សត្វល្អិតបំពងដូចជា ចង្រិតលីង ដុកឌឿបំពង អង្គ្រងលីង ឬកណ្តូបបំពងជាដើម…មិនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ បច្ចុប្បន្ន យើងអាចរកទិញវានៅតាមទីផ្សារ ឬតាមផ្លូវសាធារណៈនានា ហើយវាក៏មានតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់សត្វល្អិតបំពង៖
១.សត្វល្អិតបំពង មានប្រូតេអ៊ីនខ្ពស់ ស្រដៀងគ្នាទៅនឹងប្រូតេអ៊ីនដែលទទួលបានពីស៊ុតមាន់ ១ គ្រាប់ ឬសាច់ជ្រូក និងសាច់មាន់ ១០០ ក្រាម ដូច្នេះដង្កូវនាង ឬហៅម្យ៉ាងទៀតថាដុកឌឿគឺជាសត្វល្អិតដែលមានគុណភាពប្រូតេអ៊ីនល្អបំផុត។
២.ជួយកាត់បន្ថយកូលេស្តេរ៉ុល ក៏ដូចជាជួយប្រឆាំងមេរោគផ្សិតក្នុងបំពង់រំលាយអាហារ ព្រោះដោយសារសត្វល្អិតមានផ្ទុកសារជាតិ chitin ដែលអាចភ្ជាប់ជាមួយខ្លាញ់ល្អ ហើយវាក៏ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលរបស់យើងធ្លាក់ចុះមិនគួរឱ្យជឿ។
៣.សត្វល្អិតជាប្រភពអាហារដ៏ល្អ តម្លៃថោកសមរម្យសម្រាប់អ្នករស់នៅតំបន់ដាច់ស្រយាល។ យោងតាមរបាយការណ៍ពីអង្គការស្បៀងអាហារពិភពលោក បានឱ្យដឹងថា សត្វល្អិតដែលអាចបរិភោគបាន វាគឺជាក្តីសង្ឃឹមនាពេលអនាគតសម្រាប់សន្តិសុខស្បៀង និងចំណីអាហារ។
៤.បន្ថែមពីលើប្រូតេអ៊ីនខ្ពស់ សត្វល្អិតក៏សំបូរទៅដោយសារធាតុរ៉ែជាច្រើនទៀត រួមទាំងអំបិលរ៉ែដូចជា ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B ហើយវាក៏ងាយស្រួលក្នុងការរស់នៅផងដែរ៕
ប្រភព៖sanook










