ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីបានត្រឡប់មកដល់ប្រទេសថៃវិញហើយ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ (United Nations General Assembly-UNGA) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកវិនិយោគទុននៅប្រទេសថៃ ហើយលោកក៏បានពិភាក្សាជាមួយ FIFA World Cup ដើម្បីជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានធ្វើដំណើរមកដល់ប្រទេសថៃ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក ឆ័យ វ៉ាត់ឆារុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងពីការប្រកាសលទ្ធផលការចូលរួមកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKngEPEpNZR9EcW6llQUUn8Zum4F7pgG8egMIF0CdTwte0nVmAaucMkEyiswUHKHKbhiCvUlkOaqWEhuNOwIGPlJzk6WX19qqyzC9kPEQDhMv381d-7_m9yxagstcJZk4zBIIKg3AqQBeHqTgeW-a3dmaVNNR-unZg7cZQ3jsVFAQplANy7iNDgZOAKM/s1280/photo_2023-09-25_11-05-59.jpg

លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងមន្ត្រីផ្សេងៗ ដែលជួយឱ្យភារកិច្ចនេះសម្រេចបានជោគជ័យ ។ ដូច្នេះ ការប្រជុំលើកនេះ លោកបានជួបជាមួយមេដឹកនាំប្រទេសជាច្រើន ហើយលោកបានថ្លែងសុន្ទរកថាក្នុងអង្គប្រជុំចំនួន៥លើក ។

លោក សេដ្ឋា ថាវីស៊ិន បានជួបជាមួយមេដឹកនាំប្រទេសសំខាន់ៗ និងជួបនាយកគ្រប់គ្រងក្រុមហ៊ុនធំៗដូចជា Tesla, Google, Microsoft, Citibank និងក្រុមហ៊ុនជាច្រើនទៀត ហើយក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍មកវិនិយោគនៅប្រទេសថៃ ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីនឹងគាំទ្រឱ្យក្រុមហ៊ុនទាំងនេះមកវិនិយោគនៅថៃកាន់តែច្រើន ហើយប្រទេសថៃបែងចែងជា២ផ្នែក គឺក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនហិរញ្ញវត្ថុ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយនាយកទីផ្សារមូលបត្រក្រុងញូវយ៉កដែលមានសក្តានុពលខ្លាំង ហើយលោកនឹងព្យាយាមជំរុញឱ្យឆ្នាំ២០២៣ យ៉ាងហោចណាស់ មានក្រុមហ៊ុនថៃមួយបានវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZTIS3EQmejI9MN9EvE9-TiMl3UyC_9ag-slBOx7Ty95IUo17ZO31MG1dCXFGmAtM8mCgLQkHOiKTSmPwdo2nazPDoipWqyoJkKnVyX7q0J2W1VW1j_wzNa5Vv8RjQwsO2u34MQen3ftlZSTEvUIn90ripz1eaORxo9eGhRbXAbCiHWwuGH_-Wm_LoHPw/s1280/photo_2023-09-25_11-06-06.jpg

លោកនាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយនាយកប្រតិបត្តិ FIFA World Cup និងជជែកពីការជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ឬ៩ឆ្នាំខាងមុខ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ FIFA World Cup ជួយគាំទ្របាត់ទាត់ប្រទេសថៃផងដែរ ដែលកាលពីមុន FIFA World Cup ធ្លាប់ឧបត្ថម្ភប្រាក់ចំនួន២៥ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ មកស្មើនឹង២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។

ចុងក្រោយ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី បានប្រកាសពីគោលជំហរប្រទេសថៃ ក្នុងឋានៈជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ រួមទាំងលើកកម្ពស់វិស័យកសិកម្មថៃ ក៏ដូចជាឱ្យពលរដ្ឋទទួលបាននូវសេវាសុខភាពសាធារណៈកាន់តែប្រសើរ ។ ជំហ៊ានបន្ទាប់ លោកនាយករដ្ឋមន្ត្រីនឹងទៅចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋសាន់ហ្វ្រេនស៊ីស្កូ អំពីប្រធានបទគាំទ្រការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងមានក្រុមហ៊ុនជាច្រើនចូលរួមប្រជុំផងដែរ ៕ ប្រភព ៖ Thansettakij