ផ្លែព្រូន គឺជាផ្លែឈើមួយប្រភេទដែលជាទូទៅត្រូវបានគេឃើញមានលក់នៅក្នុងគ្រឿងម្ចូរ ហើយវាក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន B1, B2 , B6 ក៏ដូចជាវីតាមីន A,C,K,E រួមទាំងហ្វ្លុយអូរី, ប៉ូតាស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ជាតិដែក, ស័ង្កសី, និងកាល់ស្យូម ដែលសារធាតុចិញ្ចឹមល្អៗទាំងនេះជួយឱ្យសុខភាពរាងកាយរបស់យើងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖konkmeng.com

១.ល្អសម្រាប់សុខភាពបេះដូង៖ ផ្លែព្រូន មានលក្ខណៈសម្បត្តិជួយកាត់បន្ថយការរលាកនៅក្នុងបេះដូង។ ការរលាកនេះអាចជាមូលហេតុមួយនៃជំងឺបេះដូង ដូច្នេះហើយ ការទទួលទានផ្លែព្រូន ត្រូវបានគេចាត់ទុកថា ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

២.ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖ ការទទួលទានផ្លែព្រូនជាប្រចាំ វានឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរំលាយអាហារ និងការបញ្ចេញចោល។ បន្ថែមពីលើនេះ ផ្លែព្រូនក៏មានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម ជួយកម្ចាត់ជាតិសូដ្យូមពេលបត់ជើងតូច ជួយកាត់បន្ថយភាពតានតឹងនៃជញ្ជាំងសរសៃឈាម នឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតធម្មតា។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.កាត់បន្ថយហានិភ័យនៃការធាត់៖ ផ្លែព្រូនមានលក្ខណៈសម្បត្តិល្អសម្រាប់ការរំលាយអាហារ ដែលវាជួយជំរុញដល់ដំណើរការនៃប្រព័ន្ធមេតាបូលីសក្នុងរាងកាយ ហើយវាគឺជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃការធាត់។

៤.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ផ្លែព្រូនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

៥.ល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ៖ ផ្លែព្រូនមានផ្ទុកនូវវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមដែលដើរតួក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៦.ជួយជួសជុលកោសិការាងកាយ៖ ផ្លែព្រូនមានផ្ទុកវីតាមីន C ដែលមានសមត្ថភាពពង្រឹង និងជំរុញប្រព័ន្ធភាពស៊ាំ និងជួសជុលកោសិកាដែលខូច លើសពីនេះទៀតផ្លែព្រូនក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺមហារីក ជំងឺបេះដូង បញ្ហាសរសៃឈាម និងប្រព័ន្ធប្រសាទ។

៧.កាត់បន្ថយការទល់លាមក៖ អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់មិនគួររំលងផ្លែព្រូនទេ ព្រោះផ្លែព្រូនមានផ្ទុកសារធាតុចិញ្ចឹមច្រើនឈ្មោះ sorbitol ដែលសារធាតុចិញ្ចឹមប្រភេទនេះជាជាតិអាល់កុលស្ករធម្មជាតិ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ៕