ផលិតកម្ម YG Entertainment បានបង្ហោះរូបភាពដំបូងរបស់ BABYMONSTER នៅលើគណនីបណ្តាញសង្គមរបស់ពួកគេ និងបញ្ជាក់ថាក្រុមនេះនឹងបង្ហាញខ្លួនផ្លូវការនាខែវិច្ឆិកាខាងមុខនេះ ក្រោយពីទស្សនិកជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្រោយពីមានការពន្យារពេលកន្លងមកនេះ។ ជាមួយគ្នានេះខាងផលិតកម្មក៏ពន្យល់ពីមូលហេតុនៃការពន្យារពេលនេះផងដែរ។BABYMONSTER Members Profile - Kpop Profile

កាលពីខែកក្កដា ផលិតកម្ម YG បានប្រកាសថា BABYMONSTER មានបំណងបង្ហាញខ្លួនក្នុងខែកញ្ញា ប៉ុន្តែការបង្ហាញខ្លួនរបស់ពួកគេត្រូវបានពន្យារពេល។ ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១០ ខែតុលា អ្នកតំណាងរបស់ YG បានឱ្យដឹងថា ក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នក្នុងការជ្រើសរើសបទចម្រៀង និងចំណងជើង ដើម្បីប៉ះប៉ូវជាមួយនឹងលទ្ធផលល្អបំផុត។ ដូច្នេះហើយ ការបង្ហាញខ្លួនដំបូងរបស់ [ក្រុមនារី] ត្រូវបានពន្យារពេលបន្តិចពីខែកញ្ញា ដូចដែលក្រុមហ៊ុនបានជូនដំណឹងដំបូង និងស្នើសុំឱ្យអ្នកគាំទ្រយោគយល់លើចំណុចនេះ។How Old Are the BabyMonster Members?

អ្នកតំណាងផលិតកម្មបានបន្ថែមថា “ការត្រៀមខ្លួនរបស់ពួកគេពេលនេះបានបញ្ចប់ហើយដែលការបង្ហាញខ្លួនជាផ្លូវការត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ពួកគេនឹងបន្តទៅមុខក្នុងល្បឿនពេញលេញ ជាមួយនឹងអ្វីដែលការចាប់អារម្មណ៍ជាច្រើន”។YG's BabyMonster smashes YouTube record after getting 2 mn subscribers

បច្ចុប្បន្ននេះ សមាជិកក្រុម BABYMONSTER បានចាប់ផ្តើមហាត់ក្បាច់រាំបទរបស់ពួកគេ ហើយនឹងចាប់ផ្តើមថតវីដេអូចម្រៀងនៅចុងខែតុលា។
គួរបញ្ជាក់ថា BABYMONSTER គឺជាក្រុមចម្រៀងស្រីដំបូងដែលផលិតដោយ YG Entertainment ក្នុងរយៈពេលប្រហែលប្រាំពីរឆ្នាំចាប់តាំងពីក្រុមBLACKPINK ។ ក្រុមនេះមានសមាជិកចម្រុះជាតិសាសន៍ រួមមាន Ahyeon, Haram, និង Rora មកពីប្រទេសកូរ៉េ, Pharita និង Chiquita មកពីប្រទេសថៃ និង Ruka និង Asa មកពីប្រទេសជប៉ុន៕Pop Base on X: "YG Entertainment's BABYMONSTER is set to consist of 5  members with the final lineup being announced on Friday, May 12th.  https://t.co/TD5harGfWv" / X