បឺរ គឺជាផ្លែឈើដែលមានប្រេងច្រើន ហើយប្រេងប្រភេទនេះគឺជាគ្រឿងផ្សំសំខាន់ៗនៅក្នុងគ្រឿងសំអាងជាមួយនឹងការប្រើប្រាស់ផ្សេងៗគ្នា។ ប្រេងផ្លែបឺរមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន A, D និង E ដូច្នេះវាល្អបំផុតក្នុងការប្រើជាប្រចាំសម្រាប់ថែរក្សាសម្រស់។ ហេតុនេះហើយ KBN News នឹងចែករំលែកតិចនិចងាយៗ សម្រាប់ប្រិយមិត្ត អំពីអត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យទាំង ៦ ពីប្រេងផ្លែបឺរ៖
១.ផ្តល់សំណើម និងបំប៉ន៖ ប្រេង Avocado មានសមត្ថភាពផ្តល់សំណើម និងជួយធ្វើឱ្យស្បែកទន់ ដោយសារតែវាមានផ្ទុកវីតាមីន E ប៉ូតាស្យូម ឡេស៊ីទីន និងសារធាតុចិញ្ចឹមជាច្រើនទៀត ថែមទាំងជួយបង្កើតស្បែកថ្មីផងដែរ។
២.កាត់បន្ថយស្នាមអុចខ្មៅ៖ ប្រេង Avocado ត្រូវបានគេស្គាល់ផងដែរសម្រាប់សមត្ថភាពរបស់វាក្នុងការកាត់បន្ថយស្លាកស្នាមយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែលាបប្រេងផ្លែបឺរបន្តិចលើតំបន់ស្បែកដែលមានស្នាមអុចខ្មៅ មុនចូលគេង រួចទុកចោលមួយយប់ ជាការស្រេច ដោយអ្នកត្រូវធ្វើបែបនេះជាប់លាប់រយៈពេល ២-៣ ខែទើបឃើញលទ្ធផល។
៣.ការពារស្បែកពីកាំរស្មី UV៖ គ្រឿងផ្សំសំខាន់ៗដូចជា បេតាការ៉ូទីន ឡេស៊ីទីន ប្រូតេអ៊ីន អាស៊ីតខ្លាញ់ និងវីតាមីន A, D, E ដែលមាននៅក្នុងប្រេងផ្លែបឺរ ជួយផ្តល់សំណើម និងការពារស្បែករបស់អ្នកពីកាំរស្មី UV ធានាស្បែកមានសុខភាពល្អ និងកាត់បន្ថយសញ្ញានៃភាពចាស់ដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ។
៤.ការពារ និងព្យាបាលមុន៖ ប្រេងផ្លែបឺរមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដែលជួយកាត់បន្ថយការឡើងក្រហម និងរលាកនៃមុន។ ដោយអ្នកគ្រាន់តែលាបប្រេងផ្លែបឺរ លើមុខ រួចទុកចោលមួយ ៥ នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។
៥.ព្យាបាលរបួស៖ អាស៊ីតខ្លាញ់សំខាន់ៗនៅក្នុងប្រេងផ្លែបឺរដូចជា Linoleic, oleic និង monounsaturated អាចជំរុញការសំយោគកូឡាជែន បង្កើតជាលិកាថ្មី ដើម្បីជួយកាត់បន្ថយការរលាកក្នុងអំឡុងពេលដំណើរការព្យាបាល។
៦.ព្យាបាលជំងឺស្បែករបកក្រហម៖ ក្រែមវីតាមីន B១២ ដែលមានផ្ទុកប្រេងផ្លែបឺរ អាចប្រើជាការព្យាបាលបញ្ហាស្បែក ដោយសារតែវាមានសារធាតុ plaque psoriasis ដែលអាចកាត់បន្ថយរោគសញ្ញាជំងឺស្បែកក្នុងរយៈពេលវែង៕
ប្រភព៖phuntoday.com










