Home Blog Page 1534

មុនចាយលុយរៀល កម្ពុជាធ្លាប់ចាយរូបិយបណ្ណរួមគ្នា ជាមួយឡាវ និងវៀតណាម

0

កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយគ្រានោះប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីឈ្មោះរីរៀល នៃទន្លេមេគង្គ។ត្រីរៀលធំៗណាស់បងប្អូនស្ទួចបាន - YouTube

ក៏ប៉ុន្តែមុននឹង ដាក់ដំណើរការលុយរៀលនេះ កម្ពុជាយើងធ្លាប់ចាយ រូបិយបណ្ណរួមគ្នា ជាមួយឡាវ និងវៀតណាម។ ដោយគ្រានោះ នៅក្នុងសម័យអាណានិគមបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ដែលក្រដាស់នោះមានឈ្មោះថា”ព្យ៉ាស់”(Piastre)។French Indochinese piastre - Wikipedia

តែក្រោយមកមិនបានយូរប៉ុន្មាន ការចរាចរក្រដាស់ប្រាក់នេះ ត្រូវបានបោះបង់ចោល បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង ហើយកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ ដោយនៅឆ្នាំ១៩៥៥រដ្ឋភិបាលបានបង្កើតក្រដាសលុយរៀលជាផ្លូវការ។ គ្រានោះ ក្រដាសប្រាក់របស់យើង មានតម្លៃចាប់ពី ១រៀល ៥រៀល ១០រៀលនិង៥០រៀល។ការពិភាក្សា:រៀល (រូបិយវត្ថុ) - វិគីភីឌា

លុះមកដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ក្រោយមកទៀតសម័យខ្មែរក្រហម ត្រូវបានផ្ដួលរំលំ ប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕ធនាគារជាតិ​ បន្ត​ជំរុញ​ការអនុវត្ត​ហិរញ្ញប្បទាន​បៃតង | ភ្នំពេញ ប៉ុស្ដិ៍

ប្រភេទត្រីទាំង ៥ ដែលកាចសាហាវបំផុតលើលោក

0

តើលោកអ្នកដឹងទេ? ត្រីប្រភេទណាខ្លះដែលកាចសាហាវបំផុតលើលោក? ច្បាស់ណាស់ប្រាកដជាអ្នកគិតថាជាត្រីពីរ៉ាញ៉ាហើយ ប៉ុន្តែមិនមែនមានតែត្រីពីរ៉ាញ៉ាមួយទេដែលគ្រោះថ្នាក់នោះ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទត្រីទាំង ៥ ដែលកាចសាហាវបំផុតលើលោក៖

១.Goliath Tigerfish៖ Tigerfish គឺឃាតករសម្លាប់មនុស្សយ៉ាងឃោឃៅបំផុត ដោយវាអាចវាយប្រហារអ្នកឱ្យខ្ទេចឆ្អឹងភ្លាមៗក្នុងរយៈពេលតិចជាង ១ នាទី ជាក់ស្តែងសូម្បីតែសត្វក្រពើ ត្រីឆ្លាម ឬសត្វធំៗជាច្រើនទៀតក៏ស្ថិតនៅក្នុងបញ្ជីររបស់ត្រីបិសាចនេះដែរ។Tigerfish in Central African Republic - Le Mouching

២. Piranha៖ លោកអ្នកប្រាកដជាស្គាល់ហើយថាត្រីពីរ៉ាញ៉ានេះកាចសាហាវប៉ុណ្ណា ត្រីពីរ៉ាញ៉ាមានប្រភពកំណើតនៅតំបន់ Amazon ដែលវាមានធ្មេញមុតស្រួច និងថ្គាមខ្លាំងបំផុត វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។22 Razor-Sharp Piranha Facts - Fact Animal

៣. Needlefish៖ Needlefish គឺជាត្រីម្ចុលដែលមានធ្មេញមុតស្រួចខ្លាំងណាស់ និងមានល្បឿនលឿន វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗបានយ៉ាងរហ័ស ហើយពួកវាត្រូវបានគេចាត់ទុកថាជាសត្វដែលមានគ្រោះថ្នាក់បំផុតលើផែនដី។Needlefish Fishing with Circle Hook and Penfishingrods.com - YouTube

៤.Stonefish៖ Stonefish គឺជាត្រីថ្មដែលគ្រោះថ្នាក់បំផុតលើលោក វាមានឆ្អឹងខ្នងម្ជុលចំនួន ១៣ នឹងមានសារធាតុពុលដ៏កាចសាហាវ ដោយគ្រាន់តែប៉ះវា ពិសរបស់វានឹងបណ្តាលឱ្យអ្នកស្លាប់ភ្លាមៗក្នុងរយៈពេល ១០ នាទី។Are There Stonefish In Hervey Bay?

៥. Blue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេបំផុតនៅក្នុងសមុទ្រផងដែរ៕Blue-Ringed Octopus Bite Symptoms and Emergency First Aid

សមត្ថកិច្ចបង្ក្រាបបាន៦នាក់ ក្នុងករណីរំដោះអ្នកទោសនៅខេត្តសៀមរាប

0

យោងតាមឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។

ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។
សូមជម្រាបថា អ្នកទោសគ្រឿងញៀនជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជាមេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩៕

ថៃត្រៀមចុះបញ្ជីឧទ្យានជាតិប្រវត្តិសាស្ត្រស៊្រីទេពជាបេតិកភណ្ឌពិភពលោក ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានចុះផ្សាយថា ប្រទេសថៃបានស្នើចុះឈ្មោះទីក្រុងបុរាណឧទ្យានជាតិប្រវត្តិសាស្ត្រស៊្រីទេព ដែលមានទីតាំងស្ថិតក្នុងខេត្តពេជ្រឆាប៊ូន ធ្វើជាបេតិកភណ្ឌពិភពលោក ជាមួយអង្គការយូណេស្កូ ។ នាពេលបច្ចុប្បន្ន ទីក្រុងបុរាណនេះបានបញ្ចូលក្នុងបញ្ជីឈ្មោះបឋមរបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ អស់រយៈពេលជិត១០ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizSpQA3mkKWnM4kY93jRmphE__FKe5uSJ3e5NA2-rNMiCSMQ97YMIllHJQkUZ5aHkJwPZbHuPXWTzefzGBSveeMmGtqglq2ff8qfCu2kNoPEKYfieA7ulMpos7eJHDN1RFqyoiPAJe22SdnxsO-FhV6KAMQsiSqfjK8GYWmBCBqEoKVvyUPF1XnVVVtUk/s1000/photo_2023-08-18_14-12-30.jpg

មន្ត្រីតំណាងអង្គការយូណេស្កូ (UNESCO) បានចុះមកត្រួតពិនិត្យនៅទីក្រុងបុរាណនេះ ដើម្បីវាយតម្លៃអំពីសក្តានុពល និងការត្រៀមខ្លួនគ្រប់ផ្នែករបស់ប្រទេសថៃ ។ ចំណែកឯកសារដាក់ពាក្យសុំចុះឈ្មោះទាំងអស់ គឺទទួលបានការវាយតម្លៃ និងឆ្លងកាត់ការត្រួតពិនិត្យសម្រាប់ការអនុម័តលើកចុងក្រោយ ព្រមទាំងមានការនាំមន្ត្រីទូតមកទស្សនាការអនុវត្តការងារនៅប្រទេសថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1vbFSdYFA9DAsyntQAA6DLch-_ly0H4Hws-zqBlru8X--Q6Hnfb6EnUiEEzWi4pvoWY3bwe15-5-yzIieKrp6Gnwei1nmb5qZpW5ccZZpXE_QrFhf_wzbI0IDcrkLlGqvnMv0SfgDpQUGsj8JD1fE_ntHdRMb-OQ3ylyCFq-fJrTueo5XMXSMieQ200/s1000/photo_2023-08-18_14-12-31%20(2).jpg

ប្រទេសថៃសង្ឃឹមថា នឹងទទួលបានដំណឹងល្អក្នុងការពិចារណាឱ្យប្រទេសថៃទទួលបានការចុះបញ្ជីទីក្រុងបុរាណស៊្រីទេព ធ្វើជាបេតិកភណ្ឌពិភពលោកថ្មី នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី៤៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK8gg7OFfd9wNEMqxqw4P2wzB3bvJklZIZ-f7yraQCzFnPVg5vuGE1N38U_gAzz6PGF0wVqvrJ3iHgN8hKpxFduJ1RrDVHc0SPP8r7ENRD7EhwrYTmUX6Fvsq9oQrWrr5SIJQWlumKvm9HaXeS0SKJeL8Om-0JGXtIDLQcZNTx2I7K9Re_sTJmKtbD_Vs/s1280/photo_2023-08-18_14-12-31.jpg

ប្រទេសថៃបានអញ្ជើញមន្ត្រីទូតចំនួន៧ប្រទេសជាសមាជិក ដូចជា អាហ្សង់ទីន, បែលហ្ស៊ិក, អេហ្ស៊ីប, ឥណ្ឌា, អ៊ីតាលី, ម៉ិកស៊ិក និងនីហ្សេរីយ៉ា មកទស្សនាទីកន្លែងពិតប្រាកដ ដើម្បីបង្ហាញថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់អស់ហើយតាមការណែនាំរបស់ក្រសួងការបរទេស ។ ប្រទេសថៃចាត់ទុកថា នេះគឺជាឱកាសដ៏សំខាន់មួយក្នុងការសុំសំឡេងគាំទ្រការចុះបញ្ជីទីក្រុងបុរាណនេះជាមួយអង្គការយូណេស្កូ ៕ ប្រភព ៖ Thailand and Neighbours

អស្ចារ្យមែន! Neymar ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីអារ៉ាប៊ីសាអូឌីត

0

បរទេស៖ ក្រោយពីបានបញ្ចប់ការផ្ទេរពី PSG ទៅ Al Hilal ខ្សែប្រយុទ្ធប្រេស៊ីល Neymar Júnior បានទទួលលាភសំណាងយ៉ាងធំពីអារ៉ាប៊ីសាអូឌីត និងជាកីឡាករដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោក នេះបើយោងតាម Transfer New Live។ ដូច្នេះអត្ថប្រយោជន៍ដែល Neymar ទទួលបានពីអារ៉ាប៊ីសាអូឌីតមានដូចជា៖Neymar Jr's First Day at Al-Hilal - YouTube

• ភូមិគ្រឹះមួយដែលមានបន្ទប់គេងចំនួន ២៥។
• អាងហែលទឹកទំហំ ៤០x១០ ម៉ែត្រ និងសូណាចំនួន ៣។
• បុគ្គលិកពេញម៉ោងចំនួន ៥ នៅក្នុងភូមិគ្រឹះ។
• ឡាន Bentley Continental GT ចំនួនមួយគ្រឿង, Aston Martin DBX មួយគ្រឿង, និង Lamborghini Huracán ចំនួនមួយគ្រឿងទៀត សរុបទាំងអស់ ៣ គ្រឿង។
• មានអ្នកបើកបរផ្ទាល់ខ្លួន ២៤ ម៉ោង។
• រាល់វិក្កយបត្រសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗក្នុងអំឡុងពេលថ្ងៃសម្រាករបស់ Neymar នឹងត្រូវបានផ្ញើទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្លឹបដែលត្រូវបង់។
• យន្តហោះឯកជនមួយសម្រាប់គាត់ក្នុងការធ្វើដំណើរ។
• សម្រាប់ការបង្ហោះតាមប្រព័ន្ធសង្គមនីមួយៗដែលផ្សព្វផ្សាយពីអារ៉ាប៊ីសាអូឌីតនឹងទទួលបាន ៥០០.០០០ អឺរ៉ូ (ជាង ៥៤០,០០០ ដុល្លារ)។
•ចំពោះប្រាក់បៀវត្សរ៍ប្រចាំឆ្នាំវិញគឺជាង ១០០ លានដុល្លារ។Neymar no Al-Hilal foi única solução para fim do vínculo com PSG; veja  bastidores | futebol saudita | ge

គួរបញ្ជាក់ដែរថា Al Hilal គឺជាក្លឹបដែលជោគជ័យបំផុតនៅអារ៉ាប៊ីសាអូឌីត ដូច្នេះខ្សែប្រយុទ្ធប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះនឹងបង្ហាញខ្លួនដំបូងជាមួយនឹងការប្រកួតទល់នឹង Al Fayha នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ៕

ធ្ងន់កហើយ! ស្ថានទូតម៉ាឡេស៊ី ប្រកាសមិនលើកលែង Uncle Roger ដែលបានប្រមា.ថម្ហូបខ្មែរ

0

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបង្ហាញគោលជំហរថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពរបស់ Uncle Roger ដែលបានប្រមាថមាក់ងាយម្ហូបខ្មែរនិងឡាវជាម្ហូបកាក់សំណល់របស់ថៃ។ ការថ្លែងការណ៍នេះធ្វើឡើងក្រោយក្រសួងទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍ឱ្យ លោក Nigel Ng ហៅ Uncle Roger សូមទោសប្រជាជនកម្ពុជាកាលពីថ្ងៃទី៧ សីហា កន្លងទៅនេះ។Malaysian celebrity Uncle Roger in hot water for defaming Cambodian cuisine - VnExpress International

ក្នុងសេចក្តីថ្លែងការរបស់ទូតម៉ាឡេស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី បញ្ជាក់ថាខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរបស់បុគ្គលខាងលើនេះឡើយ ខណៈកម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីដែលស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជិតស្និទ្ធនឹងគ្នាក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះហើយ ការលើកឡើងបែបនេះរបស់ Nigel Ng គឺជាការរារាំង និងធ្វើឱ្យបាត់បង់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ខណៈពេលដែលបានភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាគោលការណ៍របស់អាស៊ានប្រកបដោយសុខដុមរមនាជាមួយសមភាគីបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GnMflecCqymmuYyx5q6gWXARPm2ntRwBqmkREQbpYsrdEgmFKwgNiKe_vmQOkU2LKwHLTcv0HTTtbXxMt_kNLj0nfjlsE3jfZ4VZKqiFOBvMMChobBrwLcgdB3MrpPdGGwr47ESLvvLeolhtMMGi3Jv8HVsGMlZbl9EokZh3aM5c024mCtSu__axL6M/s1280/photo_2023-08-07_22-38-34%20(2).jpg

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមហាជនប្រតិកម្មចំពោះបុគ្គលរូបនេះដែលបានមាក់ងាយម្ហូបខ្មែរ នៅថ្ងៃទី៧ ខែសីហា ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីថ្លែងការរបស់ខ្លួនឱ្យបុគ្គល Uncle Roger សូមទោសប្រជាជនកម្ពុជាក្រោយវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្ដាញសង្គម Channel YouTube ឈ្មោះថា Nigel Ng (ណៃជែល អ៊ឹង )ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា “Uncle Roger Make Adobo”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyWyCB7GoHJR5ekPTZcA9wXFWag9ejwBQujXxQSLlB-3g7a6H3EbRZCkGYw7OOS5QwrBbOdmJ-B_mKJsOeV5GWwMuuIWq09rKpY3QnlFXRbCyGfF2efjKYzZgJGHAI2phxqAfoYJMTtT4eSYeU7Uc-fPJSwwdyekcov19S3PX0dpF0PbuzG-juHtnuFg8/s1269/338043898_606283641398776_3766776941243328471_n%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1QzBV97K5Pp-kZH0kGV0POCMWeUnOft5TiEcu93kRnwVK05r0ONvu1rwrse_d4ztmLZam_wrAEcGsE5vi6YP7VrbvPnOZ1MnAhbnw_rSsXJ8WUc6LoWnh_IGFLsqlj5mmIzTfGPFi0ioaDI0kmWdO17uzsAHDRwMYXIdv6CYlCl6OkP-fFZsdh_C_9Y/s2048/368164760_678102857697504_105264889995320422_n.jpg

កសិករនៅខេត្តឈៀងម៉ៃសហការគ្នាដាំមៀនឱ្យទទួលបានគុណភាពខ្ពស់

0

ប្រទេសថៃ ៖ ក្រុមកសិកររស់នៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានសហការគ្នាធ្វើការជាក្រុមដើម្បីដាំដើមមៀនមានគុណភាពខ្ពស់កម្រិត AA និង A រហូតដល់៧០% ។ កសិករដាំមៀននិយាយថា តម្លៃផ្លែមៀននៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់ ក្នុងនោះផ្លែមៀនកម្រិត AA មានតម្លៃ៣៨បាតក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២២ វាមានតម្លៃត្រឹមតែ៩បាតប៉ុណ្ណោះ ។Longan fruit in the farmer's farm which has a lot of fruit on the longan  tree in Chiang Mai THAILAND 7672918 Stock Photo at Vecteezy

ការកាត់មែកដើម្បីឱ្យដើមមៀនមានកម្ពស់ទាប បានជួយឱ្យកសិកររស់នៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ងាយស្រួលក្នុងការប្រមូលផលផ្លែមៀន និងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយការជួលកម្លាំងកម្មករផងដែរ ។ កសិករចំនួន៣៦នាក់បានសហការគ្នាដាំដើមមៀននៅលើផ្ទៃដី៣៦រ៉ៃ និងប្រមូលផលលក់អស់រយៈពេលជាង៣ឆ្នាំហើយ ដោយផ្លែមៀនរបស់ពួកគេមានគុណភាពខ្ពស់ និងមានការថែទាំបច្ចេកទេសដាំដុះពីសាកលវិទ្យាល័យមេជោ ។ ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវអាចជួយកាត់បន្ថយការចំណាយដើមទុន ហើយទិន្នផលដែលទទួលបានចាប់ពី៦៥% ដល់៧០% គឺជាផ្លែមៀនមានទំហំធំៗ និងលក់បានតម្លៃខ្ពស់ ចំណែកឈ្មួញទទួលទិញ ក៏ពុំហ៊ានសុំបញ្ចុះថ្លៃដែរ ។THAILAND'S BUMPER LONGAN CROP Prices ease with heavy volume | Produce Report

លោក អាន់ណុប ខាំមួន ជាសមាជិកចម្ការមៀនប្រចាំស្រុកប្រាវ ខេត្តឈៀងម៉ៃ និយាយថា ៖ «ពួកយើងបានធ្វើការជាក្រុម ហើយពួកយើងអាចចរចាតម្លៃមៀននៅលើទីផ្សារបានខ្លះ ។ ឧទាហរណ៍ ពេលយើងប្រមូលផលផ្លែមៀនបានចំនួនប៉ុន្មានតោន គឺយើងបានចរចាតម្លៃជាមួយអ្នកទិញ ភាគច្រើន យើងចរចាតម្លៃជាមួយអ្នកទិញជាមុនសិន» ។No photo description available.

នៅឆ្នាំ២០២៣ ផ្លែមៀនមានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ក្នុងនោះផ្លែមៀនកម្រិត AA មានតម្លៃ៣៨បាតក្នុង១គីឡូក្រាម រីឯកម្រិត A តម្លៃ៣០បាតក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២២ ផ្លែមៀនកម្រិត AA មានតម្លៃត្រឹមតែ៩បាតក្នុង១គីឡូក្រាម ។ ហេតុនេះ កសិករនៅខេត្តឈៀងម៉ៃអាចរកប្រាក់ចំណេញបានខ្ពស់បំផុតពីការលក់ផ្លែមៀន ។ លោក ថងឌី តាក់សៃ ជាប្រធានក្រុមកសិករដាំមៀន និយាយថា ៖ «ក្រុមកសិករបានដាក់គម្រោងដាំមៀននៅឆ្នាំបន្ទាប់ទៀត ដើម្បីទប់ស្កាត់បញ្ហាតម្លៃផ្លែមៀនធ្លាក់ចុះ» ។Premium Photo | Fresh longan fruit at the fruit market stall traditional  fruits of thailand

កសិករនៅខេត្តឈៀងម៉ៃអាចប្រមូលផលផ្លែមៀនបានចំនួន១២០តោននៅឆ្នាំ២០២៣ និងទទួលទិញផ្លែមៀនពីកសិករជាង២៤០នាក់ ដែលមានផ្លែមៀនសរុបចំនួន១.០០០តោន ។ ទិន្នផលផ្លែមៀនក្នុងខេត្តចំនួន៨ ស្ថិតនៅភាគខាងជើងប្រទេសថៃ ស្មើនឹង៩សែន៧ម៉ឺនតោន និងធ្លាក់ចុះប្រមាណ៥% បើធៀបនឹងឆ្នាំ២០២២ ដោយសារអាកាសធាតុក្តៅខ្លាំង និងបរិមាណទឹកមិនគ្រប់គ្រាន់ ។ រីឯផ្លែមៀនតាមរដូវកាល គេបានលក់នៅតាមទីផ្សារច្រើនបំផុតក្នុងខែសីហា ៕ ប្រភព ៖ Thai PBS

ភ្ញៀវទេសចររាប់រយនាក់ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានជប៉ុន ដោយសារ…

0

ជប៉ុន៖ មនុស្សជាង ៥០,០០០ នាក់ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានជប៉ុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង ដែលធ្វើឱ្យអ្នកទេសចររាប់រយនាក់ត្រូវស្នាក់នៅមួយរយៈនៅអាកាសយានដ្ឋាន Kansai ប្រទេសជប៉ុន ជាមួយនឹងស្ថានភាពមិនល្អ។Hong Kong tourists in Japan face flight and rail disruption caused by  Typhoon Lan | South China Morning Post

យោងតាមប្រភពព័ត៌មាន Nikkei Asia ដែលបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហាថា ព្យុះទីហ្វុងបានបោកបក់ភាគខាងលិចនៃប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់សេវាកម្មផ្លូវអាកាស និងរថភ្លើងក្នុងអំឡុងថ្ងៃឈប់សម្រាកនារដូវក្តៅ។ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេពីររបស់ប្រទេសជប៉ុនគឺ Japan Airlines និង All Nippon Airways បានលុបចោលជើងហោះហើរជាង ៥៦០ ទៅកាន់ភាគខាងលិចនៃប្រទេស ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៥០,០០០ នាក់។Exodus begins for over 10,000 stranded at Narita airport - Nikkei Asia

ការលុបចោលជើងហោះហើរដែលមិនរំពឹងទុកនេះបានធ្វើឱ្យមនុស្សប្រហែល ៦៥០ នាក់ត្រូវបានបង្ខំឱ្យស្នាក់នៅមួយរយៈក្នុងអាកាសយានដ្ឋាន Kansai ។ ពួកគេជាប់នៅទីនេះ ដោយសារសេវាផ្លូវដែក និងផ្លូវថ្នល់ត្រូវបានរំខាន។ កត្តានោះបានជំរុញឱ្យក្រុមគ្រប់គ្រងព្រលានត្រូវចែកថង់ដេក និងទឹកដល់អ្នកដែលខកខានជើងហោះហើរ។An Unexpected Night's Sleep at Narita Airport, Tokyo – Why Waste Annual  Leave?

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង នឹងបន្តបោកបក់នៅខេត្ត Wakayama ដោយរំកិលទៅភាគខាងជើងកាត់តាមកោះសំខាន់របស់ Honshu ។ ដោយសារភ្លៀងធ្លាក់ខ្លាំង រដ្ឋាភិបាលទីក្រុង Tottori បានចេញសេចក្តីប្រកាសអាសន្នខ្ពស់បំផុតសម្រាប់អ្នកស្រុក ១៨០,០០០ នាក់ឱ្យការពារខ្លួន ជាពិសេស ស្ថានភាពនេះអាចនាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់មួយចំនួន៕ ប្រភព៖cafef.com

មូលហេតុដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា ផ្លាស់ប្តូររជាធានីយុាំងហ្គូន មកទីក្រុងណៃពិដោរ

0

នៅក្នុងឆ្នាំ ២០០៥ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាស ផ្លាស់ប្តូររាជធានីរបស់ខ្លួន ពីទីក្រុងយុាំងហ្គូន (Yangon) ទៅទីក្រុងថ្មីមួយនៅកណ្តាលប្រទេស គឺទីក្រុងថ្មី ណៃពិដោរ (Naypyidaw)។5 reasons why Yangon in Myanmar is the new top destination for a summer getaway | South China Morning Post

រូបភាពទីក្រុងយុាំងហ្គូន(Yangon)

គ្រានោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ទីក្រុង ណៃពិដោរ (Naypyidaw) ដែលត្រៀមធ្វើជារាជធានីថ្មី។Life in Myanmar's Yangon after COVID and a coup – DW – 03/24/2023

រូបភាពទីក្រុងយុាំងហ្គូន(Yangon)

កាលដែនាំឱ្យ មានការផ្លាស់ប្តូររជាធានីយុាំងហ្គូន(Yangon) មកទីក្រុង ណៃពិដោរ (Naypyidaw) នេះ ក៏ដោយសារតែវិបត្តិគ្រោះធម្មជាតិ។ ដោយកាលនោះ យោង​​តាម​​ទិន្នន័យ​ចេញ​ផ្សាយ​ពី ADB និង​ក្រសួង​ធនធាន​ទឹក​មីយ៉ាន់ម៉ា បាន​បង្ហាញ​​ថា​ ទីក្រុង​ចាស់ (យុាំងហ្គូន) ស្ថិត​នៅ​ក្រោម​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ ​ចាប់​ពី ២,១ ម៉ែត្រ​(ទាប​បំផុត) និង ៥ ម៉ែត្រ(ខ្ពស់​បំផុត) ​បណ្ដាលឱ្យ​ទីក្រុងនេះ​តែង​តែ​លិច​ទឹក​ស្ទើរ​រាល់​ឆ្នាំ​។Nay Pyi Taw (Naypyidaw) information | Go-Myanmar.com

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)

សូមជម្រាបផងដែរថា កាលគ្រាដើម ទីក្រុង ណៃពិដោរ (Naypyidaw) ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលសាងសង់រួច ក៏ប៉ុន្តែបន្ទាប់ពីសាងសង់ ១៨ឆ្នាំក្រោយមកទីក្រុងនេះ មិនមានមនុស្សរស់នៅ ប្រៀបបានដូចជាវាលរហោស្ថាន ដែលជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅលើការផ្លាស់ប្តូររាជធានី៕Naypyidaw Map - Central Myanmar, Myanmar - Mapcarta

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)Nay Pyi Taw (Naypyidaw) information | Go-Myanmar.com

រូបភាពទីក្រុងណៃពិដោរ (Naypyidaw)

ប្រភព៖ The Financial 

 

ដ្រូនអ៊ុយក្រែន ឆ្លងព្រំដែនវាយប្រហារដល់កណ្ដាលក្រុងមូស្គូរបស់រុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ នៅក្នុងរយៈពេលចុងក្រោយ នៃសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ មានការកត់សម្គាល់ជាច្រើ គឺដ្រូនប្រយុទ្ធ បែរជាហោះទៅវាយប្រហារ ចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ហើយឥឡូវនេះ ចៅហ្វាយក្រុងមូស្គូ បានអះអាង ពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន នៅក្នុងរដ្ឋធានីជាបេះដូង នៃមហាអំណាចកំពូលនុយក្លេអ៊ែររបស់ពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែសីហា ថា ដ្រូនយោធារបស់អ៊ុយក្រែន បានធ្លាក់ នៅលើអគារ នៅក្នុងទីក្រុងមូស្គូ ក្រោយពេលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់ នៅក្នុងវាយប្រហារចុងក្រោយនេះ។Drone attack on Moscow takes Ukraine war closer to Russian capital |  Financial Times

លោក ស៊ើរហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមបណ្ដាញសង្គមតេឡេក្រាម ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង កាលពីព្រឹក ថ្ងៃសុក្រ ហើយកម្ទេចកម្ទេបានធ្លាក់ទៅលើអគារជាច្រើន នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងរដ្ឋធានីមូស្គូ ដែលមានចម្ងាយត្រឹមតែប្រហែល៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។Three Ukrainian drones downed over Moscow, shutting airport, damaging  buildings | The Times of Israel

ឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះ នៅលើបណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានបង្ហាញ ពីផ្សែងក្រា ហុយឡើងទៅលើអាកាស នៅចន្លោះអគារកប់ពពក នៅក្នុងរដ្ឋធានីមូស្គូ។ អ៊ុយក្រែន បានបើកការវាយប្រហារ នៅវេលាម៉ោង៤ព្រឹក វេលាព្រឹក វេលាក្នុងតំបន់៕Russia says 'Ukraine' drones hit two Moscow buildings; Vnukovo airport  closed | World News - Hindustan Times