កម្ពុជាប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ
កម្ពុជា បានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។
ការប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា ស្របពេលវីដេអូចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា។
ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្ដេជ្ញាចិត្តក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុង ការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ៕
























:max_bytes(150000):strip_icc()/health-benefits-of-garlic-2000-482c21fd2d154102a9b7a46ccb34e70a.jpg)


2.ឥណ្ឌូនេសុីប្រើពាក្យ “Wonderful Indonesia” មានន័យថា Wonderful Indonesia
៣.ម៉ាឡេសុីប្រើពាក្យ “Malaysia Truely Asia” មានន័យថា ម៉ាឡេស៊ី ដែលជាអាស៊ីពិត
៤.មីយ៉ាន់ម៉ា ប្រើពាក្យ “Let the Journey Begin” មានន័យថា ដំណើរចាប់ផ្តើមនៅទីនេះ
5. ទីម័រ ខាងកើត ប្រើពាក្យ “Explore the Undiscovered” ដើម្បីមានន័យថាការរុករកតំបន់ដែលមិនធ្លាប់ត្រូវបានបង្ហាញ
6. ហ្វីលីពីនប្រើឃ្លា “It’s More Fun in The Philippines” មានន័យថា ហ្វីលីពីនមានភាពសប្បាយរីករាយជាង
៧.កម្ពុជា ប្រើពាក្យ នគរអច្ឆរិយៈ មានន័យថា នគរអច្ឆរិយៈ
9.សិង្ហបុរី ប្រើពាក្យ “Passion Made Possible” មានន័យថា ចំណង់ចំណូលចិត្តបង្កើតនូវអ្វីដែលមិនអាចទៅរួច
10. វៀតណាមប្រើពាក្យថា មន្តស្នេហ៍មិនចេះចប់
11.ថៃប្រើពាក្យ “Amazing Thailand” មានន័យថា Amazing Thailand៕






