Home Blog Page 1464

នាយករដ្ឋមន្ត្រីមកស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូងដែលប្រទេសថៃចាប់ផ្តើមអនុវត្តវិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានឱ្យមកកម្សាន្តនៅប្រទេសថៃ ហើយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ិន បានធ្វើដំណើរទៅទទួលភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ ។ ចំណែកក្រុមហ៊ុនឯកជនបានស្នើឱ្យរដ្ឋាភិបាលដំឡើងកម្មវិធី PromptPay ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។

ប្រទេសថៃបានកំណត់វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដោយអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបមានរយៈពេល៥ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEft98F0x186AEsiqMJ5QXGkcWFBwoaOJMhS5vCFk3N1YZ-wmpUUJS8ydmv5cmTquXO3choqPWC_zePGJTGLh8vZu4WeXjcvCknD0CymxPA0UIjGl5jDSp3niJn4r5V9LkjTqVff4wCel2wiZw1S19zMRND-c5WuzfEsQ5ITv9C1w8pq8ElF6696SZCvk/s1280/photo_2023-09-25_14-15-44.jpg

លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីមកពីស្ថាប័នផ្សេងៗបានធ្វើដំណើរមកកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដោយការប្រគល់កម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរតាមជើងហោះហើរ Thai Air Asia X និងជើងហោះហើរ XJ 761 ពីទីក្រុងសៀងហៃ មកកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ចំនួន៣៦៧នាក់ ។

ចំណែកក្រសួងដឹកជញ្ជូន និងក្រុមហ៊ុនផ្តល់សេវាកម្មការទូទាត់ប្រាក់ពីប្រទេសចិន បានត្រៀមខ្លួនរួចរាល់នៅអាកាសយានដ្ឋាន ដោយក្រុមហ៊ុនជឿថា វិធានការលើកលែងទិដ្ឋាការ (Free Visa) នឹងទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន មកកាន់ប្រទេសថៃ និងបង្កើនការចំណាយនៅថៃជាង២០% ។ លើសពីនេះ ពួកគេបានស្នើឱ្យរដ្ឋាភិបាលដំឡើងកម្មវិធី PromptPay សម្រាប់ហាងលក់ដូរផ្សេងៗទទួលការទូទាត់ប្រាក់តាមរយៈ E-wallet ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq-zXxPq_71bHBZ7JoGYkIRhubU_a_wWFk8Lr8XP-LZVuvBb-sMYPuixAumXGHm5-BXz9363QO3R_mx47wp5okj2joq5d86VtsOsprHnpXssa9-8phEDnBQJI4cZca2icnmow-iYTM2CiV6OdNujRMAW_wnJhVKEMKvLh-UutAIV71PxBgc_VCVk-MMxM/s1280/photo_2023-09-25_14-15-44%20(2).jpg

ការត្រៀមខ្លួនទទួលភ្ញៀវទេសចរ គឺក្រោយពីរដ្ឋាភិបាលថៃបានប្រកាសអនុវត្តវិធានការលើកលែងទិដ្ឋាការ (Free Visa) ហើយក្រសួងគមនាគមន៍បញ្ជាក់ថា អាកាសយានដ្ឋានទាំងអស់ត្រៀមទទួលភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ជាពិសេស នៅខែតុលា ឆ្នាំ២០២៣ ព្រោះវាត្រូវនឹងពិធីបុណ្យជាតិរបស់ចិន ។ ក្រសួងគមនាគមន៍សង្ឃឹមថា នឹងមានជើងហោះហើរពីប្រទេសចិនកើនឡើង ពីជាមធ្យម៧២ជើងក្នុង១ថ្ងៃ មកស្មើនឹង៩៦ជើងក្នុង១ថ្ងៃ ខណៈចំនួនអ្នកដំណើរនឹងកើនឡើងពី៩.៦៨០នាក់ក្នុង១ថ្ងៃ មកស្មើនឹង១៨.៦៥៦នាក់ក្នុង១ថ្ងៃ ។

ការជួយសម្រួលក្នុងការទូទាត់ប្រាក់តាមរយៈ E-wallet ជាពិសេស ភ្ញៀវទេសចរចិន ដោយសារនៅប្រទេសចិនជំរុញការទូទាត់ប្រាក់តាម E-wallet នៅលើទូរស័ព្ទស្មាតហ្វូន ។ ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ឌីជីថលតាមរយៈ Alipay Plus និយាយថា បានបើកកន្លែងទូទាត់ប្រាក់សម្រាប់ភ្ញៀវទេសចរចិន ប្រមាណ៥សែនកន្លែងនៅប្រទេសថៃ ដូចជា នៅតាមហាងលក់ទំនិញតូចធំ និងនៅអាកាសយានដ្ឋាន ។

លើសពីនេះ ក្រុមហ៊ុននឹងត្រៀមពង្រីកកន្លែងទូទាត់ប្រាក់បន្ថែមទៀតនៅតាមហាងលក់ទំនិញក្នុងតំបន់ និងទីប្រជុំជន ។ ដូច្នេះ ក្រុមហ៊ុនបានពិភាក្សាជាមួយធនាគារជាតិ និងអាជ្ញាធរទេសចរណ៍ថៃ ដើម្បីតភ្ជាប់ប្រព័ន្ធ Alipay Plus និង PromptPay ឱ្យហាងលក់ទំនិញថៃអាចទូទាត់ប្រាក់តាមរយៈ E-wallet របស់ចិន ។ ក្រុមហ៊ុនជឿថា បើអាចធ្វើបាន វានឹងជួយពង្រីកហាងលក់ទំនិញក្នុងស្រុក និងក្លាយជាប្រយោជន៍សម្រាប់ហាងលក់ទំនិញ ក្រុមហ៊ុន និងសេដ្ឋកិច្ចថៃ ៕ ប្រភព ៖ Thai PBS

ចិន គំរាមធ្វើសង្គ្រាមលុកលុយលើកោះតៃវ៉ាន់ ជាមួយនឹងដ្រូនពិសេស

0

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំងក្លា ប្រឆាំងនឹងតៃវ៉ាន់ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ដើម្បីបង្ខំឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ ទទួលស្គាល់នូវដែនអធិបតេយ្យភាពរបស់ចិន ហើយបន្ថែមពីលើនេះ ប្រទេសមហាយក្សអាស៊ីមួយនេះ កំពុងតែបង្ហាញនូវយន្ដហោះប្រយុទ្ធគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់ត្រៀម ធ្វើសង្គ្រាមលុកលុយទៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីរសៀល ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ថា ប្រទេសចិន បានដាក់បង្ហាញដ្រូនឃ្លាំមើល ហោះហើយ ចម្ងាយឆ្ងាយ ដែលគេស្គាល់ ឈ្មោះ KVD002 ។ ដ្រូនប្រភេទនេះ ក្លាយជាអាវុធពិសេសមួយប្រភេទ សម្រាប់វាយប្រហារពីលើអាកាស ហើយវានឹងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើសង្គ្រាមផ្ទុះឡើង នៅលើកោះតៃវ៉ាន់។China's new KVD002 drone built for a Taiwan war - Asia Times

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ ចិន China Daily បានរាយការណ៍ ថា កងកម្លាំងជើងគោក នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានបង្ហាញដ្រូនប្រយុទ្ធដំបូងរបស់ខ្លួន អាចហោះហើរ សហការជាមួយនឹងឧទ្ធម្ភាគចក្រ នៅក្នុងប្រតិបត្តិការប្រយុទ្ធ ផ្តល់ការស៊ើបការណ៍ពីលើសមរភូមិ និង ដឹកនាំឧទ្ធម្ភាគចក្រវាយប្រហារ ទៅកាន់គោលដៅរបស់វា ហើយវាអាចហោះហើរ ចុះចត រយៈពេលខ្លី និង នៅលើខ្ពង់រាបណាមួយ។

បើតាមសារព័ត៌មាន China Daily បានរាយការណ៍ កាលពីដើមខែកញ្ញា ថា ដ្រូន KVD002 អាចបំពាក់មីស៊ីល AR-1 ចំនួនគ្រាប់ នៅពីក្រោមស្លាប ហើយអាចបំពាក់ឧបករណ៍ឈ្លបយកការណ៍ នៅក្រោមតួរបស់វា។ យន្តហោះគ្មានមនុស្សបើកថ្មីនេះ បានរចនាឡើង តាមទម្រង់ដ្រូន CH-4 ដែលជាដ្រូនប្រយុទ្ធលក់ដាច់បំផុតរបស់ប្រទេសចិន។Китайские военные показали ударный дрон KVD002

ដ្រូន CH-4 អាចហោះនៅក្នុងកម្ពស់ខ្ពស់ រហូតដល់រយៈពេល៣០ម៉ោង ជាមួយនឹងល្បឿន អតិបរមា ចម្ងាយ២៣០គីឡូម៉ែត្រ នៅក្នុងមួយម៉ោង ហើយវាអាចផ្ទុកអាវុធ និង ឧបករណ៍ ជិតទម្ងន់៣៥០គីឡូក្រាម រួមទាំង មីស៊ីល គ្រាប់បែក រ៉ាដា កាមេរ៉ា …ជាដើម។ អ្វីជាការកត់សម្គាល់នោះ ដ្រូន CH-4 បានប្រមូលពេលវេលាហោះហើរ ជាង ២0 000ម៉ោង នៅទូទាំងពិភពលោក។

ជាមួយគ្នានេះ បណ្ដាញផ្សព្វផ្សាយ Global Times គ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន បានរាយការណ៍ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ថា ដ្រូន KVD002 ទំនងជាបានចូលរួម នៅក្នុងការល្បាត និង សមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០២២ រហូតមក។ ប៉ុន្តែកាលពីមុន ដ្រូននេះ ត្រូវបានស្គាល់ ថា ជាដ្រូន CH-4 ។ បើតាមរបាយការណ៍ បានណែនាំ ថា ដ្រុនKVD002 ជាប្រភេទ CH-4 ដែលត្រូវបានប្ដូរតាមបំណងយ៉ាងពិសេស សម្រាប់កងទ័ពថ្មើរជើងរបស់ចិន៕China's upgraded heavy fuel CH-4 UAV achieves first flight - Asian Military  Review

YG ហ៊ានចេញមុខបញ្ជាក់ពាក្យចចាមអារ៉ាមក្រុម BLACKPINK តែនៅមិនទាន់បញ្ជាក់ពាក្យចចាមអារ៉ាមរបស់ Ahyeon

0

ថ្ងៃទី២៥ កញ្ញា ខាងផលិតកម្ម YG បានច្រាលចោលពាក្យចចាមអារ៉ាមម្តងទៀតបន្ទាប់ពីមានការរាយការណ៍ថាសមាជិក Jennie និង Jisoo ក្រុម BLACKPINK មិនបន្តកុងត្រាហើយទៅបើកផលិតកម្មខ្លួនឯង។ ម្តងហើយម្តងទៀតអ្នកគាំទ្រសង្កេតឃើញថា YG ចេញមកបញ្ជាក់ពាក្យចចាមអារ៉ាមរបស់ក្រុមនេះ ប៉ុន្តែបែរជាមិនឃើញចេញមកបញ្ជាក់ឬចេញសេចក្តីថ្លែងការជាក់លាក់ណាមួយជុំវិញរឿង Ahyeon ចាកចេញពីក្រុម Baby Monsterឡើយ។BLACKPINK Jisoo & Jennie for Adidas HQ | kpopping

ពាក្យចចាមអារ៉ាមដែលកំពុងកើតមាននៅលើបណ្តាញអ៊ីនធឺណែតដោយមានការចែករំលែកថាក្រុមចម្រៀងនារី Baby Monster របស់ក្រុមហ៊ុន YG Entertainment អាចនឹងបង្ហាញខ្លួនជាលើកដំបូងដោយគ្មាន Ahyeon បន្ទាប់ពីគេបានប្រទះឃើញសមាជិកតែ៦នាក់បានចូលរួមនៅក្នុងការប្រគំតន្ត្រីវគ្គចុងក្រោយរបស់ BLACKPINK កាលពីពេលថ្មីៗនេះ។Blackpink Members: Everything to Knowហេតុផលសម្រាប់ការព្រួយបារម្ភរបស់អ្នកគាំទ្រនោះគឺថា សមាជិក Ahyeon ដែលត្រូវបានបញ្ជាក់ថាជាសមាជិករបស់ Baby Monster ក្នុងកម្មវិធី survival របស់ពួកគេ គឺជាសមាជិកតែមួយគត់ដែលមិនបានចូលរួម។ នេះបាននាំឱ្យមានពាក្យចចាមអារ៉ាមបានសាយភាយយ៉ាងឆាប់រហ័សជាមួយអ្នកគាំទ្រសម្តែងការព្រួយបារម្ភថា Ahyeon អាចនឹងមិនបង្ហាញខ្លួនជាមួយក្រុមឡើយ។Baby Monster's Ahyeon under fire for using a racial slur in a recently  uploaded video | allkpopអ្នកប្រើប្រាស់ Twitter ម្នាក់បានបង្ហោះរូបថតរបស់សមាជិក Baby Monster ទាំង៦រូបដែលកំពុងមើល BLACKPINK សម្តែងពីចម្ងាយ ហើយបានសរសេរថា “ខ្ញុំចាប់ផ្តើមគិតច្រើនហើយពេលនេះ…… តើ [Ahyeon] នៅឯណា? ។ ទោះយ៉ាងណា ពាក្យចចាមអារ៉ាមនេះខាងផលិតកម្ម YG មិនបានចេញមុខច្រានចោលនោះទេ ទោះបីជាមានការចែកចាយនិងផ្ទុះពេញអ៊ីនធឺណែតក៏ដោយ។Rumors of YG's upcoming girl group Baby Monster possibly debuting without  Ahyeon emerge after only 6 members are spotted at BLACKPINK's concert |  allkpop

គួរបញ្ជាក់ផងដែរថា Ahyeon គឺជាសមាជិកលេចធ្លោម្នាក់របស់ Baby Monster ថែមទាំងទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្របន្ទាប់ពីបង្ហើរសំឡេង Cover បទ Dangerously ។ កាលពីខែឧសភា កន្លងទៅសមាជិករូបនេះត្រូវអ្នកលេងបណ្តាញអ៊ីនធឺណែតទាមទារឱ្យYGដកនាងចេញពីក្រុមបន្ទាប់ពីមានវីដេអូមួយដែលនាងបានរ៉េបក្នុងសាលាប្រើពាក្យពេចន៍ទាក់ទងនឹងការរើសអើងជាតិសាសន៍៕BABYMONSTER Members Profile - Kpop ProfileBABYMONSTER Members Profile (Updated!)

តើអ្នកដឹងទេ? បក្សីប្រភេទណាដែលមានសមត្ថភាពហើរថយក្រោយបាន?

0

សត្វបក្សី នៅលើផែនដីរបស់យើង គឺមានរាប់លានប្រភេទឯណោះ ដែលវាសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗគ្នា ដោយបក្សីខ្លះអាចហើរខ្ពស់ៗបាន ហើយខ្លះទៀតក៏អាចសម្លឹងបានឆ្ងាយ និងបក្សីខ្លះក៏បំបៅដោះកូន រីឯបក្សីខ្លះទៀតក៏អាចចាប់ចំណីក្នុងទឹកបានទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បក្សីដែលអាចហើរថយក្រោយបានគឺកម្រណាស់។ ដូច្នេះហើយ តើបក្សីប្រភេទណាដែលមានសមត្ថភាពហើរថយក្រោយបាន?Hummingbird Images – Browse 121,289 Stock Photos, Vectors, and Video |  Adobe Stock

សត្វបក្សីដែលមានសមត្ថភាពហើរថយក្រោយបានគឺ បក្សីហាំមីងបឺដ (Hummingbird) គឺជាអម្បូរសត្វបក្សីដែលមានលក្ខណៈពិសេសដ៏គួរឱ្យចាប់អាម្មណ៍ និងមានសមត្ថភាពយ៉ាងអស្ចារ្យ។ យោងតាមតាមការស្រាវជ្រាវផ្នែកជីវសាស្ត្ររបស់បក្សីហាំមីងបឺដ គឺគេបានរកឃើញថាពពួកបក្សីនេះមានដើមកំណើតដំបូងនៅទ្វីបអាមេរិក។ ពួកវាមិនត្រឹមជាពពួកបក្សីដែលផ្លាស់ប្តូរទីជម្រកតាមរដូវកាល និងមានទំហំតូចជាងគេប៉ុណ្ណោះទេ តែវាក៏ជាសត្វបក្សីតែមួយគត់លើផែនដីដែលអាចហើរថយក្រោយបានផងដែរ។ បក្សីហាំមីងបឺដទទះស្លាបក្នុងទម្រង់ដូចទៅនឹងរាងលេខ ៨ ដែលនាំឱ្យពួកវាអាចហើរថយក្រោយបានដោយងាយ។Scientists Believe That Air-Filled, Pancake-Shaped Melanosomes Are Key to  Vibrant, Iridescent Colors in Hummingbird

ល្បឿននៃការទទះស្លាបរបស់សត្វបក្សីហាំមីងបឺដ អាចឈានដល់ ២០០ ដងក្នុងមួយវិនាទី ហើយចង្វាក់បេះដូងរបស់ពួកវាបានលោតដល់ ១,២៦០ ដងក្នុងមួយនាទី។ ការទទះស្លាបមហាសែនលឿនដូច្នេះហើយ ទើបធ្វើឱ្យបក្សីនេះបញ្ចេញសំឡេងរំញ័រនៅពេលហើរ និងត្រូវបានគេដាក់ឈ្មោះឱ្យថា «Hummingbird» តែម្តង។Google's Hummingbird Update: How It Changed Search

ការធ្វើសកម្មភាពដ៏រហ័សបែបនេះបានជួយឱ្យរាងកាយពួកវាធ្វើប្រតិកម្មមេតាបូលីសិម (Metabolism) ដែលជាកត្តានាំឱ្យពពួកបក្សីប្រភេទនេះអាចមានអាយុវែងផងដែរ។ អម្បូរបក្សីហាំមីងបឺដញីមួយក្បាលធ្លាប់ត្រូវគេកត់ត្រាថារស់នៅបានរហូតដល់អាយុ ១២ ឆ្នាំឯណោះ។ សម្រាប់ក្រុមបក្សីហាំមីងបឺដនៅទ្វីបអាមេរិកខាងជើង គឺអាចរស់នៅបានជាមធ្យមចន្លោះពី ៣-៥ ឆ្នាំ៕

Elon Musk បានអំពាវនាវដល់តារាល្បីៗ ឱ្យជួយបង្ហោះមាតិកានៅលើបណ្តាញសង្គម X

0

បរទេស៖ ថ្មីៗនេះ មហាសេដ្ឋី Elon Musk បានអំពាវនាវជាសាធារណៈដល់តារាល្បីៗដូចជា Taylor Swift ឱ្យជួយបង្ហោះមាតិកានៅលើបណ្តាញសង្គម X ក្នុងបរិបទនៃប្រាក់ចំណូលរបស់វេទិកានេះធ្លាក់ចុះ។Twitter Rebrand to X: Elon Musk reveals new logo and vision for Twitter  which 'no longer exists'

បន្ទាប់ពីតារាចម្រៀង Taylor Swift បានប្រកាសពីការចេញអាល់ប៊ុមរបស់នាងឡើងវិញកាលពីដើមសប្តាហ៍នេះ Elon Musk បានសរសេរនៅលើបណ្តាញសង្គម X ថា “ខ្ញុំណែនាំអ្នកឱ្យបង្ហោះវីដេអូចម្រៀង ឬការប្រគុំតន្ត្រីផ្ទាល់នៅលើវេទិកានេះ”។ ការបង្ហោះរបស់មហាសេដ្ឋីវ័យ ៥២ឆ្នាំរូបនេះ បានទាក់ទាញអ្នកចូលមើល ១.១ លានដង ជិត ៧ ពាន់ Like និងជាង ១.១ ពាន់ Comment ប៉ុន្តែមិនមានការឆ្លើយតបពីកំពូលតារាពិភពលោក Taylor Swift នោះទេ។Taylor Swift's Net Worth: How The Star Makes Her Money

យោងតាម Business Insider បានឱ្យដឹងថា ទោះបីជា Musk ខំប្រឹងបន្តផ្សព្វផ្សាយក៏ដោយ ក៏វេទិកានេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ បច្ចុប្បន្ន X បានបាត់បង់ពាក់កណ្តាលនៃប្រាក់ចំណូលផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ស្ថានភាពរបស់ X គឺអាក្រក់ណាស់ដែលធ្វើឱ្យ Musk ត្រូវតែអំពាវនាវដល់តារាល្បីៗគ្រប់កម្រិតដើម្បីបង្ហោះនៅលើវេទិកា។What Does X Mean to Elon Musk? - The New York Times

បន្ទាប់ពីទទួលបាន Twitter ក្នុងខែតុលា ឆ្នាំ ២០២២ លោក Musk បានផ្លាស់ប្តូរបណ្តាញសង្គម ដោយគាត់បានបណ្តេញបុគ្គលិកជាច្រើន និងបានប្តូរឈ្មោះវេទិកានេះទៅជា X។ មហាសេដ្ឋីរូបនេះ ក៏បានសរសេរនៅលើបណ្តាញសង្គម X កាលពីខែមុនថា យើងប្រហែលជាបរាជ័យដូចមនុស្សជាច្រើនបានទាយទុកជាមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យបណ្តាញសង្គមមួយនេះរីកចម្រើនឡើងវិញ និងក្លាយជាបណ្តាញដ៏ល្អមួយ៕
ប្រភព៖vnexpress

លោក គីម ជុងអ៊ុន នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយចិន

0

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតី ស៊ី ជីនពីង។
លោក គីម ជុងអ៊ុន បានសរសេរនៅក្នុងលិខិតនោះថា “ខ្ញុំជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងកូរ៉េខាងជើង និងចិននឹងអភិវឌ្ឍជាលំដាប់ ស្របតាមតម្រូវការនៃយុគសម័យថ្មី និងបំណងប្រាថ្នារបស់ប្រជាជនទាំងពីរនាពេលអនាគត” ។Kim Jong Un and his daughter celebrate North Korea's 75th. Xi and Putin  send their regards | CNN

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ដែលបានរាយការណ៍កាលពីថ្ងៃទី២៤ ខែកញ្ញាថា លិខិតនោះគឺជាការឆ្លើយតបទៅនឹងការអបអរសាទរដែលលោក ស៊ី ជីនពីង ផ្ញើជូនលោក គីម ជុងអ៊ុន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិរបស់ប្រទេសកូរ៉េខាងជើងកាលពីខែមុន។ ក្នុងលិខិតនេះ ប្រធានាធិបតីចិនបានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកម្រិតការងារជាមួយកូរ៉េខាងជើង។
ប្រឈមមុខនឹងស្ថានភាពថ្មី ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីស្របតាមតម្រូវការនៃសម័យកាល នាំមកនូវអ្វីដែលល្អបំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់។China's Xi seriously considering South Korea visit, Yonhap reports |  SaltWire

ប្រទេសចិន គឺជាសម្ព័ន្ធមិត្តប្រពៃណី និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកូរ៉េខាងជើង។ កាលពីដើមខែនេះ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Liu Guozhong បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងឱកាសខួបលើកទី ៧៥ នៃឯករាជ្យភាពរបស់ប្រទេសកូរ៉េខាងជើង។

កន្លងមកកាលពីខែកក្កដា សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាចិន លោក Li Hongzhong ក៏បានដឹកនាំគណៈប្រតិភូទៅទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមពិធីដង្ហែរក្បួនយោធារំលឹកខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ផងដែរ៕N. Korea, China leaders exchange personal letters, vow to strengthen ties :  International : News : The Hankyoreh
ប្រភព៖vnexpress

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត លង់ខ្លួននឹងសង្គ្រាមរបស់រុស្ស៊ី អស់លុយរាប់រយពាន់លានដុល្លារ

0

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងអ៊ុយក្រែន ដែលជាប្រទេសជិតខាង និង ធ្លាប់រួមរស់នៅជាមួយគ្នា នានាសម័យសហភាពសូវៀត ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យសហរដ្ឋអាមរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ទាំងនៅតំបន់អឺរ៉ុប និង អាស៊ី ខាតបង់លុយរួចមកហើយ សរុបប្រហែលជាង២២០ពាន់លានដុល្លារ ហើយអាចនឹងអស់លុយបន្ដទៅទៀត។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីពេលថ្មីៗនេះ ថា សហរដ្ឋអាមេរិក បានចេញមុខយ៉ាងខ្លាំង នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ ហើយក្រុងវ៉ាស៊ីនតោន បានដើរអូសទាញសម្ពន្ធមិត្តរបស់ខ្លួន ឲ្យមកជួយគាំទ្រដល់អ៊ុយក្រែន ទាំងជំនួយមនុស្សធម៌ និង យោធា សម្រាប់លើកទឹកចិត្តដល់កងទ័ពការពារទឹកដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី។Zelensky's Visit Reveals Strategy Divide Between Ukraine and U.S. - The New  York Times

បច្ចុប្បន្ន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កំពុងតែពុះពារនឹងការលំបាកយ៉ាងខ្លាំង សម្រាប់បញ្ចុះបញ្ចូលដល់ប្រទេសជិតខាង និង សម្ពន្ធមិត្តលោកខាងលិច ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់គាត់ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង។

ជាមួយគ្នានេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាំមេរិក កំពុងតែប្រឈមមុខនឹងសំណើកញ្ចប់ជំនួយយោធាថ្មី សម្រាប់ប្រទេសអ៊ុយក្រែន មានទំហំទឹកប្រាក់ ២៤ពាន់លានដុល្លារបន្ថែមទៀត។ បញ្ហានេះ កំពុងតែក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងសភារបស់សហរដ្ឋអាមេរិក។ ស្របគ្នានេះដែរ សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ កំពុងតែលើកឡើង អំពីថវិកាគួរតែចំណាយ លើការបង្កើនដល់បញ្ហាសន្តិសុខ នៅតាមព្រំដែនរបស់សហរដ្ឋអាមេរិកល្អជាង ខណៈមានក្តីបារម្ភ អំពីអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន។Biden to deliver major economic address in Chicago next week | Reuters

ក្រុមមន្រ្ដីជំនាញជាច្រើន មកពីអង្គការសហប្រជាជាតិ ក៏ដូចជា ធនាគារពិភពលោក និង មន្រ្ដីជំនាញរបស់អ៊ុយក្រែន ធ្លាប់លើកឡើង កាលពីចុងឆ្នាំ២០២២ ថា សង្គ្រាមរបស់រុស្ស៊ី បានបង្កបំផ្លិចបំផ្លាញដល់ប្រទេសអ៊ុយក្រែន គិតជាទឹកប្រាក់ មានទំហំជាង៤០០ពាន់លានដុល្លារ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង រកពន្លឺចរចាសន្ដិភាព មិនទាន់ឃើញ។Ukraine-Russia war live: Putin's Black Sea navy HQ hit in missile strike as  Kyiv breaches frontline defences | The Independent

ដោយឡែក បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជាអ្នកជួយផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ជំនួយមនុស្សធម៌ គាំទ្រដល់អ៊ុយក្រែន គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖
១-សហភាពអឺរ៉ុប បានផ្ដល់ជំនួយ ចំនួន៨៤,៨ពាន់លានដុល្លារអាមេរិក
២-សហរដ្ឋអាមេរិក ចំនួន ៦៩,៥ ពាន់លានដុល្លារ
៣-អាល្លឺម៉ង់៖ ២០,៩ ពាន់លានដុល្លារ
៤-ចក្រភពអង់គ្លេស ចំនួន ១៣,៨ ពាន់លានដុល្លារ
៥-ន័រវែស ចំនួន ៧,៤ ពាន់លានដុល្លារ
៦-ជប៉ុន ចំនួន ៦,៥ ពាន់លានដុល្លារ
៧-កាណាដា ចំនួន ៥,៤ ពាន់លានដុល្លារ
៨-ប៉ូឡូញ ចំនួន ៤,៣ ពាន់លានដុល្លារ
៩-ហូល្លង់ដ៍ ចំនួន ៤,១ ពាន់លានដុល្លារ
១០-ដាណឺម៉ាក ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក៕Why Were Predictions About Russia's War on Ukraine So Wrong? | WPR

ផ្ទុះការចាប់អារម្មណ៍នារីជនជាតិកូរ៉េ BiBi ទើបមករស់នៅខ្មែរ៣ឆ្នាំ តែក្លាហានចូលរួមប្រកួតចម្រៀងរ៉េប

0

នារីជាជនជាតិកូរ៉េដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ BiBi ធ្វើឱ្យស្រទាប់យុវវ័យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញបេក្ខនារីរូបនេះចូលរួមប្រកួតកម្មវិធីប្រលងចម្រៀង The Rapper Cambodia ។ នារីកូរ៉េរូបនេះទាញចំណាប់អារម្មណ៍របស់មហាជនតាមរយៈសំឡេងនិងមុខមាត់គួរឱ្យស្រលាញ់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzXzK_aieFCjE72lLAVvHAZM7XpfYi7AgcfWU6c4Vo-7In7b6YUXElOcYSeVMDMFPUSO5bg5-NP_VDUrQ-3k7zm8CR-_OTDbHfwDwFnkyq11qEzSCPgFNse-1Z1JvkGQeUddY5bRxWa8FOVmuS3dNhvMCpj-sn-vaD4GPE1MoWsz8n8Vs-p69_stsFEs/s1440/297168044_413276663966769_3455066418122883758_n.jpg

ពិតជាមិនធម្មតានោះទេ ទោះបីជានេះជារដូវកាលទី១សម្រាប់កម្មវិធីប្រលងចម្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ The Rapper Cambodia តែបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទាំងបេក្ខជន បេក្ខនារី មានទាំងខ្មែរ មានទាំងកូរ៉េ ថែមទាំងមានបេក្ខជនស្កាត់ពីខ្មែរកម្ពុជាក្រោមក៏បានចូលរួមប្រកួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlfEZER0M88BpZ9T4oF243Ywc89JN0lyvrIpDi4ymqZUXvXXOMU0no1S3eHqtsxa_LcS0hGGSTpGOOlawMvCog5tT69j-VJu6hgyARBaUY-1WakccK8aaMqmapw5Ryg_8b3Gb8p5wJxEKZxTznZ4JPhLtkC00slUVLtRgVALk3eo6Sz4RkpA_es5mEfEs/s538/Screenshot%202023-09-25%20151722.jpg

ក្នុងវគ្គ «AUDITION» សប្តាហ៍ទី២ដែលបានចាក់ផ្សាយហើយនារាត្រីថ្ងៃទី២៤ ខែកញ្ញា អ្នកលេងបណ្តាញបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ដែលជាជនជាតិកូរ៉េ ដែលមានសេចក្តីក្លាហានចូលរួមប្រកួតកម្មវិធីនេះ។ នារីជាជនជាតិកូរ៉េរូបនេះមានឈ្មោះថា BiBi នាងមករស់នៅប្រទេសកម្ពុជា៣ឆ្នាំហើយ និងកំពុងខិតខំរៀនភាសាខ្មែរខណៈការមករស់នៅប៉ុន្មានឆ្នាំនេះ BiBi ក៏អាចនិយាយភាសាខ្មែរបានតិចតួចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijkw9eUZahZU2j4pgCgo9DhJssrlOM-5InAlGv1jkLaHQle8qyTiXtzjzPYRuW548c0T1exg6DrAQJUrmEEFDleDoNC6TaEEYADWbTVrDcAnG3LijKNODJed9VYzQ4lVJ4fVJkM5ttAJOqup1Tl78C9umjLOtRHxaKfTohqYV2SBP_qrvaW9vdMwHGIs/s1319/377533285_845857993822756_3079409178368615462_n.jpg

ទោះយ៉ាងណាសម្រាប់ការប្រលងលើកនេះ BiBi មិនទទួលបានការជាន់ហ្គែរពីគ្រូបង្វឹកទាំង៤ឡើយ ប៉ុន្តែនារីកូរ៉េរូបនេះទទួលបានការចាប់អារម្មណ៍ពីមហាជនតាមរយៈការបញ្ចេញស្ទាយ៍រាំរបស់នាង និងសំឡេងរួមទាំងរូបរាងដ៏គួរឱ្យស្រលាញ់របស់ BiBi ផងដែរ៕

 

@barameyofficial

បេក្ខនារីជនជាតិកូរ៉េ bibi ខំរៀនភាសាខ្មែរមែនទែន ដោយសារស្រលាញ់ និងគាំទ្រចម្រៀងហុីបហបរបស់យើង ????????❤️‍???????????? #TheRapper #Cambodia #TheRapperCambodia #Hanumanbeverages HanumanBeer #HanumanxTheRapperCambodia #Baramey PlerngKob #BayonTelevision #HanumanxBarameyxPlerngkob

♬ original sound – Baramey Production – Baramey Production

គន្លឹះ ៦ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

0

មហារីកពោះវៀនធំ គឺជាជំងឺមួយដែលចាប់ផ្តើមដោយការវិវត្តនៃដុំពកនៅក្នុងពោះវៀន ហើយវិវត្តទៅជាមហារីកក្នុងរយៈពេល ១០-១៥ ឆ្នាំ។ រោគសញ្ញានឹងបង្ហាញឡើងនៅពេលដែលជំងឺនេះបានឈានដល់ដំណាក់កាលចុងក្រោយ។ មហារីកពោះវៀនធំភាគច្រើនកើតឡើងចំពោះស្ត្រី ហើយកត្តាសំខាន់មួយដែលធ្វើឱ្យកើតជំងឺមហារីកគឺអាហារ ព្រោះអាហារមួយចំនួនដែលយើងបរិភោគសព្វថ្ងៃនេះមានជាតិពុលខ្លាំង ដែលអាចធ្វើឱ្យរាងកាយរលាក ហើយពេលទទួលទានយូរៗទៅវាអាចជាប្រភពនៃជំងឺមហារីក។What is Colorectal Cancer? - YouTube

ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ យើងគួរអនុវត្តដូចខាងក្រោម៖
១.កាត់បន្ថយអាហារសម្បូរខ្លាញ់ដូចជា អាហារដុត ឬអាហាររហ័សផ្សេងៗ។
២.កាត់បន្ថយអាហារចៀន ជាពិសេសអាហារចៀនក្នុងប្រេងដែលប្រើឡើងវិញ។
៣.កាត់បន្ថយការទទួលទានសាច់កែច្នៃ ដូចជាប្រហិត សាច់ក្រកជាដើម។
៤.ឈប់ជក់បារី និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។
៥.ត្រូវរក្សាទម្ងន់ក្នុងដែនកំណត់ស្តង់ដារ។
៦.ញ៉ាំអាហារដែលមានជាតិសរសៃឱ្យបានច្រើន ដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិផ្សេងៗ សណ្តែក និងអង្ករសំរូប…។Eating Fruit at Night: Is It a Healthy Choice? - Manadr

រោគសញ្ញាទូទៅនៃជំងឺមហារីកពោះវៀនធំរួមមាន៖
-ការទល់លាមកញឹកញាប់
-ការបន្ទោរបង់ញឹកញាប់
-លាមកមានទឹករំអិល ឬអាចមានឈាមស្រស់ក្នុងលាមក
-ទំហំនៃលាមកកាន់តែតូច ហើយមានពណ៌ស្លេកខុសធម្មតា
-ឧស្សាហ៍ឈឺពោះ ចុកពោះ ឬហើមពោះ…។Pee-gasm: How does it work and is it a safe practice? | HealthShots

វិធីការពារមហារីកពោះវៀនធំ៖
មនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅគួរតែពិនិត្យរកមើលជំងឺមហារីកពោះវៀនធំដោយរកឈាមក្នុងលាមកមួយឆ្នាំម្តង។ ប្រសិនបើមានភាពខុសប្រក្រតី អ្នកត្រូវធ្វើការឆ្លុះពោះវៀនធំ។ ក្នុងករណីដែល polyps ឬភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងពោះវៀនធំ វេជ្ជបណ្ឌិតនឹងធ្វើកោសល្យវិច័យនៃតំបន់នេះសម្រាប់ការធ្វើរោគវិនិច្ឆ័យបន្ថែម។ ដូច្នេះហើយ ជាលទ្ធផល ការពិនិត្យព្យាបាលមានប្រសិទ្ធភាព និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយពីជំងឺ៕
ប្រភព៖sanook

អ្នកដំណើរពុំគួរប្រើប្រាស់កន្សែង និងភួយនៅលើយន្តហោះ

0

សារព័ត៌មានបរទេសចុះផ្សាយថា អ្នកបើកយន្តហោះម្នាក់បាននិយាយក្នុងកម្មវិធីទូរទស្សន៍របស់តៃវ៉ាន់ អំពីការធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍អស់រយៈពេលជាច្រើនឆ្នាំថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានត្រៀមកន្សែងសម្រាប់ឱ្យអ្នកដំណើរជូតមុខ ឬជូតដៃ ។ បើទោះជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានសម្អាតកន្សែងទាំងនេះ ដោយការសម្លាប់មេរោគជាមុនក្តី ប៉ុន្តែយើងមិនដឹងថា អ្នកផ្សេងទៀតយកកន្សែងនេះទៅជូតអ្វីខ្លះទេ ។Airlines have a 'huge problem' with passengers stealing pillows and  blankets | Fox News

មុនពេលបុគ្គលិកបម្រើការលើយន្តហោះត្រៀមសម្ភារៈ ភួយ និងកន្សែងជូតខ្លួននៅលើកៅអីអង្គុយអ្នកដំណើរ ពួកគេបានដាក់វានៅលើឥដ្ឋ រួចបត់តាមក្រោយសម្រាប់ដាក់លើកៅអីអង្គុយរបស់អ្នកដំណើរ ។ ក្រៅពីនេះ ពួកគេក៏បានឃើញអ្នកដំណើរខ្លះយកកន្សែងទៅជូតជើង ឬជូតក្លៀកទៀតផង ។How Sanitary Are Airline Blankets and Pillows? | HowStuffWorks

ចុងក្រោយ អ្នកបើកយន្តហោះបានណែនាំអ្នកដំណើរទាំងអស់ថា ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់កន្សែង ឬភួយ វិធីល្អបំផុត អ្នកដំណើរគួរតែប្រើប្រាស់កន្សែងផ្ទាល់ខ្លួន ។ បើមិនអីចឹងទេ អ្នកដំណើរអាចរំខានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ឱ្យយកភួយថ្មី ឬភួយមិនទាន់ហែកពីស្រោមមកប្រើប្រាស់ល្អជាង ។ អ្នកបើកយន្តហោះរូបនេះថែមទាំងណែនាំទៀតថា កុំប្រើប្រាស់កន្សែង ឬភួយទាំងនេះឱ្យសោះ បើទោះជាគេបានបត់វាស្អាតក៏ដោយ ៕How often are airline blankets cleaned? - Travelweek ប្រភព ៖ on route trip