ក្រៅពីសម្រស់ដែនកោះ ដ៏ទាក់ទាញនោះ ខេត្តកោះកុង ក៏សម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និង តំបន់ ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់បណ្តាខេត្តនៅភូមិភាគឦសាន្តឡើយ ពិសេសនៅក្នុងព្រៃស្រោងនៃទឹកដី ស្រុកថ្មបាំង និង ស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារែងតែម្តង ។ទឹកធ្លាក់ស្ទឹងពង្រូលជាទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកទេសចរងូតទឹកលេងនិងទស្សនាព្រៃភ្នំ AMS Centralទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្លួនក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះគឺមានផ្លូវ ៣ ខ្សែ ទី១ផ្លូវចូលតាម ស្រុក ស្រែអំបិល និង ២ ខ្សែទៀតចូលតាមស្រុក កំពង់សិលាមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤ ។ទឹកធ្លាក់​ស្ទឹង​ពង្រូល​ជាទី​កម្សាន្ត​ដ៏​ជាទី​មនោ​រម្យ​និង​មាន​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​ព្រៃភ្នំ​ - Rasmei Kampuchea Dailyគ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបាននិងកំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយ កាន់តែមានភាពទាក់ទាញ ។

គួរបញ្ជាក់ផងដែរថា ទឹកធ្លាក់ស្ទឹងពង្រូល ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង នៅក្នុងតំបន់អភិរក្សរបស់សហគមន៍ប្រជាពលរដ្ឋ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិរក្សព្រៃឈើ និង សម្បត្ដិធម្មជាតិរបស់ដូនតាឱ្យស្ថិតនៅគង់វង្ស ៕

ទឹកធ្លាក់ ស្ទឹងពង្រូល