Home Blog Page 1535

ទីក្រុងញូវយ៉កប្រកាសហាមប្រើ TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល

0

សហរដ្ឋអាមេរិក ៖ ទីក្រុងញូវយ៉ករបស់អាមេរិកបានក្លាយជាទីក្រុងចុងក្រោយគេ ដែលបានប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok របស់ប្រទេសចិន នៅលើឧបករណ៍របស់រដ្ឋាភិបាល ដោយសារបារម្ភថា អ្នកប្រើកម្មវិធីនេះគ្មានសុវត្ថិភាព ។ មុននេះ រដ្ឋជាច្រើននៅអាមេរិកបានប្រកាសហាមប្រើកម្មវិធីនេះរួចហើយ ។

TikTok គឺជាកម្មវិធីពេញនិយមមួយក្នុងចំណោមកម្មវិធីផ្សេងទៀតនៅអាមេរិក ហើយមានពលរដ្ឋអាមេរិកប្រើប្រាស់រហូតដល់១៥០លាននាក់ ។ វាមិនត្រឹមតែត្រូវបានគេហាមឃាត់ក្នុងរដ្ឋមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសភាអាមេរិកត្រូវការឱ្យរដ្ឋទាំងអស់របស់អាមេរិកហាមឃាត់ដូចគ្នា ព្រោះបារម្ភថា ឥទ្ធិពលរបស់ចិននឹងប៉ះពាល់ដល់សន្តិសុខសង្គមអាមេរិក ។Trump administration gives TikTok 45 days to sell to Microsoft or leave US  [Updated] | Ars Technica

អភិបាលក្រុងញូវយ៉កបញ្ជាក់ថា TikTok គឺជាកម្មវិធីគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងគំរាមកំហែងសុវត្ថិភាពបណ្តាញបច្ចេកទេសរបស់ទីក្រុងផងដែរ ។ ទោះយ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីនេះបញ្ជាក់ថា ក្រុមហ៊ុនមិនបានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់នៅអាមេរិកទៅឱ្យរដ្ឋាភិបាលចិនទេ ហើយក្រុមហ៊ុនបានកំណត់វិធានការសំខាន់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។

មន្ត្រីបម្រើការងាររាជការនៅទីក្រុងញូវយ៉កត្រូវលុបកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលក្នុងរយៈពេល៣០ថ្ងៃ ហើយពួកគេនឹងមិនអាចប្រើប្រាស់កម្មវិធីនេះនៅលើឧបករណ៍ និងបណ្តាញអ៊ីនធើរណេតផ្សេងៗក្នុងទីក្រុងនេះបានទៀតទេ ។Semafor Report: TikTok Quietly Launches In-Platform Shopping in the U.S. -  Retail TouchPoints

ការហាមប្រើប្រាស់ TikTok គឺជាប្រធានបទក្តៅនៅអាមេរិកអស់មួយរយៈមកហើយ ។ បើគេក្រឡេកទៅមើលសម័យស្ថិតក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ គឺលោកបានគំរាមថា អាមេរិកមិនអនុញ្ញាតឱ្យពលរដ្ឋប្រើកម្មវិធីនេះ ប៉ុន្តែពេលនោះ មិនទាន់មានការចាត់វិធានការណាមួយទេ ។ ចុងក្រោយ នៅក្រោមការគ្រប់គ្រងរបស់លោក ចូ បៃដិន សភាអាមេរិកបានចេញច្បាប់ថ្មីកាលពីដើមឆ្នាំ២០២៣ ដើម្បីហាមប្រើប្រាស់ TikTok នៅអាមេរិក ៕ ប្រភព ៖ Mono News

ឈ្វេងយល់ភាពខុសគ្នាករណីលើកលែងពន្ធនិងអនុគ្រោះពន្ធចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ

0

លោក ង៉ែត លាភ ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យបានពន្យល់យ៉ាងច្បាស់ពីភាពខុសគ្នារវាងការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យតាមរយៈ កម្មវិធីពន្ធដារកម្ពុជា ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook page) របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះដោយបានលើកឡើងថា ៖ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

ករណីលើកលែងពន្ធ ៖
ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅដ្ឋាន ឬនិងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ។
ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ ៖
១. ការធ្វើសន្តតិកម្ម (សន្តតិកម្ម គឺជាការផ្ទេរសិទ្ធិ និងករណីយកិច្ចរបស់ មតកជនឱ្យសន្តតិជន ម្នាក់ ឬច្រើននាក់តាមឆន្ទៈតាមបណ្តាំ ឬតាមច្បាប់)
– រវាងឪពុក-ម្តាយនិងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
ពីឪពុក-ម្ដាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)ពន្ធដារ |

២. ការធ្វើប្រទានកម្មលើកទី១
– រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
– ពីឪពុក-ម្ដាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារ (ជាសហព័ទ្ធ ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ។
ឃ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្ម ការទូតឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។ចំណេះដឹងអំពីពន្ធប្រថាប់ត្រាស្ដីពីការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ | Harbor  Property

ករណីការអនុគ្រោះពន្ធ ៖
– រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ
– រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
ចំពោះសន្តតិកម្ម អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ២០០ លានរៀល ចំពោះប្រទានកម្ម និងប្រទានកម្មលើកទី២តទៅអនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០ លានរៀលពីតម្លៃមូលដ្ឋានគិតពន្ធសម្រាប់ការផ្ទេរ៖
– រវាងឪពុក-ម្ដាយបង្កើតនិងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើតនិងកូនប្រសារ (ជាសហព័ទ្ធជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តាបង្កើតទៅឱ្យចៅបង្កើតនិងចៅប្រសារ (ជាសហព័ទ្ធជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
ដោយការការអនុញ្ញាតនេះ ត្រូវមានឯកសារជាភស្តុតាងបញ្ជាក់៕

អាកាសយានិកស្លា.ប់ខណៈពេលកំពុងបើកយន្តហោះនៅលើអាកាស

0

ប្រទេសឈីលី ៖ អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM មួយរូបបានសន្ល.ប់បាត់បង់ស្មារតី និងស្លា.ប់ភ្លាមៗ ខណៈអាកាសយានិករូបនេះកំពុងតែបើកយន្តហោះនៅកណ្តាលអាកាស ហើយធ្វើឱ្យជំនួយការអាកាសយានិកត្រូវបើកយន្តហោះចុះចតជាបន្ទាន់ ។

ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើរ LA505 របស់ក្រុមហ៊ុនអាកាសចរណ៍ LATAM ខណៈយន្តហោះបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Miami របស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Santiago របស់ប្រទេសឈីលី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។Pilot dies in bathroom of plane with 271 onboard, co-pilots make emergency  landing - India Today

អាកាសយានិករូបនេះឈ្មោះ Ivan Andaur អាយុ៥៦ឆ្នាំ ហើយខណៈពេលកំពុងបើកយន្តហោះ លោក Ivan Andaur បានគាំងបេះដូង និងសន្លប់តែម្តង ។ បុគ្គលិកបម្រើការនៅលើយន្តហោះបានប្រកាសជូនដំណឹងទៅកាន់អ្នកដំណើរថា យន្តហោះត្រូវធ្វើការចុះចតជាបន្ទាន់ ដោយសារអាកាសយានិកមិនស្រួលខ្លួន ក្រោយពីយន្តហោះបានធ្វើដំណើរត្រឹមតែ៣០នាទី ។

គេសង្កេតឃើញក្រុមគ្រូពេទ្យប្រចាំការនៅលើយន្តហោះចំនួន៣រូបបានព្យាយាមជួយអាកាសយានិករូបនេះអស់ពីសមត្ថភាព ប៉ុន្តែនៅតែមិនអាចជួយជីវិតគាត់បាន ដោយសារនៅលើយន្តហោះគ្មានឧបករណ៍ពេទ្យសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ។Pilot Dies After Medical Emergency on Flight From Miami to Chile - The New  York Times

ហេតុការណ៍នេះធ្វើឱ្យជំនួយការអាកាសយានិកចំនួន២រូបទៀត ត្រូវបើកយន្តហោះចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Tocumen ក្នុងទីក្រុង Panama នាពេលបន្ទាប់ ។ ក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ LATAM ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីហេតុការណ៍ដែលបានកើតឡើងលើយន្តហោះ ៕ ប្រភព ៖ Mono News

ប្រទេសថៃកំពុងជួបប្រទះនឹងការកើនឡើងនៃតម្លៃអង្ករ

0

ប្រទេសថៃ៖ ទីផ្សារអង្ករក្នុងស្រុករបស់ប្រទេសថៃត្រូវបានគេចាត់ទុកថាមានភាពច្របូកច្របល់ដោយសារតម្រូវការប៉ាន់ស្មានកើនឡើង ២០% ក្នុងមួយសប្តាហ៍។

ពាណិជ្ជកម្មអង្ករក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកមានភាពវឹកវរបន្ទាប់ពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករនាពេលថ្មីៗនេះ ដូចដែលបានកត់សម្គាល់ដោយ Nikkei ។ តម្លៃអង្ករក្នុងស្រុកបានកើនឡើងជិត ២០% ដែលស្មើនឹង ២១,០០០ បាត (៥៩៧ ដុល្លារ) ក្នុងមួយតោន ខណៈដែលសប្តាហ៍មុនតម្លៃអង្ករមានប្រហែល ១៧,០០០ បាត (៤៨០ ដុល្លារ)។Thai rice exports facing price disadvantage | ASEAN | Vietnam+ (VietnamPlus)

ជាធម្មតាប្រទេសនេះផលិតអង្ករប្រហែល ២០ លានតោនក្នុងមួយឆ្នាំ ដោយពាក់កណ្តាលនៃអង្ករសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ទោះបីជារដ្ឋាភិបាលថៃមិនមានគម្រោងរឹតបន្តឹងការនាំចេញអង្ករក៏ដោយ ក៏ឈ្មួញថៃមិនចង់លក់វាទេ ព្រោះការផ្គត់ផ្គង់មិនត្រូវបានធានា។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំប្រទេសថៃមិនដែលមានការខ្វះខាតក្នុងការផ្គត់ផ្គង់ទេ ព្រោះមានអតិរេកអង្ករច្រើន។ លោកក៏បានបន្តទៀតថា “ប៉ុន្តែនៅឆ្នាំនេះ ទីផ្សារអង្ករមានភាពច្របូកច្របល់ខ្លាំង ដោយសារតែការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់អំពីការផ្គត់ផ្គង់”។Thailand's Rice Farmers Adapt to Climate Change - Our World

សមាគមអ្នកវេចខ្ចប់អង្ករថៃក៏បានប្រកាសដំឡើងតម្លៃអង្ករវេចខ្ចប់ពី ៣ ដល់ ២០ បាត (០.៥៦ ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលមានប្រសិទ្ធភាពចាប់ពីខែកញ្ញា ដោយលើកឡើងពីការកើនឡើងនៃថ្លៃដើមផលិតកម្ម។ នៅទីផ្សារលក់រាយក្នុងស្រុកអង្ករក្នុងមួយបាវពី ៤០-៤៥ គីឡូក្រាមបានកើនឡើង ៨០-៩០ បាត (២.២៥ – ២.៥៣ ដុល្លារ) ។Rice market: Patterns of Thailand and Vietnam exports – Agriculture Monthly ទោះជាយ៉ាងណាក៏ដោយ ក្រសួងកសិកម្មថៃបានព្យាករណ៍ថាឆ្នាំ ២០២៣-២០២៤ តម្លៃអង្ករនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារការខ្វះទឹកសម្រាប់ផ្គត់ផ្គង់ និងគ្រោះរាំងស្ងួត ដែលធ្វើឱ្យប្រទេសថៃពិបាកនាំចេញអង្ករកាន់តែច្រើននៅឆ្នាំនេះ និងឆ្នាំក្រោយ៕ ប្រភព៖vnexpress

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ករណីត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត

0

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានស្រាយបំភ្លឺករណីថាមានសត្វត្រី-ស៊ី-សា-ច់-ម-នុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូតគឺមិនពិតនោះទេ តែនេះគឺជាករណីមានត្រីក្រពតខាំបុរសម្នាក់អាយុ៦៣ឆ្នាំ ដោយបានខាំចំសរសៃឈា-មទើបបណ្ដាលឱ្យមានឈា-មហូរច្រើនតែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3rZLrZ94CjFmfO1_oR6H_ItlaUIezNx205yo7fFUEVIKUF2ohy6E5PQJfAbThDlaZ2Ux0V93OXJSdi5TPcncSnTAi853bX45MXPipKN_X24qZgYh8XZFwYjPHajKQeb8nqBFAqW8kdSY4ZEEq6XBUtgQrLekJuJhls7jkkZsVXrCVqNHLzQBJi_jHz5s/s1284/368188356_607292188224841_8898382656341092038_n.jpg

តាមរយៈផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ ថាមានសត្វត្រី-ស៊ី-សា-ច់-ម-នុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOPUtx-MeFekK22irD3PaOgvfPkSKaIyMa-1tA3ALLA3215us8o667PYgQ4zbjYRKEm2apwsjd1yNKvhrs6azrsXeS3vTWVTXutMRTVJ1EHtN-jB6YbwNYNy1WE-7YeTvaelx2nbhIpjPD0bhcU0QDuNmVfxuz8AjoFJJGAzCXE5-lLFpKR7hLS9AqiU/s1284/368298740_607292228224837_1816833016793471799_n.jpg

លោកអធិការនគរបាលស្រុកសំឡូត វរសេនីយ៍ទោ ម៉ែន រីម ទទួលបញ្ជាពីឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន ចំរើន អាយុ ៦៣ឆ្នាំ ទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈា-មហូរ ខណៈពេល ចុះទៅក្នុងទឹកស្ទឹងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLWuYLGigNO3xCjH-eVRb8yRnos4uW9UVAxEgHI2c_Ia_Vtm_YaCHZU3YIw0quPmjq65tgNORE8FtsupwUY-xQUMSWstJcS2UZ3ywxi6maaMHnHKbIFvBpNz1USWJYDYeA7YeFXK5NEChXQeTuIspztmkrKfQZJ3_vIULbqByLJQUrjBOs0WGmK9jIFxE/s1927/368322446_607292218224838_4220746626770316087_n.jpg

តាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថារបួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈា-មទើបបណ្ដាលឱ្យមានឈា-មហូរច្រើនតែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ។ ដូច្នេះការផ្សព្វផ្សាយដែលថា បុរសខាងលើមានរបួសជើងដោយសារ(ត្រីស៊ី-សា-ច់-ម-នុ-ស្សខាំ)នោះគឺជារឿងពុំពិតឡើយនិងឱ្យគណនីដែលបង្ហោះកែតម្រូវឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLbodVnRl78_5ZFmSumX5F98M3pDAMdrBG5iMQ2kCec6KvfotA0VELezOhgwEbeqmfNTHWqp-TzLpkC0DNE_5W2_RKvkGrRTKtaixvHg5nTmkZtn5WYid_59-wEAcjO49O67HB1vmhoSNbx_XzKXrEF0LsoTAS0ASERpkgMnvjTOPkg4LCRrOzENWgbN4/s1793/368342233_607292208224839_4768951231293202365_n.jpg

បន្ថែមពីលើនេះអាជ្ញាធរក៏បានបញ្ជាក់ទៀតថានៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូន នោះ តែងកើតមានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែលមានសត្វនេះរស់នៅជាក់ស្តែងកន្លងមកក៏មានករណីនេះកើតឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChEKwJqF3qPmZTGruTl2TIhku7elvK3yWkk7PqTlFeAbJcFRjr9kxpkxUtBZ8gbJLo9bTjNTNmvb-win8hkkltm9Lh1qDPYez24PmStE6l0Jsd9UgG4LQeDeBv-2ve8p_ZP_HZE_ssIIhE2onJITLQI2fvEFTBeHaXdDldGqt3HBvIYIVbrIddZ9hm4o/s2048/368418461_607292181558175_4552809426282931902_n.jpg

ប្រទេសចិនគ្រោងសាងសង់ទីបញ្ចុះសពឌីជីថលដើម្បីបញ្ចុះសពនិម្មិត

0

ប្រទេសចិន៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រទេសចិនគ្រោងនឹងសាងសង់ទីបញ្ចុះសពឌីជីថល ក្នុងគោលបំណងដើម្បីសន្សំទំហំដីដោយសារបច្ចុប្បន្នប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតដីក្នុងទីក្រុង។
Beijing Jiuli Digital Technology ដែលជាអ្នកផ្តល់សេវាបុណ្យសពតាមប្រព័ន្ធអេឡិចត្រូនិច កំពុងធ្វើការជាមួយមន្រ្តីទីក្រុងដើម្បីធ្វើឌីជីថលនៃឧស្សាហកម្មពិធីបុណ្យសព។ រដ្ឋាភិបាលចិនមើលឃើញការផ្លាស់ប្តូរនេះថាជាចំណុចចាំបាច់មួយដើម្បីរក្សាទុកដី និងសន្សំសំចៃថ្លៃដើម។China Pilots Digital Burials and Funeral Services as Population Ages -  Bloomberg

ទីបញ្ចុះសពឌីជីថលជាធម្មតាមានទំហំប្រហែល ២០ម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកកោសិការហូតដល់ ១៥០។ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំបានកើនឡើងដល់ ១០.៤ លាននាក់ក្នុងឆ្នាំ ២០២២ នេះបើយោងតាមការិយាល័យស្ថិតិជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ពិធីបុណ្យសពឌីជីថលជាមធ្យមមានតម្លៃប្រហែល ៥៦,០០០ យន់ (ជាង ៧,៦០០ ដុល្លារ) ដែលជាតម្លៃត្រឹមតែមួយភាគបីនៃតម្លៃក្នុងការបញ្ចុះសពតាមប្រពៃណី។China Pilots Digital Burials and Funeral Services as Population Ages -  Bloomberg

ការបញ្ចុះសពឌីជីថលនេះនឹងបង្ហាញរូបភាព វីដេអូក្នុងការចងចាំរបស់អ្នកស្លាប់ក្នុងអេក្រង់អេឡិចត្រូនិចជំនួសឱ្យការដាក់ផ្នូរដើម្បីសន្សំទំហំដី និងបំពេញតម្រូវការនៃពិធីបុណ្យសពទំនើបនៅទីក្រុងប៉េកាំង។ ចំណែកឯសាកសពវិញគឺត្រូវដុតឱ្យក្លាយជាផេះ រួចរក្សាទុកក្នុងបន្ទប់ធំមួយជាមួយសាកសពដទៃទៀត។ គម្រោងឌីជីថលនេះនឹងអនុញ្ញាតឱ្យអតិថិជនបង្កើតកោះនិម្មិតជាមួយនឹងរូបភាព ទ្រព្យសម្បត្តិឌីជីថលតាមរយៈការចម្លងជាសំឡេង ការថតរូបភាពជាដើម ពួកគេអាចធ្វើអន្តរកម្មឌីជីថលជាមួយអ្នកស្លាប់ ចែករំលែករឿងរ៉ាវជីវិតរបស់ពួកគេ និងបញ្ជូនបន្តការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ៕ China Pilots Digital Burials and Funeral Services as Population Ages -  Bloombergប្រភព៖cafef.com

ដឹងអត់! យើងអាចកាន់ប្រាក់សុទ្ធជាប់ខ្លួនប៉ុន្មាន នៅពេលធ្វើដំណើរតាមយន្តហោះ?

0

ថ្វីបើបច្ចុប្បន្នមនុស្សអាចចំណាយថវិការតាមកាត Master ឬក៏ Visa ក្តី ក៏ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនមិនសូវយល់ពីបច្ចេកវិទ្យានៃការប្រើប្រាស់កាតនេះ ហេតុដូច្នេះពួកគេក៏ជ្រើសរើសការប្រើប្រាស់ប្រាក់សុទ្ធ ដើម្បីងាយស្រួលចាយវាយ នៅពេលមានតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗនៅព្រលានយន្តហោះ។All three of Cambodia's airports reel under the dire impacts of COVID-19 pandemic - Khmer Times

ជាធម្មតានៅក្នុងប្រទេសកម្ពុជាការហោះហើយក្នុងស្រុក យើងអាចមានប្រាក់សុទ្ធជាប់ខ្លួនប៉ុន្មានក៏បានដែរ ដោយមិនកំណត់ចំនួននោះទេ ក៏ប៉ុន្តែសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសតម្រូវឱ្យមានប្រាក់សុទ្ធជាប់ខ្លួនមិនឱ្យលើសពី១មុឺនដុល្លារនោះទេ។Phnom Penh International Airport: things to know - Economy Traveller

នៅក្នុងករណីដែលលោកអ្នកអាចចង់កាន់លុយសុទ្ធលើសពី១មុឺនដុល្លារឡើងទៅ លោកអ្នកត្រូវចាំបាច់ស្នើសុំលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាជាមុនសិន។ ក្រោយមកទៀតលោកអ្នកត្រូវដាក់លិខិតប្រកាសគយនៅច្រកព្រំដែន នៅក្នុងព្រលានយន្តហោះ ដើម្បីទទួលបានការអនុញ្ញាត។Phnom Penh airport

សូមរំលឹកផងដែរបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន៦ គឺកម្ពុជាអ៊ែរវ៉េ, កម្ពុជាអង្គរអ៊ែរ, JC ,លែនមុី (Lanmei), ស្កាយអង្គរ និងបាសាកា (Bassaka)៕Two Minutes at Phnom Penh International Airport's New Terminal - YouTube

ប្រភព៖ Phnom Penh International Airport 

អុញនោះៗ គ្រូកាយកែវ មិនអាចជួយខ្លួនឯងបានឡើយនៅពេលនេះ ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនាស្នើប្តូរទីតាំងរូបសំណាកខ្មៅដោយសារមូលហេតុផ្សេងទៀត

0

ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទក្តៅមួយនៅពេលមានការតម្កល់រូបសំណាកខ្មៅ «គ្រូកាយកែវ» នៅបរិវេណជិតផ្លូវបំបែកជា៤ ក្នុងតំបន់រ៉ាជឆាដា និងឡាតប្រាវ ដែលជាទីតាំងរបស់សណ្ឋាគារ Night Bazaar ។ ចុងក្រោយ ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនាប្រទេសថៃបានចេញលិខិត១ច្បាប់ ដើម្បីស្នើឱ្យនាយកគ្រប់គ្រងសណ្ឋាគារ Night Bazaar នៅទីក្រុងបាងកក ពិចារណាប្តូរទីតាំងរូបសំណាកខ្មៅចេញពីបរិវេណនេះឱ្យបានឆាប់រហ័ស ។

ក្នុងលិខិតស្នើប្តូរទីតាំងរបស់ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនាប្រទេសថៃ បានបញ្ជាក់ហេតុផលថា ការតម្កល់រូបសំណាកខ្មៅនៅបរិវេណនេះផ្ទុយនឹងព្រះពុទ្ធសាសនា ហើយអាចធ្វើឱ្យពលរដ្ឋថៃព្រួយបារម្ភ និងបាក់ទឹកចិត្តផងដែរ ពីព្រោះគេមានជំនឿថា ការតម្កល់នៅបរិវេណនេះនឹងគ្មានសិរីសួស្តីទេ ។

លិខិតស្នើប្តូរទីតាំងបញ្ជាក់ទៀតថា តាមព្រះពុទ្ធសាសនា ការដាក់ឈ្មោះថា «គ្រូកាយកែវ» សំដៅដល់អ្នកបានសម្រេចផ្លូវធម៌ដ៏ខ្ពង់ខ្ពស់ រហូតដល់មានរូបកាយជាកញ្ចក់ថ្លា ប៉ុន្តែរូបសំណាកខ្មៅមានរូបរាងចម្លែក ។ ដូច្នេះ ដើម្បីឱ្យពុទ្ធសាសនិកជន និងពលរដ្ឋរស់នៅក្បែរបរិវេណតម្កល់រូបសំណាកសប្បាយចិត្ត តំណាងក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនា និងអង្គការបណ្តាញព្រះពុទ្ធសាសនា នឹងរួមគ្នាទៅដាក់លិខិតស្នើផ្លាស់ប្តូរទីតាំងរូបសំណាក និងអំពាវនាវឱ្យនាយកគ្រប់គ្រងសណ្ឋាគារ Night Bazaar ពិចារណាបញ្ឈប់យកបរិវេណនេះធ្វើជាកន្លែងគោរពបូជាគ្រូកាយកែវ ក៏ដូចជាយករូបសំណាកខ្មៅចេញពីទីនេះ ។

អ្នកលេងបណ្តាញសង្គមថៃមិនយល់ស្របនឹងការតម្កល់រូបសំណាកខ្មៅទេ ហើយពួកគេលើកឡើងថា សណ្ឋាគារ Night Bazaar បានយករូបសំណាកមានរូបរាងចម្លែក និងគួរឱ្យខ្លាចមកតម្កល់នៅបរិវេណនេះ ដើម្បីឱ្យមនុស្សម្នាមកគោរពបូជាសុំពរ ហើយមើលទៅវាខុសនឹងព្រះពុទ្ធសាសនា ។ ដូចគ្នានេះ អ្នកមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាជាច្រើននាក់ ក៏បានរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គមផងដែរថា បើទោះវាជាជំនឿរបស់បុគ្គល និងជាសិទ្ធិឯកជនក្តី ប៉ុន្តែនៅពេលរូបសំណាកនេះត្រូវបានផ្សព្វផ្សាយក្នុងផ្លូវមិនល្អយ៉ាងបើកចំហ និងយកមកតម្កល់ឱ្យមនុស្សទូទៅឃើញបែបនេះអាចធ្វើឱ្យពលរដ្ឋជាច្រើននាក់បារម្ភ និងភ័យខ្លាច ៕

សហរដ្ឋអាមេរិក រួមដៃគ្នាជាមួយជប៉ុននិងកូរ៉េខាងត្បូង ព្រោះភ័យខ្លាចចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល រុស្ស៊ី ចិន និង កូរ៉េខាងជើង កំពុងតែបង្កើនការគំរាមកំហែង ហើយបង្កើនការផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេងផងនោះ មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន នឹងជួបជជែកពិភាក្សា អំពីការបោះជំហានទៅមុខរួមគ្នា លើបញ្ហាបច្ចេកវិទ្យា និង វិស័យការពារជាតិ។

គេហទំព័របណ្ដាញទូរទស្សន៍អារ៉ាប់អន្ដជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា បើតាមមន្រ្ដីជាន់ខ្ពស់ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានឲ្យដឹង ថា ចំពេលមានការព្រួយបារម្ភរួមគ្នា អំពីប្រទេសចិននោះ សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ ស្តីពីបច្ចេកវិទ្យា និង វិស័យការពារជាតិ ខណៈមេដឹកនាំ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធទាំង៣ប្រទេសនេះ នឹងជួបពិភាក្សាគ្នា នៅ Camp David នៅថ្ងៃសុក្រ (ទី១៨ ខែសីហា) ខាងមុខនេះ។Biden's Camp David Summit Pulls Japan and South Korea Closer Amid China  Challenges - The New York Times

ក្រុមមន្រ្ដីជាច្រើន ថ្លែងសុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញា ថា ស្របពេលកិច្ចប្រជុំកំពូលទំនងជាមិនបង្កើតការរៀបចំសន្តិសុខជាផ្លូវការ ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជាតិ នៅក្នុងការការពារគ្នាទៅវិញទៅមកនោះ មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន នឹងយល់ព្រមលើការយោគយល់គ្នាទៅវិញទៅមក អំពីការទទួលខុសត្រូវ នៅក្នុងតំបន់ និង បង្កើតខ្សែទូរស័ព្ទ ចំនួន៣ផ្លូវ សម្រាប់ទំនាក់ទំនងគ្នា នៅក្នុងគ្រាមានវិបត្តិ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញសមភាគីកូរ៉េ លោក យូន ស៊ូក យូល (Yoon Suk Yeol) និង នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ទៅកាន់លំនៅឋានរបស់ប្រធានាធិបតី នៅភ្នំ Catoctin (ខាតូកទីន) រដ្ឋម៉ារីឡែនដ៍ ( Maryland) ស្របពេលប្រទេសអាស៊ីទាំង២នេះ កំពុងតែជួសជុលទំនាក់ទំនងការទូតរបស់ខ្លួន ដែលកំពុងតែតានតឹង នៅក្នុងការប្រឈមមុខនឹងការគំរាមកំហែង នៅក្នុងតំបន់កាន់តែខ្លាំង បង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។ សកម្មភាពទាំងនេះ នឹងក្លាយជាការកត់សម្គាល់ជាលើកដំបូង នៅក្នុងអ្វីដែលមន្ត្រីរបស់សហរដ្ឋអាមេរិក សង្ឃឹម ថា នឹងមានការជួបជុំប្រចាំឆ្នាំ រវាងមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងបី ដើម្បីធ្វើឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្លាយជាផ្លូវការ។New milestone': Leaders of US, Japan and South Korea to meet at Camp David  | Joe Biden News | Al Jazeera

កូរ៉េខាងត្បូង និង ជប៉ុន បានបើកកិច្ចប្រជុំកំពូលរួមគ្នា ជាលើកដំបូង កាលពីខែមីនា រវាងប្រទេសទាំង២នេះ នៅក្នុងរយៈពេល១២ឆ្នាំមកនេះ។ មេដឹកនាំកូរ៉េខាងត្បូង និង ជប៉ុន បានចាត់វិធានការ បន្ធូរបន្ថយនូវភាពតានតឹង ក្រោយពេលជម្លោះប្រវត្ដិសាស្រ្ដ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយរួមទាំងបញ្ហាមួយចំនួន ទាក់ទងនឹងការកាន់កាប់របស់ជប៉ុន នៅលើទឹកដីរបស់ឧបទ្វីបកូរ៉េ ចន្លោះពីឆ្នាំ១៩១០ ដល់១៩៤៥ ផងដែរ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរៀបចំវិស័យការពារជាតិជាផ្លូវការ ជាមួយក្រុងតូក្យូ និង សេអ៊ូល ដាច់ដោយឡែកពីគ្នា។ ប៉ុន្តែសហរដ្ឋអាមេរិក ចង់ឱ្យប្រទេសអាស៊ីបូព៌ាទាំង២នេះ ធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដោយសារតែមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីអំណាចរបស់ចិន កំពុងតែកើនឡើង និង ការព្រួយបារម្ភ អំពីចេតនារបស់ក្រុងប៉េកាំង។

មន្រ្ដីអាមេរិក មួយរូប បានអះអាង ថា «យើងកំពុងតែទន្ទឹងរង់ចាំជំហានមួយចំនួន នឹងនាំយើង ឱ្យកាន់តែខិតជិតស្និទ្ធគ្នា នៅក្នុងវិស័យសន្តិសុខ ហើយថា ការធ្វើដូច្នេះ នឹងបន្ថែមកម្រិតសន្តិសុខរួមគ្នារបស់យើង។ បើទោះជាយ៉ាងណាក៏ដោយ យើងក៏កំពុងតែមានចំណាត់ការផ្សេងៗគ្នា ដោយប្រទេសនីមួយៗ ត្រូវតែយល់អំពីការទទួលខុសត្រូវរៀងៗខ្លួន ទាក់ទងនឹងសន្តិសុខ នៅក្នុងតំបន់ ហើយយើងកំពុងតែជំរុញឲ្យផ្នែកថ្មី សម្រាប់ការសម្របសម្រួល និង កិច្ចការការពារមីស៊ីលផ្លោង ដែលជាបច្ចេកវិទ្យាជាថ្មីម្តងទៀត ហើយនឹងត្រូវបានយល់ ថា វាមានសារៈសំខាន់ខ្លាំងណាស់។US and Japanese warplanes in show of force over Sea of ​​Japan, Pacific  Ocean and East China Sea | CNN

កិច្ចប្រជុំកំពូលនេះ ក៏ត្រូវគេរំពឹង ថា នឹងនាំទៅរកសេចក្តីថ្លែងការណ៍រួមគ្នា រវាងប្រទេសទាំង៣នេះ ដោយរាប់បញ្ចូលទាំងភាសាមួយចំនួន ត្រូវនិយាយ ចំពោះការព្រួយបារម្ភ អំពីគោលបំណងរបស់ប្រទេសចិន នៅក្នុងការផ្លាស់ប្តូរស្ថានភាពរបស់តៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា ជាទឹកដីរបស់ខ្លួន។

មន្ត្រីមួយរូបរបស់សហរដ្ឋអាមេរិក បានបន្ដ ថា សេចក្តីថ្លែងការណ៍រួមរបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងបញ្ចូលភាសា ស្តីអំពីការរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ ភាសាពិតប្រាកដ នៅលើបញ្ហានេះ និង បទប្បញ្ញត្តិផ្សេងៗទៀត ត្រូវគេរំពឹង ថា នឹងត្រូវចរចា រហូតដល់នាទីចុងក្រោយ។ ប៉ុន្តែភាសាកំពុងតែពិចារណានោះ នឹងមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងតួនាទីពីមុនរបស់សហរដ្ឋអាមេរិក លើប្រធានបទនេះ ដោយចៀសវាងការកើនឡើងយ៉ាងខ្លាំង នៅក្នុងសង្គ្រាមវោហារសាស្ត្រ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកនូវការបន្ធូរបន្ថយភាពតានតឹង នៅមុនកិច្ចពិភាក្សាមួយ អាចកើតមាន រវាងលោកប្រធានាធិបតី បៃដិន និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅចុងឆ្នាំនេះ។USS Theodore Roosevelt (CVN-71) - Wikipedia

លោក គ្រីស្ដូហ្វ័រ ចនស្ដុន (Christopher Johnstone) អតីតមន្ត្រីសេតវិមានរបស់លោកប្រធានាធិបតី បៃដិន ហើយឥឡូវនេះ ធ្វើការជាមួយមជ្ឈមណ្ឌលគិតគូរអំពីយុទ្ធសាស្ត្រ និងអន្តរជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា រដ្ឋបាលរបស់សហរដ្ឋអាមេរិក កំពុងតែស្វែងរកទាញយកអត្ថប្រយោជន៍ អំពីទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងសេអ៊ូល ដើម្បីរៀបចំនូវវឌ្ឍនភាពមួយចំនួន និង ធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់អ្នកដឹកនាំនាពេលអនាគត លើកយកបញ្ហានេះត្រឡប់មកវិញ។

លោក គ្រីស្ដូហ្វ័រ ចនស្ដុន បានសង្កត់ធ្ងន់ ថា «នៅក្នុងប្រទេសកូរ៉េខាងត្បូង ការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី យូន នៅតែមិនមានប្រជាប្រិយភាពទូលំទូលាយ។ រីឯនៅក្នុងប្រទេសជប៉ុន មានការបដិសេធ មិនឈប់ឈរ ចំពោះការមន្ទិលសង្ស័យ ថា ការកែលម្អទំនាក់ទំនងនេះ នឹងអាចប្រើបានយូរអង្វែង ហើយថា អនាគតប្រធានាធិបតីកូរ៉េខាងត្បូង អាចត្រឡប់តុជាថ្មីទៀត»។Aircraft carrier - Wikipedia

លោក គ្រីស្ដូហ្វ័រ ចនស្ដុន បានបន្ថែម ថា គាត់រំពឹង ថា នឹងមានសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំកំពូល ដោយទទួលស្គាល់ ថា សន្តិសុខរបស់ប្រទេសទាំងបី ត្រូវបានផ្សារភ្ជាប់គ្នា ហើយវិធានការមួយចំនួន ជុំវិញការគំរាមកំហែងដល់ប្រទេសមួយ ក្លាយជាការគំរាមកំហែង មកលើប្រទេសទាំង៣នេះ បើទោះជាបញ្ហានេះ នឹងមានការខ្វះខាតនូវមាត្រា៥របស់ណាតូ ដែលមើលឃើញពីការវាយប្រហារ នៅលើរដ្ឋណាមួយ មានន័យថា ជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកទាំងអស់។ គាត់រំពឹង ថា បញ្ហានេះ នឹងបំពេញបន្ថែម ជាមួយគំនិតផ្តួចផ្តើមការពារជាតិថ្មី រួមទាំងការធ្វើឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការចូលរួមសមយុទ្ធយោធា និង កិច្ចសហប្រតិបត្តិការការពារមីស៊ីល៕

ទំព័រហ្វេសប៊ុកថៃចុះផ្សាយថា ជនជាតិចិនបើកក្លិបប្រដាល់នៅទីក្រុងភ្នំពេញ ប៉ុន្តែគ្មានពាក្យថា «គុនខ្មែរ»

0

ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ 7News បានចុះផ្សាយថា ទំព័រហ្វេសប៊ុកឈ្មោះ Kun Khmer បានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា ៖ «បើសហព័ន្ធមិនចេះផ្សព្វផ្សាយ មិនចេះទំនាក់ទំនងផង គ្មានអ្នកណាគេមកហាត់ទេ ។ សូម្បីតែគោលការណ៍ពិសេសសម្រាប់បរទេសមកហាត់គុនខ្មែរ ក៏មិនស្នើទៅថ្នាក់លើពិចារណាផង ។ តើសង្ឃឹមអី ? បើមិនមានអ្នកហាត់ តែអាជ្ញាប័ណ្ណ និងតម្លៃជួលកន្លែងនៅតែបង់ អ្នកណាគេទប់រួច» ។No photo description available.

ទំព័រហ្វេសប៊ុក 7News និយាយថា សូម្បីតែពលរដ្ឋខ្មែរក៏មិនពេញចិត្តដែរ រឿងការអនុញ្ញាតឱ្យជនជាតិចិនមកបើកក្លិបប្រដាល់នៅកម្ពុជា និងមិនប្រើប្រាស់ពាក្យថា «គុនខ្មែរ» ។ ជនជាតិចិនបានបើកក្លិបប្រដាល់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា «ក្លិបប្រដាល់ ឡុង ហាយ (Loung Hai Fight Club)» ហើយពួកគេអនុញ្ញាតឱ្យអ្នកចាប់អារម្មណ៍អាចចូលមករៀនបាន ។ ពួកគេមានឧបករណ៍ជាច្រើនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់ ខណៈក្លិបប្រដាល់របស់កម្ពុជាមិនអាចធ្វើកើតទេ ។ ចំណែកការបង់ថ្លៃហ្វឹកហាត់ គឺស្មើនឹង៦៨ដុល្លារ និង៨៨ដុល្លារអាមេរិក ។ ទំព័រហ្វេសប៊ុក 7News បន្តថា ដូច្នេះ ការមិនពេញចិត្តរបស់ពលរដ្ឋខ្មែរនាពេលនេះ គឺសំដៅទៅលើសមាគមគុនខ្មែរដោយផ្ទាល់ ។ នៅពេលសារព័ត៌មានកម្ពុជាចុះផ្សាយរឿងនេះ បានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់សម្តែងការមិនពេញចិត្ត ។No photo description available.

ទំព័រហ្វេសប៊ុកនេះបានដកស្រង់ការបញ្ចេញយោបល់របស់ពលរដ្ឋខ្មែរយកមកចុះផ្សាយ ក្នុងនោះពលរដ្ឋខ្មែរដំបូងគេនិយាយថា ៖ «យើងទន់ខ្សោយរឿងការទំនាក់ទំនង និងការផ្សព្វផ្សាយ ហើយធ្វើខ្លួនដេកលក់ មិនព្រមក្រោកសោះ ។ រីឯជនជាតិថៃវិញ គេរួមកម្លាំងគ្នាដើម្បីឱ្យកីឡារបស់គេល្បីល្បាញ ហើយថៃផ្តោតលើការហ្វឹកហាត់ទាំងការប្រដាល់នៅប្រទេសថៃ និងក្រៅប្រទេស ។ ចំណែកកីឡាវៀតណាមក៏ជាមិត្តរបស់ពួកគេដែរ នេះហើយជាហេតុផលដែលពួកគេប្រឹងធ្វើការ ដូច្នេះ ពួកគេទៅឆ្ងាយជាងយើង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនដឹងពេលណាទេ យើងនឹងបានឃើញពិភពលោកដូចអ្នកផ្សេង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «សហព័ន្ធប្រដាល់ខ្មែរ ហេតុអ្វីអន់ខ្សោយម៉្លេះ ប៉ុន្តែការពិត ពួកគេគ្រាន់តែចង់ល្បីល្បាញប៉ុណ្ណោះ» ។

ចំណែកជនជាតិថៃនិយាយថា ៖ «មនុស្សនៅទូទាំងពិភពលោក គេដឹងថា Muay Thai គឺជាដើមកំណើតរបស់គុនខ្មែរ ។ ហេតុនេះ តើអ្នកណាចង់មកហ្វឹកហាត់ និងចង់មកមើលកីឡា Copy របស់ខ្មែរនោះ?» ។ រីឯពលរដ្ឋខ្មែរនិយាយថា ៖ «មួយថ្ងៃៗ ពួកសមាគមនេះមិនឃើញធ្វើអ្វីសោះ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «កាលពីមុន មានព័ត៌មានថា ពួកនេះមកបើកនៅកម្ពុជា ប៉ុន្តែជាការហ្វឹកហាត់ Muay Thai និងគ្មានឈ្មោះគុនខ្មែរទេ ហើយពួកគេប្រាប់ថា ការបើកក្លិបបែបនេះងាយស្រួល» ។May be an image of 4 people and text

ជនជាតិថៃម្នាក់ទៀតថា ៖ «គេមិនទទួលស្គាល់គុនខ្មែរឱ្យទៅប្រដាល់នៅក្រៅប្រទេស ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនទេ ។ ដូច្នេះ គុនខ្មែរមិនល្បីល្បាញ តើអ្នកណាចង់មកហ្វឹកហាត់គុនខ្មែរនោះ ។ ការប្រកួតគ្នាឯងគ្មានប្រយោជន៍ទេ ហើយនេះជាការប្រាប់ក្នុងបំណងល្អប៉ុណ្ណោះ» ។ ជនជាតិថៃផ្សេងទៀតឆ្លើយតបថា ៖ «តើខ្មែរបានលុយពីណាយកមកឱ្យថ្លៃប្រដាល់នោះ» ។

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «កីឡារបស់យើងសុទ្ធតែល្អៗ យើងគួរមានប៉ុស្តិ៍ទូរទស្សន៍ពិសេសមួយសម្រាប់តែគុនខ្មែរប៉ុណ្ណោះ ហើយយើងស្វែងរកអ្នកឧបត្ថម្ភសម្រាប់ទូរទស្សន៍នេះ ព្រោះយើងមានអ្នកឧបត្ថម្ភកីឡាខ្មែរច្រើនណាស់ ។ ដូច្នេះ ត្រូវតែរួមគ្នាបង្កើតប៉ុស្តិ៍ទូរទស្សន៍កីឡា» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ពួកយើងគួរជួយគ្នាជំរុញឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំសមាគម» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «គេបើកក្លិបនេះយូរហើយ ប៉ុន្តែគ្មានអ្នកណាដឹងទេ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ពួកគេបិទភ្នែក បិទច្រមុះ ហើយធ្វើដូចជាគ្មានអ្វីកើតឡើង» ៕

ប្រភព ៖ 7News