ឆ្នាំនេះ ភ្ញៀវទេសចរអាចរីករាយនឹងរដូវស្លឹកឈើជ្រុះរបស់ជប៉ុន ដោយអាចមើលទេសភាពដ៏ស្រស់ស្អាតនៃស្លឹកឈើពណ៌លឿង និងក្រហម ចាប់ពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ។
យោងតាមទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ជប៉ុន (JNTO) បានឱ្យដឹងថា រដូវស្លឹកឈើជ្រុះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ដោយសារអាកាសធាតុ “មិនក្តៅពេក ឬមិនត្រជាក់ពេក” ងាយស្រួលសម្រាប់សកម្មភាពទេសចរណ៍ទាំងអស់តាមប្រតិទិន។ JNTO បានធ្វើការណែនាំកន្លែងដ៏ពេញនិយមចំនួន ៤ ក្នុងទីក្រុងរបស់ប្រទេសជប៉ុន ដែលអ្នកទេសចរអាចធ្វើដំណើរបាននាពេលខាងមុខ។

១.សាប៉ូរ៉ូ (Sapporo)៖ Sapporo ស្ថិតនៅក្នុងខេត្ត Hokkaido ប្រទេសជប៉ុន ដែលជាទីក្រុងមានស្លឹកឈើពណ៌លឿង និងក្រហមដំបូងបំផុតក្នុងរដូវស្លឹកឈើជ្រុះ។ ភ្ញៀវទេសចរនៅទីនេះអាចរីករាយនឹងទេសភាពធម្មជាតិផ្លាស់ប្តូរពណ៌ បរិយាកាសរដូវស្លឹកឈើជ្រុះដោយការដើរលេង បោះជំរុំ ឬទស្សនាឧទ្យានជាតិ ជម្រាលភ្នំ និងប្រភពទឹកក្ដៅ។Nakajima Park, Sapporo - Hokkaido A4JP Travel GuideNakajima Park (Sapporo): All You Need to Know BEFORE You Go

២.ហ៊ីរ៉ូស៊ីម៉ា (Hiroshima)៖ ឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ប្រាសាទហ៊ីរ៉ូស៊ីម៉ា ឬឧទ្យាន Momijidani គឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ដើរកំសាន្ត ឬមើលស្លឹកជ្រុះ ជាមួយខ្យល់អាកាសធម្មជាតិ។ បរិវេណនៅទីនេះ គឺត្រូវបានដាំដោយដើមឈើជាច្រើន ដូច្នេះនៅពេលដែលស្លឹកឈើផ្លាស់ប្តូរពណ៌ ទិដ្ឋភាពក៏ពោរពេញទៅដោយពណ៌លឿង និងក្រហមផងដែរ។Autumn in Miyajima: Momijidani Park and Misen | Nippon.comMomiji-dani Park | YAMAGUCHI JAPAN TRAVEL GUIDE

៣.តូក្យូ (Tokyo)៖ នៅទីក្រុងតូក្យូ ស្លឹកឈើចាប់ផ្តើមផ្លាស់ប្តូរពណ៌ចាប់ពីចុងខែវិច្ឆិកា។ ដូច្នេះ ការមកដល់រដ្ឋធានីរបស់ប្រទេសជប៉ុននៅពេលនេះ អ្នកទេសចរអាចគយគន់ ស្លឹកឈើជ្រុះបង្កើតជាកម្រាលព្រំពណ៌មាសធម្មជាតិ នៅកន្លែងសាធារណៈជាច្រើន។Jingu Gaien Ginkgo Festival 2023 - Events in Tokyo - Japan TravelAutumn In Tokyo, Japan - Blain Harasymiw Photography

៤.អូសាកា (Osaka)៖ នៅទីក្រុង Osaka ចាប់ផ្តើមមានស្លឹកឈើក្រហមចាប់ពីដើមខែធ្នូ។ សីតុណ្ហភាពនៅតំបន់នេះ ប្រែប្រួលចន្លោះពី ៨-១២ អង្សាសេ ដូច្នេះអ្នកទេសចរគួរតែយកចិត្តទុកដាក់ជ្រើសរើសសំលៀកបំពាក់ឱ្យបានសមរម្យ។ អ្នកទស្សនាអាចគយគន់ទេសភាពរដូវស្លឹកឈើជ្រុះ និងថតរូបនៅទីតាំងលេចធ្លោមួយចំនួនដូចជា ឧទ្យាន Minoo ឧទ្យាន Hoshida ប្រាសាទ Osaka ឬដើមឈើ Midosuji ginkgo ជាដើម៕8 Best Places for Kansai in Autumn & Best Times to Visit in 2023 | LIVE  JAPAN travel guideOsaka Autumn Leaves: Top Nine Koyo Viewing Spots | Japan Cheapo
ប្រភព៖vnexpress