ស្បែកមុខម៉ត់រលោងតឹងណែន តែងតែជាសុបិន្តរបស់នារីៗគ្រប់រូប ប៉ុន្តែទម្លាប់ជាច្រើនអាចនាំឱ្យស្បែកមុខរបស់អ្នកយារធ្លាក់និងឆាប់ចាស់ ដោយមិនដឹងខ្លួន។ ដូច្នេះហើយ ខាងក្រោមនេះគឺជាមូលហេតុ ដែលស្ត្រីគ្រប់រូបគួរយកចិត្តទុកដាក់.

១.ម៉ាស្សាស្បែកតាមរបៀបខុស៖ ការម៉ាស្សាមុខអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្បែក ប៉ុន្តែប្រសិនបើអ្នកធ្វើវាខុស វានឹងអាចបណ្តាលឱ្យស្បែកមុខយារធ្លាក់បានយ៉ាងងាយ ដូច្នេះនៅពេលម៉ាស្សាមុខ ចូលអ្នកលាងដៃឱ្យស្អាត រួចម៉ាស្សាមុខថ្នមៗ ស្រាលៗ និងមួយៗ។What Causes Sagging Skin & How Do You Treat It?

២.មិនផ្តល់សំណើមដល់ស្បែក ៖ ការមិនផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែកអាចបណ្តាលឱ្យស្បែកស្ងួត និងយារធ្លាក់ ដែលពន្លឿនដំណើរការនៃភាពចាស់។ ដូច្នេះហើយ អ្នកគួរប្រើសេរ៉ូម និងជាតិសំណើមដែលសមស្របនឹងប្រភេទស្បែករបស់អ្នកជារៀងរាល់ថ្ងៃ។ លើសពីនេះ កុំភ្លេចធ្វើឱ្យប្រាកដថា អ្នកផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយរបស់អ្នក ដោយផឹកទឹក ២លីត្រក្នុងមួយថ្ងៃ។Best Treatments for Sagging Facial Skin in Birmingham, AL

៣.ប្រើប្រាស់ផលិតផលមិនទៀងទាត់៖ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមិនទៀងទាត់ដូចជា ម្តងលាប ម្តងអត់ អាចមានផលប៉ះពាល់អវិជ្ជមានដល់ស្បែក ដែលធ្វើឱ្យស្បែកស្ងួត រលាក ឆាប់ចាស់ និងយារធ្លាក់នៃស្បែកមុខ។ នោះហើយជាមូលហេតុដែលអ្នកត្រូវតែប្រើផលិតផលថែរក្សាស្បែកដែលសមស្រប និងទៀងទាត់ជានិច្ច។Tighten Sagging Skin & Loose Skin Removal – Marlow Face and Body

៤.ស្បែកយារធ្លាក់ដោយសារតែការសម្រកទម្ងន់មិនត្រឹមត្រូវ៖ ភាពធាត់ និងលើសទម្ងន់ក្នុងរាងកាយនឹងប៉ះពាល់ដល់សរសៃ elastin និង collagen ។ ទោះបីជាទម្ងន់របស់អ្នកធ្លាក់ចុះក៏ដោយ ស្បែករបស់អ្នកនឹងកាន់តែតិចទៅៗ ហើយនឹងបណ្តាលឱ្យយារធ្លាក់។ ដូច្នេះ អ្នកត្រូវពិនិត្យឡើងវិញនូវគោលការណ៍សម្រកទម្ងន់របស់អ្នកឱ្យបានត្រឹមត្រូវ និងបង្កើតឡើងវិញនូវរបបអាហារសមរម្យ ក៏ដូចជាបង្កើនការផឹកទឹកឱ្យបានគ្រប់គ្រាន់។What Causes Sagging Skin? And How to Treat it | Neostrata Ireland

៥.កុំភ្លេចឡេការពារកម្តៅថ្ងៃ៖ កាលណាដែលអ្នកមិនប្រើប្រាស់ឡេការពារកម្តៅថ្ងៃ កាំរស្មី UV ពីព្រះអាទិត្យអាចបំផ្លាញស្បែក ធ្វើឱ្យបាត់បង់ការបត់បែន និងបណ្តាលឱ្យមានស្នាមជ្រួញ។ ដើម្បីជំនះបញ្ហានេះ អ្នកត្រូវប្រើឡេការពារកម្តៅថ្ងៃជាប្រចាំជាមួយនឹង SPF សមស្របដើម្បីការពារស្បែករបស់អ្នកពីផលប៉ះពាល់នៃកាំរស្មីយូវី៕
ប្រភព៖phuntoday.com