បរទេស៖ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបរុករកព្រះអាទិត្យទៅកាន់គន្លងដែលមិនធ្លាប់មានពីមុនមក ដើម្បីស៊ើបអង្កេតផ្កាយ និងតាមដានអាកាសធាតុក្នុងលំហ។
យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញាថា យានអវកាសនេះនឹងហោះហើរទៅកាន់គន្លងតារាវិថីនៅឆ្នាំ ២០២៦ ក្នុងគោលបំណងស្វែងយល់ពីប្រភពដើម និងការវិវត្តនៃដែនម៉ាញេទិកនៅក្នុងតំបន់សកម្មខ្ពស់របស់ព្រះអាទិត្យ ដោយបង្ហាញពីរចនាសម្ព័ន្ធបីវិមាត្រ និងយន្តការរូបវិទ្យានៃអណ្តាតភ្លើងព្រះអាទិត្យ។
ដូច្នេះហើយ បច្ចុប្បន្នការវាយតម្លៃនៃបេសកកម្មរុករកព្រះអាទិត្យ Xihe-២ នៅចំណុច Lagrange L៥ រវាងផែនដី និងព្រះអាទិត្យជិតរួចរាល់ហើយ នេះបើយោងតាម សាស្រ្តាចារ្យ Fang Cheng មកពីសាកលវិទ្យាល័យ Nanning ដែលជាអ្នករចនាផ្កាយរណបម្នាក់បានចែករំលែកនៅក្នុងសន្និសីទបច្ចេកវិទ្យាអវកាសកម្រិតខ្ពស់លើកទី ១០ នៅទីក្រុងសៀងហៃ។
Xihe-២ គឺជាយានស៊ើបអង្កេតបង្កើតដោយមនុស្សដំបូងគេរបស់ពិភពលោកដែលហោះដល់ចំណុច Lagrange L៥។ Lagrange L៥ មានចំងាយប្រហែល ១៥០ លានគីឡូម៉ែត្រពីផែនដី គឺជាទីតាំងដែលមានអត្ថប្រយោជន៍ពិសេសសម្រាប់ការសិក្សា និងតាមដានអាកាសធាតុក្នុងលំហ ព្រោះវាអនុញ្ញាតឱ្យមានរូបភាពសកម្មភាពព្រះអាទិត្យយ៉ាងហោចណាស់ ៣ ថ្ងៃ មុនពេលវាអាចអង្កេតបានពីផែនដី និងវាស់ស្ទង់ព្រះអាទិត្យ ស្ថានភាពខ្យល់ប្រហែល ៣-៤ ថ្ងៃមុនពេលបក់មកផែនដី។
ក្រៅពីការស៊ើបអង្កេតលើព្រះអាទិត្យ គម្រោងរុករកព្រះច័ន្ទរបស់ចិនក៏កំពុងដំណើរការជាលំដាប់ដែរ។ យោងតាមអ្នកជំនាញក្នុងសន្និសីទបានចែករំលែកនៃដំណើរការសាងសង់ស្ថានីយស្រាវជ្រាវព្រះច័ន្ទក្រោមដីរយៈពេលវែង បើប្រៀបធៀបទៅនឹងផែនដី ព្រះច័ន្ទគ្មានបរិយាកាស ដែលនាំឱ្យមានភាពខុសប្លែកគ្នាខ្លាំងរវាងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់។
លោក Zhang Chongfeng នាយករងផ្នែករចនាស្ថានីយរុករកតាមព្រះច័ន្ទរបស់ប្រទេសចិន បាននិយាយថា ការរចនាស្ថានីយ៍ដើម្បីស្រាវជ្រាវភពព្រះច័ន្ទគឺមានការលំបាកជាងទៅគន្លងព្រះអាទិត្យ ដែលវាត្រូវការមជ្ឈមណ្ឌលជំនួយថាមពល និងឧបករណ៍ជាច្រើន រួមទាំងទំនាក់ទំនងនៅច្រកចូល ផ្លូវចូល និងចេញសម្រាប់បុគ្គល៕
ប្រភព៖vnexpress










