Home Blog Page 1466

សប្បាយក្លាយជាទុក្ខ! ចេញពីពិធីមង្គលការ បើកឡានធ្លាក់ប្រឡាយ បាត់…បង់ជីវិត៤នាក់

0

កាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដសាំងយ៉ុងមួយគ្រឿងបើកធ្លាក់ប្រឡាយទឹក បណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឱ្យដឹងថា៖”នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកអ្នកដំណើរមកពីពិធីមង្គលការមួយ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត”។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកបាភ្នំ បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក៕

 

រូបសំណាកព្រះពុទ្ធដ៏មានតម្លៃនៅអាមេរិកត្រូវបានគេលួច

0

បរទេស៖ រូបសំណាកព្រះពុទ្ធបដិមាសំរិទ្ធជប៉ុន ដែលស្ថិតនៅសារមន្ទីក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ទម្ងន់ ១១៣ គីឡូក្រាម និងមានតម្លៃ ១,៥ លានដុល្លារ ត្រូវបានគេលួចយកភ្លាមៗក្នុងរយៈពេលមិនដល់ ២៥ នាទី។
យោងតាមគេហទំព័រ Tribune News Service បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៣ ទៀបភ្លឺនាថ្ងៃទី ១៨ ខែកញ្ញា នៅឯសាលតាំងបង្ហាញ Barakat លើវិថី La Cienega ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា អត្តសញ្ញាណ និងមូលហេតុរបស់ចោរ នៅមិនទាន់រកឃើញនៅឡើយទេ។Moment thief busted into LA art gallery to steal 250-pound ancient Japanese Buddha  sculpture worth $1.5MILLION - Biuisi

យោងតាមសារមន្ទី រូបសំណាកដែលចោរលួចនោះ គឺជាព្រះពុទ្ធបដិមាគង់ មានព្រះសិរសាលើក្បាល កំពស់ប្រហែល ១២១ សង់ទីម៉ែត្រ។ រូបសំណាកនេះត្រូវបានគេបោះចោលក្នុងសម័យអេដូក្នុងប្រទេសជប៉ុន (១៦០៣-១៨៦៧) ហើយប្រហែលជាត្រូវបានបូជានៅក្នុងប្រាសាទមួយ។ បន្ទាប់មក រូបសំណាកនេះក៏ត្រូវបានទិញដោយលោក Fayez Barakat កាលពី ៥៥ ឆ្នាំមុន ហើយត្រូវបានរក្សាទុកនៅក្នុងទីធ្លាខាងក្រោយអស់រយៈពេលជាច្រើនឆ្នាំ។

ខណៈពេលដែលប៉ូលីស Los Angeles កំពុងស៊ើបអង្កេត បុគ្គលិកសារមន្ទីបានពិនិត្យមើលកាមេរាសុវត្ថិភាព ដោយសង្កេតឃើញថា ចោរបានទៅលេងសារមន្ទីនេះច្រើនដងហើយ ដែលមុខរបស់ចោរមិនត្រូវបានឃើញនោះទេ ដោយសារគាត់ពាក់ម៉ាស និងពាក់អាវមានមួកបាំងមុខ។ ចោរបានចតឡាននៅផ្លូវចូលបន្ទប់តាំងបង្ហាញ យករទេះមកវាយបំបែកផ្នែកខាងក្រោមនៃទ្វារបន្ទាប់មកចូលទៅក្នុងឃ្លាំង។ ក្នុងឃ្លាំងមានរូបសំណាក់ជាច្រើន ប៉ុន្តែគោលដៅរបស់ចោរគឺរូបសំណាកព្រះពុទ្ធដ៏ធ្ងន់ដែលមានតម្លៃរហូតដល់ ១,៥ លានដុល្លារ ដែលដំណើរការទាំងមូលនេះចំណាយពេលតិចជាង ២៥ នាទី។$1.5 million bronze Buddha statue stolen from Los Angeles art gallery

លោក Paul Henderson នាយកសារមន្ទី បាននិយាយថា នេះគឺជាបេសកកម្មដែលបានគិតទុកជាមុន។ លោកក៏បានបន្តទៀតថា រូបសំណាកព្រះពុទ្ធបដិមាសំរិទ្ធគឺជាកំណប់ដ៏កម្ររបស់ប្រវត្តិសាស្ត្រ ទោះជាយ៉ាងណាក៏ដោយ យើងនឹងខិតខំស្វែងរកតម្រុយបន្ថែមទៀត។ ដូច្នេះហើយ បច្ចុប្បន្នប៉ូលីសកំពុងស្វែងរកវីដេអូតាមដានបន្ថែមទៀតពីអាជីវកម្មជិតខាង ហើយគ្រោងនឹងប្រមូលភស្តុតាងបន្ថែមទៀតពីកន្លែងកើតហេតុនៅសប្តាហ៍ក្រោយ នេះបើយោងតាម KTLA៕
ប្រភព៖cafef.com

ថៃ និងឡាវសហការគ្នាទាក់ទាញភ្ញៀវទេសចរចូលប្រទេស

0

ប្រទេសឡាវ ៖ ប្រទេសថៃ និងឡាវបានប្រជុំពិភាក្សាគ្នាអំពីវិធានការទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការតភ្ជាប់ផ្លូវទេសចរណ៍ និងពន្លឿនការសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយ ។ វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកាន់ប្រទេសថៃ ក៏ធ្វើឱ្យប្រទេសឡាវទទួលបានផលប្រយោជន៍ផងដែរ ។8 questions before visiting Thailand in 2022 - Lonely Planet

លោក ថាវី សឺមភក្តីគុណ (Thawee Sermphakdhikul) អភិបាលខេត្តឡឺយ ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានប្រជុំជាមួយអភិបាលក្រុងវៀងចន្ទន៍ លោក ខាំផែន ស៊ីធីដាំផា (Khamphan Sithidampha) នៅប្រទេសឡាវ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅតាមព្រំដែនថៃ-ឡាវ រវាងខេត្តឡឺយ និងក្រុងវៀងចន្ទន៍ ។ ភាគីទាំងពីរបានពិភាក្សាគ្នាក្រោមប្រធានបទផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហការផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខ ។Panorama Destination

ក្រោយពីរដ្ឋាភិបាលថៃសម្រេចចិត្តអនុម័តវិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ប្រទេសឡាវក៏បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ព្រំដែនរបស់ទីក្រុងម៉ឺន និងទីក្រុងវៀងចន្ទន៍ ។ ការអភិវឌ្ឍនៅតំបន់ព្រំដែននេះ ក្នុងគោលបំណងទទួលភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសឡាវជាបន្តបន្ទាប់ ដោយសារវិធានការលើកលែងទិដ្ឋាការរបស់ថៃ ។10 Places To Visit In Laos That'll Inspire You To Explore Southeast Asia

លោក ថាវី សឺមភក្តីគុណ លើកឡើងថា ទីក្រុងម៉ឺនស្ថិតនៅមិនឆ្ងាយពីស្រុកប៉ាកឈុំប៉ុន្មានទេ ។ ដូច្នេះ វាអាចក្លាយជាច្រកតភ្ជាប់តំបន់ទេសចរណ៍ល្បីៗនៅខេត្តឡឺយ និងទីក្រុងវៀងចន្ទន៍ ដូចជា តំបន់ទេសចរណ៍ចាប់ពីស្រុកឈៀងខាន់-ស្រុកប៉ាកឈុំ ខេត្តឡឺយ រហូតដល់ទីក្រុងវ៉ាងវៀង-ទីក្រុងហ្វឿង ប្រទេសឡាវ ។ លោកបន្តថា ប្រទេសឡាវមានច្រកឆ្លងកាត់ព្រំដែនប៉ុណ្ណោះអាសន្នប៉ុណ្ណោះនៅបរិវេណព្រំដែន ហើយរដ្ឋាភិបាលថៃនឹងសុំកិច្ចសហការពីប្រទេសឡាវ ដើម្បីឱ្យច្រកឆ្លងកាត់ព្រំដែនបណ្តោះអាសន្ននេះក្លាយជាច្រកព្រំដែនជាផ្លូវការនៅចុងឆ្នាំ២០២៣ ។10 Best Places to Visit in Laos

ក្រៅពីនេះ ខេត្តឡឺយក៏មានគម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយផងដែរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងផ្នែក Logistics ។ ចំណែកស្ពានមិត្តភាពថៃ-ឡាវ ទី១ ស្ថិតនៅខេត្តឡឺយ គឺបានតភ្ជាប់រវាងស្រុកថាលី និងទីក្រុងគែនថាវ ប្រទេសឡាវ ៕ ប្រភព ៖ AEC connect

ជំងឺហ្ស៊ីកាមិនត្រឹមឆ្លងតាមរយៈសត្វមូសតែក៏ឆ្លងតាមរយៈការរួមភេ.ទ មិនមានការព្យាបាលជាក់លាក់តែអាចបង្ការបាន

0

នៅថ្ងៃទី២៣ ខែកញ្ញា CDC បានប្រកាសដំណឹងមានកុមារីម្នាក់អាយុ៧ឆ្នាំនៅខេត្តកំពង់ធំវិជ្ជមានជំងឺហ្ស៊ីកាបន្ទាប់ពីយកវត្ថុវិភាគនិងបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២១ កញ្ញា ខណៈនៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងករណីទី១នៃជំងឺនេះ។May be an image of 3 people, hospital and text

ក្រសួងបានបញ្ជាក់ទៀតថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្តាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។May be an image of 2 people and text

វីរុសហ្ស៊ីកាជាធម្មតាបណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្តៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា។May be an image of 2 people, slow loris, hospital and text
ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រនិងថែទាំទៅតាមរោគសញ្ញ អ្នកជំងឺ។ អ្នកកើតជំងឺនេះគួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតាតែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។May be an image of 1 person and textដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្តបានដោយ៖
– បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
– ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
– ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចបើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
– សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។
– ប្រសិនជាមិនចាំបាច់ ស្រ្តីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត។
– បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមាន សុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។
– គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺ ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។
– ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្ដែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
– ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ៕May be an image of clarinet and textMay be an illustration of text

ក្រសួងសុខាភិបាល បញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណលោក ស៊ូ សេងហ៊ួរ

0

នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានសម្រេចបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតរបស់លោក ស៊ូ សេងហ៊ួរ។May be an image of 2 people and braidsតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៤ខែកញ្ញានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅ ធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើក ទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។May be an image of 2 people, slow loris and textលោក ស៊ូ សេងហួរ ធ្លាប់បានសន្យាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់នេះម្តងរួចមកហើយ ក៏ប៉ុន្តែគេនៅតែឃើញរូបលោកបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។May be an image of 7 people and textបើតាមក្រសួងសុខភិបាល ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទ បញ្ឈប់ សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាល ជំងឺ ប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់៕

ដាក់លក់ពេញផ្សារទំនើប សហគ្រាស អុីអ៊ែនអឹម យុំាំមី ទទួលបានការគាំទ្រពេញទំហឹងពីក្រសួង និងប្រជាជន

0

សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុំាមី  បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNaoa5Hwsir5-OrBah1nWnOG9XLBF0kNtvHsMUHXkbB2idc3fITJJegGh35HrX1ire9ZxcM3FdseGDVE7y6WMp-MW2bvCEVew6l_V8kKirsj2CL-gn0iIbIEh740yAuuc558UrUEV_lkFDxdh-5kLVPDUb3WoHldw6gv-xWbPbIX1WViBv5WFWCFoB3Ro/s3938/PR-04%20(3).jpg

សហគ្រាស  អុីអ៊ែនអឹម យុំាំមី បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ  និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnL6CFKiP2tMO1pzm3tLIs3zdcTzhCPax2LRn1Dh7E15osuotVnI0KR4B1Ysz7hAQy1mNNhxfqHQy58mknwha7C83WKeDP5VH8HYdjzoxkWiJJnhDTG10dDyHAem6aqEyaZdXCaIffjRKE92-6M78Xq7z8p1RSkerRvfQ8PVkFjhSidXGgC90pxoEk9o4/s3938/PR-03%20(3).jpg

លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ GMP ពីក្រសួង ដែលទទួលស្គាល់ពីសង្វាក់ផលិតកម្មល្អ ដែលក្នុងនោះបុគ្គលិកមាន Uniform ត្រឹមត្រូវកំឡុងពេលប្រតិបត្តិការ ធានាបាននូវគុណភាពអនាម័យខ្ពស់  អ្វីកាន់តែពិសេសនោះសហគ្រាសបានប្រើប្រាស់ម៉ាស៊ីនទំនើបៗក្នុងការផលិត ដែលធ្វើអោយអតិថិជនឬអ្នកបរិភោគផ្ទាល់មានទំនុកចិត្ត ។

យ៉ាងណាមិញនាពេលបច្ចុប្បន្នសហគ្រាសមួយនេះ បានផលិតនិងច្នៃអាហារចំនួន៥មុខ ដូចជា បុកកន្ទុយហេស កាពិផាវ បុកត្រីឆ្អើរ ប្រហុកអង្រ្កង និងប្រហុកឡាប ដែលសុទ្ធសឹងតែជាអាហារពេញនិយមនៅក្នុងប្រទេសកម្ពុជា ថែមទាំងបញ្ចេញការវេចខ្ចប់ថ្មីចំណុះ១៥០ក្រាម ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការសាកល្បងទទួលទានថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYK2yLHWOf6OmSBQ9pyaoWePM1Zem3EPDNDuy1pmU9RUdK9VKtUYxeta3RiU_tVKW3501uFdlxwyeaCNZPO5Jd3WL7iSriTvPKejsVEa_1jE5hPrdCwCKLGYG4Xpgkphf5ud7V4k-n0992Xbs78DoQyAPpbiB0w6BRJhPWRwr5LJUdcAWE5VDIL6TgsfI/s3938/PR-01%20(3).jpg

ហើយប្រភេទអាហារទាំងនេះមានការវេចខ្ចប់នៅក្នុងកែវថ្មយ៉ាងយកចិត្តទុកដាក់ ពោលមិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងធានាបាននូវគុណភាពនិងសុវត្ថិភាពក្នុងការទទួលទានថែមទៀត។ ក្នុងនោះសហគ្រាសបានបញ្ជាក់ថា មានប្រភេទសាច់ប្រឡាក់រួចហើយ រហូតទៅដល់ជាង២០មុខឯណោះ ចែកចាយទៅកាន់ផ្សារម៉ាតតូចធំជាច្រើននៅក្នុងស្រុក ដូចជាផ្សារទំនើប អ៊ីអន ម៉ាក្រូ Lucky ផ្សារថៃហួត ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារអូឡាំពិច និងវត្តមានផ្សារទំនើបៗជាច្រើនទៀត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាស អុីអ៊ែនអឹម យុំាំមី បានចែកចាយផលិតផលរបស់ខ្លួនទៅកាន់ផ្សារទំនើបតូចធំជាច្រើននៅក្នុងស្រុក ហើយសហគ្រាសក៏កំពុងស្វែងរកដៃគូសហការណ៍បោះដុំទៅក្រៅប្រទេស ដើម្បីធ្វើឱ្យម្ហូបអាហាររបស់ខ្មែរយើងមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZNbdFoH5C3-VSzXKAdqMfnQU2j8asdkXfwyRiEkqVpn2n6Mx1-OHF197wnXsiL9bSAxldq1oxPzrcU2cuyEc979JexDzVlMoNJj_vCDIO3elhpou_u2t5EiqgKwdJHq1p9SlzJ_D1e701ddfshxlf4DCFndWPdUjjo1720jyfe8quzHOLC0ocvJpyGic/s3938/PR-02%20(3).jpg

សម្រាប់ការចាប់អារម្មណ៍ឬសាកសួរពត៌មានបន្ថែម ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1

 

ក្របីទម្ងន់ជាង១តោនឈ្នះនៅក្នុងល្បែងប្រជល់ក្របីនៅវៀតណាម

0

នៅកីឡដ្ឋាន Do Son Stadium ប្រទេសវៀតណាមនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មាន មនុស្សប្រមាណ២ម៉ឺននាក់បានចូលរួមទស្សនាការប្រកួតប្រជល់ក្របីដើម្បីដណ្តើមជ័យលាភី ខណៈការប្រកួតនេះពោរពេញដោយភាពរន្ធត់ និងញាប់ញ័រយ៉ាងខ្លាំង។

ល្បែងប្រជល់ក្របីនេះមានក្របីដែលចូលរួមទាំងអស់១៦ក្បាលមកពីសង្កាត់ផ្សេងៗគ្នា ដោយមានការឆ្លងកាត់ ប្រកួតយ៉ាងតឹងរ៉ឹងចំនួនបីជុំមុននឹងចូលរួមក្នុងជុំចុងក្រោយ។ នៅក្នុងការប្រជល់នេះក្របី ០៩ និងក្របី ០៣ ស្ថិតក្នុងការប្រកួតចុងក្រោយ។ ការប្រកួតរបស់ក្របីលេខ ០៩ បានផ្ដួលគូប្រកួតជាច្រើនក្បាល ប៉ុន្តែមិនអាចយកឈ្នះកំពូលក្របីលេខ ០៣ បានឡើយ។

ក្របីលេខ ០៣ នេះមានអាយុ១១ឆ្នាំ នាំចូលពីប្រទេសថៃ កំពស់១.៦ម៉ែត្រ បណ្តោយ២.៤ម៉ែត្រ រង្វង់ទ្រូង២.៦ម៉ែត្រ ទម្ងន់១.៣តោន។ ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាដែលយកឈ្នះគូប្រកួតជាបន្តបន្ទាប់ រហូតក្លាយជាជើងឯក។ ក្របីដែលចាញ់ក្នុងការប្រកួតនឹងត្រូវយកទៅកន្លែងសត្តឃាត និងការលក់សាច់ក្របីក្នុងកីឡដ្ឋាននេះមានតម្លៃ ៣ លានដុងប្រមាណ១២៣ដុល្លារក្នុងមួយគីឡូក្រាម។

ម្ចាស់ក្របីដែលឈ្នះរង្វាន់ទី១ នឹងត្រូវទទួលពានរង្វាន់១០០លានដុង(ជាង៤០០០ដុល្លារ) រង្វាន់ទី២ ៦០លានដុង (ជាង២០០០ដុល្លារ) និងរង្វាន់ទី៣ ៣០លានដុង (ជាង១០០០ដុល្លារ)។

គួរបញ្ជាក់ថា ល្បែងប្រជល់ក្របី ត្រូវបានរាប់ជាល្បែងបុរាណកាលយូរលង់មកហើយរបស់ប្រទេសវៀតណាមហើយក៏មានភាពពេញនិយមដើម្បីទាក់ទាញអ្នកភ្ញៀវទេសចរបានច្រើន៕

កូរ៉េខាងត្បូងចេញច្បាប់ការពារគ្រូពីការចោទប្រកាន់របស់អាណាព្យាបាលសិស្ស

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីដើម្បីការពារសិទ្ធិគ្រូបង្រៀន ក្រោយពីអាណាព្យាបាលសិស្សមួយចំនួនតែងទាមទារសិទ្ធិរបស់កុមារ ដោយរាយការណ៍អាក្រក់ពីគ្រូ និងធ្វើឱ្យប៉ះពាល់ដល់ការងារគ្រូ ។ កន្លងមក មានគ្រូបង្រៀននៅសាលាបឋមសិក្សាម្នាក់បានសម្លា.ប់ខ្លួ.ន ដោយសារអាណាព្យាបាលសិស្សប្តឹងច្រើនពេក ។Teacher suicide exposes parent bullying in S Korea - BBC News

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន BBC ចុះផ្សាយថា ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីដើម្បីការពារសិទ្ធិគ្រូបង្រៀន ដោយសារការរិះគន់របស់អាណាព្យាបាលសិស្ស ។ គ្រូបង្រៀននៅកូរ៉េខាងត្បូងត្រូវបានអាណាព្យាបាលសិស្សគំរា.មកំហែ.ងជាច្រើនរឿង រហូតធ្វើឱ្យគ្រូជាច្រើននាក់នាំគ្នាធ្វើបាតុ.កម្មអស់រយៈពេល៩សប្តាហ៍ ដើម្បីទាមទារសិទ្ធិកាន់តែច្រើនក្នុងថ្នាក់រៀន ។South Korea passes law to protect rights of teachers after mass protests  over abuse from parents | South Korea | The Guardian

គ្រូបង្រៀននិយាយថា អាណាព្យាបាលសិស្សរាយការណ៍ថា គ្រូបានបំពានលើកុមារ ដើម្បីឱ្យគេបណ្តេញគ្រូចេញពីការងារ ។ គ្រូខ្លះទៀតត្រូវគេរាយការណ៍ថា បង្រៀនសិស្សដោយប្រើអំពើហិ.ង្សា ឬរិះគន់សិស្សឱ្យឈប់រៀន ។ ហេតុនេះ អាណាព្យាបាលសិស្សទាញយកផលប្រយោជន៍ពីច្បាប់ពាក់ព័ន្ធនឹងសិទ្ធិកុមារនៅឆ្នាំ២០១៤ ដែលច្បាប់នេះចែងថា គ្រូណាម្នាក់ដែលរងការចោទប្រកាន់ថា បានបំពានលើកុមារ គឺត្រូវសម្រាកពីការងារភ្លាមៗ ។Thousands of South Korean teachers are rallying for new laws to protect  them from abusive parents - International - World - Ahram Online

គេហៅច្បាប់ថ្មីនេះថា «ច្បាប់ស្តារសិទ្ធិគ្រូបង្រៀន» នឹងជួយគ្រូមិនឱ្យផ្លាស់ប្តូរការងារភ្លាមៗ ដោយសារត្រូវគេរាយការណ៍ថា រំលោភសិទ្ធិកុមារ ។ ប៉ុន្តែគ្រូទាំងនេះនឹងត្រូវគេត្រួតពិនិត្យ និងរកភស្តុតាងបន្ថែមទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ ។ ចំណែកជំនួយហិរញ្ញវត្ថុនឹងផ្តល់ឱ្យគ្រូណាដែលត្រូវតទល់នឹងពាក្យបណ្តឹង ហើយនាយកសាលាអាចទទួលខុសត្រូវបន្ថែមទៀត ដើម្បីជួយការពារបុគ្គលិករបស់ខ្លួន ។South Korea passes laws to protect school teachers' rights after protests  over abuse from parents - World News

ចំណែកសមាគមគ្រូបង្រៀនកូរ៉េខាងត្បូងបានទទួលយកច្បាប់ថ្មីនេះ និងបញ្ជាក់ថា ខាងសមាគមនឹងការពារសិទ្ធិទាំងសងខាង គឺការពារសិទ្ធិគ្រូបង្រៀន និងការពារសិទ្ធិការរៀនរបស់កូនសិស្ស ។ ការតវ៉ារបស់ក្រុមគ្រូបង្រៀនបានកើតឡើង ក្រោយគេរាយការណ៍ថា គ្រូបង្រៀនម្នាក់អាយុ២៣ឆ្នាំ បង្រៀននៅសាលាបឋមសិក្សាមួយកន្លែង បានសម្លា.ប់ខ្លួ.ន កាលពីខែកក្កដា ឆ្នាំ២០២៣ ដោយសារប្រឈមនឹងពាក្យបណ្តឹងពីអាណាព្យាបាលសិស្សជាច្រើននាក់ ៕ ប្រភព ៖ Bangkok biznews

តើអ្នកដឹងទេ? រាងកាយរបស់មនុស្សមានកោសិកាចំនួនប៉ុន្មាន?

0

កោសិកា គឺជាបណ្តុំសំណង់ដែលបង្កើតឡើងជាជាលិកា និងសរីរាង្គទាំងអស់នៃរាងកាយ។ យោងតាមការសិក្សាថ្មីមួយដោយផ្អែកលើអត្ថបទស្រាវជ្រាវជាង ១,៥០០ ផ្សេងទៀត បានឱ្យដឹងថា បុរសពេញវ័យជាមធ្យមមានកោសិកាប្រហែល ៣៦ ទ្រីលាន រីឯស្ត្រីពេញវ័យវិញជាមធ្យមមាន ២៨ ទ្រីលាន ចំណែកកុមារអាយុ ១០ ឆ្នាំមានកោសិកាប្រហែល ១៧ ទ្រីលាន។How Many Cells Are in the Human Body? Types, Production, Loss, Moreដើម្បីឈានដល់ការសន្និដ្ឋាននេះ ក្រុមការងារបានពិនិត្យមើលទំហំ និងកោសិកាចំនួន ៤០០ ប្រភេទនៅទូទាំង ៦០ ជាលិកា រួមទាំងកោសិកាភាពស៊ាំ សាច់ដុំ និងកោសិកាសរសៃប្រសាទ នេះបើយោងតាមការស្រាវជ្រាវថ្មីដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី PNAS កាលពីថ្ងៃទី ២០ ខែកញ្ញា។Cell Body - The Definitive Guide | Biology Dictionary

លោក Ian Hatton អ្នកដឹកនាំការស្រាវជ្រាវ និងជាអ្នកជំនាញនៅវិទ្យាស្ថាន Max Planck សម្រាប់គណិតវិទ្យាផ្នែកវិទ្យាសាស្ត្រនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់បាននិយាយថា “យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញទំនាក់ទំនងបញ្ច្រាសស្មើគ្នារវាងទំហំកោសិកា និងចំនួននៅទូទាំងរាងកាយមនុស្ស”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលបច្ចុប្បន្ននេះអាចនៅមានភាពមិនប្រាកដប្រជាក្នុងទិន្នន័យ ដោយសារតែពួកគេគ្រាន់តែពឹងផ្អែកលើការសន្និដ្ឋានអំពីទំហំកោសិកាដែលធ្វើឡើងដោយមីក្រូទស្សន៍ និងការវាស់វែងដោយប្រយោលផ្សេងទៀត ជាជាងការវាស់វែងដោយផ្ទាល់។Human Cell Atlas Consortium Aims to Complete First Draft by 2022 | GenomeWeb

ដូច្នេះ ទំនាក់ទំនងរវាងទំហំកោសិកា និងចំនួនមិនត្រូវបានគេសិក្សានៅគ្រប់ទំហំរាងកាយទាំងអស់របស់មនុស្សនោះទេ។ លោក Hatton បាននិយាយថា យើងត្រូវតែធ្វើការស្រាវជ្រាវបន្ថែមដើម្បីបំពេញចន្លោះប្រហោងទាំងនេះ។ លោក Hatton ក៏បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីៗនេះនឹងអាចជួយបញ្ជាក់ពីភាពខុសគ្នាមួយចំនួននៃចំនួនកោសិកាដែលបានកត់សម្គាល់នៅក្នុងការសិក្សាចាស់ៗ ដែលនេះអាចផ្តល់ព័ត៌មានដ៏មានអត្ថន័យបំផុតទាក់ទងនឹងសុខភាពរាងកាយរបស់មនុស្ស៕
ប្រភព៖vnexpress

រដ្ឋតិចសាស់ប្រកាសអាសន្នក្រោយការហូរចូលជនភៀសខ្លួន

0

សហរដ្ឋអាមេរិក ៖ ចំនួនជនភៀសខ្លួនឆ្លងកាត់ព្រំដែនមកពីប្រទេសម៉ិកស៊ិកចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា ដល់រដ្ឋតិចសាស់ បានកើនឡើងខ្ពស់ រហូតធ្វើឱ្យមន្ត្រីប្រចាំរដ្ឋតិចសាស់ប្រកាសអាសន្ន និងបញ្ជូនអាជ្ញាធរមកការពារសុវត្ថិភាពនៅបរិវេណព្រំដែន ។

ជនភៀសខ្លួនមួយចំនួនបានឈរចាំនៅតាមបណ្តោយរបងលួសរវាងព្រំដែនប្រទេសម៉ិកស៊ិក និងអាមេរិក នៅទីក្រុងអ៊ីកិនផាស់ រដ្ឋតិចសាស់ ។ មន្ត្រីប្រចាំរដ្ឋតិចសាស់បានសម្រេចចិត្តប្រកាសអាសន្ន ក្រោយពីមានជនភៀសខ្លួនប្រមាណ៦.០០០នាក់ធ្វើដំណើរឆ្លងកាត់ទន្លេរីអូកែន ចូលមកកាន់ទីក្រុងនេះ ដែលមានពលរដ្ឋរស់នៅប្រមាណ២ម៉ឺន៨ពាន់នាក់ ។US halts online asylum appointments at Texas crossing after extortion  warnings | AP News

ក្រៅពីនេះ មន្ត្រីប្រចាំរដ្ឋតិចសាស់បានបញ្ជាឱ្យបិទស្ពាន និងការផ្តល់សេវាកម្មរថភ្លើងក្នុងទីក្រុងផងដែរ ដើម្បីបញ្ជូនអាជ្ញាធរមកការពារសុវត្ថិភាពនៅបរិវេណទាំងនេះបន្ថែមទៀត ។ ជំហានដំបូង គេមិនទាន់ដឹងថា ស្ថានការណ៍នឹងត្រឡប់មករកសភាពធម្មតាវិញនៅពេលណាទេ ។

ចំណែកស្ថានការណ៍ជនភៀសខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ក៏មិនខុសគ្នាពីរដ្ឋតិចសាស់ដែរ ។ មន្ត្រីក្នុងតំបន់នេះបញ្ជាក់ថា នាពេលកន្លងមក មានជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសម៉ិកស៊ិកមកចុះឈ្មោះសុំជំនួយនៅទីក្រុងសាលឌីអែលហ្គោ រដ្ឋកាលីហ្វ័រញ៉ា ចំនួនជាង៣.០០០នាក់ ។Influx of migrants causes Texas mayor to declare state of emergency | PBS  NewsHour

ចំនួនជនភៀសខ្លួនបានកើនឡើងយ៉ាងខ្លាំងនៅបរិវេណព្រំដែនអាមេរិក និងម៉ិកស៊ិក ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា រហូតដល់រដ្ឋតិចសាស់ ។ វាបានក្លាយជាឧបសគ្គសំខាន់របស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក ចូ បៃដិន មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ។ បច្ចុប្បន្ន អាមេរិកកំពុងប្រឈមជាមួយបញ្ហាជនភៀសខ្លួនដែលហូរចូលមកក្នុងប្រទេសជាបន្តបន្ទាប់ ។Migrant camp along Texas border shrinks as removals ramp up | PBS NewsHour

អ្នកវិភាគលើកឡើងថា អាមេរិកខ្វះខាតប្រព័ន្ធឃុំខ្លួន និងគ្រប់គ្រងជនភៀសខ្លួននៅបរិវេណព្រំដែន ដែលធ្វើឱ្យអាមេរិកមិនអាចអនុវត្តច្បាប់ដាក់ទោសតឹងរ៉ឹង ដែលធ្លាប់ប្រកាសកាលពីខែឧសភា ឆ្នាំ២០២៣ ។ ដូចគ្នានេះ ក្រសួងសន្តិសុខអាមេរិកបញ្ជាក់ថា មន្ត្រីអាមេរិកខ្វះខាតឧបករណ៍ដើម្បីធានាសុវត្ថិភាពនៅតាមព្រំដែន និងការបង្កើតប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនដែលមានប្រសិទ្ធភាព ៕Border Patrol union rips DHS for warning of 'targeted enforcement' in Texas ប្រភព ៖ Thai PBS