សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងនោះ រដ្ឋាភិបាលក៏ បានកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ស្ពាននេះ ត្រឹមតែទម្ងន់៥ តោន ចុះក្រោម តែប៉ុណ្ណោះ។ ក្រោយចប់ធីបុណ្យភ្ជុំបិណ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រប់។

ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ដើម្បីធានានូវលំហូរចរាចរណ៍ ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ ចំណេញពេលវេលា និងថវិកា ក្នុងការធ្វើដំណើរ៕No photo description available.