អស្ចារ្យមែន! ស្នាដៃកូនខ្មែរអ្នកច្នៃម៉ូដលោក អូលីវ៉ា គង់ ទទួលបានពានរង្វាន់ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលី
ពិតជាមិនធម្មតាមែន និងមានក្តីរំភើបសោមនស្សរីករាយយ៉ាងខ្លាំងទៅដល់អ្នកច្នៃម៉ូដលោក អូលីវ៉ា គង់ ក្នុងនាមជាជនជាតិខ្មែរមួយរូបមិនត្រឹមនាំយកម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនបង្ហាញលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែលោកថែមទាំងទទួលបាន TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week នៅប្រទេសអ៊ីតាលីដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស។
នៅថ្ងៃទី២៥ កញ្ញា នេះលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជាមានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការគោរព កោតសរសើរយ៉ាងខ្លាំង។ ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស»។
លោកបន្តទៀតថា «ជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំងអស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវជោគជ័យមួយនេះផងដែរកម្ពុជាកូនខ្មែរ ធ្វើបានហើយ អរគុណសន្តិភាព អគុណកម្ពុជា»។
គូបបញ្ជាក់ថាកាលពីខែសីហា កន្លងមកនេះលោក អូលីវ៉ា គង់ និងកូនសិស្សដែលចេញទៅដើរម៉ូដនៅកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាក៏ទទួលភាពជោគជ័យដ៏ធំផងដែរជាមួយពានរង្វាន់ Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូដ២២រូប មកពី១២ប្រទេសផ្សេងគ្នា៕












ទិវាទេសចរណ៍ពិភពលោក បានបារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ ១៩៨០ ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ។
ជាទូទៅទិវានេះ តែងតែរៀបចំឡើងក្រោមប្រធានបទផ្សេងៗគ្នានេះ ជាក់ស្តែកាលពីឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជាជ្រើសយកប្រធានបទ”ការគិតគូរឡើងវិញពីទេសចរណ៍”។ ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជា ជ្រើសយកប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំឯ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច។
ហេតុដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តសៀមរាប ពេលនេះគឺជាឱកាសល្អដ៏កម្រមាន ដែលបងប្អូនទទួលបានការបញ្ចុះតម្លៃដល់៥០ភាគរយ ទៅតាមសណ្ឋាគារ និងកន្លែងកម្សាន្តមួយចំនួនផងដែរ៕



ក្រុមហ៊ុនអាកាសចរណ៍ចិនលើកឡើងថា ប្រទេសចិនមានថ្ងៃឈប់សម្រាកច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរចិននាំគ្នាមកលេងនៅប្រទេសថៃ ខណៈប្រទេសថៃប្រើវិធានការលើកលែងទិដ្ឋាការ (Free Visa) ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនរង់ចាំតាមដានស្ថានការណ៍ធ្វើដំណើររបស់ភ្ញៀវទេសចរបន្ទាប់ពីពេលនេះ ជាពិសេស នៅថ្ងៃធម្មតា បើភ្ញៀវទេសចរចិនធ្វើដំណើរមកលេងប្រទេសថៃកើនឡើង ខាងក្រុមហ៊ុននឹងត្រៀមជើងហោះហើរដើម្បីទទួលកំណើនភ្ញៀវទេសចរ ។


















