សំណាង អេលីណា ត្រូវអុ្នកលេងបណ្តាញសង្គមកោតសរសើរដល់នាងយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថតទាំងភ្លៀងនៅមុខប្រាសាទកោះកេរ ព្រមទាំងគ្រងឈុតបុរាណខ្មែរសម័យឧត្តុង្គណែនាំខ្លួនជាភាសាអង់គ្លេសក្នុងការប្រកួតរបស់នាង។ ការលើកតំម្កើនអ្វីដែលជារបស់ខ្មែរ បង្ហាញពីវប្បធម៌ជាតិឯងនេះធ្វើឱ្យមានការលើកឡើងថាពេលខ្លះបវរកញ្ញាមិនចាំបាច់ទាល់តែបង្ហាញពីវប្បធម៌របស់ម្ចាស់កម្មវិធីឬម្ចាស់ផ្ទះរៀបចំកម្មវិធីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8cAePKjG6KzRlR7HOWO6dOcLOZmfgJf05yXnh-g4djRJY0Sm9Mkrxp9M8q4gCJycUvFNE7GLWpmqFxhL8Szz7fbf3lIgX1GvVK91nHC2UL17wkVYeuj0zRo7wK1lTpmdoAu4_CsPhyH4leKRRVGmFBAnj8o6CbiotSFAycS9oN3YEgYI08G8VUWb6tA/s840/Screenshot%202023-09-25%20114835.jpg

អ្នកស្នេហាវិស័យបវរកញ្ញាជ្រាបមកហើយថាកញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ Miss universe Cambodia 2019 នឹងត្រូវតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមប្រកួតក្នុងកម្មវិធី Miss International 2023 នាខែតុលាខាងមុខនេះនៅឯប្រទេសជប៉ុន។ ការវិលត្រឡប់មកប្រកួតលើឆាកអន្តរជាតិម្តងទៀតនេះ សំណាង អេលីណា មានការស្វាគមន៍និងការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់មហាជន។

អ្វីដែលកាន់តែចាប់អារម្មណ៍កាលពីថ្ងៃទី២៣ ខែកញ្ញា បវរកញ្ញារូបនេះបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមដែលធ្វើឱ្យមហាជនពោលសរសើរនាងយ៉ាងខ្លាំង។ ក្នុងវីដេអូនោះ សំណាង អេលីណា ឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមមានមុនស្នេហ៍យ៉ាងខ្លាំងទោះភ្លៀងធ្លាក់យ៉ាងណាមិនមែនជាឧបសគ្គឡើយ។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការប្រកួត Miss International 2023 ព្រមទាំងនិយាយពីការតាមក្តីស្រមៃរបស់ខ្លួនឯងក្នុងការចូលរួមប្រកួតជាថ្មីដោយប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-WH9Gc9ovmQeGDAti0UWMv16LrSLXHbURW8Qcy56HTh73tlpTF90n-AFLxi6v46bjcPB0wi9Vpjv0YIH_RkddUx_L3l1YPKoDnWUcJZAgOJdO1XFFz0Qb2ygrGTzMiAp2lzcDW6bPE65TXwFBHDTFvHZoov0mZQbSxbiytM9690NPPrthr7_-hlX9hfw/s905/Screenshot%202023-09-25%20114519.jpg

វីដេអូនេះដែរ សំណាង អេលីណា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនព្រោះបានបង្ហាញពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ ឈរនៅមុខប្រាសាទកោះកេរដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោកចុះក្នុងបញ្ជីអង្គការយូណេស្កូនៅក្នុងកិច្ចប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះនាងក៏បានបង្ហាញពីសំលៀកបំពាក់សម័យកាលរបស់ខ្មែរនាសម័យឧត្តុង្គទៀតផង។

បន្ថែមពីលើនេះ អ្នកមួយចំនួនក៏បានលើកឡើងថាបវរកញ្ញាមិនចាំបាច់ទាល់តែយកចិត្តម្ចាស់កម្មវិធីដូចការប្រលងកម្មវិធីបវរកញ្ញាមួយចំនួនទេ គឺធ្វើអ្វីដែលបង្ហាញពីអត្តសញ្ញាណខ្មែរក៏ល្អមានភាពលេចធ្លោដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYww864fD6R01ec5f5gcQZh5J1fvUMnVvAY3LY9m9qvT9PtY1OOM_fFyHjqexydIC794zy56jTZwRM0SrkKw5Gu2HZrP629mIJw5vQ6vtMqX5ixxpUOHf2ch0JPK6SaUA2rxdcKZGpIDUIQJADmMcb3CzCYRzp68Hl8Cp3RrtliQRzMb-q4gztuUjHzaw/s898/Screenshot%202023-09-25%20114859.jpg