Home Blog Page 1537

ប្រទេសថៃ នឹងនៅតែបន្ដ ជាប់គាំងខាងនយោបាយ

0

រាជធានីបាងកក៖ ចាប់តាំងពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ប្រទេសថៃ នៅតែបន្ដជាប់គាំងខាងនយោបាយ ស្របពេលគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលមានអាសនៈសភាច្រើនជាងគេ បានប្រកាស មិនបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ ក្រោយពេលអតីតសម្ពន្ធភាពរបស់ខ្លួនងាកទៅចងសម្ពន្ធភាពថ្មី ជាមួយនឹងគណបក្សនយោបាយជាច្រើន គាំទ្រដោយយោធា។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែសីហា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលបានឈ្នះការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានបដិសេធបោះឆ្នោតគាំទ្រគណបក្សភឿថៃ ជាអតីតដៃគូ ដែលកំពុងតែព្យាយាម បង្កើតរដ្ឋាភិបាលថ្មី។ សកម្មភាពបែបនេះនឹងធ្វើឲ្យខូចខាតដល់ទ្រង់ទ្រាយលទ្ធផលបោះឆ្នោត ព្រោះវាប្រឆាំងនឹងឆន្ទៈរបស់សាធារណជន។Thailand election winners Move Forward give up hopes of forming government  | The Independent

គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈគណបក្សភឿថៃ បានឈ្នះលំដាប់លេខ២។ គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានផ្ដួលគូប្រជែងដ៏សំខាន់ ដែលជាគណបក្សអភិរក្សនិយម។ ជ័យជម្នះនេះ បានបង្ហាញ ថា ប្រជាជនថៃ បដិសេធនឹងរដ្ឋាភិបាល ដែលដឹកនាំ ឬ គាំទ្រដោយពួកយោធា គ្រប់គ្រប់ប្រទេសថៃ អស់រយៈពេល៩ឆ្នាំកន្លងមកនេះ។new parliament building | Thai PBS World : The latest Thai news in English,  News Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world

ក្រោយពេលទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលរួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ក៏បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ ប៉ុន្ដែសម្ពន្ធភាពរបស់គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានដួលរលំទៅវិញ ក្រោយពេលសមាជិកសភា មកពីគណបក្សនយោបាយ គាំទ្រដោយយោធា និង សមាជិកព្រឹទ្ធសភា ដែលត្រូវបានពួកយោធាតែងតាំង មិនបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ ចំនួន២ដង កាលពីខែមុន។Thailand's Landmark Election: Who Will Ultimately Prevail? | Council on  Foreign Relations

បច្ចុប្បន្ន ប្រទេសថៃ កំពុងតែស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះ អស់រយៈពេល៥ខែកន្លងមកហើយ ខណៈគណបក្សឆ្ពោះទៅមុខ បានប្រកាសមិនគាំទ្រ ដល់បេក្ខភាពនាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ។ ដូច្នេះ ការជាប់គាំងខាងនយោបាយរបស់ប្រទេសថៃ អាចនឹងបន្ដអូសបន្លាយ ពេលជាច្រើនខែ បន្ដទៅមុខបន្ថែមទៀត។

លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការ គណបក្សឆ្ពោះទៅមុខ បានថ្លែង ទៅកាន់សន្និសីទសារព័ត៌មាន ថា «ឥឡូវនេះ ការបង្កើតរដ្ឋាភិបាល មិនមែនឆ្លុះបញ្ចាំង អំពីសំឡេងរបស់ប្រជាពលរដ្ឋនោះឡើយ… ហើយវាកំពុងតែបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត»។MFP has its sights on additional lawmakers

គណបក្សភឿថៃ ដែលមានបទពិសោធន៍ច្រើនខាងនយោបាយ ត្រូវបានក្រុមអ្នករិះគន់ ចោទប្រកាន់អំពីការជំរុញចលនាឆ្ពោះទៅមុខ ដើម្បីធានា ថា គណបក្សនេះ នឹងដឹកនាំរដ្ឋាភិបាល។

គណបក្សភឿថៃ បានលើកឡើង ថា គណបក្សភឿថៃ បានបោះបង់នូវការគាំទ្ររបស់ខ្លួន ដោយសារតែយល់ឃើញ ថា គណបក្សឆ្ពោះទៅមុខ នឹងនៅតែមិនអាចទទួលបានការគាំទ្រពីសភាទាំង២ ដែលប្រឆាំងនឹងការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានគេស្គាល់ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ៕

ប្លែកទៀតហើយ! នារីឥណ្ឌាម្នាក់ឡើងបង្គោលភ្លើងកម្ពស់ ២៤ ម៉ែត្រក្រោយឈ្លោះជាមួយមិត្តប្រុស

0

បរទេស៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់បានអាក់អន់ចិត្តជាមួយមិត្តប្រុសរបស់ខ្លួន ហើយក៏សម្រេចចិត្តឡើងបង្គោលអគ្គិសនីកម្ពស់ ២៤ ម៉ែត្រ ដោយប៉ុនប៉ងធ្វើអត្តឃាត។ ហេតុការណ៍នេះបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា នារីដែលបានឡើងបង្គោលភ្លើងនោះមានឈ្មោះថា Anita ហើយនាងនិងមិត្តប្រុសរបស់នាងបានរស់នៅជាមួយគ្នាអស់រយៈពេលមួយឆ្នាំ បន្ទាប់ពីឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកជាមួយមិត្តប្រុសរបស់នាង ស្រាប់តែនាងចង់គិតខ្លីបែបនេះតែម្តង។

ភ្លាមនោះដែរ មិត្តប្រុសរបស់នាងក៏បានស្រែកហៅនាងឱ្យមកចុះក្រោមវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចុះមកក្រោមវិញវាមិនមែនជារឿងងាយស្រួលទេ។ គួរកត់សម្គាល់ថា ការសម្រេចចិត្តដ៏គ្រោះថ្នាក់របស់ស្ត្រីនេះ ប្រឈមនឹងហានិភ័យដល់អាយុជីវិត ដោយសារបង្គោលអគ្គិសនីផ្ទុកតង់ស្យុងខ្ពស់ ដែលអាចបណ្តាលឱ្យឆក់ ឬធ្លាក់ពីកម្ពស់យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែជាសំណាងល្អវត្តមានអ្នកស្រុកនៅជិតនោះក៏បានជូនដំណឹងភ្លាមៗដល់ប៉ូលីស ហើយក៏បានជួយគ្រប់គ្រងស្ថានការណ៍ឱ្យល្អឡើងវិញ។

វីដេអូនៃព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនោះបានល្បីពេញបណ្ដាញសង្គម ហើយហេតុការណ៍នេះមិនមែនជាលើកទីមួយនោះទេ។ កាលពីឆ្នាំ ២០១៧ ក៏មានបុរសឥណ្ឌាម្នាក់ស្រវឹងឡើងទៅលើបង្គោលភ្លើងផងដែរ។ បន្ទាប់មកនៅឆ្នាំ២០២០ មាននារីឥណ្ឌាម្នាក់បានឡើងបង្គោលភ្លើងហើយបដិសេធមិនចុះមកក្រោម មូលហេតុដោយសារតែនាងមានសតិមិនសូវល្អ៕ The girl who climbed on the 45m high voltage pole sat because she was angry  withប្រភព៖thethaiger

កម្ពុជា នឹងជួយសម្រួលដល់ការនាំចេញអង្ករដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀង ឥណ្ឌូណេស៊ី

0

ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត ក្រោយពីអនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូណេស៊ីបានបង្ហាញអំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីជួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម អនុរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ីនិងគណៈប្រតិភូ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBOIw6oIJhhSDC3KYvYGle2j90Yc3aYaYnLtIZpL4LioGREk0aI1jCa2-eCfxtWG_G8xa4MFR9jrwng8PGsd7QmExTf1rcNyRFhvtAvbevOJAp2-yUTvISI6Cok6qqN0JJlLA7tJiiZHXfg_xcFOupCkArYX9iV1rnVSpnPwDiYHhjVxSnvoDXMQ3iAc/s1252/image_2023-08-16_09-46-14.png

នៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ដ្រីលោក Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

«វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស»។ នេះជាការលើកឡើងរបស់អនុរដ្ឋមន្រ្តីឥណ្ឌូណេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM7E0OXugiZ9CB1VHJ8vqSJ9kkWvvX0mTbb1V19ULJ1jgimRT35TzLH9aOZ8f8o9zp8t5jBRNSR0Uwf0ynFrRhpjLga0L6xLTRlyV9wsqHs8UmHv_nzqrAgKGmAbPgfehfn8dcOQfZ2W7xdc8w9fWQwY9tIhTgzT0bw5JE4x2ddIpQprGdmwuTfDoSRPs/s2048/image_2023-08-16_09-46-14%20(2).png

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ នឹងជួយសម្រួលដល់ការនាំចេញអង្កដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្តស្របតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។

កិច្ចពិភាក្សានេះដែរ ភាគីឥណ្ឌូណេស៊ីក៏បានផ្តោតទៅលើការចាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilITfqbcgaF9_9uYtE6BFRuzXyOuRbOQDUqQQdwSQJg5esNTGl0kaaCS5zZEie1g1WBtYLtWlALHXcU0IBhEo7KgyYsYdQvcGfl41N1Wpt8aisa4oN231ZuT45FCEYnSCrd6tIZK6ibmjq74Ji4cNxOeohuFpIIxPl21kYqBpblGMxIxPzOTVZF1HgmbE/s1237/image_2023-08-16_09-46-15.png

ចិន កាត់បន្ថយអត្រាការប្រាក់ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចរបស់ខ្លួន

0

រដ្ឋធានីប៉េកាំង៖ ស្របពេលចំនួនការអត់ការងារធ្វើ កំពុងតែកើនឡើង ហើយកំណើនសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះនោះ ធនាគារកណ្ដាលរបស់ប្រទេសចិន បានកាត់បន្ថយនូវអត្រាការប្រាក់ ដោយមិនមានការរំពឹងទុកជាមុន សម្រាប់ការជំរុញសេដ្ឋកិច្ចរបស់ខ្លួន ឲ្យងើបឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា ថា ធនាគារកណ្ដាលរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានកាត់បន្ថយអត្រា ដែលជាគោលនយោបាយដ៏សំខាន់ ជាលើកទីពីរ ដោយមិននឹកស្មានដល់ នៅក្នុងរយៈពេល៣ខែកន្លងមកនេះ។ សញ្ញាថ្មីមួយនេះ បង្ហាញ ថា អាជ្ញាធរចិន កំពុងតែបង្កើននូវកិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយរូបិយវត្ថុ សម្រាប់ជំរុញសេដ្ឋកិច្ចរបស់ខ្លួន ឲ្យស្ទុះងើបឡើងវិញ។China's yuan weakens to 6-week low as new bank loans tumble

ក្រុមអ្នកវិភាគ បានយល់ឃើញ ថា សកម្មភាពបែបនេះ បានបើកទ្វារចំហ ឆ្ពោះទៅរកការកាត់បន្ថយសក្តានុពល សម្រាប់អត្រាការប្រាក់កម្ចីគោល (LPR) របស់ប្រទេសចិន នៅសប្តាហ៍ក្រោយ។

ក្រុមអ្នកឃ្លាំមើលទីផ្សារ បានអះអាង ថា ការធ្លាក់ចុះកំណើនឥណទាន និង ការកើនឡើងហានិភ័យបរិត្តផរណា នៅក្នុងខែកក្កដា ត្រូវតែមានការវិធានការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមទៀត សម្រាប់ទប់ទល់ខ្លួន ពីការធ្លាក់ចុះនេះ ស្របពេលមានហានិភ័យ ចំពោះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន និង ការខកខាននូវការទូទាត់ ដោយអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឯកជន ក៏ប៉ះពាល់ដល់ទំនុកចិត្តទីផ្សារហិរញ្ញវត្ថុផងដែរ។

លោក ថមមី វូ (Tommy Wu) សេដ្ឋវិទូជាន់ខ្ពស់របស់ប្រទេសចិន នៅធនាគារ Commerzbank (ខមមើសបែងខ៍) បានអះអាង ថា «បញ្ហាទាំងអស់នេះ បន្ថែមទៅលើភាពបន្ទាន់ ដែលក្រុមអ្នកបង្កើតគោលនយោបាយ ត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស នៅមុនពេលទំនុកចិត្តរបស់អ្នកប្រើប្រាស់ និង អាជីវកម្ម ធ្លាក់ចុះយ៉ាងខ្លាំង»។China ports volumes trend downwards as lockdowns make impact - Port  Technology International

ធនាគារប្រជាជនចិន (PBOC) បានបញ្ជាក់ ថា ធនាគារបានបញ្ចុះអត្រាការប្រាក់ ដល់ប្រាក់យន់ (Yuan លុយចិន) ចំនួន ៤០១ពាន់លានយន់ ឬស្មើនឹង៥៥,២៥ពាន់លានដុល្លារអាមេរិកដែលមានតម្លៃ សម្រាប់ប្រាក់កម្ចី រយៈពេលមធ្យម១ឆ្នាំ (MLF) ដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនដោយចំណុចគោលចំនួន១៥ ដែលពីមុន២,៦៥ភាគរយ មក២,៥០ភាគរយ។

ធនាគារប្រជាជនចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមអនឡាញ ថា ការបញ្ចេញសាច់ប្រាក់ គឺទប់ទល់នឹងកត្តាជាច្រើន រួមការបង់ពន្ធ ដើម្បីរក្សាសាច់ប្រាក់របស់ប្រព័ន្ធធនាគារ ឱ្យមានគ្រប់គ្រាន់។

លោក ខេន ចេង (Ken Cheung) ប្រធានយុទ្ធសាស្រ្ដ FX អាស៊ី នៃធនាគារ Mizuho (មីហ្សូហូ) បានបញ្ជាក់ ថា ការកាត់បន្ថយអត្រាគួរឱ្យភ្ញាក់ផ្អើល ក្លាយជាការឆ្លើយតបភ្លាមៗ សម្រាប់គាំទ្រដល់ទិន្នន័យឥណទាន ដែលធ្លាក់ចុះ។ រីឯការងើបឡើងវិញ នៃសេដ្ឋកិច្ចចិន អាចនឹងរងសម្ពាធ ពីការធ្លាក់ចុះប្រាក់យន់ រហូតដល់៧,៣ ក្នុង១ដុល្លារ។China vows to stabilize economic growth, bolster demand in 2023 - CGTN

ប្រទេសចិន បានបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុ សម្រាប់ជួយឲ្យសេដ្ឋកិច្ចរបស់ខ្លួនស្ទុះឡើងវិញ ស្របពេលប្រទេសផ្សេងៗទៀត កំពុងតែស្ថិតក្នុងវដ្តរឹតបន្តឹង ខណៈបណ្ដាប្រទេសទាំងនោះ កំពុងតែប្រយុទ្ធនឹងអតិផរណាកើនឡើងខ្ពស់។ ការផ្លាស់ប្ដូរអត្រាការប្រាក់ កាលពីថ្ងៃអង្គារ បានពង្រីកគម្លាតទិន្នផល ជាមួយនឹងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមហាអំណាចផ្សេងៗទៀត ជាពិសេស សហរដ្ឋអាមេរិក ដែលកំពុងតែដាក់សម្ពាធ កាន់តែខ្លាំងឡើង មកលើប្រាក់យន់ និង ហានិភ័យលំហូរចេញ។

ប្រាក់យន់របស់ចិន បានធ្លាក់ចុះប្រហែល៥ភាគរយ ធៀបនឹងប្រាក់ដុល្លារ ហើយរហូតមកដល់ឆ្នាំនេះ ប្រាក់យន់ ក្លាយជារូបិយប័ណ្ណអាស៊ីមួយ មានដំណើរការមិនសូវល្អ។ ប្រាក់យន់ បានជួញដូរ គឺ៧,២៨យន់ នៅក្នុងមួយដុល្លារ ធៀបនឹងការបិទការជួញដូរ កាលពីមុន មានតម្លៃ ៧,២៥យន់។ ធនាគារប្រជាជនចិន បានបញ្ចុះអត្រាការប្រាក់ ដែលជាគោលនយោបាយដ៏សំខាន់ នៅក្នុងមិថុនា ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចដ៏ធំនេះ ប៉ុន្ដែទិន្នន័យ នៅតែថយចុះខ្លាំង។

Chinese yuan: Currency hits record lows against US dollar - BBC Newsបើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ថា ក្រុមមន្រ្ដីសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង ថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍មុន ថា «ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហា ជាមួយនឹងការរុំព័ទ្ធទៅដោយបញ្ហាសេដ្ឋកិច្ច និង សង្គម។ បញ្ហាទាំងនេះ មិនមែនជារឿងល្អនោះឡើយ ព្រោះថា នៅពេលណាមនុស្សអាក្រក់ ប្រឈមមុខនឹងបញ្ហាជាច្រើន ពួកគេនឹងធ្វើអាក្រក់បន្ថែមទៀត។ សេដ្ឋកិច្ចរបស់ប្រទេសចិន មានកំណើនត្រឹមតែ៨ភាគរយ នៅក្នុងមួយឆ្នាំ ហើយត្រូវតែរក្សាកំណើននេះ។ ប៉ុន្ដែឥឡូវ មានកំណើនជិត២ភាគរយ នៅក្នុងមួយឆ្នាំ ដោយនឹកស្មានមិនដល់ អំពីអត្រាកំណើនរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ ធ្លាក់បែបនេះឡយ»។

ដោយឡែក ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានបង្ហាញ ថា សេដ្ឋកិច្ចរបស់ចិន បានកើនឡើង ៤,៥ភាគរយ នៅក្នុងត្រីមាសទី១ និង ៦,៣ភាគរយ នៅក្នុងត្រីមាសទី២ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ត្រឹមតែ០,៨ភាគរយ ចន្លោះពីខែមេសា ដល់ខែមិថុនា បើធៀបនឹងត្រីមាសមុន ក្រោយការកើនឡើង ២,២ភាគរយ នៅក្នុងត្រីមាសទីមួយ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែសីហា ថា ចំនួននិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣៕

ខ្លះៗពីប្រទេសសន្តិភាពជាងគេលើលោក

0

អស់រយៈពេល១៥ឆ្នាំជាប់គ្នា អ៊ីស្លង់ (Iceland) នៅតែឈរលេខ១ ជាប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោក នេះបើយោងតាមការស្ទង់មតិសន្តិភាពសកលដើមឆ្នាំ២០២៣ ដែលបានចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។

តើអ្វីដែលជំរុញឱ្យប្រទេសនេះ ក្លាយជាប្រទេសមានសន្តិភាពជាង?

អ៊ីស្លង់ (Iceland) ជាប្រទេសដែលមានចំនួនប្រជាជនតិចជាងគេបំផុត នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជា៣៧មុឺននាក់ប៉ុណ្ណោះ។Iceland | History, Maps, Flag, Population, Climate, & Facts | Britannica

កត្តាសំខាន់​មួយ​ដែល​ធ្វើឱ្យប្រទេសនេះ​សន្តិភាព​ ក៏ព្រោះថាប្រទេសនេះ ​​គ្មាន​កងទ័ព​ឈរ​ជើង មិនថាកងទ័ពជើងគោ ទ័ពជើងទឹក ឬទ័ពអាកាសទេ ហើយប្រទេសនេះមិនដែលឆ្លងកាត់សង្គ្រាម ឬមានជម្លោះផ្ទៃក្នុងអ្វីមួយនោះដែរ។

អ៊ីស្លង់ (Iceland) ជាប្រទេសដែលសឹងតែមិនមានបទល្មើស លួច ឆក់ ឬឃាតកម្មអ្វីនោះទេ នេះក៏ដោយសារតែ ការទិញកាំបិទ ឬកាំភ្លើងយកទៅប្រើប្រាស់ សុទ្ធសឹងតែត្រូវបានធ្វើតេស្តសុខភាពផ្លូវចិត្តអស់រយៈពេល៣ខែសិន ទើបអាចមានសិទ្ធកាន់កាប់។Travel Guide: Iceland Vacation + Trip Ideas

បើតាមការព្យាករណ៍របស់ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានរំពឹងថានៅឆ្នាំក្រោយៗ អ៊ីស្លង់ (Iceland) ប្រហែលជាមិនមែនជាប្រទេសមានសន្តិភាពជាងគេលើលោកទៀតនោះទេ បន្ទាប់ពីពួកគេបានសម្រេចចិត្តឱ្យអាមេរិកដាក់ខែលការពារគ្រាប់នុយក្លេរអ៊ែរនៅលើទឹកខ្លួន ចំពេលមានផ្ទុះសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សុី៕Iceland in the Cold War - Wikipedia

ប្រភព៖ The travel

កងទ័ពចិន បង្កើតអាវុធឡាស៊ែរ ត្រៀមកំដរខែលការពាររបស់អាមេរិក

0

រដ្ឋធានីប៉េកាំង៖ ស្របពេលសហរដ្ឋអាមេរិក កំពុងតែចាប់ដៃជាមួយនឹងជប៉ុន បង្កើតអាវុធពិសេស សម្រាប់ស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន រុស្ស៊ី និង កូរ៉េខាងជើង នោះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអះអាង អំពីការបង្កើតអាវុធឡាស៊ែរ (Laser) មានថាពលខ្ពស់ អាចប្រតិបត្ដិការ ដោយគ្មានដែនកំណត់ ដើម្បីបង្ក្រាបទៅលើសត្រូវរបស់ខ្លួន។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៥ ខែសីហា ថា ក្រុមអ្នកវិទ្យាសាស្រ្ដយោធាចិន បានប្រកាស អំពីរបកគំហើញដ៏សំខាន់មួយ សម្រាប់បច្ចេកវិទ្យាអាវុធឡាស៊ែរ។ ពួកគេអាចមានសមត្ថភាពបង្កើតប្រព័ន្ធអាវុធថ្មី ដោយអនុញ្ញាតឱ្យថាមពលឡាស៊ែរកម្រិតខ្ពស់ ដំណើរការដោយគ្មានកំណត់ ហើយវាមិនអាចកកនឹងកម្ដៅសំណល់នោះឡើយ។Biden backs Japan joining 'reformed' UN Security Council, Japanese PM says  | The Hill

បើសារព័ត៌មានរបស់ជប៉ុន Yomiuri Shimbun បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា ជប៉ុន និង សហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ បានព្រមព្រៀងគ្នា បង្កើតមីស៊ីលស្ទាក់ចាប់គ្រាប់រួមគ្នា ដើម្បីប្រឆាំងនឹងក្បាលគ្រាប់មានល្បឿនលឿនជាងសំឡេងរបស់ចិន រុស្ស៊ី និង កូរ៉េខាងជើង។ កិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងទុក ថា នឹងកើតឡើង ខណៈលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅលើទឹកដីរបស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ខាងមុខ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតូក្យូ កាលពីខែមករា បានព្រមព្រៀងគ្នា ពិចារណាបង្កើតមីស៊ីលស្ទាក់ចាប់គ្រាប់ផ្លោង នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) និង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និង រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada)។ កិច្ចព្រមព្រៀងនេះ នឹងធ្វើកិច្ចសហការ នៅក្នុងបច្ចេកវិទ្យាការពារមីស៊ីល។

ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក បានបង្កើតមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារក្បាលគ្រាប់ នៅក្នុងលំហ ដែលជប៉ុន កំពុងតែដាក់ពង្រាយ នៅលើនាវាចម្បាំង នៅក្នុងសមុទ្រ រវាងជប៉ុន និង ឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។MIRACL – Asia Times

បើតាមក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាជាតិ សម្រាប់បច្ចេកវិទ្យាយោធា នៅ Changsha (ចាងសា) ខេត្ដហ៊ូណាន (Hunan) ប្រទេសចិន បានឲ្យដឹង ថា ប្រព័ន្ធអាវុធដ៏សំខាន់នេះ នឹងលុបបំបាត់នូវកម្ដៅទាំងស្រុង ដោយបង្កគ្រោះថ្នាក់ ដែលត្រូវបានបង្កើត នៅក្នុងអំឡុងពេលប្រតិបត្តិការរបស់ថាមពលឡាស៊ែរកម្រិតខ្ពស់។ បញ្ហានេះ បានក្លាយទៅជាបញ្ហាប្រឈមផ្នែកបច្ចេកទេសដ៏សំខាន់ សម្រាប់ការអភិវឌ្ឍអាវុធឡាស៊ែរ។

ជាមួយនឹងបច្ចេកវិជ្ជាថ្មីនេះ ឥឡូវ គ្រឿងសព្វាវុធទាំងនេះ អាចបង្កើតកាំរស្មីឡាស៊ែរបានយូរតាម ដែលពួកគេចង់បាន ដោយមិនមានអ្វីរំខាន ឬ ការចុះអន់ថយ នៅក្នុងការអនុវត្តនូវប្រតិបត្ដិការនោះឡើយ។China Claims 'Major Success' in Laser Weapons - Breaking Latest News

បើតាមក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹង ថា អាវុធឡាស៊ែរ មានសក្ដានុពល នៅក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមមុខនឹងសមរភូមិសំខាន់ៗ ដោយពង្រីកពេលវេលាចូលរួម បង្កើនចម្ងាយ និង ការខូចខាត ហើយកាត់បន្ថយការដឹកជញ្ជូន និង ការចំណាយ។

ដោយឡែក សហរដ្ឋអាមេរិក ក៏មានគម្រោងល្បីៗមួយចំនួន ពេញមួយឆ្នាំ រួមមាន ឡាស៊ែរគីមីដ៏ទំនើបរបស់កងទ័ពជើងទឹក (NACL) ដែលប្រើប្រាស់ Deuterium fluoride (ដេថេរៀម ហ្វ័ររ៉ាយដ៍) ដែលជាប្រភពឡាស៊ែរដ៏សំខាន់, ឡាស៊ែរ MIRACL (មីរ៉ាខល) ដែលប្រើឡាស៊ែរគីមីកម្រិតមធ្យម, ឡាស៊ែរថាមពលទិកនិកកម្រិតខ្ពស់ (THEL), ឡាស៊ែរ SBL ដែលប្រើប្រាស់អ៊ីដ្រូសែនហ្វ្លយអូរី ជាប្រភពឡាស៊ែរ និង ឡាស៊ែរ ABL ដែលប្រើឡាស៊ែរអ៊ីយ៉ូតអុកស៊ីហ្សែនគីមី។Chinese military scientists achieved 'huge breakthrough' in laser weapon  tech: Report

ប្រទេសចិន បាននិងកំពុងតែអភិវឌ្ឍអាវុធថាមពលឡាស៊ែរកម្រិងខ្ពស់ សម្រាប់កម្ទេច ឬ ធ្វើឲ្យគោលដៅមិនអាចដំណើរការបាន ដូចជា យន្តហោះគ្មានមនុស្សបើក កាំជ្រួច និង យន្តហោះ។ សព្វាវុធទាំងនេះ មានគុណសម្បត្តិ អាចបញ្ជូលទៅកាន់គោលដៅ នៅក្នុងល្បឿនពន្លឺ ដែលធ្វើឱ្យវាមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងគោលដៅ មានចលនាលឿន។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ដយោធាចិន បានឲ្យដឹង ថា ប្រសិនបើជាការចាំបាច់នោះ ចិនក៏មានផែនការប្រើប្រាស់អាវុធឡាស៊ែរ ប្រឆាំងនឹងផ្កាយរណបនានា ដូចជា Starlink នៃក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាស (Elon Musk) មហាសេដ្ឋីកំពូលរបស់ពិភពលោក ។ សព្វាវុធប្រភេទនេះ ក៏អាចរំខានដល់ទំនាក់ទំនង សមត្ថភាពរុករក និង ការឃ្លាំមើលរបស់សត្រូវ ហើយវាអាចប្រើប្រាស់ សម្រាប់ទទួលបាននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រ នៅក្នុងជម្លោះ ដែលមានមូលដ្ឋានលើលំហអាកាសថែមទៀតផង៕

Galaxy Z Fold5 ជាមួយអេក្រង់ដ៏អស្ចារ្យ អាចប្រើប្រាស់កម្មវិធីបានច្រើនក្នុងពេលតែមួយ

0

(ភ្នំពេញ) ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣៖ Samsung Galaxy Z Fold5 គឺជាកំពូលស្មាតហ្វូន អេក្រង់បត់ ដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បាននូវអារម្មណ៍

អស្ចារ្យលើសពីស្មាតហ្វូនធម្មតា…ចង់បានសេរីភាពនៃការថតរូប…ភាពបត់បែនល្អឥតខ្ចោះសម្រាប់ការកម្សាន្ត…និងការជម្រុញដល់ភាពជោគជ័យក្នុងការងារប្រចាំថ្ងៃផងដែរ…!!

 

ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ កំពុងតែស៊ីផ្លូវអារម្មណ៍…សណ្តំបេះដូងអ្នកប្រើ ប្រាស់លើការឌីហ្សាញដ៏ទាក់ទាញ…ទំនើបទាន់សម័យ…និងឆ្លាតវៃជាមួយផ្នត់បិតជិតល្អ និងមានទម្ងន់ស្រាលជាងមុន ងាយស្រួលដាក់តាមខ្លួន…! ថ្ងៃនេះ យើងនឹងមកដឹងពីលក្ខណៈសម្បត្តិដ៏លេចធ្លោបំផុតរបស់ Galaxy Z Fold5 ទាំងអស់គ្នា…!

 

*Galaxy Z Fold5

– អេក្រង់ធំលាតច្បាស់៖ បំពាក់នូវកញ្ចក់ Dynamic AMOLED 2X, ដែលមាន Cover Screen ទំហំ 6.2 អ៊ីញ បង្ហាញរូបភាពបានច្បាស់លម្អិតឥតខ្ចោះ…ល្បឿនអេក្រង់ 120Hz កម្រិតរូបភាព HDR10+ ធ្វើឱ្យការលេងហ្គេមកាន់តែរលូន…និងជក់ចិត្ត…ដិតអារម្មណ៍…! រីឯអេក្រង់ខាងក្នុងលាតធំច្បាស់ ទំហំ 7.6 អ៊ីញ អាចទស្សនា និងលេងកម្សាន្ត បានម៉ាស្កប់ចិត្តតែម្ដង…!

 

– បំពាក់នូវប៊ិកវេទមន្ត S Pen៖ ដែលជាជំនួយការយ៉ាងស្ទាត់ជំនាញ…អាចកែឯកសារ, កែរូបភាព, ឬផ្ញើរទិន្នន័យផ្សេងៗ, ធ្វើឱ្យរាល់ការបញ្ជាការងារកាន់តែងាយស្រួល…និងរហ័សទាន់ចិត្ត…!

 

– Taskbar និង Enhance Pop up៖ នេះជាមុខងារមួយដែលអាចចូលទៅកម្មវិធីយ៉ាងឆាប់រហ័ស និង អាចបើកកម្មវិធីច្រើនមុខងារក្នុងពេលតែមួយ។ វាសម្រួលក្នុងការធ្វើការឱ្យមានប្រសិទ្ធិភាពជាងមុន…ងាយស្រួលជាងមុន! បើនិយាយពីការកម្សាន្តវិញកាន់តែអស្ចារ្យ អាចស្តាប់បទចម្រៀងបណ្តើរ…ធ្វើការបណ្តើរក៏បាន។

 

អ្វីដែលរំភើបរីករាយជាងនេះ! អតិថិជនទាំងអស់ដែលបានធ្វើការដាក់ Pre-order កាលពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា 2023 លោកអ្នកអាចទទួលបានផលិតផលចាប់ពីថ្ងៃទី 17 សីហា 2023 នេះតទៅ អាស្រ័យតាមទីតាំងដែលលោកអ្នកបានកក់។

 

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រូម៉ូសិន Pre-Order អតិថិជនទាំងអស់ទទួលបានការថែមជូនដូចខាងក្រោម៖

 

Galaxy Z Flip5 

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100

– ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

 

Galaxy Z Fold5 

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

 

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទី ក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

បុរសបើកកង់បីបញ្ច្រាស់ និងរកវា..យគេ ស្រែកទ្រហោយំ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាន

0

ស្របទៅតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់ ) ដែលបើកបរបញ្ច្រាសទិស និងរកវាយ ទៅលើភាគីដែលជាម្ចាស់រថយន្ត។

ហេតុការណ៍នេះកើតឡើង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកបើកបរកង់បីឥណ្ឌា បានបើកបញ្ច្រាស់ផ្លូវ រួចក៏ផ្ទុះជម្លោះជាមួយអ្នកបើកបររថយន្ត ដែលពេលនោះអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ដែលជាហេតុឈានទៅដល់ការឃាត់ខ្លួនបែបនេះ។

បច្ចុប្បន្ន អ្នកបើកបរត្រូវបានយកទៅធ្វើការសាកសួរនាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕May be an image of 1 person, scooter and textMay be an image of 2 people, car and textMay be an image of 1 person, rearview mirror, car and text

 

ប្រុងប្រយ័ត្ន! រន្ទះបាញ់កណ្តាលថ្ងៃ ចំដំបូលផ្ទះ ធ្លាក់បំណែកក្បឿង ចំរថយន្តទំនើបមួយគ្រឿង

0

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ មានករណីរន្ទះបាញ់ទាំងកណ្តាលថ្ងៃ បានបាញ់ចំចំដំបូលផ្ទះមួយខ្នង ពេញទំហឹង បណ្តាលឱ្យធ្លាក់បំណែកក្បឿង ចំរថយន្តទំនើបមួយគ្រឿង ចតនៅមុខផ្ទះ តាមបណ្តោយផ្លូវ២០០២។

ហេតុការណ៍នេះ មិនបង្កឱ្យមានរបួសដល់នរណាម្នាក់នោះទេ ក៏ប៉ុន្តែវាជាសញ្ញាដាស់តឿនដល់បងប្អូនទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្ននៅអំឡុងរដូវវស្សានេះ ពីគ្រោះធម្មជាតិរន្ទះបាញ់៕No photo description available.May be an image of tornado and cloudMay be an image of text

ចៀសវាងបរិភោគផ្លែឈើទាំងនេះរួមគ្នា ព្រោះវាប៉ះពាល់សុខភាព

0

មនុស្សភាគច្រើនដឹងថា ផ្លែឈើបានផ្តល់ផលប្រយោជន៍ជាច្រើន ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹម ។ ប៉ុន្តែផ្លែឈើមានផ្ទុកជាតិស្ករ និងជាតិសរសៃផងដែរ ជាពិសេស បើយើងបរិភោគផ្លែឈើទាំងនេះជាមួយគ្នា គឺវាអាចធ្វើឱ្យសុខភាពរាងកាយប្រឈមនឹងគ្រោះថ្នាក់ ។ តើមានផ្លែឈើអ្វីខ្លះដែលយើងគួរប្រុងប្រយ័ត្ន ?

១-ចៀសវាងបរិភោគផ្លែឪឡឹកជាមួយផ្លែឈើផ្សេងៗ ៖
យើងគួរចៀសវាងការបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងៗ ខណៈឪឡឹកនឹងឆាប់រំលាយលឿនជាងផ្លែឈើផ្សេងៗ ព្រោះឪឡឹកមានបរិមាណទឹកខ្ពស់ ។ ដូច្នេះ បើបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងទៀត វាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ។Carved Watermelon Bowl Recipe - BettyCrocker.com

២-ចៀសវាងបរិភោគផ្លែឈើមានម្សៅជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ ៖
គួរចៀសវាងបរិភោគផ្លែឈើមានជាតិម្សៅដូចជា ផ្លែចេក ជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ដូចជា ផ្លែប័រ និងត្របែក ពីព្រោះរាងកាយរបស់យើងត្រូវការជាតិអាស៊ីតដើម្បីរំលាយប្រូតេអ៊ីន និងរំលាយម្សៅ ។Protein Rich Foods: Fruits Which Have the Highest Source of Protein |  Protein Rich Foods for Vegetarians

៣-មិនបរិភោគផ្លែឈើមានជាតិអាស៊ីតជាមួយផ្លែឈើរសជាតិផ្អែម ៖
ផ្លែឈើមានជាតិអាស៊ីត រួមមាន ផ្លែប៉ោម ផ្លែទទឹម ក្រូចថ្លុង ស្ត្របឺរី និងផ្លែប៉ែស ហើយយើងមិនគួរបរិភោគផ្លែឈើទាំងនេះរួមគ្នាជាមួយផ្លែឈើមានរសជាតិផ្អែមទេ ដូចជា ផ្លែចេក និងដំណាប់ទំពាំងបាយជូ ពីព្រោះវានឹងធ្វើឱ្យយើងពិបាករំលាយអាហារ, ក្អួតចង្អោរ និងឈឺក្បាល ។13 Acidic Fruits To Avoid For Your Teeth Health | Colgate® IN

៤-មិនបរិភោគផ្លែល្ហុងទុំជាមួយក្រូចឆ្មារ ៖
មនុស្សមួយចំនួនអាចមានអារម្មណ៍ថាឆ្ងាញ់ ប៉ុន្តែអ្នកខ្លះវិញមានរសជាតិប្លែកសម្រាប់ការបរិភោគល្ហុងទុំជាមួយក្រូចឆ្មារ ។ ប៉ុន្តែគួរចៀសវាងបរិភោគផ្លែឈើទាំងពីរនេះជាមួយគ្នា ពីព្រោះវាបណ្តាលឱ្យយើងមានភាពស្លេកស្លាំង ឬអតុល្យភាពរបស់ Hemoglobin ដោយសារយើងបានបរិភោគផ្លែឈើទាំងពីរនេះរួមគ្នា ៕ ប្រភព ៖ sanook