YG ដាច់ចិត្តពន្យល់ពីការពន្យារពេលបង្ហាញខ្លួនផ្លូវការរបស់ក្រុម BABYMONSTER
ផលិតកម្ម YG Entertainment បានបង្ហោះរូបភាពដំបូងរបស់ BABYMONSTER នៅលើគណនីបណ្តាញសង្គមរបស់ពួកគេ និងបញ្ជាក់ថាក្រុមនេះនឹងបង្ហាញខ្លួនផ្លូវការនាខែវិច្ឆិកាខាងមុខនេះ ក្រោយពីទស្សនិកជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្រោយពីមានការពន្យារពេលកន្លងមកនេះ។ ជាមួយគ្នានេះខាងផលិតកម្មក៏ពន្យល់ពីមូលហេតុនៃការពន្យារពេលនេះផងដែរ។
កាលពីខែកក្កដា ផលិតកម្ម YG បានប្រកាសថា BABYMONSTER មានបំណងបង្ហាញខ្លួនក្នុងខែកញ្ញា ប៉ុន្តែការបង្ហាញខ្លួនរបស់ពួកគេត្រូវបានពន្យារពេល។ ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១០ ខែតុលា អ្នកតំណាងរបស់ YG បានឱ្យដឹងថា ក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នក្នុងការជ្រើសរើសបទចម្រៀង និងចំណងជើង ដើម្បីប៉ះប៉ូវជាមួយនឹងលទ្ធផលល្អបំផុត។ ដូច្នេះហើយ ការបង្ហាញខ្លួនដំបូងរបស់ [ក្រុមនារី] ត្រូវបានពន្យារពេលបន្តិចពីខែកញ្ញា ដូចដែលក្រុមហ៊ុនបានជូនដំណឹងដំបូង និងស្នើសុំឱ្យអ្នកគាំទ្រយោគយល់លើចំណុចនេះ។
អ្នកតំណាងផលិតកម្មបានបន្ថែមថា “ការត្រៀមខ្លួនរបស់ពួកគេពេលនេះបានបញ្ចប់ហើយដែលការបង្ហាញខ្លួនជាផ្លូវការត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ពួកគេនឹងបន្តទៅមុខក្នុងល្បឿនពេញលេញ ជាមួយនឹងអ្វីដែលការចាប់អារម្មណ៍ជាច្រើន”។
បច្ចុប្បន្ននេះ សមាជិកក្រុម BABYMONSTER បានចាប់ផ្តើមហាត់ក្បាច់រាំបទរបស់ពួកគេ ហើយនឹងចាប់ផ្តើមថតវីដេអូចម្រៀងនៅចុងខែតុលា។
គួរបញ្ជាក់ថា BABYMONSTER គឺជាក្រុមចម្រៀងស្រីដំបូងដែលផលិតដោយ YG Entertainment ក្នុងរយៈពេលប្រហែលប្រាំពីរឆ្នាំចាប់តាំងពីក្រុមBLACKPINK ។ ក្រុមនេះមានសមាជិកចម្រុះជាតិសាសន៍ រួមមាន Ahyeon, Haram, និង Rora មកពីប្រទេសកូរ៉េ, Pharita និង Chiquita មកពីប្រទេសថៃ និង Ruka និង Asa មកពីប្រទេសជប៉ុន៕







![trimeresurus insularis [Blue] by Wel Nofri](https://seuppcdn01.1x.com/images/user/41f1c3cf27e8e3c307e16a4244d15373-hd2.jpg)















• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕









