ទ្រនិចនាឡិកានៃគ្រាប់បែ.កកំណត់ម៉ោងកំពុងបង្ហាញសញ្ញាថាវាជិតដល់ពេលត្រូវផ្ទុះហើយ! បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងដល់ទីបញ្ចប់ក្នុងពេលឆាប់ៗ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយថា វា “ពិតជាមិនទំនងទាល់តែសោះ” ដែលលោកត្រូវពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph។

ថ្លែងទៅកាន់ទីភ្នាក់ងារ Bloomberg លោក Trump បាននិយាយថា បទឈប់បាញ់នឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ហើយបានណែនាំថា ការវាយប្រហារយោធាអាចបន្តឡើងវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកក៏បាននិយាយផងដែរថា ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបានរឹតបន្តឹងរហូតដល់កិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខា។

នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក ត្រាំ បានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ ខ្ញុំពិតជារំពឹងថា វានឹងកេីតឡេីង»។.jpg)
គួរជម្រាបថា ច្រកសមុទ្រ Hormuz នៅតែជាចំណុចជាប់គាំងដ៏ធំបំផុតមួយនៅក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនេះ។ នៅក្នុងបទសម្ភាសន៍មួយ លោក Trump បាននិយាយថា អ៊ីរ៉ង់ចង់បើកផ្លូវនេះវិញខ្លាំងណាស់ ប៉ុន្តែលោកនឹងមិនអនុញ្ញាតទេ រហូតដល់ការចរចាត្រូវបានបញ្ចប់។ ដូចដែលយើងបានដឹងមកហើយ ផ្លូវទឹកនេះចូលរួមជាចំណែកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងសកល ដូច្នេះការរំខានណាមួយដែលបន្តអាចធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅទូទាំងពិភពលោក។.jpg)
ទន្ទឹមនឹងនេះ ការចរចាសន្តិភាពដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ហាក់មិនអាចទៅមុខរួចនោះទេ ព្រោះគ្រប់យ៉ាងនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ មន្ត្រីអាមេរិកមួយចំនួនបានអះអាងថា ការចរចានៅតែត្រូវបានរៀបចំ ស្របពេលដែលភាគីអ៊ីរ៉ង់ឯណោះ បែរជាបញ្ចេញសញ្ញាផ្ទុយ ដែលធ្វើឲ្យការទូតមានភាពច្របូកច្របល់។
.jpg)
ជុំវិញបញ្ហានេះអ្នកវិភាគបាននិយាយថា ប្រសិនបើភាពទាល់ច្រកមិនត្រូវបានទម្លុះចេញក្នុងពេលឆាប់ៗនេះទេ តំបន់មជ្ឈិមបូព៌ាអាចប្រឈមមុខនឹងការកើនឡើងនៃប្រតិបត្តិការយោធាឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនៅមិនខាន៕










