IShowSpeed ដែលជាអ្នក Live stream ដ៏ជោគជ័យម្នាក់មានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកនិងធ្លាប់មកប្រទេសកម្ពុជាកាលពីកន្លងមកនេះបានចេញបទចម្រៀងមួយបទសម្រាប់អបអររដូវកាល World Cup ។ អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកគាំទ្របាល់ទាត់បានសរសើរបទរបស់ IShowSpeed ថាមានអត្ថន័យល្អនិងមានស្មារតីកីឡាហើយវាល្អជាងបទរបស់ Lisa ទៅទៀត។ លើសពីនេះខាង FIFA ក៏បានប្រកាសបញ្ជូលបទ Streamer រូបនេះជាបទផ្លូវការរបស់ World Cup ផងដែរ។
FIFA World Cup ឆ្នាំ២០២៦ មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែការសន្ទនាជុំវិញព្រឹត្តិការណ៍នេះកំពុងតែក្តៅគគុករួចទៅហើយ។ ប្រធានបទធំៗមួយដែលកំពុងគ្របដណ្ដប់លើបណ្តាញសង្គមនៅពេលនេះមិនមានអ្វីទាក់ទងនឹងក្រុម ឬបញ្ជីឈ្មោះកីឡាករនោះទេប៉ុន្តែទាក់ទងនឹងបទចម្រៀងសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះ។ នៅថ្ងៃទី១ មិថុនា IShowSpeed បានចេញផ្សាយបទចម្រៀងបាល់ទាត់មានចំណងជើងថា «Champions»។ វីដេអូនេះទទួលបានការមើលចំនួន ១១ លានដងនៅលើ YouTube ស្ទើរតែភ្លាមៗនិងបន្តកើនឡើងឥតឈប់ឈរហើយអ្នកគាំទ្របានបន្តចែករំលែកវានៅគ្រប់វេទិកាចាប់តាំងពីពេលនោះមក។
.png)
វីដេអូនេះថតក្នុងអំឡុងពេលផលិតកម្មដ៏ធំមួយនៅទីក្រុងម៉ៃអាមី ដែលមាន Speed នៅក្នុងបរិយាកាសដែលបំផុសគំនិតដោយពហុកីឡដ្ឋាន ហ៊ុព័ទ្ធដោយទង់ជាតិ ម្សៅពណ៌ និងឥទ្ធិពលវប្បធម៌ហ្គាណាដ៏ខ្លាំងក្លា។ លោកក៏ត្រូវបានគេឃើញពាក់អាវព័រទុយហ្គាល់របស់ Cristiano Ronaldo ពេញមួយបទ។ មានមតិវិជ្ជមានជាច្រើនបានសរសើរបទរបស់ Streamer រូបនេះ។ អ្វីដែលកាន់តែអបអរចំពោះ IShowSpeed ឥឡូវនេះ FIFA បានទាក់ទង Speed ដោយផ្ទាល់នៅលើ Instagram ដើម្បីឱ្យលោកដឹងថាបទចម្រៀងនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីផ្លូវការនៃបទចម្រៀង World Cup ឆ្នាំ ២០២៦ ដោយចូលរួមជាមួយបទចម្រៀងចំនួន ១៧ ផ្សេងទៀតនៅក្នុងអាល់ប៊ុមនេះ។.png)
ជាមួយគ្នានេះ មតិនៅលើបណ្តាញសង្គមបានប្រៀបធៀបបទរបស់ IShowSpeed ទៅនឹងបទ «Goals» របស់ Lisa ដែលសហការជាមួយនឹង Anitta និង Rema។ អ្នកគាំទ្រវិស័យបាល់ទាត់បានបញ្ចេញមតិថាបទរបស់ Speed ល្អជាងបទរបស់ Lisa ដាច់ វាជាបទដែលសមនឹងព្រឹត្តិការណ៍ World Cup ផ្ទុយពីបទរបស់ Lisa ដែលគ្មានបំផុសស្មារតីកីឡា ប៉ុន្តែបានបង្ហាញពីរូបរាងរបស់ខ្លួនឯងច្រើនជាង។ ការរិះគន់នេះមិនត្រឹមតែស្ថិតនៅប្រទេសកម្ពុជាដែលមានទំនាស់នឹងថៃប៉ុណ្ណោះទេប៉ុន្តែបទ «Goals» គឺទទួលបានការរិះគន់ពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ .png)
លើសពីនេះទៀតបទ «Champions» របស់ Speed កំពុងវ៉ាដាច់បទរបស់ Lisa ទោះបីជាទើបចេញផ្សាយក្រោយក៏ដោយ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា បទរបស់ Speed មានការស្តាប់លើសពី១៩លានដង ខណៈបទ Lisa មានការស្តាប់តែ១៤លានដងប៉ុណ្ណោះទាំងដែលចេញតាំងពីថ្ងៃទី២១ ខែឧសភា ៕










