បរទេស៖ យោងតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce កាលពីថ្ងៃទី២៥ ខែកញ្ញា បានឱ្យដឹងថា ក្រុមហ៊ុន Nvidia ទទួលបានប្រាក់ចំណូល ១១,៣៣២ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ ដែលវាកើនឡើង ៦៨.៣% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ ២០២៣។ ក្នុងអំឡុងពេលដូចគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Qualcomm បានថយចុះ ៩.៧% មកនៅត្រឹម ៧,១៧៤ ពាន់លានដុល្លារ។ ដូច្នេះ បច្ចុប្បន្ននេះក្រុមហ៊ុន Nvidia ក៏បានវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើនដូចជា Broadcom, AMD និង MediaTek ដើម្បីក្លាយជាក្រុមហ៊ុនរចនាបន្ទះឈីបដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក។Nvidia to build Israeli supercomputer as AI demand soars | Reuters

មូលហេតុដែល Nvidia បានក្លាយជាក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក គឺដោយសារការនាំចេញដ៏ធំនៃប្រព័ន្ធ HGX ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ផ្នែកគាំទ្រហ្គេម និងរូបភាពរបស់ក្រុមហ៊ុនក៏បានអភិវឌ្ឍយ៉ាងខ្លាំងផងដែរ បន្ទាប់ពីបានចេញលក់ផលិតផលថ្មីៗជាបន្តបន្ទាប់ បច្ចុប្បន្នក្រុមហ៊ុននេះមានចំណែកទីផ្សាររហូតដល់ ២៩.៧%។Nvidia reports record Q2 results driven by surging data center demand |  VentureBeat ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Qualcomm ដែលជាគូប្រជែងដ៏ធំរបស់ Nvidia បានកាត់បន្ថយប្រាក់ចំណូល ដោយសារតែតម្រូវការសម្រាប់ស្មាតហ្វូន Android មានការថយចុះ។ បើទោះបីជាមាន Apple ចុះហត្ថលេខាលើកិច្ចសន្យាទិញបន្ទះឈីបបណ្តាញវិជ្ជមានក៏ដោយ ក៏វាមិនអាចជួយកែលម្អស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន Qualcomm នោះទេ។Nvidia Stock Hits All-Time High After 315% Surge—Easily Outpacing Its Peers

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះក្រុមហ៊ុន Nvidia គ្រោងនឹងដឹកជញ្ជូនបន្ទះឈីប H១០០ ចំនួន ១.៥ ទៅ ២ លានបន្ទះនៅឆ្នាំ ២០២៤ ដែលខ្ពស់ជាងគោលដៅក្នុងឆ្នាំនេះ ៥០០,០០០ ដង។ ក្រុមហ៊ុនក៏បានព្យាករណ៍ផងដែរថាតម្រូវការសម្រាប់បន្ទះឈីបម៉ាស៊ីនមេ AI នឹងកើនឡើងជិត ៥០% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផ្តល់សេវាកុំព្យូទ័រលើពពកដូចជា Microsoft, Amazon និង Google ក៏កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍លើការអភិវឌ្ឍន៍របស់ពួកគេទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធ AI ផងដែរ៕Nvidia earnings scare away AMD, Intel investors as AI battle shapes up
ប្រភព៖vnexpress