បទ “You & Me” របស់ JENNIE សាងប្រវត្តិសាស្ត្រមិនធ្លាប់មានលើ iTunes Songs ជុំវិញពិភពលោក
បទ “You & Me” របស់ JENNIE សមាជិក BLACKPINK បន្តបង្ហាញឥទ្ធិពលដ៏ខ្លាំងក្លាលើវេទិកាឌីជីថល បើទោះជាបទនេះបានយកទៅសម្តែងនៅក្នុងដំណើរទេសចរណ៍ប្រមាណ១ឆ្នាំហើយក៏ដោយរួមទាំងមិនមានការផ្សព្វផ្សាយអ្វីមួយឡើយ។
ជាមួយគ្នានេះដែរ បទទោល “You & Me” របស់ Jennie បានឡើងលើតារាងយ៉ាងឆាប់រហ័ស ដោយទទួលបានការគាំទ្រជាសាធារណៈ និងការកោតសរសើរពីអ្នកគាំទ្រ។ បទចម្រៀងនេះបានយកឈ្នះកំពូងតារាល្បីៗជាច្រើនរូបក្នុងនោះក៏បានយកឈ្នះបទ 3D របស់ Jungkook ដូចគ្នាដោយទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងចម្រៀង iTunes ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះបទ “You & Me” បានប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបទល្បីៗព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងចម្រៀង iTunes របស់អឺរ៉ុបទៀតផង។
សមិទ្ធផលនេះហើយជំរុញឱ្យ Jennie ក្លាយជាសិល្បករ K-pop នារីតែមួយគត់ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់កំពូលលេខ១ នៅលើតារាង iTunes ក្នុងឆ្នាំ ២០២៣។ ជាការកត់សម្គាល់បន្ថែមសម្គាល់ បទចម្រៀង “You & Me” របស់ Jennie បានវ៉ាដាច់អ្នកសិល្បៈផ្សេងទៀតរួមទាំងសមាជិកក្រុម បទ”On the Ground” របស់ Rosé ដើម្បីបង្កើតកំណត់ត្រាថ្មីមួយទៀត។ បច្ចុប្បន្ន បទនេះបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូរបំផុតដោយសិល្បករនារី K-pop ក្នុងប្រវត្តិសាស្ត្រនៃតារាងចម្រៀង iTunes ទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា បទ «You & Me» DANCE PERFORMANCE បានទម្លាក់កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២៣លើឆាណែលយូធូប BLACKPINK ដោយបានទម្លាក់ទាំង Version Coachella ផងដែរ៕


ម៉្យាងវិញទៀត ក៏ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។



ការរញ្ជួយដីជារឿយៗកើតឡើងដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា ដែលបណ្តាលឱ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានបំណងចង់ខួងយកគំរូបន្ថែមទៀតសម្រាប់ការសិក្សា ដើម្បីកាត់បន្ថយការរញ្ជួយដី៕









ព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
ប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅឆ្នាំ២០២៤ ខាងមុខនេះ៕



នាពេលថ្មីៗនេះផងដែរវីដេអូខ្លីមួយបានចែកចាយលើបណ្តាញសង្គមគេឃើញថាតារាសម្តែងជាដៃគូចាស់លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី បានបង្ហាញការនឹករលឹកគ្នាយ៉ាងខ្លាំងបន្ទាប់ពីខកខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តារាសម្តែងល្បីឈ្មោះទាំងពីររូបនេះបានបង្ហាញកាយវិការឱបគ្នាយ៉ាងកក់ក្តៅសឹងតែមិនចង់លែងគ្នានៅឯកន្លែងថតភាពយន្ត។







)







