ស្នាដៃ “Paulette Jourdain” ដែលគូរដោយវិចិត្រករ Amedeo Modigliani ជនជាតិអ៊ីតាលីពណ៌នានារីម្នាក់ដែលមានឈ្មោះដូចគ្នានឹងខ្លួនត្រូវបានគេរំពឹងថានឹងឈានដល់ ៤៥ លានដែលជាតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃ។ The Value បាននិយាយថា រូបបញ្ឈរនេះគឺស្ថិតនៅក្នុងការដេញថ្លៃរបស់គូស្នេហ៍មហាសេដ្ឋីចិន Liu Yiqian និង Wang Wei ដែលធ្វើឡើងនៅដើមខែតុលានៅ កន្លែងលក់ និងដេញថ្លៃស្នាដៃសិល្បៈ Sotheby’s ទីក្រុងហុងកុង ។Sotheby's Auctions a $377 Million Portion of Taubman Estate - WSJ

គំនូរនេះត្រូវបានគូរក្នុងឆ្នាំ ១៩១៩ ជាមួយនឹងថ្នាំផ្ទាំងក្រណាត់ទំហំ 100.3×65.4 សង់ទីម៉ែត្រ។ រូបគំនូរនេះធ្លាប់ជាផ្នែកមួយនៃបណ្តុំផ្ទាល់ខ្លួនរបស់ A. Alfred Taubman ត្រូវបានលក់ទៅឱ្យគូស្នេហ៍មហាសេដ្ឋីចិនខាងលើនៅ Sotheby’s ទីក្រុងញ៉ូញ៉ក ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ ៤២.៨លានដុល្លារ។

Paulette Jourdain គឺជាគំនូរចុងក្រោយរបស់វិចិត្រករ Modigliani ។ គំរូប្រភេទ Paulette កើតនៅទីក្រុងឆ្នេរសមុទ្រតូចមួយនៃភាគពាយព្យប្រទេសបារាំង ហើយបានមកទីក្រុងប៉ារីសនៅដើមឆ្នាំ ១៩១៩ ។ នារីក្នុងគំនូរនេះបានរស់នៅក្នុងផ្ទះល្វែងរបស់បុរសម្នាក់ឈ្មោះ Zborowski ហើយបានជួប Modigliani នៅទីនេះ។Modigliani's Portrait de Paulette Jourdain Auction | Architectural Digest

Amedeo Modigliani (១៨៨៤ -១៩២០) គឺជាវិចិត្រករ និងជាងចម្លាក់ជនជាតិអ៊ីតាលី ដែលធ្វើការភាគច្រើននៅប្រទេសបារាំង។ គាត់ធ្លាប់មានការតាំងពិព័រណ៍អន្តរជាតិជាច្រើននៅទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ហ្សូរីច និងញូវយ៉ក។ កេរ្តិ៍ឈ្មោះរបស់ Modigliani ត្រូវបានបង្កើតឡើងនៅពេលបង្កើតគំនូរ Paulette Jourdain ។Inside Sotheby's $500 Million Bet on Restoring Image of Ex-Chairman - The  New York Times

វិចិត្រកររូបនេះបានស្លាប់នៅអាយុ ៣៥ឆ្នាំនៅទីក្រុងប៉ារីសដោយសារជំងឺរលាកស្រោមខួររបេងដោយបន្សល់ទុកស្នាដៃប្រហែល ៣៥០ ដែលភាគច្រើនត្រូវបានបង្ហាញនៅសារមន្ទីរសិល្បៈ Dallas និង London។ គំនូររបស់វិចិត្រកររូបនេះពេលនៅរស់រានមានជីវិតគ្រាន់តែគូរដើម្បីដូរបាយប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមរណភាពរបស់លោកស្នាដៃរបស់គាត់ច្រើនតែស្ថិតក្នុងចំណោមគំនូរដែលមានតម្លៃថ្លៃបំផុត និងមានតម្លៃបំផុតគ្រប់ពេលវេលា។ ជាក់ស្តែង នៅឯ Sotheby’s ទីក្រុងញ៉ូយ៉ក ក្នុងឆ្នាំ២០១៨ រូបគំនូរស្ត្រីអាក្រាតកាយលើគ្រែដែលគូរដោយវិចិត្រករអ៊ីតាលីរូបនេះបានក្លាយជាផ្ទាំងគំនូរដែលមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ដោយលក់នៅក្នុងការដេញថ្លៃបានចំនួន ១៥៧,២លានដុល្លារ៕Modigliani's Portrait of Paulette Jourdain leads the Taubman Sale at  Sotheby's - High End Weekly™