ថុល សុភិទិ និង រ៉េត ស៊ូហ្សាណា ចាប់ដៃគូជាមួយគ្នាអ្នកគាំទ្រពោលសរសើរថាសមគ្នា
នាពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូរចែកចាយនៅលើប្រព័ន្ធអ៊ីធឺណិតរវាងតារាចម្រៀង ថុល សុភិទិ និង រ៉េត ស៊ូហ្សាណា មានឱកាសពិសេសចាប់ដៃគូបកស្រាយបទចម្រៀងមួយបទនៅក្នុងពិធីមង្គលមួយហើយកាន់តែពិសេសនោះខ្លឹមសារគឺកូនកំលោះ កូនក្រមុំជាអ្នកនិពន្ធផ្ទាល់។
តាមការសង្កេតរបស់អ្នកគាំទ្រតារាចម្រៀង រ៉េត ស៊ូហ្សាណា កម្រនឹងចាប់ដៃគូច្រៀងឆ្លើយឆ្លងជាមួយតារាចម្រៀងប្រុសណាស់ខណៈចាប់តាំងពីជ្រកក្នុងទ្រនំហង្សមាសអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីប្រលងកម្មវិធីThe Voice មក រូបនាងបានច្រៀងឆ្លងឆ្លើយជាមួយ តារាចម្រៀង សុវត្ថិ មុនីនាគ , នីកូ , ទេព ពិសិដ្ឋ និង លីម តិចម៉េង ។ ដ្បិតតែបានបកស្រាយរួមគ្នាពិតមែនប៉ុន្តែការច្រៀងនៅលើឆាករឹតតែមិនសូវមានឱកាសបកស្រាយរួមគ្នាទៅទៀត។
ចំណែកឯ ថុល សុភិទិ វិញ គិតមកទល់ពេលនេះរូបគេបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរយៈពេលជាង១ឆ្នាំហើយបន្ទាប់ពីប្រលងក្នុងកម្មវិធី Cambodian Idol ។ ភាគច្រើន ភិទិ ចេញបទទោល និងមានបទខ្លះច្រៀងរួមជាមួយ Top4 ប៉ុណ្ណោះ។
នាពេលថ្មីៗនេះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ រ៉េត ស៊ូហ្សាណា និង ថុល សុភិទិ បានបង្ហើរសំនៀងរួមគ្នានៅបទចម្រៀងមួយបទមានចំណងជើងថា «Our special day» ដែលជាចម្រៀងពិសេសមានកូនកំលោះកូនក្រមុំជាអ្នករៀបខ្លឹមសារនេះឡើងដែលមានការផលិតដោយផលិតកម្មហង្សមាស ខណៈមានអ្នកលើកឡើងដែរថានឹងបញ្ចេញបទចម្រៀងពេញក្នុងឆាណែលហង្សមាសនាពេលឆាប់ៗផងដែរ។
ការទទួលបានឱកាសពិសេសនេះ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរបកស្រាយបទចម្រៀងដូចនេះពិតជាពីរោះណាស់ហើយក៏សមគ្នាណាស់ដែរក្នុងការចាប់ដៃគូជាមួយគ្នានេះ និងសង្ឃឹមនាថ្ងៃអនាគតពួកគេទាំងពីរនាក់មានអ្វីដែលពិសេសជូនអ្នកគាំទ្រជាបន្តទៀត៕



ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្លួនក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះគឺមានផ្លូវ ៣ ខ្សែ ទី១ផ្លូវចូលតាម ស្រុក ស្រែអំបិល និង ២ ខ្សែទៀតចូលតាមស្រុក កំពង់សិលាមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤ ។
គ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបាននិងកំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយ កាន់តែមានភាពទាក់ទាញ ។


























បន្ថែមពីលើនេះអ្នកគាំទ្ររបស់ ជីដេវីត បានឱ្យដឹងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស



កាន់តែក្តៅគគុកសម្រាប់បេក្ខជន Tai Fuu នោះគឺ Prouder សម្រេចចិត្តឱ្យគេចូលក្រុម ខ្មែរមួយជីវិត ប៉ុន្តែក៏ត្រូវគ្រូបង្វឹកផ្សេងទៀតមិនយល់ស្របដោយបានបោះមួកមាសទៅលើឆាកដែលនេះគឺជាកម្មវិធីពិសេសរបស់ខូចស៍ ដោយខូចស៍មានសិទ្ធិប្រើប្រាស់សិទ្ធិនេះដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនប្រាថ្នា។ ជាលទ្ធផល បេក្ខជនរូបនេះសម្រេចចិត្តធ្វើជាកូនក្រុមខ្មែរមួយជីវិតដដែល។
បេក្ខជនរូបនេះបង្ហើបឱ្យដឹងថារូបគេលាឈប់ពីការងារនៅព្រៃនគរ មកកាន់រាជធានីដើម្បីចាប់ក្តីស្រមៃ។ ការមកប្រលងលើកនេះគឺមកដោយឆន្ទៈជាស្ពានដល់បងប្អូនខ្មែរកម្ពុជាក្រោម បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាខ្មែរកម្ពុជាក្រោមមកប្រលងមិនបាន។

