii Reznikov ដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយជាច្រើនក្នុងអំឡុងពេលលោកកាន់តំណែង រួមជាមួយអនុរដ្ឋមន្ត្រីការពារជាតិចំនួន ៤ រូបទៀត។Ukraine Just Dismissed All Its Deputy Defense Ministers – Here's Why

ការផ្លាស់ប្តូរនេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីលោក Rustem Umerov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីជំនួសលោក Oleksii Reznikov។ លោក Umerov បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា ក្រសួងការពារជាតិនឹងបន្តដំណើរការជាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តបណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៦ រូបខាងលើនោះទេ។Government dismisses Hanna Maliar and the rest of former Defence Minister  Reznikov's deputies | Ukrainska Pravda

យោងតាមប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីដើមខែនេះថា បច្ចុប្បន្នក្រសួងការពារជាតិអ៊ុយក្រែនត្រូវការ “វិធីសាស្រ្តថ្មី” ហើយលោក Zelensky ក៏រំពឹងដែរថារដ្ឋមន្ត្រីថ្មី Umerov នឹងបន្តកំណែទម្រង់ក្នុងវិស័យការពារជាតិ ក្នុងបរិបទនៃយុទ្ធនាការវាយលុករបស់ទីក្រុងគៀវ ដែលកំពុងដំណើរការអស់រយៈពេល ៣ ខែកន្លងទៅនេះ។ រដ្ឋមន្ត្រី Umerov បាននិយាយថា គាត់នឹងធ្វើឱ្យក្រសួងក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់ការសម្របសម្រួលកងកម្លាំងការពារ ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕
ប្រភព៖cafef.com

ប្រទេសថៃបង្កើនការជម្លៀសពលរដ្ឋគេចពីទឹកជំនន់

0

ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅខេត្តជាច្រើនក្នុងភាគឦសានប្រទេសថៃចាប់ផ្តើមបង្កផលប៉ះពាល់ជាច្រើនដូចជា ផ្លូវជាច្រើនកន្លែងត្រូវកាត់ផ្តាច់ ហើយតំបន់កសិកម្មជាច្រើនត្រូវទឹកលិច ជាពិសេស នៅខេត្តអ៊ូប៊ុន រាជថានី ។ គេសង្កេតឃើញថា ពលរដ្ឋដែលគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្នចាប់ផ្តើមខ្វះខាតស្បៀងអាហារ និងទឹកស្អាត ។เร่งอพยพชาวบ้าน น้ำท่วมพิษณุโลก สูงกว่า 1 เมตร สั่งปิดโรงเรียน  ส่งเสบียงช่วย | Khaosod | LINE TODAY

ពលរដ្ឋគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្ននៅសួនសាធារណៈហួយមួង ខេត្តអ៊ូប៊ុន រាជថានី បានយកអាហារស្រស់មកធ្វើម្ហូបដើម្បីបរិភោគក្នុងគ្រួសារ ក្រោយពីអាជ្ញាធរបានយកស្បៀងអាហារមកចែកជូន ។ ពលរដ្ឋភាគច្រើនដែលបានមករស់នៅក្នុងជម្រកបណ្តោះអាសន្ននេះ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងក្រងកម្រងផ្កាលក់ ។ ពលរដ្ឋខ្លះនិយាយថា ពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារទឹកជំនន់ ហើយពេលនេះ អាហារក្រៀម និងទឹកស្អាតមិនគ្រប់គ្រាន់ទេ ។เร่งอพยพชาวบ้าน น้ำท่วมพิษณุโลก สูงกว่า 1 เมตร สั่งปิดโรงเรียน  ส่งเสบียงช่วย - ข่าวสด

ស្ថានការណ៍ទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី មានទីប្រជុំជនចំនួន៤ បានជួបគ្រោះទឹកជំនន់ គឺទីប្រជុំជនវ៉ាំងឌែង, វាំងវ៉ាត់បូរ៉ាផា, កិកែវ និងថាបុងមាំង ក្នុងនោះមានពលរដ្ឋចំនួន៣៥គ្រួសារបានជម្លៀសទៅរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។ បុរសម្នាក់បានគេចពីទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី ហើយមករស់នៅក្នុងជម្រកបណ្តោះអាសន្ននិយាយថា ៖ «ពួកយើងត្រូវការអាហារក្រៀម ទឹកស្អាត និងកម្រាលសម្រាប់សម្រាកផងដែរ» ។โนนสูงท่วมหนักในรอบ 50 ปี บ้านกว่าร้อยหลังจมน้ำ ถนนโนนสูง-โนนไทย

ចំណែកភ្នាក់ងារគ្រប់គ្រងប្រចាំស្រុកឌូធុង ស្រុកយ៉ាក់សូថន បានដាក់ស្លាកសញ្ញាប្រកាសហាមចូល និងបិទផ្លូវបណ្តោះអាសន្ន ដើម្បីហាមយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ផ្លូវ ដែលតភ្ជាប់រវាងស្រុកយ៉ាក់សូថន ទៅកាន់ស្រុកសេរ៉ាភូមិ ខេត្តរ៉យអេត ។ ការបិទផ្លូវនេះ ដោយសារទឹកជំនន់បានលិចផ្លូវក្នុងកម្ពស់ជាង៥០សង់ទីម៉ែត្រ និងមានប្រវែង១គីឡូម៉ែត្រ ។ ទឹកជំនន់បានលិចផ្លូវអស់រយៈពេល១សប្តាហ៍ ហើយធ្វើឱ្យផ្លូវក្នុងតំបន់មួយចំនួនខូចខាត ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទឹកនៅតែហូរខ្លាំង ហើយអាជ្ញាធរបារម្ភខ្លាចកើតគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផ្លូវ ។ชาวบุรีรัมย์อ่วม น้ำท่วมรอบหมู่บ้าน ถนนถูกตัดขาดโลกภายนอก  ใช้เรือสัญจรเกือบสัปดาห์

ដូចគ្នានេះដែរ ផ្លូវនៅតាមមាត់ទន្លេឈី នៅស្រុកមឿងមហាសារ៉ាខាម បានខូចខាតប្រវែង៥០ម៉ែត្រ ហើយអាជ្ញាធរបានដាក់ស្លាកសញ្ញាដាស់តឿនដល់អ្នកបើកបរទាំងអស់ និងមានដាក់ភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ។ អាជ្ញាធររំពឹងថា នឹងអាចជួសជុលផ្លូវនេះឱ្យដូចដើមវិញ ក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ៕ ប្រភព ៖ Thai PBS

អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅមកព្រមាន ក្រោយមានជម្លោះជាមួយពលរដ្ឋ

0

លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅមកបំភ្លឺ។

ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកទៅលើករណីមានលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រ ពីបទហិង្សានិងគំរាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ។

ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់កិត្តិយសនគរបាលជាតិ និងបន្តឱ្យជំនាញធ្វើការស្រាវជ្រាវទៅលើឃ្លីបវីដេអូ៕

ចិនគ្រោងនឹងបាញ់បង្ហោះយានអង្កេតពន្លឺព្រះអាទិត្យនៅឆ្នាំ ២០២៦

0

បរទេស៖ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបរុករកព្រះអាទិត្យទៅកាន់គន្លងដែលមិនធ្លាប់មានពីមុនមក ដើម្បីស៊ើបអង្កេតផ្កាយ និងតាមដានអាកាសធាតុក្នុងលំហ។

យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញាថា យានអវកាសនេះនឹងហោះហើរទៅកាន់គន្លងតារាវិថីនៅឆ្នាំ ២០២៦ ក្នុងគោលបំណងស្វែងយល់ពីប្រភពដើម និងការវិវត្តនៃដែនម៉ាញេទិកនៅក្នុងតំបន់សកម្មខ្ពស់របស់ព្រះអាទិត្យ ដោយបង្ហាញពីរចនាសម្ព័ន្ធបីវិមាត្រ និងយន្តការរូបវិទ្យានៃអណ្តាតភ្លើងព្រះអាទិត្យ។China plans 2026 solar probe launch to unexplored L5 point

ដូច្នេះហើយ បច្ចុប្បន្នការវាយតម្លៃនៃបេសកកម្មរុករកព្រះអាទិត្យ Xihe-២ នៅចំណុច Lagrange L៥ រវាងផែនដី និងព្រះអាទិត្យជិតរួចរាល់ហើយ នេះបើយោងតាម សាស្រ្តាចារ្យ Fang Cheng មកពីសាកលវិទ្យាល័យ Nanning ដែលជាអ្នករចនាផ្កាយរណបម្នាក់បានចែករំលែកនៅក្នុងសន្និសីទបច្ចេកវិទ្យាអវកាសកម្រិតខ្ពស់លើកទី ១០ នៅទីក្រុងសៀងហៃ។China plans solar exploration project with probe launch set for 2026 - CGTNXihe-២ គឺជាយានស៊ើបអង្កេតបង្កើតដោយមនុស្សដំបូងគេរបស់ពិភពលោកដែលហោះដល់ចំណុច Lagrange L៥។ Lagrange L៥ មានចំងាយប្រហែល ១៥០ លានគីឡូម៉ែត្រពីផែនដី គឺជាទីតាំងដែលមានអត្ថប្រយោជន៍ពិសេសសម្រាប់ការសិក្សា និងតាមដានអាកាសធាតុក្នុងលំហ ព្រោះវាអនុញ្ញាតឱ្យមានរូបភាពសកម្មភាពព្រះអាទិត្យយ៉ាងហោចណាស់ ៣ ថ្ងៃ មុនពេលវាអាចអង្កេតបានពីផែនដី និងវាស់ស្ទង់ព្រះអាទិត្យ ស្ថានភាពខ្យល់ប្រហែល ៣-៤ ថ្ងៃមុនពេលបក់មកផែនដី។China plans over 60 space launch missions in 2023 - CGTN

ក្រៅពីការស៊ើបអង្កេតលើព្រះអាទិត្យ គម្រោងរុករកព្រះច័ន្ទរបស់ចិនក៏កំពុងដំណើរការជាលំដាប់ដែរ។ យោងតាមអ្នកជំនាញក្នុងសន្និសីទបានចែករំលែកនៃដំណើរការសាងសង់ស្ថានីយស្រាវជ្រាវព្រះច័ន្ទក្រោមដីរយៈពេលវែង បើប្រៀបធៀបទៅនឹងផែនដី ព្រះច័ន្ទគ្មានបរិយាកាស ដែលនាំឱ្យមានភាពខុសប្លែកគ្នាខ្លាំងរវាងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់។China lays out big plans for its new Tiangong space station | Space លោក Zhang Chongfeng នាយករងផ្នែករចនាស្ថានីយរុករកតាមព្រះច័ន្ទរបស់ប្រទេសចិន បាននិយាយថា ការរចនាស្ថានីយ៍ដើម្បីស្រាវជ្រាវភពព្រះច័ន្ទគឺមានការលំបាកជាងទៅគន្លងព្រះអាទិត្យ ដែលវាត្រូវការមជ្ឈមណ្ឌលជំនួយថាមពល និងឧបករណ៍ជាច្រើន រួមទាំងទំនាក់ទំនងនៅច្រកចូល ផ្លូវចូល និងចេញសម្រាប់បុគ្គល៕
ប្រភព៖vnexpress

Song Joong Ki ជះលុយជាង២លានដុល្លារទិញខុនដូនៅរដ្ឋហាវៃ

0

យោងតាមសារព័ត៌មានថ្មីៗនេះកាលពីថ្ងៃទី៥ ខែកញ្ញា តារាសម្តែង Song Joong Ki បានទិញខុនដូនៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិកក្នុងតម្លៃប្រហែល២,២៨០,០០០ដុល្លារ ខណៈតួឯកប្រុសរូបនេះត្រូវបានគេរាយការណ៍ថាកំពុងស្នាក់នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីកំណើតកូនប្រុសដំបូងរបស់គេនៅក្នុងខែមិថុនា។Here's why Song Joong Ki is trending on social media

ប្រភពព័ត៌មានបានរាយការណ៍ទៀតថា Song Joong Ki មានផ្ទះមួយនៅទីក្រុងសេអ៊ូល រ៉ូម និងហាវ៉ៃ។ Song Joong Ki បានទិញខុនដូនៅ Hawaii ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ២.២៨ លានដុល្លារ ប៉ុន្តែបន្ទប់មួយទៀតនៅក្នុងខុនដូនោះត្រូវបានលក់ក្នុងតម្លៃ ២.៨ លានដុល្លារកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ តម្លៃនៃខុនដូរបស់ Song Joong Ki ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ដោយសារតែការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងតំបន់នេះ។ ខុនដូនេះត្រូវបានគេរាយការណ៍ថានៅជិត Ala Moana Beach Park ហ៊ុព័ទ្ធដោយអគារខ្ពស់ៗ និងវិមាន។Vincenzo' star Song Joong-ki once insisted on showering at his co-star's  home | The Star

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣ តារាសម្តែងរូបនេះក៏ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះវីឡាដ៏ប្រណីតតម្លៃជាង៧លានដុល្លារផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ Song Joong Ki បានភ្ជាប់សម្ព័ន្ធភាពស្នេហ៍ជាមួយអតីតតារាសម្តែងអង់គ្លេសម្នាក់ក្រោយស្ពាយឈ្មោះពោះម៉ាយ៣ឆ្នាំ ហើយពេលនេះអ្នកទាំងពីរបានរៀបការនិងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ៕Ala Moana Beach - Hawaii Travel Guide

ជាប្រវត្តិសាស្ត្រ! កីឡា​​កាយសម្ព័ន្ធ​កម្ពុជា​ឈ្នះ​មេដាយ​មាស​ជើងឯក​អាស៊ី​

0

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ក្នុងការប្រកួតជើងឯកអេរ៉ូប៉ិចអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី កាលថ្ងៃទី១៣ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២៣។May be an image of 3 people and text
កីឡាការិនីផ្នែកអេរ៉ូប៉ិចកម្ពុជា បានប្រកួតឈ្នះមេដាយ២គ្រឿងរួមមានមាស១ និងសំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៨ ដែលធ្វើឡើងនៅប្រទេសម៉ុងហ្គោលី។ មេដាយមាសឈ្នះលើវិញ្ញាសាទ្រីយ៉ូ (សម្ដែងជាក្រុម) មានកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា។May be an image of 5 people and textចំណែកមេដាយសំរឹទ្ធ ឈ្នះដោយកីឡាការិនី សួស ស្រីពៅ លើវិញ្ញាសាឯកត្តជននារី (Senor IW)។ ព្រឹត្តិការណ៍នេះមានមានប្រទេសចូលរួមចំនួន១៤ និងចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧ ខែកញ្ញា ឆ្នាំ២០២៣៕May be an image of 3 people, people skating and text

 

រឿងលុយ៦ពាន់លានដុល្លារ ទើបអ៊ីរ៉ង់ យល់ព្រមដោះលែងជនជាតិអាមេរិកាំង

0

រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោសអាមេរិកាំង ចំនួន៥នាក់ ជាមួយនឹងកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតេអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ និង លុយបង្កកចំនួន៦ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា ការិយាល័យប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ង៉ បានកោតសរសើរ ចំពោះការដោះលែងអ្នកទោស ចំនួន៥នាក់ ពីប្រទេសមជ្ឈិមបូព៌ាមួយនេះ ដោយបេសកជនរងពិសេស លោក អាប្រាម ផាឡេ (Abram Paley) កំពុងតែស្វាគមន៍ ដល់ពួកគេ នៅក្នុងប្រទេសកាតារ។US citizens Siamak Namazi, second from left, and Morad Tahbaz, right, are embraced after disembarking from a jet in Doha, Qatar, on Monday, September 18.

ប្រជាជនអាមេរិកាំង ចំនួនប្រាំនាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ នៅក្នុងប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេត្រូវបានចាត់ទុក ជាចំណាប់ខ្មាំង។ ប៉ុន្ដែឥឡូវ ពលរដ្ឋអាមេរិកាំងទាំងនោះ កំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅសហរដ្ឋអាមេរិក។

ការដោះលែងអ្នកទោសអាមេរិកាំង ទាំង៥នាក់នេះ ក្លាយជាការផ្លាស់ប្ដូរដ៏ចម្រូងចម្រាសមួយ ក្រោមការសម្របសម្រួល ពីប្រទេសកាតារ ខណៈមូលនិធិរបស់អ៊ីរ៉ង់ ចំនួន៦ពាន់លានដុល្លារ ដែលបានបង្កក នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅដល់ធនាគារ នៅក្នុងទីក្រុងដូហា (Doha) ប្រទេសកាតារ។Iran frees 5 Americans in prisoner swap with US - Al-Monitor: Independent,  trusted coverage of the Middle East

បុរស៤នាក់ និង ស្ត្រីម្នាក់ ជាពលរដ្ឋអ៊ីរ៉ង់ បានធ្វើដំណើរតាមជើងហោះហើររបស់យន្ដហោះជួល ចាកចេញពីរដ្ឋធានីតេអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតារ។ ពួកគេបានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិក ហើយឥឡូវនេះកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

ជនជាតិអាមេរិកាំងទាំងនោះ រួមមាន លោក ស៊ាម៉ាក ណាម៉ាហ្ស៊ី (Siamak Namazi) ជាពាណិជ្ជករ វ័យ៥១ឆ្នាំ ដែលបានចំណាយពេលជិត៨ឆ្នាំ នៅក្នុងពន្ធនាគារអេវីន (Evin) ដ៏ល្បីល្បាញរបស់ក្រុងតេអ៊ីរ៉ង់ (Tehran) ក៏ដូចជា លោក អេម៉ាដ សាហ្គី (Emad Shargi) ជាពាណិជ្ជករ វ័យ៥៩ឆ្នាំ និង លោក ម៉ូរ៉ាដ តាសបាស ( Morad Tahbaz) សកម្មជនបរិស្ថាន វ័យ៦៧ឆ្នាំ ដែលមានសញ្ជាតិអង់គ្លេស ផងដែរ។Iran prisoner release: Five Americans released are en route to the US | CNN  Politics

សហរដ្ឋអាមេរិក បានអះអាង ថា ពលរដ្ឋរបស់ខ្លួន ត្រូវបានអ៊ីរ៉ង ចាប់ដាក់ពន្ធនាគារ ដោយការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ក្រោមហេតុផលនយោបាយ។ រីឯការចង្អុលបង្ហាញជាលើកដំបូង បានឈានដល់កិច្ចព្រមព្រៀងមួយ រហូតនាំអ្នកទោសទាំងនេះ ចាកចេញពីពន្ធនាគារអេវីន នាំទៅដាក់នៅក្នុងផ្ទះដ៏មានសុវត្ថិភាព ស្ថិតក្នុងទីក្រុងតេអ៊ីរ៉ង់។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់ប្រទេសកាតារ អូម៉ង់ ស្វីស និង កូរ៉េខាងត្បូង សម្រាប់ការដើរតួនាទីដ៏សំខាន់របស់ពួកគេ នៅក្នុងការចរចា ដោះលែងអ្នកទោស នៅក្នុងប្រទេសអ៊ីរ៉ង់។صحيفة القدسលោកប្រធានាធិបតី បៃដិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ដេចកាតារ សេក តាមីម ប៊ីន ហាម៉ាដ (Sheikh Tamim bin Hamad) និង ស្ដេចស៊ុលតង់អូម៉ង់ ហៃថាម ប៊ីន តារីគ (Haitham bin Tariq) ដែលបានជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ ដោយចំណាយពេលជាច្រើនខែ សម្រាប់ការដោះស្រាយបញ្ហាការទូតដ៏លំបាក និង ជាគោលការណ៍របស់អាមេរិក»។

ដោយឡែក លោក អេប្រាហ៊ីម រ៉ៃស៊ី (brahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានហៅការដោះលែងពលរដ្ឋអាមេរិកាំងទាំង៥នាក់នេះ ជាសកម្មភាពមនុស្សធម៌ដ៏សុទ្ធសាធ។ ប៉ុន្ដែកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Raisi បានប្រាប់បណ្តាញផ្សព្វផ្សាយអាមេរិក ថា បញ្ហាអាស្រ័យលើប្រទេសអ៊ីរ៉ង់ នៅក្នុងការសម្រេចចិត្ត ថាតើត្រូវធ្វើអ្វីជាមួយមូលនិធិ ចំនួន៦ពាន់លានដុល្លារ ដែលចេញជាផ្នែក នៃកិច្ចព្រមព្រៀងនេះ៕

ការធ្លាក់របស់បេក្ខជន ឃុន វិថេត មហាជនពោលស្តាយសឹងតែគ្រប់គ្នា

0

មហាជនមានការសោកស្តាយយ៉ាងខ្លាំងសម្រាប់បេក្ខជន ឃុន វិថេត កូនក្រុមរបស់ ឱក សុគន្ធកញ្ញា មិនមានឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ត្រូវធ្លាក់នៅក្នុងវគ្គ Live Show សប្តាហ៍ទី៤ ទាំងសំឡេងរបស់បេក្ខជនរូបនេះមានទឹកដមបកស្រាយបានច្រើនទម្រង់។

ការធ្លាក់របស់បេក្ខជន ឃុន វិថេត បានក្លាយជាប្រធានបទជជែកវែកញែកនៅក្នុងកម្មវីធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស ព្រោះមហាជននៅតែមិនអស់ចិត្តនិងពោលសោកបេក្ខជនឆ្នើមរូបនេះដែលមិនអាចបន្តទៅវគ្គក្រោយបាន។

ក្នុងវគ្គ Live Show សប្តាហ៍ទី៤ វិថេត បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលជាសំនៀងដើមរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត។ ក្រោយបកស្រាយបទនេះរួចគ្រូបង្វឹកផ្ទាល់អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រូបង្វឹកផ្សេងទៀតសុទ្ធតែពោលសរសើរ ឃុន វិថេត ជាពិសេសគូ្របង្វឹក ពេជ្រ សោភា ថែមទាំងសង្ឃឹម១០០%ថាបេក្ខជនរូបនេះនឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសុវត្ថិភាពមិនខាន។

យ៉ាងណា គួរឱ្យសោកស្តាយក្នុងចំណោម៣នាក់របស់កូនក្រុម ឱក សុគន្ធកញ្ញា រួមមាន គឹម សុវណ្ណ,ឃុន វិថេត និង សុខ សារ៉ាវីតា បេក្ខនារី គឹម សុវណ្ណ ទទួលបានសំឡេងផ្ញើសារគាំទ្រច្រើនជាងគេ ខណៈគ្រូបង្វឹក កញ្ញា សម្រេចចិត្តបោះបង់ វិថេត ដោយជ្រើសយកសារ៉ាវីតា។

ការធ្លាក់របស់បេក្ខជន ឃុន វិថេត ជាអ្នកខេត្តកំពង់ស្ពឺរូបនេះធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចូលទៅបញ្ចេញមតិនៅលើផេកThe Voice ដោយពោលសោកស្តាយបេក្ខជនរូបនេះសឹងតែគ្រប់គ្នាជាបេក្ខជនដ៏មានសមត្ថភាពម្នាក់៕

  

តើអ្នកដឹងទេ? ផ្កាប្រភេទណាដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក?

0

ផ្កាមានច្រើនប្រភេទណាស់នៅលើផែនដី ហើយផ្កាដែលធំៗបំផុតនោះ ភាគច្រើនគឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែនកោះ ប៉ុន្តែតើអ្នកដឹងទេថា តើផ្កាប្រភេទណាដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក? ដូច្នេះហើយ ខាងក្រោមនេះគឺជាផ្កាពីរប្រភេទដែលធំជាងគេបំផុតលើផែនដី៖

១.ផ្ការ៉ាហ្វហ្វលឡេស៊ី-អារណុលឌី (Rafflesia Arnoldii)៖ គឺជាប្រភេទផ្កាដែលមានដើមកំណើតនៅក្នុងព្រៃទឹកភ្លៀងនៃប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ផ្កាយក្សនេះ មានទំហំជាង ១០០ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៧ គីឡូក្រាម។ ជាប្រភេទរុក្ខជាតិប៉ារ៉ាសិតដែលវាតែងភ្ជាប់ខ្លួនទៅនឹងរុក្ខជាតិធំៗដទៃទៀត ដើម្បីបឺតយកទឹកមកចិញ្ចឹមសរីរាង្គរបស់វា។ ជាធម្មតាផ្កា Rafflesia Arnoldii ប្រើពេលប្រហែល ៩ ខែទើបអាចរីកលូតលាស់បាន ប៉ុន្តែវានឹងងាប់ទៅវិញក្នុងរយៈពេលត្រឹម ១ សប្តាហ៍ប៉ុណ្ណោះ។ នៅពេលរីក ផ្កានេះបញ្ចេញក្លិនស្អុយដូចសាកសពរលួយ ទើបគេឱ្យឈ្មោះវាម្យ៉ាងទៀតថា «ផ្កាសាកសព»។Cultivating the world's largest, stinkiest flower is no small task

២.ផ្កាអាម៉ូរហ្វូហ្វាលលូស-ទីតាញ៉ូម (Amorphophallus titanum)៖ គឺជាប្រភេទផ្កាដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ផ្កាយក្សនេះ មានដើមកំណើតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលវាអាចលូតដល់កម្ពស់ជាង ២ ម៉ែត្រទៅ ៣.៦ ម៉ែត្រ ហើយអាចមានទម្ងន់រហូតដល់ ៨០ គីឡូក្រាម។ ដោយសារតែក្លិនដ៏អាក្រក់របស់វា ផ្កាទីតាញ៉ូមក៏ជាប់រហស្សនាមថាជាផ្កាសាកសពផងដែរ៕The Corpse Flower: Description, Life Cycle, Facts