Icon Of The Seas គឺជាកប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
កប៉ាល់នេះ នឹងក្លាយជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានទទួលសិទ្ធផលិតដោយក្រុមហ៊ុន Royal Caribbean International។ Icon Of The Seas មានប្រវែង៣៦៥ ម៉ែត្រ ហើយមានទម្ងន់ប្រហែល ២៥០ ៨០០ តោន ធ្ងន់ជាងទីតានិច ៥ដង ខណៈដែលកប៉ាល់ទីតានិចមានទម្ងន់ត្រឹមតែ ៥០ ២១០ តោនប៉ុណ្ណោះ។
កប៉ាល់នេះ មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៦១០ នាក់ សមាជិកនាវិក ២៣៥០ នាក់ និងមានកម្ពស់ដល់ទៅ២០ជាន់។
សូមបញ្ជាក់ផងដែរថា ការជិះកប៉ាល់ Icon Of The Seas នឹងចេញដំណើរលើកដំបូងរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅMiami រដ្ឋFlorida ដោយចំណាយពេល ៨ ថ្ងៃ ៧ យប់ និងតម្លៃ២១៥៣ក្នុងម្នាក់៕
![]()
ប្រភព៖ Royal Caribbean










