នាថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹកដីសៀមរាប បានប្រះឃើញ និងចាប់ពស់មួយប្រភេទ ដែលមានពណ៌កាំស្ទាំង ដែលបានចូលទៅលំនៅឋានរបស់ពលរដ្ឋ។
តាមរយៈវីដេអូ ដែលបានបង្ហោះនៅក្នុង TikTok ប្រមាណជិត១នាទីនោះ បានឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋបានចាប់ពស់នោះបាន ទាំងមានការភ័យខ្លាច ដោយមិនដឹងថាពស់នោះមានពិសឬក៏អត់នោះទេ។ 
បើតាមការស្រាវជ្រាវ ពស់នេះត្រូវបានគេដាក់ឈ្នោះឱ្យថា “ពស់វែកពណ៌ខៀវ” ស្ថិតនៅក្នុងអម្បូរ Trimeresurus Insularis ដែលភាគច្រើនគេប្រទះឃើញនៅក្នុងតំបន់អាសុីអាគ្នេយ៍។
ពស់ប្រភេទនេះ មាន៣ពណ៌ គឺបៃតង ខៀវ និងលឿង ដែលពួកវាសុទ្ធមានពិសខ្លាំង ហើយច្រើនរស់នៅប្រទេសឥណ្ឌូនេសុី។
ហេតុដូច្នេះប្រសិនបើបងប្អូនប្រទះឃើញសត្វមួយប្រភេទនេះ នៅជិតលំនៅឋានគួរណាស់តែទាក់ទងទៅកាន់អាជ្ញាធរនៅជិតខ្លួនបំផុត ដើម្បីចៀសវាងមានហេតុការណ៍អាក្រក់ណាមួយកើតឡើង៕![trimeresurus insularis [Blue] by Wel Nofri](https://seuppcdn01.1x.com/images/user/41f1c3cf27e8e3c307e16a4244d15373-hd2.jpg)










