រយៈពេល៨ខែ ចរន្តទេសចរអន្តរជាតិមានការកើនឡើងបើធៀបឆ្នាំ២០២២ តែធ្លាក់ចុះបើធៀបឆ្នាំ២០១៩
ក្រសួងទេសចរណ៍បានបញ្ចេញស្ថិតិទេសចរណ៍នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះដោយបានធ្វើការប្រមូល និងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ ច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសសរុប ២៦ ច្រកទ្វារ ដែលមានកិច្ចសហការផ្ដល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
របាយការណ៍ខាងលើបានបង្ហាញថា អត្រាកំណើនឆ្នាំ២០២៣ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានការកើនឡើងខ្ពស់ ២៥០.៨% ដោយសារចំនួនទេសចរឆ្នាំ២០២២ មានចំនួនតិច ប៉ុន្តែទើបបានត្រឹមកម្រិត ៨០.៣% នៃឆ្នាំ២០១៩ ប៉ុណ្ណោះ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនជំងឺកូវីដ-១៩ មានអត្រាកំណើនថយចុះ ១៩.៧% ។ ក្នុងនោះ ៖
• ផ្លូវអាកាស ៖ ៣៤.៧% នៃចំនួនសរុប កើនឡើង ២០៦.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.៩%
•ផ្លូវគោក ៖ ៦៤.៣% នៃចំនួនសរុប កើនឡើង ២៧៨.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៩៣.៩%
・ ផ្លូវទឹក ១.១% នៃចំនួនសរុប កើនឡើង ៤៤១.៣%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.១%
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថាប្រភពទីផ្សារទេសចរណ៍មកកម្ពុជាមានដូចជា៖
• តំបន់អាស៊ីប៉ាស៊ីហ្វិក ៖ ៨៤.៧% នៃចំនួនសរុប កើនឡើង ២៤៩.៤%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ១៧.២%
• តំបន់អឺរ៉ុប ៖ ១០.៤% នៃចំនួនសរុប កើនឡើង ២៨៨.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣១.០%
• តំបន់អាមរិក ៖ ៤.៦% នៃចំនួនសរុប កើនឡើង ២១០.៥% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២២ តែ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣២.១%៕















:max_bytes(150000):strip_icc():focal(764x229:766x231)/Blackpink-2023-members-01-9d67ffe25a474456b4be77adedb057b0.jpg)



:max_bytes(150000):strip_icc():focal(979x595:981x597)/bts-members-1-03a9c478f1794c448bcb5f74bf94812c.jpg)

:max_bytes(150000):strip_icc()/GettyImages-1311610676-44f518542e1645eba3ff3c2a3a760129.jpg)
















ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងបរិបទនៃជម្លោះបន្តនៅតំបន់ព្រំដែនភាគខាងលិចប៉ាគីស្ថាន ដោយក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមយកទឹកដី និងធនធានរ៉ែនៅក្នុងតំបន់។


