Home Blog Page 1505

ឥណ្ឌូណេស៊ីដំណើរការរថភ្លើងអាកាសថ្មីនៅទីក្រុងហ្សាកាតា

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរថភ្លើងអាកាសថ្មីនៅទីក្រុងហ្សាកាតា និងតំបន់ជុំវិញ ដែលស្មើនឹងទឹកប្រាក់ចំនួន២.១៣០លានដុល្លារអាមេរិក ។ ខ្សែរថភ្លើងថ្មីនេះ គឺជាគម្រោងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសក្នុងទីក្រុង ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានធ្វើជាប្រធានបើកសម្ពោធរថភ្លើងអាកាសគ្មានអ្នកបើកបរ ដែលរត់លើចម្ងាយផ្លូវ៤១,២គីឡូម៉ែត្រតភ្ជាប់រវាងទីក្រុងហ្សាកាតា និងទីក្រុងជុំវិញដូចជា ទីក្រុងបេកាស៊ី និងទីក្រុងតេប៉ុក ។ ជាធម្មតា ពលរដ្ឋរស់នៅទីក្រុងហ្សាកាតា និងទីក្រុងជុំវិញបានប្រើប្រាស់សេវារថភ្លើងនៅជាយក្រុង ដែលមានចម្ងាយ៤១៨គីឡូម៉ែត្រ និងអាចដឹកអ្នកដំណើរបានប្រមាណ១,២លាននាក់ក្នុង១ថ្ងៃ ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងក្នុងពិធីសម្ពោធថា ហ្សាកាតា គឺជាទីក្រុងមួយស្ថិតក្នុងចំណោមទីក្រុងទាំង១០ លើពិភពលោកដែលស្ទះចរាចរណ៍ខ្លាំងបំផុត ហើយក្នុង១ថ្ងៃៗ មានយានជំនិះរហូតដល់៩៩ម៉ឺន៦ពាន់គ្រឿងបើកបរចូលទីក្រុង ដូច្នេះ វាបានធ្វើឱ្យស្ទះចរាចរណ៍ និងបរិស្ថានកខ្វក់ ។ លោកប្រធានាធិបតីសង្ឃឹមថា ពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាកម្មរថភ្លើង LRT ជំនួសការបើករថយន្តផ្ទាល់ខ្លួន ដើម្បីចៀសវាងការស្ទះចរាចរណ៍ និងបំពុលបរិស្ថាន ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

រថភ្លើងអាកាសថ្មីនឹងដំណើររថភ្លើងចំនួន៣១គ្រឿង ហើយរថភ្លើងនីមួយៗមានទូរចំនួន៦ សម្រាប់ដឹកអ្នកដំណើរ និងអាចទទួលអ្នកដំណើរបានចំនួន១.៣០០នាក់ក្នុង១ជើង ។ នៅពេលរថភ្លើងអាកាសនេះអាចដំណើរការបានពេញលេញ គឺរថភ្លើងទាំងអស់នឹងអាចរត់បានចម្ហាយជាង៤០០ជើងក្នុង១ថ្ងៃ ។ ក្រៅពីនេះ ក្រសួងគមនាគមន៍បានដាក់ផែនការទាក់ទាញអ្នកដំណើរដោយកាត់បន្ថយថ្លៃធ្វើដំណើរផងដែរ ។Indonesia launches sky train to ease traffic and pollution | Asia News |  China Daily

គម្រោងនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសចិន ប៉ុន្តែមានបញ្ហាសាងសង់យឺតយ៉ាវនាពេលកន្លងមក ។ រថភ្លើងអាកាសថ្មីនេះជាគម្រោងរថភ្លើងអាកាសធុនស្រាលទី៣ របស់ប្រទេសឥណ្ឌូណេស៊ូ ដោយរថភ្លើងទី១ រត់លើផ្លូវចម្ងាយ២៣គីឡូម៉ែត្រនៅខេត្តស៊ូមាត្រា ក្នុងឆ្នាំ២០១៨ ។ ចំណែករថភ្លើងទី២ រត់លើផ្លូវចម្ងាយ៥,៨គីឡូម៉ែត្រនៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ២០១៩ ៕ ប្រភព ៖ Nation World News

ជាកំហុសនរណា! ឃើញផ្លូវស្ទះ ជួយសម្រួលផ្លូវឡានពេទ្យ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា…ប់

0

កាលពីម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម្តុំច្បារអំពៅ ដោយមនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ត lexus 570 បុកយ៉ាងពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQg54nioaM-pTiY7P1GY6tGVZfFa1RBSrs8LcvaC_W6Tr6U8KECJ1KO1CVO_TV9hWRFdhOcqjK31YhZqc3r6ZHYwKI4mHy5FIMBrzeit6LVBWXEODz_dlyAibb2wjpkmVJrae836tB3MwdFPsH8i0VpXzhzPbQz-z7iP_RlfI8UHPd797_hcusr0sTrE/s1200/KBN%20Feature%20222.png

បើយោងតាមការរៀបរាប់របស់ប្អូនប្រុសម្នាក់ ដែលជាអ្នកមិត្តជនរងគ្រោះបានឱ្យដឹងថា៖” ពួកគាត់បានជិះម៉ូតូម៉ូតូជួយបើកផ្លូវឱ្យឡានពេទ្យ ពីពេទ្យរុស្សុី លុះមកដល់កន្លែងកើតហេតុចុះពីលើស្ពានច្បារអំពៅ ជនរងគ្រោះបានជិះម៉ូតូគេចឡានមួយគ្រឿង ហើយបានចូលទៅគន្លងម្ខាងទៀត បុកចំពេញទំហឹង lexus 570 តែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrn3dEPCbiHw2N9QDjIUX01H1zEGSWbHek8yGcpW8KDM1_6ahiHAUPmOZaBKL7-QwK-TDHS6QS_-hmCBz9bVsuipiPY2x3hbekEHNy1sAQqhY2t6l4SFsVn61069xeKNQZDkVAb5ScWaWIGQTGJQxt1BzvudXQcBMMCrQfqi1W5IChr4hlOHxWrcvaCro/s1200/KBN%20Feature%203.png

បញ្ហានេះអាចជារឿងអកុសលមួយ ហើយក៏ជាសារដាស់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងតែធ្វើការបើកផ្លូវជួយសម្រួលចរាចរណ៍ទៅដល់រថយន្តសង្គ្រោះបន្ទាន់ សូមឱ្យមានការប្រុងប្រយ័ត្ន៕

តម្លៃអង្ករនាំចេញរបស់វៀតណាមមានការកើនឡើងយ៉ាងខ្លាំង

0

បរទេស៖ តាំងពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករកាលពីថ្ងៃទី ២០ ខែកក្កដាមក បានធ្វើឱ្យទីផ្សារអង្ករពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន តម្លៃអង្ករក្នុងប្រទេសវៀតណាមបានកើនឡើងលើសប្រទេសថៃ ១៥-៦៥ ដុល្លារក្នុងមួយតោន នេះបើយោងតាមប្រភពព័ត៌មាន vnexpress កាលពីថ្ងៃទី២៨ ខែសីហា។

លោកស្រី Phan Mai Huong សហស្ថាបនិកនៃ SSResource Media Pte.Ltd (Singapore) ដែលជាអង្គភាពជំនាញក្នុងការផ្តល់ព័ត៌មាន និងវិភាគទីផ្សារអង្ករពិភពលោក បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានកំណត់ការនាំចេញអង្ករគ្រប់ប្រភេទនៅខែក្រោយ ដែលវិធានការទាំងនេះកំពុងកាត់បន្ថយការនាំចេញអង្ករពីមីយ៉ាន់ម៉ា ដោយជំរុញឱ្យតម្លៃនាំចេញចូលមានការកើនឡើងថ្មីមួយទៀត។
នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៨ ខែសីហា តម្លៃនាំចេញអង្កររបស់វៀតណាមបានបន្តកើនឡើងដល់ ៦៤៣ ដុល្លារក្នុងមួយតោន ខ្ពស់ជាងអង្ករថៃ ១៣ ដុល្លារក្នុងមួយតោន ដែលនេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ។Price of rice in Vietnam: Latest update for your purchase

យោងតាមអាជីវកម្ម មូលហេតុដែលតម្លៃអង្ករនាំចេញរបស់វៀតណាមឡើងថ្លៃគឺដោយសារតែតម្រូវការពិតប្រាកដពីទីផ្សារពិភពលោកដ៏ធំ។ ទន្ទឹមនឹងនេះ តម្លៃអង្ករក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្ខំឱ្យអ្នកនាំចេញដេញថ្លៃតម្លៃខ្ពស់ ដើម្បីអាចបិទកិច្ចសន្យានាំចេញដោយមិនមានការខាតបង់។ បច្ចុប្បន្នតម្លៃទិញអង្ករក្នុងស្រុកមានតម្លៃថ្លៃ តម្លៃអង្ករគ្រប់ប្រភេទឡើងដល់ជិត ៨,០០០ ដុងក្នុងមួយគីឡូក្រាម (ជាង ១,៣០០ រៀល) តម្លៃនេះបើបំប្លែងទៅជាអង្ករនាំចេញគឺស្មើនឹង ៦៧០-៦៨០ ដុល្លារក្នុងមួយតោន។

ប្រធាននាយកដ្ឋានផលិតកម្មដំណាំនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Nhu Cuong បានមានប្រសាសន៍ថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងការខ្វះខាតការផ្គត់ផ្គង់អង្ករយ៉ាងខ្លាំង ដូច្នេះទំនិញក្នុងប្រទេសនានាតែងតែត្រូវបានធានាយ៉ាងពេញលេញ ដើម្បីកុំឱ្យតម្លៃក្នុងស្រុកកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃអង្ករក្នុងប្រទេសវៀតណាមនៅតែបន្តកើនឡើងឥតឈប់ឈរ៕Thailand rice output projected to decline | 2020-02-10 | World Grain
ប្រភព៖vnexpress

មកស្គាល់ទឹកធ្លាក់មួយកន្លែង ពួនសម្ងំលាក់សម្រស់ នៅលើភ្នំគូលែន

0

ភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រ និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។ នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។May be an image of nature and waterfall

ប្រសិនបើភ្ញៀវទេសចរណ៍ បានទៅកម្សាន្តនៅ លើខ្នងភ្នំគូលែន លោកអ្នកមិនគួរមើលរំលងទឹកធ្លាក់ អន្លង់រុនដែលជាកន្លែងទឹកធ្លាក់ដ៏ស្ងប់ស្ងាត់ សម្រាប់សម្រាកលំហែកាយបានយ៉ាងប្រសើរ។

ដោយសារមានអំណោយផលល្អ មានទេសភាពស្រស់ត្រកាល អមដោយព្រៃឈើសងខាង និងទឹកហូរកាត់ថ្មថ្លាឈ្វេង ត្រជាក់ស្រេង អាចអនុញ្ញាតឱ្យភ្ញៀវទេសចរ ចុះងូតលេងយ៉ាងសប្បាយរីករាយជាមួយនឹងជម្រៅទឹករាក់ៗ។No photo description available.នៅទីនោះក៏មានកញ្ចុះ ដែលជារបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេល បានសាងសង់ឡើងសម្រាប់ទទួលភ្ញៀវទេសចរហើយ និងបម្រើសេវាកម្មម្ហូបអាហារជាដើ។No photo description available.

ក្រៅពីនេះនៅផ្នែកខាងក្រោមមិនឆ្ងាយប៉ុន្មាន មានទីវាលលេងដីខ្សាច់ម៉ត់សស្អាតដែលមានទឹកធ្លាក់ពីលើថ្មបែកទឹកសំពោងយើងអាចចុះងូតលេងបាន។ នៅទីវាលកន្លែងនេះយើងក៏អាចអង្គុយញ៉ាំបាយក្រោមដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ផ្តល់នូវអារម្មណ៍យ៉ាងស្រស់ស្រាយ ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍។May be an image of campsite
មិនតែប៉ុណ្ណោះនៅទីនោះ ក៏អនុញ្ញាតឱ្យបោះតង់បានដែរ ដោយភ្ញៀវទេសចរមិនចាំបាច់មានកង្វល់បញ្ហាសុវត្ថិភាពនោះទេ ព្រោះថាមានប្រជាការពារ ចាំការពារភ្ញៀវទេសចរជានិច្ច៕No photo description available.

រូបភាព៖ Everlasting Trip

ថៃបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារចិននាំចូលទំនិញតម្លៃថោក

0

ប្រទេសថៃ ៖ បច្ចុប្បន្ន មានទំនិញចិនជាច្រើនប្រភេទបាននាំចូលមកកាន់ទីផ្សារប្រទេសថៃ ជាពិសេស សម្ភារៈអគ្គិសនី និងសម្ភារៈអេឡិចត្រូនិកមានតម្លៃថោក ហើយវាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងទីផ្សារអនឡាញ ។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិត និងអាជីវករលក់ទំនិញនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រទេសថៃមានឱនភាពពាណិជ្ជកម្មផងដែរ ។Paragon of productivity

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មប្រទេសថៃបានលើកឡើងថា នៅឆមាសទី១ ឆ្នាំ២០២៣ កន្លងមក ប្រទេសថៃមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន រហូតដល់៦០ម៉ឺនលានបាតឯណោះ ។

នៅពេលចិននាំចូលទំនិញមកលក់នៅថៃកាន់តែច្រើន ប៉ុន្តែការនាំចេញទំនិញរបស់ថៃទៅចិនវិញបែរជាធ្លាក់ចុះ ។ បើតាមរបាយការណ៍កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ របស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបង្ហាញថា ជារួម ការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេសសំខាន់ៗនៅតែមិនប្រាកដប្រជា ហើយនៅតែរងការដាក់សម្ពាធដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងពាណិជ្ជកម្មពិភពលោក ។Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Market

ចំណែកនៅទីផ្សារប្រទេសចិនវិញ ការនាំចេញទំនិញថៃបានធ្លាក់ចុះ៣,២% ហើយទំនិញសំខាន់ៗដែលធ្លាក់ចុះរួមមាន ផលិតផលកៅស៊ូ, កុំព្យូទ័រ, ឧបករណ៍ដំឡើង និងគ្រាប់ផ្លាស្ទិក ។ ចំណែកការនាំចេញទំនិញសំខាន់ៗបានកើនឡើងរួមមាន ផ្លែឈើស្រស់ ផ្លែឈើក្លាហ្សេ និងផ្លែឈើក្រៀម, ឈើ និងសម្ភារៈផលិតពីឈើ ព្រមទាំងផលិតផលអាលុយមីញ៉ូម ជាដើម ។ រីឯរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ នេះ ការនាំចេញរបស់ថៃ បានធ្លាក់ចុះជាមធ្យមស្មើនឹង៣,៧% ៕Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Marketប្រភព ៖ Mono News

មេដឹកនាំចិន ដេកមិនលក់ព្រោះរឿងតៃវ៉ាន់ បន្ដបញ្ជូនយន្ដហោះនិងនាវាចម្បាំងរាប់សិបគ្រឿងឡោមព័ទ្ធ

0

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធ កាន់តែខ្លាំងក្លាឡើង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ដើម្បីចាប់បង្ខំឲ្យទទួលយកនូវដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហើយឥឡូវនេះ កំពុងតែបន្ដបញ្ជូនយន្ដហោះចម្បាំង និង នាវាយោធា ទៅជុំវិញដែនកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិតេយ្យ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ និង វេលាម៉ោង៦ ថ្ងៃចន្ទ ចិន បានបញ្ជូនយន្ដហោះយោធា ចំនួន១១គ្រឿង និង នាវាចម្បាំង ចំនួន៤គ្រឿង ធ្វើសកម្មភាព នៅជុំវិញកោះតៃវ៉ាន់។ នៅក្នុងចំណោមយន្ដហោះយោធារបស់កងទ័ពរំដោះប្រជាជនចិន ទាំងនោះ ក៏មានយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍ BZK-005 ចំនួនមួយគ្រឿង ហោះ ចូលមកលើខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ហើយហោះតាមបណ្ដោយផ្នែកខាងជើង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ)។Bayraktar TB2 Tactical UAV - Army Technology

ស្របគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់ចិន ប្រភេទ Xian H-6 បានហោះហើរ នៅផ្នែកខាងត្បូង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់ខ្លួន ខណៈយន្ដហោះចម្បាំង Shenyang J-16 ចំនួន២គ្រឿង និង យន្ដហោះប្រយុទ្ធ Chengdu J-10 ចំនួន២គ្រឿង បាននៅតំបន់ភាគនិរតី នៃកោះតៃវ៉ាន់។

ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះ និង នាវាចម្បាំងរបស់ខ្លួន តាមឃ្លាំមើល ហើយប្រើប្រាស់ប្រព័ន្ធមីស៊ីលបាញ់ពីលើដីទៅអាកាស តាមដានសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន។Xian H-6 - Wikipedia

ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា រហូតមកដល់ខែសីហា នេះ ក្រុងប៉េកាំង បានបញ្ជូនយន្ដហោះយោធា ចំនួន៣៥១គ្រឿង និង នាវាចម្បាំងជាច្រើនប្រភេទ ចំនួន១៨៤គ្រឿង មកជុំវិញកោះតៃវ៉ាន់។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមក ប្រទេសចិន បានបង្កើននូវការប្រើប្រាស់យុទ្ធសាស្រ្ដតំបន់ប្រផេះរបស់ខ្លួន ដោយការបង្កើនចំនួនយន្ដហោះចម្បាំង និង នាវាយោធា ធ្វើប្រតិបត្ដិការ នៅជុំវិញតៃវ៉ាន់។

យុទ្ធសាស្ត្រតំបន់ប្រផេះ ត្រូវបានកំណត់ ថា វាជាកិច្ចខិតខំប្រឹងប្រែង ឬ កិច្ចព្យាយាមជាបន្ដបន្ទាប់ លើសពីការរារាំង និង ធានាស្ថិរភាព ដែលសម្រេចបាននូវគោលដៅសន្តិសុខ ដោយមិនងាកទៅរកការប្រើប្រាស់កម្លាំង ដោយផ្ទាល់ និង ទំហំធំនោះឡើយ។China launches military drills around Taiwan after US Speaker visit | CNN

ក្រុមមន្រ្ដីជំនាញយោធារបស់លោកខាងលិច ធ្លាប់អះអាង កាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្ន ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ មិនមែនជារឿងល្អនោះឡើយ ហើយរដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងជ្រើសរើសជម្រើសផ្សេងៗ គឺវាយប្រហារទៅលើកោះតៃវ៉ាន់។ ប្រសិនបើមេដឹកនាំចិន លោក ស៊ី ជិនពីង ជ្រើសរើសយកជម្រើសបែបនេះមែន គឺចិន នឹងផុងខ្លួន ដូចលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគណនាខុសជាយុទ្ធសាស្រ្ដ ធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន៕Taiwan warns of China military's 'sudden entry' close to island

លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយពេលញ៉ាំអាហារ ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

0

ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 – ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន ​បានចេញផ្សាយសាច់រឿង​អនឡាញបែប​មនោសញ្ចេតនាដ៏ពិសេសមួយ ដែល​ជា​ផ្នែកនៃ​យុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe for Magic” ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះ នៅលើឆានែលផ្លូវការរបស់ Coca-Cola និងនៅលើ Instagramរបស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃ សុភមង្គល និងភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។

យុទ្ធនាការ  “រូបមន្តនៃភាពរីករាយ” របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និងហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ “រូបមន្តនៃភាពរីករាយ” ជាយុទ្ធនាការ រំលឹកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គល និងអារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែល លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijDEPDDkE2YVvaNvLDHnD-kBLTVGfOoVW_c813fkCnqa8eIe1hTOZ6qcaY86RT3Uw1zmTFe0ic07-40Me8dolleKNLRO3BMnlexMSTzSRmCDwuKjavH6vPG81AJjoFQZ70KUeLUQWwGSDcYAk0zKnZTTFoF6jWA5CNonsqTSbDtDFThAwOWLKpROX-jSg/s602/Picture1.jpg

សាច់រឿងបែបមនោសញ្ចេតនានេះ បង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា ដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និងចែករំលែកក្តីស្រលាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ី ក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់ វីន ក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯង ដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំ និងការសុំយោបល់ពីហ្វេនអំពីរបៀបចម្អិន រហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ ​និងស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និងកូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និងពោរពេញដោយសុភមង្គល។

លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផល កូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ ជាមួយនឹងភាពកក់ក្តៅ និងសកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះ នឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី “រូបមន្តនៃភាពរីករាយ” ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។

ពេល​សម្រេច​ចិត្តថាតើនឹង​ធ្វើ​ម្ហូប​អ្វី​ លោក វីន មេតាវីន បាន​ចែក​រំលែក​ថា ​លោករីករាយ​ក្នុង​ការ​ទទួល​យក​យោបល់​ពី​ហ្វេនរបស់លោក។ លោក វីន បានរំឮកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និងភីហ្សា ដោយលោកបាននិយាយថា៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំ ក្នុងនោះមានដូចជា ពេលមួយដែលខ្ញុំនិងបងប្អូនញុំា កូកា-កូឡា បណ្ដើរ អង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ ដូច្នេះ ពេលឈានមកដល់យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ​ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា​ យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivE2OKyT3ui-hjLf7Jt_SmxwPD3qfY6Kv9eXYfUwkovlHqMf_ZMqe2O5MA0OaYyj52SDw6zbEZyA98wO1U9hf7iU3QFLnVzgD9VAxM79Ftr9rfSBFzMlXGmRh5H3jncxXD2Zq1emyG4BeN-jpmPG5qAcfsHVwfwxaqHcj8RLUeAVJMmJ3jdr1A8XVa6EA/s6016/DSC_6480%20(BTS%20Other%20Exclusive).jpg

វាជាការចងចាំដ៏ពិសេសមួយ ដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោក និងចែករំលែកបទពិសោធន៍នៃការសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូន​របស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះ វាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និងមានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំ សូមអរគុណដល់កូកា-កូឡា ដែលបានធ្វើឲ្យរឿងនេះកើតមានឡើង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។

យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា “ភាពរីករាយដ៏ពិតប្រាកដ – Real Magic” ដែលត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬអាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា៖ រូបមន្ដដែលពួកគេត្រូវការនោះ គឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា៖ មានគ្នា មានអាហារឆ្ងាញ់ និងមានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។

តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ​ កូកា-កូឡា រួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬចូលទៅកាន់គេហទំព័រ www.coca-cola.com ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN-BiIwmfm7v8Ln9bURLwNP24zoLupuzU11kQZjUoNgv5I4kQHgLTs8_ut5Yoy2uJQfTFFpJtiKNK0Yfzh7dlsjltktfCjfCVN5xcouOpsLX_-pSh1rOVpaIkOl2jNwHBBoPW0qMjcJFeDbpESt_gnbeGQSdoJf-lQlZHV6OoB-gczIXtUNzH4qWdv8Dc/s5906/BRA_8232%20(BTS%20Other%20Exclusive).jpg

###

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនភេសជ្ជៈចម្រុះ ដែល​មានផលិតផលលក់​​​​នៅប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវភេសជ្ជៈចម្រុះប្រភេទដែលមានរសជាតិឆ្ងាញ់រួមមាន៖ ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​ផលិតផល​របស់​យើង រួមមានដូចជាការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈ និង​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារជាដើម។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយចីរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។

រួម​ជាមួយ​នឹងដៃគូផលិតភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។

ទំនាក់ទំនង​សម្រាប់ព័ត៌មានបន្ថែម៖

 

Ms Sarah Wong

Manager, PR & Influence Social

Ogilvy Singapore

Email: sarah.wong@ogilvy.com

Mobile: +65 9337 8934

 

Ms Madeline Tan

Associate PR & Influence Social

Ogilvy Singapore

Email: madeline.tan@ogilvy.com

Mobile: +65 9757 4321

 

Samantha Sanchez

Regional Brand Comms, Digital, and Planning Lead

Coca-Cola ASEAN & South Pacific Operating Unit

Email: samsanchez@coca-cola.com

Mobile: +63 917 587 7226

ក្រសួង មានគម្រោង តម្រូវឱ្យ​ម៉ូតូ​ចាប់​ពី​៦០​សេសេ​ឡេីងទៅ ត្រូវធ្វើប័ណ្ណ​បេីកបរ​

0

ថ្មីៗនេះ មានព័ត៌មានបែកធ្លាយមួយ ដែលបានថាក្រសួងមហាផ្ទៃ នឹងតម្រូវឱ្យម៉ូតូ​ដែលមានកម្លាំងចាប់​ពី​៦០​សេសេ​ឡេីងទៅ នឹងត្រូវធ្វើប័ណ្ណ​បេីកបរ​ម៉ូតូ នេះបើយោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ។

ហេតុដូច្នេះ ប្រសិនបើគម្រោងនេះកើតឡើង បងប្អូនប្រជាពលរដ្ឋដែលមានម៉ូតូប្រើប្រាស់ទូទាំងប្រទេស នឹង ត្រូវតែមកធ្វើប័ណ្ណបើកបរ បើមិនធ្វើប័ណ្ណបើកបរទេនឹងត្រូវទទួលការ ផាកពិន័យតាមផ្លូវច្បាប់ ព្រោះម៉ូតូប្រជាពលរដ្ឋប្រើប្រាស់ភាគច្រើន លើសលប់មានកម្លាំងម៉ាស៊ីនចាប់ពី ៩០សេសេ ឡើងទៅ។

តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ ខាក្រសួងមហាផ្ទៃមិនទាន់ចេញសេចក្តីថ្លែងការច្បាស់លាស់ណាមួយនៅឡើយនោះទេ៕

កប់ណាស់! ពេជ្រ សោភា ស្រស់ស្អាតខ្លាំងជាមួយរ៉ូបពណ៌ផ្កាឈូក និងគ្រឿងពេជ្រមួយឈុតនេះ

0

ក្នុងរាត្រីវគ្គ Live Show គ្រូបង្វឹក ពេជ្រ សោភា បានធ្វើឱ្យមហាជនចាប់អារម្មណ៍មិនតិចនោះទេជាមួយសម្រស់វ័យ៤០ឆ្នាំរបស់តារាចម្រៀងរូបនេះក្នុងរ៉ូបពណ៌ផ្កាឈូក អមជាមួយគ្រឿងពេជ្រត្បូងពណ៌ផ្កាឈូកដូចគ្នា ខណៈគ្រឿងពេជ្រមួយឈុតនេះត្រូវបានទម្លាយថា មានតម្លៃរហូតទៅដល់ជាង៣ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4VsNsbXWaZ1bwVzoXR5FL7sqwVQzSrgue9CKiSnhvNBJmH8PYqIfw13xD3znv5mcyhrkwhbQZgJo37Dr3J9I7FUWab6VYYY_KQrr3aAkO695nn9UcwmZQDlwiEMgvrhjwsoolM25YEvFw01yopMmkpJbfowEsGyEHLw_hkKuOgNYz2y8y9aP_ZcUD1Z8/s2048/371952187_886264432870986_6402643366485166615_n.jpg

អ្នកនាង ពេជ្រ សោភា ត្រូវបានគេលើកឡើងជារឿយៗថាជាគ្រូបង្វឹកម្នាក់ដែលផ្តល់ឱកាសច្រើនទៅដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រកួត ខណៈក្នុងឆ្នាំនេះកូនក្រុមរបស់នាងត្រូវទស្សនិកជនមើលឃើញថាមានជើងខ្លាំងជាច្រើនរូប។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់គ្រូបង្វឹករូបនេះផ្ទាល់នៅក្នុងវគ្គ Live Show សប្តាហ៍ទី១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣នេះ ពេជ្រ សោភា បញ្ចេញសម្រស់យ៉ាងស្រស់ឆើតឆាយជាមួយរ៉ូបពណ៌ផ្កាឈូក អមជាមួយគ្រឿងពេជ្រ យ៉ាងភ្លឺចែងចាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ8cinTd69uSnqDV4Z-vqZ0KpOkjW8GS-YUizMqrCvfO02LRqm80CR6i9M3wgOmKMRtty1A7yh03Y9CzRywgiYRdO8WznqrPk5xIfViYerhQibM9UrgqE2FQ6ZsWcb875H6Ypc8X8GaILrqJvzJpzVS6cmHi9P23Ad3raE04VppJqB9-HO4SHEE7CAK4Y/s2048/370678536_641370728093252_4774553717861014366_n.jpg

បើតាមការទម្លាយតម្លៃគ្រឿងពេជ្រដែល ពេជ្រ សោភា ពាក់នេះមានតម្លៃសរុបចំនួន ៣១ ៥៨០ ដុល្លារ ដោយតម្លៃខ្សែកពេជ្រថ្លៃ ១២ ១៥៣ ដុល្លារ, កងដៃពេជ្រថ្លៃ ៨ ៨៨៤ដុល្លារ , ចិញ្ចៀនពេជ្រ ៣ ០៨៤ដុល្លារ និងក្រវិលមានតម្លៃ ៧ ៤៥៩ដុល្លារ។

ក្រោយពីបញ្ចេញសម្រស់ដ៏ស្រស់ស្អាតអមជាមួយគ្រឿងអលង្ការទៀត មហាជនសរសើរមិនដាច់ពីមាត់ពីសម្រស់របស់ ពេជ្រ សោភា ទោះបីជាវ័យជ្រេបន្តិចក្តីប៉ុន្តែនៅតែមានសម្រស់ទាក់ទាញយ៉ាងខ្លាំង៕

ប្រកួតចប់មិនបានប៉ុន្មាន ភឹម ស្រីនោ និង កុយ អេនណា ចាប់ផ្តើមបង្កើតកម្មវិធីសប្បុរសធម៌គួរឱ្យសរសើរ

0

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែបវរកញ្ញាទាំងពីររូប ភឹម ស្រីនោ និង កុយ អេនណា ថែមទាំងមានបេះដូងបរិសុទ្ធមានចិត្តសប្បុរសចាប់ផ្តើមបង្កើតកម្មវិធីសប្បុរសធម៌។ ក្នុងនោះ ស្រីនោ មានគម្រោងសប្បុរសធម៌រៃអង្គាសប្រាក់ជួយទៅដល់មណ្ឌលកុមារកំព្រាមួយកន្លែង និងកុយ អេនណា មានគម្រោងធ្វើសប្បុរសធម៌ជួយកុមារដែលកំពុងខ្វះខាតក្នុងការសិក្សានៅខេត្តក្រចេះ។May be an image of 12 people, tree and text

តាមការឱ្យដឹងពីផេករបស់ភឹម ស្រីនោ ម្ចាស់មកុដ MGC2023 នៅថ្ងៃទី២៨ សីហា នេះថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នៅថ្ងៃខាងមុខនេះនាងខ្ញុំ ភឹម ស្រីនោ និងក្រុមការងារ Miss Grand Cambodia ក៏ដូចជាអ្នកគាំទ្ររបស់រូបនាងខ្ញុំនឹងមានការចូលរួមចែកសប្បុរសធម៌ទៅដល់មណ្ឌលកុមារកំព្រាមួយកន្លែង ដូច្នេះប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាចំណែកមួយក្នុងការងារសង្គម បងប្អូនអាចចូលតាមសទ្ធាជ្រះថ្លារបស់បងប្អូនណា៎នាងខ្ញុំនឹងយកថវិកាទាំងអស់នេះទិញជាសម្ភារៈសម្រាប់ផ្តល់ជូនពួកគាត់»។May be an image of 7 people

ជាមួយគ្នានេះដែរ កុយ អេនណា លំដាប់រងទី១ MGC2023 បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែសីហា ថា «សួស្តីបងប្អូនទាំងអស់គ្នា នាងខ្ញុំ និង Family Anna Official នឹងចុះទៅផ្តល់ជំនួយដូចជាសម្ភារៈសិក្សាជាច្រើនជូនប្អូនៗសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកំពង់ដំរីចាស់ ស្ថិតនៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ ។ ដើម្បីជួយដល់ប្អូនៗដែលកំពុងខ្វះខាតក្នុងការសិក្សា»។May be an image of 1 person

បន្ទាប់ពីឃើញសកម្មភាពនេះហើយ បណ្តាអ្នកគាំទ្របានពោលសរសើរទៅដល់បវរកញ្ញាទាំងពីររូបនេះយ៉ាងខ្លាំងដោយពួកគេចាប់ផ្តើមធ្វើអំពើសប្បុរសជួយទៅដល់កុមារដែលកំពុងខ្វះខាត ខណៈពួកគេទើបតែបញ្ចប់កម្មវិធីប្រកួតប្រជែងមិនទាន់បានប៉ុន្មានផង។

ភ្ជាប់ជាមួយគ្នានេះ គេក៏សង្កេតឃើញថាអ្នកគាំទ្រនិងសប្បុរសជនក៏បានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លាតបតាមការអំពាវនាវរបស់បវរកញ្ញាទាំង២រូបនេះផងដែរ៕May be an image of 3 people and treeMay be an image of textMay be an image of text