បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍រំលឹកខួបកំណើតរបស់ព្យាការី Mohammed ក្នុងទីក្រុង Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី ២៩ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់។
យោងតាមលោក Abdul Razzaq Sasoli មន្ត្រីក្នុងតំបន់បានពិពណ៌នាថា នៅពេលមនុស្សរាប់រយនាក់បានធ្វើក្បួនដង្ហែរចេញពីព្រះវិហារ Madina ឆ្ពោះទៅកាន់ផ្លូវ Al Falah ស្រុក Mastung មានជនអាថ៌កំបាំងម្នាក់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក។ លោក ក៏បានបន្តទៀតថា “បុរសម្នាក់នោះបានបំផ្ទុះវានៅជិតឡានរបស់អគ្គនាយករងប៉ូលីស”។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

ទោះជាយ៉ាងណាក៏ដោយ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យមនុស្ស ៥២ នាក់ស្លាប់ និង ៥៨ នាក់ទៀតរងរបួស។ មន្ត្រីសុខាភិបាលក្នុងស្រុក Abdul Rasheed បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Pakistan rocked by two suicide blasts; 55 dead, dozens injured | Top  Updates | World News - Hindustan Times

មន្ត្រីប៉ាគីស្ថានបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវឱ្យប្រជាជនបរិច្ចាគឈាម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sarfraz Bugti បានរិះគន់ថា “នេះគឺជាទង្វើដ៏ឃោរឃៅបំផុត” ដូច្នេះប្រទេសនឹងប្រារព្ធពិធីកាន់ទុក្ខរយៈពេលបីថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។At least 52 people killed in suicide blast in Pakistan - The Hindu ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងបរិបទនៃជម្លោះបន្តនៅតំបន់ព្រំដែនភាគខាងលិចប៉ាគីស្ថាន ដោយក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមយកទឹកដី និងធនធានរ៉ែនៅក្នុងតំបន់។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

គួររំលឹកដែរថា ប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០២១ ធ្លាប់មានការទម្លាក់គ្រាប់បែកដោយសារការវាយប្រហារដោយហឹង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចឡើងវិញនៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានក៏បានបង្រ្កាប និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕
ប្រភព៖vnexpress