Home Blog Page 1502

វៀតណាមសហការជាមួយ៥ប្រទេសតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់

0

ប្រទេសវៀតណាម ៖ នៅចុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ប្រទេសចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការកសាងយន្តការទូទាត់ប្រាក់ឆ្លងប្រទេសនីមួយៗ ។ ប្រទេសវៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេសនីមួយៗ រួមទាំងការប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់ការលក់រាយផងដែរ ។

ក្រៅពីនេះ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានព្រមព្រៀងគ្នាដំណើរការអាជីវកម្មឆ្លងកាត់ព្រំដែនសម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដូចជា ភាគហ៊ុនជារូបិយប័ណ្ណក្នុងស្រុក ។ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីបញ្ជាក់ថា ការសហការគ្នាតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេស មិនត្រឹមតែបង្កលក្ខណៈងាយស្រួលក្នុងការពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់ការបត់បែនផងដែរ នៅពេលប្រឈមនឹងភាពមិនប្រាកដប្រជានៃអត្រាប្តូរប្រាក់លើពិភពលោក ។

ប្រទេសឥណ្ឌូណេស៊ីបានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ ហើយនៅឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីនឹងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសសិង្ហបុរីបន្ថែមទៀត ។

បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្សរស់នៅសរុបជាង៦០០លាននាក់ បានប្រឈមនឹងការយឺតយ៉ាវដើម្បីបង្រួបបង្រួមសេដ្ឋកិច្ចរួមគ្នា តាមរយៈការធ្វើពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់ទីផ្សារ រួមទាំងធ្វើឱ្យការអនុវត្តស្តង់ដារ និងការបង់ពន្ធស្របគ្នា ៕ ប្រភព ៖ AEC connectVietnam joins Southeast Asian effort on cross-border payments | Reuters

ភិទិ ថាសុខចិត្តពិបាកខ្លួនឯងសន្យាមិនឱ្យសង្សារខូចចិត្តលើកទី២ក្រោយគូស្នេហ៍ប្រចណ្ឌរឿងថតឈុតថើបមាត់គ្នា

0

ទើបតែប្រារព្ធគម្រប់ខួបស្នេហ៍១ឆ្នាំជាមួយគ្នា តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ ក្រោយ ភិទិ ថតឈុតថើបមាត់គ្នារហូតដល់ ម៉ានីន ដែលជាគូស្នេហ៍បង្ហោះសារព្រលយពាក្យបញ្ចប់ទំនាក់ទំនង។ ក្រោយពីមានបញ្ហានេះកើតឡើង ភិទិ បានបង្ហោះសារថាលើកក្រោយលោកសុខចិត្តពិបាកខ្លួនឯងមិនឱ្យសង្សារខូចចិត្តជាលើកទីពីរនោះទេ និងប្រាប់សាធារណជនកុំឱ្យធុញពួកគេទាំងពីរនាក់មនុស្សមិនល្អគ្រប់ដប់នោះទេ។May be an image of 2 people

កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ស្រីស្រស់ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះវីដេអូខ្លីមួយដែលជាឈុតក្រៅឆាកដោយគូស្នេហ៍របស់ខ្លួនបានថើបមាត់ជាមួយតួអង្គស្រីយ៉ាងផ្អែមល្ហែម ដែលនាំឱ្យនាំកើតចិត្តប្រចណ្ឌ រហូតព្រលយពាក្យបញ្ចប់ទំនាក់ទំនងជាមួយគ្នាទៀត។ ការដែលនាំឱ្យនាងឆេះឆួលងំក្នុងចិត្តនេះ ម៉ានីន បានប្រាប់ថា មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយគ្នា នាងបានប្រាប់ភិទិថាមិនឱ្យថតឈុតឆាករោលរាលថើបគ្នាបែបហ្នឹងនោះទេ។May be an image of 3 people

បន្ទាប់ពីរឿងនេះសាយភាពពេញបណ្តាញអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមចាប់ផ្តើមស៊ែរ និងបញ្ចេញមតិព្រោងពា្រតថែមទាំងអ្នកខ្លះបានបោះសម្តីថា ភិទិ ក្បត់គូស្នេហ៍រហូតលោកទ្រាំមិនបានចេញមកបង្ហោះសារថា រឿងនោះគ្រាន់តែជាការងារសិល្បៈរបស់លោកដែលខិតខំរកអ្វីដែលថ្មីៗសម្រាប់ទស្សនិកជនមិនចង់ចេះច្រៀងតែមុខ ព្រមទាំងបានចោទជាសំណួរវិញថា តើវាជាការផិតក្បត់ឬគ្រាន់តែជាការសម្តែងឬដល់តែលោកថើបមាត់ប្រុសគ្នាឯងបានពេញចិត្ត?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7Npu9Paw0kSuu42ol7-cmBX4rw85V_l5i6BqYxfV7r4T2UvnenEQdo03gbYbZJ5oX0XjDdZ3idlyH8e9eIlRYe28N_nT6U1VpIp_8OfOOQFY-TovG-GbUV8IrFLjk24HkEvPo8YqZ3Q-LMFDf49rrvp0i0FtP0-v8GjhA0ZT-g1lxt-9C4KJJCwN4BY/s1440/372051895_228024130233275_532589100658831779_n%20(2).jpg

ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី៣០ ខែសីហា នេះតារាចម្រៀង ថុល សុភិទិ ចេញមកបង្ហោះសារសន្យាចំពោះគូស្នេហ៍មិនឱ្យមានជាលើកទី២នូវឈុតឆាកស្នេហាបែបនេះដោយលោកសុខចិត្តពិបាកខ្លួនឯង។
ម្ចាស់បទ«មួយឆាវ» បានរៀបរាប់យ៉ាងដូច្នេះថា«បងដឹងថាអូនឈឺហើយ ដោយសារបងសន្យាតែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯងបងមិនឱ្យអូនខូចចិត្តលើកទី2ឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗមិនមែន ផ្អែមល្ហែមរហូតទេ វាតែងតែមាន អាក្រក់ល្អ ស ខ្មៅ គឺត្រូវតែមាន កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺទទួលស្គាល់កំហុសខ្លួនឯង ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរព តាមការសន្យារបស់គាត់ ទោះជាយ៉ាងណា មិនថោកអីហ្នឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃ ទៅឱ្យគាត់វិញទេ….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iF3DIVxypbVBBzWsgdxeCJV7eQ9FFPeW5hiYfRZ5oC9PbHdPjWwRf8ZkAOgl0v01W4kRAp3Y0-3TuItUiLKilj8jwkEjuTUzIqDzlicVvWnvKr5VDp1qmfN3zZA5YZzavGa6IhT7U993g_lRsewvYIM2PVjXb2TiLdUS4i9sCSpMH_DzZ4TQJGsaNss/s1280/photo_2023-08-30_09-24-17.jpg

គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេលមួយឆ្នាំមកនេះដែល ភិទិ និង ម៉ានីន ស្រលាញ់គ្នាពួកគេទាំងពីរនាក់ជារឿយៗតែងតែមានបញ្ហាជាមួយគ្នាទន្ទឹមនឹងមានភាពផ្អែមល្ហែម៕

 

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបបង្កើតកន្លែងស្ងប់ស្ងាត់សម្រាប់អ្នកដំណើរ

0

បញ្ហាសំឡេងក្មេងយំ និងរំខានដល់អ្នកដំណើរនៅលើយន្តហោះ ជាពិសេស ការហោះហើរក្នុងចម្ងាយឆ្ងាយ ដែលអ្នកដំណើរភាគច្រើនត្រូវការភាពស្ងប់ស្ងាត់ ឬសម្រាកឱ្យបានច្រើនបំផុត មុននឹងទៅដល់ប្រទេសគោលដៅ ប៉ុន្តែពួកគេពិបាកគេចចេញពីសំឡេងក្មេងរំខានណាស់ ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួន គឺអតិថិជនអាចទិញសំបុត្រយន្តហោះដោយគ្មានក្មេងរំខាន នៅលើយន្តហោះធ្វើដំណើរផ្លូវឆ្ងាយ ។European carrier, Corendon Airlines is launching child-free zones on its  flights for US$49 | South China Morning Post

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Corendon Airlines ដែលមានស្នាក់ការធំនៅខេត្ត Antalya ប្រទេសតួកគី បានត្រៀមដំណើរការគម្រោងសាកល្បង «កៅអីអង្គុយគ្មានក្មេង» នៅលើយន្តហោះធ្វើដំណើររយៈពេល១០ម៉ោង រវាងទីក្រុង Amsterdam ប្រទេសហូឡង់ ជាមួយកោះ Curacao ក្នុងសមុទ្រ Caribbean ហើយនឹងអនុវត្តចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនអាកាសចរណ៍នេះនឹងគិតថ្លៃអ្នកដំណើរបន្ថែមទៀតចំនួន៤៩ដុល្លារអាមេរិកសម្រាប់កៅអីទំហំស្តង់ដារ ឬគិតថ្លៃ១០០ដុល្លារអាមេរិកសម្រាប់កៅអីធំពិសេស (XL) ។ ដូច្នេះ មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលមានសិទ្ធិអង្គុយលើកៅអីទាំងនេះ ហើយគ្មានសំឡេងក្មេងរំខានទេ ។For travelers who want to avoid babies and kids, one airline will test an  adults-only section | Nation/World | bdtonline.com

ក្រុមហ៊ុនអាកាសចរណ៍ Corendon ឱ្យដឹងថា យើងបានកំណត់ជួរកៅអីអង្គុយស្ងប់ស្ងាត់នៅលើយន្តហោះសម្រាប់អ្នកដំណើរគ្មានក្មេងមកជាមួយ ហើយក៏សម្រាប់អ្នកជំនួញផងដែរ ដែលពួកគេត្រូវការបំពេញការងារក្នុងបរិយាកាសស្ងប់ស្ងាត់ ។ គម្រោងបែងចែកទីកន្លែងអង្គុយនេះ នឹងជួយដល់ឪពុកម្តាយដែលមានកូនតូចរពិសបានធូរស្រាលចិត្តខ្លះ ហើយកូនៗរបស់ពួកគេនឹងមិនអាចរំខានអ្នកដំណើរផ្សេងទៀតឡើយ ។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធ្លាប់បានបែងចែកទីកន្លែងអង្គុយដូចគ្នា ក្នុងនោះក្រុមហ៊ុន AirAsia X បានកំណត់ទីកន្លែងស្ងប់ស្ងាត់នៅលើយន្តហោះ និងគ្មានសំឡេងក្មេងរំខាន ដោយក្រុមហ៊ុននេះបានហាមក្មេងអាយុក្រោម១០ឆ្នាំ ជិះយន្តហោះ ។ ចំណែកក្រុមហ៊ុន Scoot របស់ប្រទេសសិង្ហបុរីបានបង្កើតកន្លែងអង្គុយស្ងប់ស្ងាត់ «Scoot-in-Silence» ហើយហាមក្មេងអាយុក្រោម១២ឆ្នាំ ជិះយន្តហោះ ៕Airline Testing 'Adults Only' Section on International Flight | Entrepreneur ប្រភព ៖ Bangkok biznews

ពលរដ្ឋថៃនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាតនៅដើមឆ្នាំ២០២៤

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកបញ្ជាក់ថា ពលរដ្ឋថៃសរុបចំនួន៥៦លាននាក់នៅទូទាំងប្រទេសនឹងទទួលបានប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនបាត នៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ។

លោក Srettha Thavisin លើកឡើងថា ៖ «ក្រៅពីការទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបានប្រមូលប្រាក់ពីក្រៅប្រទេសមកអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ ក៏ដូចជាធ្វើឱ្យប្រាក់ជាច្រើនហូរចូលប្រទេសថៃ រដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់គណបក្សភឿថៃបានប្តេជ្ញាចិត្តបង្កើនការវិនិយោគ និងជំរុញការចំណាយនៅក្នុងប្រទេស ។ លើសពីនេះ រដ្ឋាភិបាលថ្មីមានគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋទាំងអស់តាមរយៈប្រព័ន្ធ Digital Wallet ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ។ ជាបឋម ខ្ញុំបានជជែកជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីឈ្វេងយល់ពីស្ថាប័នរដ្ឋាភិបាលទាំងពីរ» ។Srettha Thavisin elected as Thailand's new prime minister-Xinhua

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីថ្មីក៏បានពិភាក្សាគ្នាលម្អិតអំពីបញ្ហាបច្ចេកវិទ្យាជាមួយអ្នកជំនាញផងដែរ ដើម្បីរៀបចំប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋថៃចំនួន៥៦លាននាក់ និងហាងលក់ទំនិញគ្រប់ប្រភេទនៅប្រទេសថៃ ងាយស្រួលប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ។

រដ្ឋាភិបាលនឹងស្តាប់តាមការបញ្ចេញយោបល់បន្ថែមទៀតក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋ និងត្រូវមានប្រសិទ្ធភាពខ្ពស់បំផុត ។ ដូច្នេះ រដ្ឋាភិបាលសូមបញ្ជាក់តាមគោលដៅដើមថា ពលរដ្ឋថៃទាំងអស់នឹងទទួលបានប្រាក់តាមរយៈប្រព័ន្ធ Digital Wallet ក្នុងម្នាក់ចំនួន១ម៉ឺនបាតនៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ៕Srettha Thavisin is new Thai PM: Who is 61-year-old property tycoon? ប្រភព ៖ amarin news

ក្តៅៗ! ក្រសួង អប់រំប្រកាសផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនថ្មី

0

ថ្មីៗនេះរដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ ផ្អាកដំណើរការបើកគ្រឹះស្ថានសិក្សាឯកជនថ្មីៗ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ដោសារតែក្រសួងអប់រំចង់ពង្រឹកគុណភាពអប់រំ និងវាយតម្លៃការអប់រំជាមុនសិន។

ឯកឧត្តម បានបញ្ជាក់ទៀតថា៖” កាលណាដែលមានការបង្កើតសាលាឯកជនច្រើន គ្រូៗនៅសាលារដ្ឋមួយចំនួនបានផ្លាស់ទៅឯកជន។ មិនត្រឹមតែគ្រូនោះទេ សូម្បីតែសិស្សក៏អាចនឹងផ្លាស់ទៅសាលាឯកជនច្រើនផងដែរ ហេតុដូច្នេះ ដើម្បីឱ្យតុល្យភាព ក្រសួងមានតែស្នើឱ្យផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនសិន”។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានស្នើមន្ត្រីថ្នាក់ក្រោមជួយពង្រឹងវិស័យអប់រំនៅក្នុងសាលារដ្ឋ និងសិក្សាមូលហេតុដែលនាំឱ្យសិស្សផ្លាស់ទៅសាលាឯកជន៕

@moeyscambodia

ការលើកកម្ពស់គុណភាពអប់រំដោយផ្តោតការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ – ទី១. ការពង្រឹងអភិបាលកិច្ចសាលា – ទី២. ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស – ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា , និង – ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” Public-Community Partnership for Education (PCPE)។

♬ original sound – MoEYS Cambodia – MoEYS Cambodia

វិទ្យាល័យ ថ្មគោល គម្រោងកែលម្អការអប់រំមធ្យមសិក្សាមានភាពយឺតយ៉ាវខ្លះជាងសាលាដទៃ និងកំពុងជួបបញ្ហាប្រឈម

0

វិទ្យាល័យថ្មគោល ស្ថិតនៅខេត្តបាត់ដំបងបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ក៏ពិតមែន តែវិទ្យាល័យនេះទើបបានចូលរួមក្នុងគម្រោងកែលម្អការអប់រំមធ្យមសិក្សា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ។ ការរៀបចំក្រុមការងារសម្រាប់អនុវត្តគម្រោងនៅមានភាពយឺតយ៉ាវខ្លះ បើធៀបនឹងសាលារៀនគោលដៅគម្រោងទាំងមូល។ ជាមួយគ្នានេះ វិទ្យាល័យថ្មគោលមានបញ្ហាប្រឈមដូចជា សាលារៀនខ្វះអគារសិក្សា ខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ។May be an image of 12 people, temple and textការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចពិនិត្យការងារអប់រំ ដំណើរការបង្រៀន និងរៀនគម្រោងកែលម្អការអប់រំចំណេះទូទៅ នៅវិទ្យាល័យ ថ្មគោល របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។May be an image of 7 people, people studying and text

ជាមួយគ្នានេះ ស្ថានភាពសេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋនៅទីនេះ នៅមានការលំបាកខ្លាំងនៅឡើយ ទោះបីជាទីតាំងសាលារៀននៅជាប់នឹងផ្លូវជាតិក៏ដោយ។ តែទោះជាយ៉ាងណា ក៏វិទ្យាល័យថ្មគោល បានចាប់ផ្តើមអនុវត្តកិច្ចការតាមការណែនាំគម្រោងតាមរយៈការប្រជុំណែនាំរបស់គម្រោង ហើយសម្រេចបាននូវសមិទ្ធផល ដូចខាងក្រោម៖May be an image of 6 people, people studying and text ១ /ផលសម្រេចដែលសាលាមាន៖
– ការប្រឡងសញ្ញាបត្រមធ្យមសិក្សា៖ នៅឆ្នាំ ២០២០-២០២១៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សិស្សប្រឡងជាប់សរុប ៩៨% ស្រី ៩៩.១៣% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៣៥% ស្រី ៥៦.១៦%។ ចំណែកឆ្នាំ២០២១-២០២២ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាប់សរុប ៩៨.៥% ស្រី ៩៩.២៤% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៦% ស្រី ៥៦.០០%។
– ការបោះបង់ការសិក្សារបស់សិស្សមានការថយចុះ៖ នៅឆ្នាំ២០២០-២០២១ សិស្សនៅមធ្យមសិក្សាបឋមភូមិ បោះបង់ការសិក្សា សរុប ៩៣ នាក់ (១២.៦៥%) ស្រី ៤៧ នាក់ (១១.៧២%) នៅមធ្យមសិក្សាទុតិយភូមិបោះបង់ សរុប ១៥៧ នាក់ (១០.០៣%) ស្រី ៧២ នាក់ (៨.៣២%)។ ចំណែកឆ្នាំសិក្សា២០២១-២០២២ នៅមធ្យមសិក្សាបឋមភូមិ សិស្សបោះបង់ សរុប ២១ នាក់ (២.៣៦%) ស្រី ៩ នាក់ (១.៩០%) ឯនៅមធ្យមសិក្សាទុតិយភូមិបោះបង់សរុប ៣៩ នាក់ (២.២៣%) ស្រី ៦ នាក់ (០.៦២%)។
– សិស្សនិន្ទេស A ប្រឡងជាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ រហូតដល់ពេលបច្ចុប្បន្ន
– ឆ្នាំ២០២២ សាលារៀនទទួលបានចំណូលបានពីការគាំទ្ររបស់សហគមន៍ចំនួនប្រមាណ ១៩,០០០,០០០រៀល សម្រាប់កែលម្អបរិស្ថានសាលារៀន កែលម្អថា្នក់រៀន ជួសជុលនិងសាងសង់ និងជួយសិស្សMay be an image of 5 people, people studying and text

២/ ប្រការដែលសាលារៀនព្រមអនុវត្តនូវកិច្ចការខាងលើដោយ៖
– បានធ្វើតេស្តបង្កើតទំនុកចិត្តសហគមន៍
– បានបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន
– ទប់ស្កាត់ការបោះបង់ការសិក្សាតាមរយៈការប្រើប្រាស់ក្រុមប្រឹក្សាកុមារ យុវជន
៣ / ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន សាលាក៏មានបញ្ហាប្រឈមដូចជា៖
– សាលារៀនខ្វះអគារសិក្សា ដោយបច្ចុប្បន្នសិស្សក្នុងមួយថ្នាក់មានចាប់ពី ៦០ ទៅ ៨០នាក់
– សាលារៀនខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ
– គ្រូភាគច្រើននៅពុំទាន់ស្ម័គ្រចិត្តទៅបន្តការសិក្សាក្នុងវគ្គលើកកម្ពស់គុណវុឌ្ឍិក្នុងគម្រោង GEIP៕May be an image of 2 people, people studying and hospitalMay be an image of 13 people, people studying and text

ក្រុមហ៊ុន Google គ្រោងនឹងលក់កម្មវិធី Google Maps ដើម្បីអភិវឌ្ឍគម្រោងថ្មី

0

បរទេស៖ យោងតាមប្រភព CNBC បានឱ្យដឹងថាក្រុមហ៊ុន Google គ្រោងនឹងលក់ផែនទី Google Maps ដោយសារតែកម្មវិធីនេះរកលុយបានតិចបំផុតនៅក្នុងប្រព័ន្ធអេកូ Google។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះក្រុមហ៊ុន Google មានគម្រោងប្រើ Solar API វិញដើម្បីជំនួសឱ្យ Google Maps ដែលរួមបញ្ចូលព័ត៌មានទាក់ទងទៅនឹងថាមពលពន្លឺព្រះអាទិត្យ គុណភាពខ្យល់ ដោយគម្រោងថ្មីនេះមានឈ្មោះថា Project Sunroof។Google Maps Marketing Strategies to Promote Your Business

Project Sunroof គឺជាឧបករណ៍គណនាសម្រាប់ការសន្សំថាមពលនៅពេលដំឡើងថាមពលពន្លឺព្រះអាទិត្យ។ ជាមួយនឹងកម្មវិធីរួមបញ្ចូល Solar API អ្នកប្រើប្រាស់គ្រាន់តែបញ្ចូលអាសយដ្ឋានប៉ុណ្ណោះ ប្រព័ន្ធនឹងវាយតម្លៃសក្តានុពលនៃបរិមាណអគ្គិសនីដែលអាចបង្កើតបាននៅទីតាំងនោះ ទំហំនៃបន្ទះដែលអាចដំឡើងបាន និងវិក័យប័ត្រអគ្គិសនីដែលរំពឹងទុក។ ដោយផ្អែកលើ Google Maps ឧបករណ៍នេះក៏ផ្តល់នូវគំរូ 3D នៃការដំឡើងពន្លឺព្រះអាទិត្យ PV នៅទីតាំងបញ្ចូល ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការមើលឃើញ។Google set to sell map data to companies creating solar products -  Innovation Village | Technology, Product Reviews, Business

ដូច្នេះហើយការអភិវឌ្ឍគម្រោងថ្មីនេះ ក្រុមហ៊ុន Google រំពឹងថានឹងទទួលបាន ១០០លានដុល្លារក្នុងឆ្នាំដំបូង។ បច្ចុប្បន្នក្រុមហ៊ុនធំៗដូចជា SunRun, Aurora Solar និង Tesla សុទ្ធតែជាអតិថិជននៃគម្រោង Project Sunroof របស់ Google។ លើសពីនេះទៀត អាជីវកម្មដែលមានឯកទេសខាងអចលនទ្រព្យដូចជា Zillow, Redfin ឬសណ្ឋាគារដូចជា Marriott Bonvoy ក៏ជាអតិថិជនរបស់ Google ផងដែរ៕Project Sunroof - Data Explorer | Massachusetts
ប្រភព៖vnexpress

ពូទីន កាន់តែរងាខ្នងនឹងវាយប្រហាររបស់អ៊ុយក្រែន បន្ដធ្វើឲ្យខូចខាតយន្ដហោះដឹកជញ្ជូនជាច្រើនគ្រឿង

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន មួយរយៈពេលចុងក្រោយនេះ កំពុងតែធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ រងារខ្នង ខណៈយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនយោធា បន្ដវាយប្រហារជាថ្មី ចូលជ្រៅមកលើទឹកដីរបស់រុស្ស៊ី បណ្ដាលឲ្យខូចខាតយន្ដហោះដឹកជញ្ជូន ជាច្រើនគ្រឿង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់សេចក្ដីរាយការណ៍ជាច្រើន អះអាង ថា យន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់រុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង បានរងការខូចខាត ដោយសារការវាយប្រហារ ពីយន្ដហោះគ្មានមនុស្សបើក។What Putin will take away from the first Republican presidential debate | CNN Politics

មន្រ្ដីក្នុងតំបន់ និង បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ ថា ដ្រូនមួយគ្រឿង បានវាយប្រហារ មកលើអាកាសយានដ្ឋានទីក្រុងស្កាវ (Pskov) នៅភាគខាងលិចរបស់ប្រទេសរុស្ស៊ី ដោយមានទីតាំងនៅជិតព្រំដែនជាប់ជាមួយនឹងប្រទេសឡាតវី (Latvia) និង អេស្ដូនី (Estonia)។ រីឯសំឡេងបំផ្ទុះ បានលាន់ឮយ៉ាងខ្លាំង និង បង្កឲ្យកើតមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។

ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់ប្រភពពីសេវាសង្គ្រោះបន្ទាន់ ដែលអះអាង កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា យន្ដហោះដឹកជញ្ជូន ប្រភេទ Ilyushin Il-76 ចំនួន៤គ្រឿង នៅក្នុងអាកាសយានដ្ឋានស្កូវ ដែលមានចម្ងាយ៨០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន បានរងនូវការខូចខាត។ILYUSHIN IL-76 SCREAMING LOUD DEPARTURE with incredible Sound (4K) - YouTube

លោក មីខៃ វេឌ័រនីកូវ (Mikhail Vedernikov) ប្រធានតំបន់ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រម ដែលបានបង្ហោះវីដេអូ ដោយមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាមួយនឹងសំឡេងបំផ្ទុះ និង ស៊ីរ៉ែន នៅលើដីនោះ ថា «ក្រសួងការពារជាតិរុស្ស៊ី កំពុងតែវាយលុកទៅលើដ្រូន ដែលវាយប្រហារមកលើអាកាសយានដ្ឋានស្កូវ។ ប៉ុន្ដែបើតាមព័ត៌មានបឋម មិនទាន់មានសេចក្ដីរាយការណ៍ អំពីអ្នករងគ្រោះថ្នាក់នោះឡើយ។ រីឯកម្រិតខូចខាត នៅក្នុងអាកាសយានដ្ឋាន កំពុងតែស្ថិតក្នុងការវាយតម្លៃ»។

សេចក្ដីរាយការណ៍ នៅលើបណ្ដាញតេឡេក្រាម បានបញ្ជាក់ ថា ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះ កំពុងតែធ្វើសកម្មភាព នៅជុំវិញទីក្រុងរបស់រុស្ស៊ី ដែលនៅជិតបណ្ដាប្រទេសអឺរ៉ុប មានដូចជា ឡាតវី និង អេស្ដូនី។Mikhail Vedernikov - Wikipediaយោធារុស្ស៊ី ក៏បានបញ្ជាក់ កាលពីព្រឹកថ្ងៃពុធ ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅតំបន់ Bryansk (ព្រីយ៉ាន់ស្ក៍) នាភាគខាងត្បូងរបស់រុស្ស៊ី ហើយនៅតំបន់អ័រឡូវ (Orlov) និង រីយ៉ាហ្សានកណ្តាល (Ryazan)។

លោកប្រធានតំបន់ បានថ្លែង នៅពេលនោះ ថា តំបន់ Pskov ធ្លាប់ទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីចុងខែឧសភា ខណៈយន្តហោះគ្មានមនុស្សបើកពាក់ដោយអាវុធ ចំនួនពីរគ្រឿង បានវាយប្រហារបំផ្ទុះ នៅលើអគាររដ្ឋបាល នៃបំពង់បង្ហូរប្រេង បង្កឲ្យមានការខូចខាត។Russia Ukraine war latest: Kyiv 'gains foothold' in Zaporizhzhia as Putin snubs Wagner chief funeral | The Independent

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ទាំងនៅក្នុងរដ្ឋធានីមូស្គូ និង តំបន់ផ្សេងៗទៀតរបស់ប្រទេសរុស្ស៊ី កំពុងតែស្ថិតនៅក្រោមការវាយឆ្មក់ជារៀងរាល់ ចំពេលមានការព្រមានពីរដ្ឋាភិបាលក្រុងកៀវ ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី។

ការវាយប្រហារបង្កឲ្យខូចខាតយន្ដហោះដឹកជញ្ជូនរបស់រុស្ស៊ី នៅក្នុងអាកាសយានដ្ឋានស្កូវ បានកើតឡើង ក្រោយការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី២២ ខែសីហា ទៅលើយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 របស់រុស្ស៊ី នៅក្នុងមូលដ្ឋានទ័ពអាកាស Soltsy-2 ស្ថិតក្នុងសង្កាត់ Novgorod នាភាគពាយព្យ នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ុយក្រែន។

ឡាវ និងថៃសហការគ្នាសាងសង់ផ្លូវល្បឿនលឿននៅប្រទេសឡាវ

0

ប្រទេសឡាវ ៖ លោក Senesak Soulysak អភិបាលរងខេត្ត Savannakhet ប្រទេសឡាវ និងលោក Sontirat Sontijirawong អតីតរដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ ព្រមទាំងមន្ត្រីមួយចំនួនទៀតបានប្រជុំពិភាក្សាគ្នាអំពីគម្រោងកសាងផ្លូវល្បឿនលឿនពីទីរួមខេត្ត Savannakhet ទៅកាន់ច្រកព្រំដែនឡាវបាវ ជាប់ប្រទេសវៀតណាម ។ ផ្លូវនេះមានប្រវែងសរុប១៦០គីឡូម៉ែត្រ នឹងក្លាយជាចំណុចតភ្ជាប់រវាងតំបន់ភាគឦសានប្រទេសថៃ និងឡាវ ។

លោក Senesak Soulysak អភិបាលរងខេត្ត Savannakhet លើកឡើងថា ក្រៅពីការកសាងផ្លូវល្បឿនលឿន ការវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥, ទីលានវាយកូនហ្គោលជាច្រើនកន្លែង និងសេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ នឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍនៅខេត្ត Savannakhet ប្រទេសឡាវបន្ថែមទៀត ដោយផ្អែកតាមកំណើនការវិនិយោគពីក្រៅប្រទេសផ្នែកថាមពលកកើតឡើងវិញ ។ผ่าแนว ทล.12 จิ๊กซอว์ 777 กม. เชื่อม 6 ประเทศ – AEC10NEWS

តាមទិន្នន័យរបស់មន្ត្រីឡាវបញ្ជាក់ថា ផ្លូវល្បឿនលឿននេះនឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារខេត្ត Savannakhet ស្ថិតនៅច្រករបៀងសេដ្ឋកិច្ចខាងកើត និងខាងលិច ។ ក្នុងចំណោមប្រទេសចំនួន២១ ដែលចូលមកវិនិយោគទុននៅប្រទេសឡាវក្នុងឆ្នាំ២០២៣ ក្នុងនោះថៃជាប្រទេសវិនិយោគដ៏ធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសចិន ។

កាលពីឆ្នាំ២០២២ ប្រទេសឡាវបានសិក្សាពីលទ្ធភាពអាចទៅរួចដើម្បីកសាងផ្លូវល្បឿនលឿនតភ្ជាប់រវាងទីក្រុងវៀងចន្ទន៍ និងខេត្តហ៊ូផាន (Houaphanh Province) ព្រមទាំងកសាងផ្លូវល្បឿនលឿនចេញពីខេត្តហ៊ូផាន ទៅកាន់ព្រំដែនប្រទេសវៀតណាមផងដែរ ។เปิดภาพถนนสวยสาย นาไคร้ – คำชะอี จังหวัดมุกดาหาร – ไปเที่ยวที่ไหนดี

ទោះយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២២ ក្រសួងផែនការ និងវិនិយោគបានលុបចោលកិច្ចសន្យាកសាងផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងទីក្រុងវ៉ាងវៀង និងទីក្រុងហ្លួងព្រះបាង រួមទាំងផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហ្លួងព្រះបាង និងខេត្ត Oudomxay ដោយសារបញ្ហាការសាងសង់យឺតយ៉ាវជាច្រើនលើក ៕ ប្រភព ៖ AEC connect

ក្រសួងធនធានទឹកជូនដំណឹងបន្ថែមឱ្យប្រុងប្រយ័ត្នតំបន់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ ខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់

0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមនៅថ្ងៃទី៣០ សីហានេះជាពិសេសអ្នករស់នៅតំបន់មាត់សមុត្រឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។

សេចក្តីជូនដំណឹងបន្ថែមនោះបានបញ្ជាក់ថា តាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ជម្រាបដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ សីហា បានឱ្យដឹងថាប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញា៕May be an image of text