យោងតាមសារព័ត៌មានថ្មីៗនេះកាលពីថ្ងៃទី៥ ខែកញ្ញា តារាសម្តែង Song Joong Ki បានទិញខុនដូនៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិកក្នុងតម្លៃប្រហែល២,២៨០,០០០ដុល្លារ ខណៈតួឯកប្រុសរូបនេះត្រូវបានគេរាយការណ៍ថាកំពុងស្នាក់នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីកំណើតកូនប្រុសដំបូងរបស់គេនៅក្នុងខែមិថុនា។
ប្រភពព័ត៌មានបានរាយការណ៍ទៀតថា Song Joong Ki មានផ្ទះមួយនៅទីក្រុងសេអ៊ូល រ៉ូម និងហាវ៉ៃ។ Song Joong Ki បានទិញខុនដូនៅ Hawaii ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ២.២៨ លានដុល្លារ ប៉ុន្តែបន្ទប់មួយទៀតនៅក្នុងខុនដូនោះត្រូវបានលក់ក្នុងតម្លៃ ២.៨ លានដុល្លារកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ តម្លៃនៃខុនដូរបស់ Song Joong Ki ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ដោយសារតែការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងតំបន់នេះ។ ខុនដូនេះត្រូវបានគេរាយការណ៍ថានៅជិត Ala Moana Beach Park ហ៊ុព័ទ្ធដោយអគារខ្ពស់ៗ និងវិមាន។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣ តារាសម្តែងរូបនេះក៏ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះវីឡាដ៏ប្រណីតតម្លៃជាង៧លានដុល្លារផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ Song Joong Ki បានភ្ជាប់សម្ព័ន្ធភាពស្នេហ៍ជាមួយអតីតតារាសម្តែងអង់គ្លេសម្នាក់ក្រោយស្ពាយឈ្មោះពោះម៉ាយ៣ឆ្នាំ ហើយពេលនេះអ្នកទាំងពីរបានរៀបការនិងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ៕










