កោះឆ្លាម ឬកោះគូសារី ជាតំបន់ទេសចរណ៌ដែលស្ថិតនៅលើដែនសមុទ្យខ្មែរ នៃខេត្តកោះកុង ដែលបានសម្ងំលាក់សម្រស់។ កោះនេះ មានចម្ងាយប្រមាណជា ៣៥គីឡូមែត្រពីកោះស្តេច។ កោះឆ្លាម មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ

លក្ខណៈពិសេសនៃកោះឆ្លាម ឬកោះគូសារី នេះគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លានិងមានជីវចំរុះរស់នៅដែរជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរណ៍ក៏អាចសម្រាកបោះតង់ថែមទៀតផង។
សម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៌ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្យដ៏ថ្លាឈ្វេង កោះឆ្លាមគឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក៕










