នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានបង្ហោះវីដេអូរបស់ខ្លួនពេលថ្លែងសុន្ទរថាការជួបជុំជាមួយអ្នកនយោបាយគណបក្ស PSOE ដោយអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អ៊ីស្រាអែល គួរតែលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ក្រោមហេតុផលប្រទេសនេះល្មើសច្បាប់អន្តរជាតិ និងគុណតម្លៃរបស់ EU បន្ទាប់ពីធ្វើប្រតិបត្តិការកងទ័ពបង្កសង្គ្រា.មនៅមជ្ឈិមបូព៌ា ។

លោកនាយករដ្ឋមន្ត្រី Sánchez និយាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រទេសអេស្ប៉ាញបានប្រឆាំងការធ្វើសង្គ្រាម យើងគ្មានបញ្ហាជាមួយពលរដ្ឋអ៊ីស្រាអែលទេ ប៉ុន្តែអេស្ប៉ាញមិនគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល ។ សហភាពអឺរ៉ុប (EU) មិនគួរធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែលទៀតទេ ពីព្រោះការបង្កសង្គ្រាមលើកនេះជាកំហុសឆ្គងយ៉ាងខ្លាំង វាមិនត្រឹមតែឆក់យកជីវិតមនុស្សរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យមនុស្សរាប់លាននាក់នៅមជ្ឈិមបូព៌ាចាកចោលផ្ទះសម្បែង និងបំផ្លាញប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។
.jpg)
សង្គ្រាមប៉ះពាល់ដោយផ្ទាល់មកលើប្រាក់ចំណូលពលរដ្ឋសាមញ្ញនៅប្រទេសអេស្ប៉ាញ ទើបលោកអំពាវនាវឱ្យបុគ្គលបង្កសង្គ្រាមលើកនេះបញ្ឈប់ជាបន្ទាន់ និងបញ្ឈប់រាល់សកម្មភាពរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ផងដែរ ។ នៅថ្ងៃទី២១ ខែមេសានេះ រដ្ឋាភិបាលអេស្ប៉ាញនឹងស្នើឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀង (Association Agreement) ជាមួយអ៊ីស្រាអែល ។
.jpg)
ក្នុងវីដេអូសុន្ទរកថា នាយករដ្ឋមន្ត្រីអេស្ប៉ាញថា ៖ «ការស្នើឱ្យសហភាពអឺរ៉ុបលុបចោលកិច្ចព្រមព្រៀង មិនមែនដោយសារអារម្មណ៍ប្រឆាំងនឹងអ៊ីស្រាអែលនោះទេ យើងឈរជាមួយពលរដ្ឋអ៊ីស្រាអែល ប៉ុន្តែមិនគាំទ្រសកម្មភាពរដ្ឋាភិបាលរបស់ពួកគេ» ។.jpg)
មូលហេតុចម្បងដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញស្នើទៅកាន់សហភាពអឺរ៉ុបនេះ ដោយសាររដ្ឋាភិបាលអ៊ីស្រាអែលល្មើសច្បាប់អន្តរជាតិ ទើបមិនអាចធ្វើជាដៃគូពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដែលត្រូវបានគេចាត់ទុកថា នេះជាការបង្ហាញគោលជំហរយ៉ាងច្បាស់លាស់របស់អេស្ប៉ាញប្រឆាំងសង្គ្រាមនៅតំបន់កាហ្សា ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល បានអនុវត្តតាំងពីឆ្នាំ២០០០ គឺជាលក្ខខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម នយោបាយ និងកិច្ចសហការក្នុងវិស័យផ្សេងៗ ដោយផ្តល់សិទ្ធិឱ្យអ៊ីស្រាអែលចូលមកកាន់ទីផ្សារអឺរ៉ុបក្នុងនាមជាមិត្ត ។ សំណើរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ គឺដូចគ្នានឹងអំពាវនាវឱ្យសហភាពអឺរ៉ុបលុបចោលអ៊ីស្រាអែលក្នុងឋានៈជាមិត្តផ្នែកសេដ្ឋកិច្ចនៅអឺរ៉ុប ហើយសំណើនេះជាបញ្ហាដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបខ្វែងគំនិតគ្នា មិនទាន់មានការឯកភាព ។
អេស្ប៉ាញ គឺជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានបង្ហាញគោលជំហរគាំទ្រប៉ាឡេស្ទីនរហូតមក ហើយអេស្បាញ អៀរឡង់ និងន័រវេស ធ្លាប់បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីឆ្នាំ២០២៤ ៕










