Home Blog Page 1536

វៀតណាមប្រកាសថា មានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញនៅឆ្នាំ២០២៣

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញនៅឆ្នាំ២០២៣ គឺចាប់ពី៧លានតោន ទៅ៨លានតោន បន្ទាប់ពីវៀតណាមបានត្រៀមអង្ករទុកសម្រាប់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន ។

រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក Le Ming Hoan បានថ្លែងទៅកាន់រដ្ឋសភាថា ប្រព័ន្ធធារាសាស្ត្ររបស់ប្រទេសវៀតណាមបានជួយឱ្យកសិករអាចបង្កបង្កើនផលស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គពេញមួយឆ្នាំ ។Bộ trưởng Lê Minh Hoan: Nền nông nghiệp của chúng ta là nền nông nghiệp mù  mờ - Nhịp sống kinh tế Việt Nam & Thế giới

រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងបែបនេះ ខណៈកាលពីខែកក្កដា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាដែលមានចំណែកជាង៤០% នៃពាណិជ្ជកម្មអង្ករលើពិភពលោក បានផ្អាកការនាំចេញអង្ករដើម្បីគ្រប់គ្រងតម្លៃអង្ករក្នុងប្រទេសរបស់ខ្លួន និងធ្វើឱ្យតម្លៃអង្ករលើពិភពលោកកើនឡើងខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ ។ លើសពីនេះ វាក៏បង្កឱ្យមានការបារម្ភអំពីតម្លៃអាហារកើនឡើងខ្ពស់ផងដែរ ។ACIAR and SunRice invest in sustainable rice in Vietnam | ACIAR

លោក Le Ming Hoan ថ្លែងថា ៖ «តម្លៃអង្ករកើនឡើង គឺជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីជំរុញការនាំចេញ ខណៈកាលពីឆ្នាំ២០២២ វៀតណាមជាប្រទេសនាំចេញអង្ករដ៏ច្រើនស្ថិតក្នុងលំដាប់ទី៣ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ។ ប៉ុន្តែជាមួយគ្នានេះ វាបានបង្កើនការដាក់សម្ពាធដល់តម្លៃអង្ករក្នុងប្រទេសវៀតណាមផងដែរ ហើយយើងមិនដឹងថា ឥណ្ឌានឹងលុបចោលបម្រាមនាំចេញអង្ករនៅពេលណាទេ» ។

ការនាំចេញអង្កររបស់វៀតណាមក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ គឺស្មើនឹង៤,៨៩លានតោន និងកើនឡើង២១% បើធៀបនឹងឆ្នាំ២០២២ ។ ចំណែកការនាំចេញអង្ករសរុបនៅឆ្នាំ២០២២ ស្មើនឹង៧,១លានតោន ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ៕Vietnam to Export 6-7 mln Tons of Rice in 2019 ប្រភព ៖ mgronline

ម៉ូតសក់ទាន់សម័យទាំង៥ ដែលកំពុងពេញនិយមក្នុងឆ្នាំ២០២៣

0

សម្រាប់មនុស្សស្រី សក់គឺជាចំណែកមួយដែលជួយលើកសម្រស់ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។ បច្ចុប្បន្ន ការលេងម៉ូដសក់គឺកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សស្រីស្ទើរតែគ្រប់វ័យតែម្តង។ ដូច្នេះហើយខាងក្រោមនេះគឺជាម៉ូតសក់ទាន់សម័យទាំង ៥ ដែលកំពុងពេញនិយម៖

១.សក់ត្រង់ប្រវែងស្មា៖ បើអ្នកអនុវត្តម៉ូដសក់នេះ រូបរាងរបស់អ្នកនឹងកាន់តែក្មេង ទាន់សម័យ ដែលមើលទៅសុភាព និងប្លែកជាងមុន ហើយអ្នកគួរតែបន្ថែមពណ៌ត្នោត ឬពណ៌ខ្មៅ ទើបទាក់ទាញ។40 Best Ways to Style Shoulder-Length, Straight Hair for a Modern Look

២.សក់ពីរតង់ប្រវែងស្មា៖ ម៉ូដសក់នេះគឺមានភាពផ្អែមល្ហែម ភាពជាស្ត្រីរឹងមាំ និងជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សស្រី ការកាត់សក់ពីរតង់មានប្រយោជន៍ខ្លាំងក្នុងការកាត់បន្ថយមុខធំ និងបិទបាំងស្នាមជាំ។50 Best Medium Length Layered Haircuts in 2023 - Hair Adviser

៣.សក់ប្រវែងស្មារួញតិចៗ៖ សក់ប្រវែងស្មាជាមួយនឹងរលកឬរួញតិចៗគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលមានសក់ស្តើង ព្រោះវាអាចជួយឱ្យមើលទៅឃើញសក់របស់អ្នកក្រាស់ជាងមុន។How to Nail the Medium-Length Hair Trend

៤.សក់សេះប្រវែងស្មា៖ ការលេងម៉ូដសក់ខ្លីអមជាមួយសក់សេះបាំងពីមុខគឺពិតជាស៊ីគ្នាខ្លាំងមែនទែន ចំពោះអ្នកដែលស្រឡាញ់ការតុបតែងខ្លួនបែប Cute ។ មិនតែប៉ុណ្ណោះ ម៉ូដសក់មួយនេះក៏អាចជួយលើកសម្រស់យើងឱ្យក្មេងជាងវ័យមួយកម្រិតទៀតផងដែរ។អត់​ពិបាក​សោះ!​ មើល​តែ​  ៣​នាទី​អាច​ចេះ​កាត់​សក់​សេះ​ខ្លួន​ឯង​មិន​ចាំ​បាច់​ទៅ​រក​ជាង | Articles

៥.សក់ខ្លីត្រឹម ក៖ ចំពោះអ្នកដែលចង់ឱ្យខ្លួនប្លែកខ្លាំងអាចសាកល្បងជាមួយម៉ូដបែប Tomboy នេះបាន។ ការលេងជាមួយស្ទាយបែប boy boy មើលទៅគឺពោរពេញដោយថាមពល ទាន់សម័យ មានអំណាច និងមានភាពជឿជាក់ថែមទៀតផង៕50 Short Hair with Bangs Trending in 2023 ប្រភព៖sanook

ផ្ទុះការសរសើរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុត «មេអំបៅ» ស្រស់ស្អាតខ្លាំងថែមទាំងមានអត្ថន័យទៀត

0

ក្នុងវគ្គការបង្ហាញឈុតតំណាងជាតិកម្មវិធី Miss Grand Cambodia 2023 ពេជ្រ វត្តីសារ៉ាឌ្ឍី ម្ចាស់មកុដឆ្នាំមុនបានធ្វើឱ្យមហាជនអ្នកស្នេហាវិស័យនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលនាងបង្ហាញខ្លួនក្នុងឈុត «មេអំបៅ» យ៉ាងស្រស់ស្អាតប្លែកតែម្តង។ ជាពិសេសមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេតែឈុតដែល វត្តី គ្រងមានអត្ថន័យមិនធម្មតាដូចគ្នា។

នៅយប់ថ្ងៃទី១៦ សីហា ២០២៣ កម្មវិធី Miss Grand Cambodia 2023 បានឈានមកដល់វគ្គការបង្ហាញឈុតតំណាងជាតិហើយដោយបេក្ខនារីតំណាងឱ្យ២៥រាជធានីខេត្តសុទ្ធតែមានភាពទាក់ទាញម្យ៉ាងម្នាក់។ ក្នុងកម្មវិធីនេះដែរម្ចាស់មកុដឆ្នាំ២០២២ ពេជ្រ វត្តី ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនាងបង្ហាញខ្លួនក្នុងឈុតមេអំបៅក្នុងលំនាំគ្រឿងខ្មែរលាយជាមួយឈុតសហសម័យ។មិនត្រឹមតែមានភាពស្រស់ស្អាតទាក់ទាញនោះទេឈុតនេះបានបង្កប់អត្ថន័យពីខ្សែជីវិតជាបវរកញ្ញារបស់នាងផងដែរ។

តាមការរៀបរាប់របស់ពិធីករបានឱ្យដឹងថា «ត្រលប់ក្រោយនៅពេលកញ្ញាឈានជើងចូលប្រកួតប្រៀបដូចទៅនឹងកូនដង្កូវតូចមួយដែលមិនទាន់មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបន្ទាប់ពីការប្រកួត Miss Grand ទទួលបានភាពជោគជ័យនាំឈ្មោះជាតិទៅលើឆាកអន្តរជាតិពេលនោះហើយដែលកូនដង្កូវមួយនេះដុះស្លាបក្លាយជាមេអំបៅដ៏ស្រស់ស្អាតអាចហោះហើរបាននៅលើឆាកដ៏អស្ចារ្យនេះ»។

បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញឈុត មេអំបៅ រួចហើយមហាជនបានពោលសរសើរយ៉ាងខ្លាំងទៅលើនាង ជាមួយសម្រស់ដ៏ស្រស់ស្អាត និងឈុតដ៏លេចធ្លោនេះផងដែររហូតពួកគេលាន់មាត់ថា ប្រសិនជាការប្រកួតឈុតតំណាងជាតិដែល ពេជ្រ វត្តី តំណាងឱ្យកម្ពុជា ប្រកួតកាលពីឆ្នាំ២០២២ បានតែប៉ុណ្ណឹងមិនដឹងជាល្អយ៉ាងណានោះទេ៕

បាយដំណើបជាអាហារប្រចាំជាតិរបស់ឡាវ និងមានតួនាទីសំខាន់ក្នុងពិធីផ្សេងៗ

0

ប្រទេសឡាវ ៖ ភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសឡាវ ពួកគេនឹងបានបរិភោគបាយដំណើបដែលពលរដ្ឋឡាវយកមកធ្វើជាអាហារជាច្រើនមុខ ។ គេចាត់ទុកថា បាយដំណើប គឺជាអាហារប្រចាំជាតិរបស់ឡាវ ហើយពលរដ្ឋឡាវបានបរិភោគវារហូតមក ។ ហេតុអ្វីបានជាពលរដ្ឋឡាវនិយមបរិភោគបាយដំណើបនៅទូទាំងប្រទេសបែបនេះ ? ចម្លើយ គឺបាយដំណើបជាអាហារដែលជីដូនជីតារបស់ពលរដ្ឋឡាវបរិភោគតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ហើយវាដូចគ្នានឹងនំប៉័ង Baguette របស់ជនជាតិបារាំង និងស៊ូស៊ិរបស់ជនជាតិជប៉ុនដែរ ។ ហេតុនេះ ធ្វើឱ្យបាយដំណើបបានចាក់ឫសគល់ជ្រៅក្នុងមរតកការធ្វើម្ហូបអាហាររបស់ពលរដ្ឋឡាវ និងមិនអាចបំបែកចេញពីគ្នាបាន ។Rice fields, Viengthong, Laos | Viengthong is a district and… | Flickr

គេបានដាំដុះស្រូវដំណើបនៅតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលយ៉ាងតិច៤ពាន់ឆ្នាំ ហើយអ្នកប្រវតិ្តសាស្ត្របានជជែកវែកញែកថា អ្នកស្រែចម្ការនៅសម័យបុរាណបានដាំស្រូវដំណើបព្រោះយល់ឃើញថា វាសមស្របនឹងអាកាសធាតុក្នុងតំបន់នេះ ឬដោយសារគេចូលចិត្តរសជាតិរបស់វា ។ ក្រោយមក គេក៏បានរកឃើញចម្លើយច្បាស់លាស់នៅសតវត្សរ៍ទី១៨ នៅពេលស្រូវដំណើបបានជំនួសពូជស្រូវស្ទើរទាំងអស់ ។ ទោះយ៉ាងណា បាយដំណើបនៅតែជាអាហារចម្បងនៅប្រទេសឡាវ រួមទាំងប្រទេសផ្សេងទៀតដូចជា ចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ។ ចំណែកបរិមាណការបរិភោគបាយដំណើបសម្រាប់មនុស្សម្នាក់នៅឡាវមានចំនួនខ្ពស់បំផុតលើពិភពលោក គឺស្មើនឹង៣៤៥% ក្នុង១ឆ្នាំ ។

បច្ចុប្បន្ន បើទោះជាទំនៀមទម្លាប់ការរស់នៅទីក្រុង, ការផ្លាស់ប្តូរទីលំនៅ និងកត្តាផ្សេងៗបានផ្លាស់ប្តូរក្តី ប៉ុន្តែការបរិភោគបាយដំណើបនៅប្រទេសឡាវ នៅតែជាទម្លាប់មួយដែលពលរដ្ឋឡាវយកមកបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ។ ជាក់ស្តែង កាលពីឆ្នាំ១៩៩០ ក្រុមតន្ត្រីឡាវទទួលបានការពេញនិយមនៅអាមេរិក ហើយពួកគេហៅខ្លួនឯងថា «បាយដំណើប» ។5 must-try cuisines in Laos | Food Culture | Vietnam Best Holidays

ពលរដ្ឋឡាវនិយមបរិភោគបាយដំណើបជាមួយម្ហូបឈ្មោះ «ចែវ» ហើយដោយសារគុណសម្បត្តិរបស់ជាតិម្សៅខ្ពស់ក្នុងអង្ករដំណើប គឺវាត្រូវចំណាយពេលរំលាយអាហារយូរជាងការបរិភោគអង្ករខ្សាយ ដូច្នេះ វាជួយឱ្យអ្នកបរិភោគឆ្អែតបានយូរ ។ ហេតុនេះ បាយដំណើបបានក្លាយជាអាហារដ៏ពេញនិយមមួយសម្រាប់អ្នកស្រែចម្ការ ដែលពួកគេត្រូវធ្វើការជាច្រើនម៉ោង និងមានពេលសម្រាកតិច ។ លើសពីនេះ ពលរដ្ឋឡាវក៏និយមយកបាយដំណើបមករាប់បាត្រព្រះសង្ឃផងដែរ ព្រោះនឹងជួយឱ្យព្រះសង្ឃឆ្អែតបានយូរ ព្រោះជាទូទៅ ព្រះសង្ឃនឹងមិនឆាន់អាហារក្រោយថ្ងៃត្រង់ទេ ។Laos Foods & Drinks - Top 17 Dishes & Snacks You Must Try - Laos Tours

ក្រៅពីនេះ ការរស់នៅ វប្បធម៌ និងជំនឿផ្សេងៗរបស់ពលរដ្ឋឡាវដែលភាគច្រើនគោរពសាសនាព្រះពុទ្ធ គឺពាក់ព័ន្ធនឹងការបរិភោគបាយដំណើប ហើយមិនអាចបំបែកចេញពីគ្នាទេ មិនថាក្នុងពិធីសំខាន់ពាក់ព័ន្ធនឹងការដាំដុះ, ការសុំឱ្យភ្លៀងធ្លាក់តាមរដូវកាល និងការប្រមូលផលដំណាំផ្សេងៗ ពលរដ្ឋឡាវតែងធ្វើម្ហូបមានបាយដំណើប ជាពិសេស «នំអន្សម» ដែលធ្វើពីអង្ករដំណើប, ដូង, ចេក និងសណ្តែកខៀវ ។ ចំណែកពិធីធ្វើបាយសីដ៏ពេញនិយមរបស់ឡាវ គេបានយកគ្រាប់អង្ករដំណើបឆៅបាចទៅលើអាកាស ក្រោយបញ្ចប់ពិធីសូត្រមន្ត ។ លើសពីនេះ នៅពេលអ្នកណាម្នាក់ជិតស្លា.ប់ ចាស់បុរាណក្នុងភូមិបានយកអង្ករដំណើបមកដុសលើខ្លួនប្រាណអ្នកនោះ បន្ទាប់មក គេបោះវាចោលដើម្បីបណ្តេញពួកព្រាយបិសាច ៕ ប្រភព ៖ AEC connect

ប្រទេសវៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃម្ហូបអាហារ

0

វៀតណាម៖ តម្លៃអង្ករនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៣០% ហើយតម្លៃម្ហូបអាហារកើនឡើងពី ២០% ទៅ ៤០% បើធៀបនឹងសប្តាហ៍មុន។ មូលហេតុនៃការឡើងថ្លៃទំនិញមួយចំនួនគឺដោយសារឥទ្ធិពលនៃកត្តាអាកាសធាតុ ក៏ដូចជាការផ្គត់ផ្គង់ និងសេវាកម្មដឹកជញ្ជូនផងដែរ។8 Best Markets in Vietnam | Popular Local, Floating, Night Markets (Map)

ជាក់ស្តែងនាថ្ងៃទី១៦ ខែសីហា ទីផ្សារនៅស្រុកនានាក្នុងទីក្រុងហាណូយ ដូចជា ផ្សារ Chau Long ផ្សារ Hom ផ្សារ Thai Ha ផ្សារ Thanh Cong ជាដើម តម្លៃបន្លែ និងផ្លែឈើបានកើនឡើង ៥,០០០ ដុងដល់ ៨,០០០ ដុងក្នុងមួយគីឡូក្រាម (ស្មើជាង ៨០០-១០០០ រៀល) ខណៈដែលសប្តាហ៍មុនតម្លៃបន្លែ និងផ្លែឈើត្រឹមតែ ១,០០០ ដុង ប៉ុន្តែឥឡូវនេះគឺឡើងរហូតដល់ ៦,០០០ ដុង។Everything You Need to Know about Vietnam Markets | Eviva Tour Vietnam

ក្រៅពីបន្លែ និងផ្លែឈើ តម្លៃអង្ករក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើនឡើងខ្លាំងផងដែរ ដោយពីមុនអង្ករមួយគីឡូក្រាមមានតម្លៃត្រឹមតែ ១៥,០០០ ដុង(ជាង ២៦០០ រៀល) ខណៈដែលបច្ចុប្បន្នមានតម្លៃ ១៩,០០០ ដុង(ជាង ៣២០០ រៀល) កើនឡើង ៤,០០០ ដុង(ស្មើ ៦០០ រៀល)។ ទោះជាយ៉ាងណាក៏ដោយតម្លៃអង្ករនៅក្នុងប្រទេសវៀតណាមបានកើនឡើងបន្ថែមទៀតទៅតាមប្រភេទអង្ករនីមួយៗ។Chợ reimagined: The changing retail landscape in Vietnam | Visa

មិនត្រឹមតែបន្លែ ផ្លែឈើ និងអង្ករនោះទេដែលឡើងថ្លៃ សូម្បីសាច់ និង ស៊ុតក៏ឡើងថ្លៃខ្លាំងផងដែរ។ ជាទូទៅសាច់ជ្រូកក្នុងមួយគីឡូក្រាមមានតម្លៃ ៩០,០០០ ឡើងដល់ ១៤០,០០០ ដុង (ស្មើជាង ១,៥០០០-២៤,០០០ រៀល) កើនឡើង ៥០,០០០ដុង (ស្មើជាង ៨៦០០ រៀល)។ ចំណែកស៊ុតកាលពីសប្តាហ៍មុនមានតម្លៃ ២៨,០០០ ទៅ ៣០,០០០ ដុងចំនួន១០គ្រាប់ (ជាង ៤៨០០-៥២០០ រៀល) ប៉ុន្តែឥឡូវនេះវាបានកើនឡើងពី ៣២,០០០ ទៅ ៣៥,០០០ ដុង/១០គ្រាប់ (ជាង ៥៥០០-៦០០០ រៀល)។ ទោះជាយ៉ាងណាក៏ដោយមិនមែនមានតែសាច់ជ្រូក និងស៊ុតទេដែលឡើងថ្លៃសូម្បី សាច់គោ សាច់ត្រី សាច់មាន់ និងសាច់ផ្សេងៗទៀតក៏ឡើងថ្លៃផងដែរ៕ ប្រភព.cafef.com

៧ខែពន្ធដារប្រមូលបាន ២ ៣១២,៩៥ លានដុល្លារ ខណៈវិបត្តិធំៗជាសកលនៅតែជាបញ្ហាប្រឈមអាចជាហានិភ័យ

0

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលប្រមូលបានបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារនៅលើបណ្តាញសង្គមថ្ងៃទី១៧ សីហា។

ជាមួយគ្នានេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីសម្រាប់ហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់៕

តើអាហារប្រភេទណាដែលមិនគួរបរិភោគនៅពេលពោះទទេ?

0

ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ គឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលមិនគួរញ៉ាំនៅពេលពោះទទេមានដូចជា៖

១.អាហារដែលមានជាតិជូរ៖ ដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ ដែលអាហារទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ចង្អោរ, ក្អួត, ពិបាករំលាយអាហារ, ឬឈឺពោះ, ចុកពោះជាដើម។Lemons vs. Limes: What's the Difference?

២.អាហារដែលមានជាតិខ្លាញ់៖ ដូចជាអាហារចៀន ឬអាហារបំពង ដែលអាហារទាំងនេះនិងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ, ឈឺពោះ, និងឡើងទម្ងន់។Oils You Should Use To Maximise Food Flavour | Goodman Fielder

៣.អាហារផ្អែម៖ ដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ នំខេក…អាហារទាំងនេះអាចប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិស្ករក្នុងឈាម និងបណ្តាលឱ្យមានរោគសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់ ការឡើងទម្ងន់, ជំងឺទឹកនោមផ្អែម។Which Is Healthier: Salty or Sweet Snacks? Here's What a Dietitian Says

៤.កាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល៖ ភេសជ្ជៈទាំងនេះមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ, ពិបាករំលាយអាហារ, ចង្អោរ, ក្អួត, ឈឺពោះ, និងចុកពោះជាដើម៕ Tea vs. Coffee, Which Drink Is Healthier for You?ប្រភព៖sanook

ដោយសារអាមេរិក បានធ្វើឱ្យកោះនេះ ក្លាយជាកោះគ្រោះថ្នាក់ជាងគេមួយនៅលើលោក

0

មានកោះជាច្រើននៅជុំវិញពិភពលោកដែលជាទីកន្លែងគួរឱ្យចង់ទៅដើរលេងកម្សាន្ត និងទស្សនា ក៏ប៉ុន្តែមានកោះខ្លះ ត្រូវបានហាមឃាត់ និងមានគ្រោះថ្នាក់ជាងគេផងដែរ។

ជាក់ស្តែងដូចកោះ Bikini Atoll ដែលជាកោះផ្កាថ្មមួយ ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឯករាជ្យ Marshall islands។Bikini Atoll has thriving ecosystem | Daily Mail Online

កាលដើមឡើយកោះនេះ មានទេសភាពស្រស់ស្អាត និងទឹកថ្លាឈ្វង់មើលឃើញដល់បាត ក៏ប៉ុន្តែនៅក្នុងចន្លោះឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥៨ កោះនេះត្រូវបានអាមេរិកធ្វើការតេស្តសាកល្បងអាវុធប្រល័យនុយក្លែអ៊ែរ ដែលបានបង្កើតជាវិទ្យុសកម្មខ្ពស់ ប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វជាច្រើនប្រភេទ ជាពិសេសជីវចម្រុះក្នុងសមុទ្របាតពុល និងជាវិទ្យុសកម្មនេះ ដែលធ្វើឱ្យកោះនេះ ពិបាកក្នុងការរស់នៅ។Bikini Atoll Nuclear Tests | Atomic Veterans Cancer Benefit Program

គ្រានោះអាមេរិក ធ្វើការតេស្តសាកល្បងរហូតដល់២៤លើកឯណោះ ដោយបែកចែកជា៤ គឺ

  • បំផ្ទុះនៅលើផ្ទៃសមុទ្រ
  • បំផ្ទុះក្រោមបាតសមុទ្រ
  • បំផ្ទុះនៅលើថ្មប៉ប្រះទឹក
  • និងបំផ្ទុះនៅលើផ្ទៃអាកាសParts of the Marshall Islands are more radioactive than Chernobyl and Fukushima, study finds | CNN

ក្រោយពីការធ្វើតេស្តសាកល្បងបានជោគជ័យនៅឆ្នាំ១៩៨៧ រដ្ឋាភិបាលអាមេរិក បានប្រកាសឱ្យប្រជាជនទៅរស់នៅលើកោះនេះវិញ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របើជ្រាវឃើញថាកោះនេះ នៅតែមានេះជាតិវិទ្យុសកម្មខ្ពស់ដដែល បើទោះបីជាវារំលងផុតប្រមាណជា៥០ឆ្នាំក៏ដោយ។File:Bikini Atoll Nuclear Test Site-115015.jpg - Wikimedia Commons

បច្ចុប្បន្ន កោះនេះបានបើកឱ្យភ្ញៀវទេសចរណ៍ទៅទស្សនាធម្មតា ក៏ប៉ុន្តែយោងតាមរបាយការណ៍អាមេរិកបានឱ្យដឹងថា ជាមធ្យមភ្ញៀវទេសចរណ៍ទៅទស្សនាកោះនេះមានមិនដល់១០នាក់នោះទេ ដែលធ្វើឱ្យកោះនេះហាក់បីដូចជាកោះ ត្រូវបានគេបោះបង់ចោល៕Revisiting Bikini Atoll

 

ឥណ្ឌូណេស៊ីស្នើឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដើម្បីការពារបរិស្ថាន

0

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រសួងបរិស្ថានឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋាភិបាលជំរុញ ឬចេញគោលនយោបាយដើម្បីការពារបរិស្ថានក្នុងទីក្រុង ដោយឱ្យពលរដ្ឋប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី (EV Car) ឱ្យបានច្រើន ។ ការស្នើសុំនេះកើតឡើងក្រោយពីទីក្រុងហ្សាកាតាបានប្រឈមនឹងការបំពុលបរិយាកាសដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយការបំពុលបរិយាកាសភាគច្រើនមកពីការបំភាយខ្យល់ពុលពីយានជំនិះផ្សេងៗ, ការផលិតក្នុងផ្នែកឧស្សាហកម្ម និងរោងចក្រថាមពល ។Wuling Rolls Out Air EV in Indonesia, Plans to Build 10,000 Units Annually

សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងហ្សាកាតា និងនៅតាមទីក្រុងក្បែរៗគ្នារបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះតាមការវាស់វែងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា គុណភាពអាកាសធាតុបានកើនឡើងខ្ពស់រហូតដល់១៥៦ ។ ដូច្នេះ អាកាសធាតុកខ្វក់នៅតាមបណ្តាទីក្រុងផ្សេងៗបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ ។Indonesia EV Market: A Broad Opportunity for Foreign Investors

រដ្ឋមន្ត្រីសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីលើកឡើងថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើននាក់ត្រូវតែផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តក្តី ហើយជំហានដំបូង ពួកគេត្រូវតែផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី គឺជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ព្រោះគុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់នឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ៕ ប្រភព ៖ Mono News

កសិករថៃទទួលបានប្រាក់ចំណូលខ្ពស់ពីមុខរបរចិញ្ចឹមខ្យង

0

ប្រទេសថៃ ៖ លោក ឆារឺនឆ័យ វរ៉ាផីមរ៉ាត់ ឬគ្រូអយ បានចូលនិវត្តន៍ពីការងារជាគ្រូបង្រៀន ហើយលោកបានមករស់នៅស្រុកវនរីមឆាំរ៉ាប ខេត្តអូប៊ុនរ៉ាជថានី ប្រទេសថៃ ។ លោកបានប្រើប្រាស់ផ្ទៃដីទំនេរនៅក្បែរផ្ទះប្រមាណ១រ៉ៃ ដើម្បីធ្វើជាស្រះចិញ្ចឹមខ្យងឆឺរី សរុបទាំងអស់ចំនួន១៦ស្រះ ។

គ្រូអយ ប្រាប់ថា លោកចូលចិត្តបរិភោគម្ហូបអាហាររបៀបស្រុកស្រែ ហើយលោកមើលឃើញថា ការចិញ្ចឹមខ្យងឆឺរី ពណ៌មាស ឬខ្យងផ្អែម គឺជាមុខរបរមួយគួរឱ្យចាប់អារម្មណ៍ ហើយលោកក៏សាកល្បងចិញ្ចឹមតែម្តង ។ លោកបន្តថា ការចិញ្ចឹមខ្យងមិនពិបាកទេ ហើយវាទទួលបានប្រាក់ចំណូលច្រើនជាងការចិញ្ចឹមត្រី និងកង្កែប ពីព្រោះការចិញ្ចឹមត្រី និងកង្កែប លោកត្រូវផ្តល់ចំណីឱ្យវាស៊ីរាល់ថ្ងៃ ប៉ុន្តែសម្រាប់ខ្យងវិញ លោកផ្តល់ចំណីពី២ថ្ងៃ ទៅ៣ថ្ងៃម្តង ។ ដូច្នេះ ការផ្តល់ចំណីឱ្យខ្យងម្តងៗមិនច្រើនទេ ព្រោះលោកមានអាហារផ្សេងទៀតនៅក្នុងស្រះ ដែលលោកអាចស្វែងរកបាន ។Goo look lovely: Thai farmers milk snails to cash in on beauty craze |  Thailand | The Guardian

គ្រូអយ បន្តថា លោកបានចិញ្ចឹមខ្យងឆឺរី ដែលមានសម្បកពណ៌ខ្មៅ និងពណ៌មាស ហើយបច្ចុប្បន្ន លោកមានពូជខ្យងនេះប្រមាណ២ពាន់ពូជដើម្បីឱ្យវាបង្កាត់ពូជជាមួយគ្នា ។ បន្ទាប់មក មេខ្យងនឹងពងដាក់ទុយោទឹក ឬពងនៅតាមជញ្ជាំងស៊ីម៉ងត៍ ហើយនៅពេលគ្រប់១៤ថ្ងៃ លោកក៏ចាប់ផ្តើមយកពងរបស់វាទៅដាក់ក្នុងស្រះមួយទៀត ។ នៅពេលវាអាយុចាប់ពី៣ខែ ទៅ៤ខែ លោកអាចចាប់វាលក់បានហើយ គឺខ្យង១គីឡូក្រាមតម្លៃ២៥០បាត ។ ចំណែកខ្យងសម្រាប់ធ្វើពូជវិញ បើចង់ចាប់វាលក់ គឺលោកលក់ខ្យងពូជ១គូ ក្នុងតម្លៃ៥០បាត ។Milking 'happy' snails for beauty products - CGTN

គ្រូអយ និយាយថា ៖ «សម្រាប់ទឹកក្នុងស្រះត្រូវតែស្អាត និងប្តូរទឹកថ្មីជានិច្ច ហើយខ្ញុំបានយកស្លឹកល្ហុង ស្លឹកត្រឡឹងខឹង ត្រួយស្លឹកដំឡូងមី ត្រកួន កញ្ឆែត និងចក មកដាក់នៅក្នុងទឹកស្រះ ។ កាលពីដំបូង ខ្ញុំទទួលបានប្រាក់ចំណូលពី៥ម៉ឺន ទៅ៦ម៉ឺនបាតក្នុង១ខែ សម្រាប់ការលក់ខ្យងពូជ ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ ប្រាក់ចំណូលបានធ្លាក់ចុះនៅសល់ត្រឹម២ម៉ឺន៥ពាន់បាត ទៅ៣ម៉ឺន៥ពាន់បាត» ។Thai farmers on the cash trail with snail slime | Asia – Gulf News

សម្រាប់ខ្យងធំៗវិញ គ្រូអយ បានយកវាទៅចម្អុយឱ្យឆ្អិន រួចយកទៅលក់ដោយខ្លួនឯង ក្នុងនោះ១ប្រអប់ មានខ្យងចំនួន២០ក្បាល ព្រមទាំងទឹកជ្រលក់ផងនោះ លោកលក់ក្នុងតម្លៃ១ប្រអប់៦០បាត ហើយពេលលោកលក់ខ្យងចម្អុយម្តងៗ លោកទទួលបានប្រាក់ចាប់ពី៣ពាន់ ទៅ៤ពាន់បាត ។ គ្រូអយ បញ្ជាក់ថា ទីផ្សារខ្យងនឹងរីកចម្រើនបន្ថែមទៀត ពីព្រោះការចិញ្ចឹមខ្យងរបស់លោកសម្រាប់ផ្គត់ផ្គង់លើទីផ្សារនាពេលបច្ចុប្បន្ននេះ គឺមិនគ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ៕ ប្រភព ៖ Thai PBS