Home Blog Page 1451

តារាកំប្លែង នាយក្រឹម លើកឡើងបែបនេះក្រោយប្រជុំដោះស្រាយបញ្ហារើ.សអើ.ងភេ.ទទី៣រួចរាល់

0

ទីបំផុតរឿងហេតុចម្រូងចម្រាស់ជុំវិញពាក្យសម្តីរបស់តារាកំប្លែងរើសអើងភេទទី៣ បានដោះស្រាយគ្នាដោយសន្តិវិធីហើយបន្ទាប់ពីភាគីទាំងសងខាងគឺតារាកំប្លែង នាយក្រឹម និងបេក្ខជន ណុប ដាណេ បានជួបពិភាក្សាគ្នាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងប្រធានសមាគមសិល្បករកម្ពុជា។ បន្ទាប់ពីដោះស្រាយគ្នារួចប្រកបដោយភាពវិជ្ជមានតារាកំប្លែង នាយក្រឹម បាននិយាយថាខ្លួនមិនមានចេតនារើសអើងភេទទី៣នោះទេ បើរើសអើងមែនមិនមែនសម្តែងត្រាប់តាមភេទទី៣ឡើយ។May be an image of 7 people, newsroom and text

នៅលើបណ្តាញសង្គមរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានលើកឡើងថា « បញ្ហាត្រូវបានដោះស្រាយ ដោយការនិយាយដោយបើកចិត្តនិងបេះដូង ពូក្រឹមមិនមានចេតនារើសអើងភេទទី៣នោះទេ តែពាក្យពេចន៍ការនិយាយទៅបែរជាប៉ះដល់អារម្មណ៍បងប្អូនក្មួយៗមួយចំនួន និងភេទទី៣ បើខ្ញុំស្ឬក៏រើសអើង ខ្ញុំក៏មិនសម្តែងត្រាប់តាមភេទទី៣ដែរ ហើយមិនជួយឡង់សេរភេទទី៣ជាច្រើននាក់កន្លងមកឱ្យមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះដែរ»។May be an image of 3 people, dais, newsroom and text

តារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងទៀតថា «ចឹងសូមបងប្អូនក្មួយៗភេទទី៣ឈប់មានការខឹងឬក៏វាយប្រហារតទៅទៀត សុទ្ធតែគ្នាយើងហ្នឹង តារាកប្លែង នាយក្រឹម និងភេទទី៣ គឺជា អ្នកផ្តល់សំណើច សើចសប្បាយដូចគ្នា»។May be an image of 2 people and text

គួរបញ្ជាក់ផងដែរថា រឿងហេតុដែលបង្កឱ្យមានប្រធានបទនៅលើបណ្តាញសង្គមរហូតដល់មានការប្រជុំពិភាក្សាដោះស្រាយគ្នានេះគឺបានកើតឡើងនៅយប់ថ្ងៃទី២៨ តុលា ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ដោយ គណៈកម្មការ ក្រឹម បាននិយាយទៅកាន់បេក្ខជន ណុប ដាណេ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។ ពាក្យសម្តីនេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម អ្នកសិល្បៈ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នាមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់អង្គការសហគមន៍ឥន្ទធនូកម្ពុជាដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស៕

 

តើរវាងជ្រុញឈើ និងជ្រុញផ្លាស្ទិកមួយណាមានសុវត្ថិភាពជាង ?

0

ជ្រុញ គឺជាសម្ភារៈប្រើប្រាស់ចាំបាច់បំផុតនៅក្នុងផ្ទះបាយ ហើយលំនៅឋានទាំងអស់មិនអាចខ្វះវាបានទេ ។ ជ្រុញមានតួនាទីឱ្យអ្នកចម្អិនម្ហូបអាហារអាចហាន់បន្លែបង្ការ ផ្លែឈើ រហូតដល់សាច់សត្វ ។ គេបានផលិតជ្រុញជាច្រើនប្រភេទ ច្រើនទំហំ ដើម្បីឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត ដូចជា ជ្រុញឈើ និងជ្រុញផ្លាស្ទិក ប៉ុន្តែតើយើងធ្លាប់សង្ស័យដែរឬទេថា យើងគួរជ្រើសរើសប្រើជ្រុញបែបណា ទើបមានសុវត្ថិភាពសម្រាប់សុខភាព ។Buy Wolpin Anti-Slip Wooden Large Chopping Cutting Board for Kitchen  Vegetables, Fruits & Cheese, Eco-Friendly, Anti-Microbial Online at Low  Prices in India - Amazon.in

បើទោះជាជ្រុញផ្លាស្ទិកទទួលបានការពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនានា ដោយសារគេអាចប្រើប្រាស់វាបានយូរ មានទម្ងន់ស្រាល និងតម្លៃធូរថ្លៃ ប៉ុន្តែជ្រុញផ្លាស្ទិកអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរាងកាយផងដែរ ។

ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដោយសារការប្រើប្រាស់ជ្រុញផ្លាស្ទិក ៖
១-ការផ្ទុកមេរោគ ៖
ជ្រុញផ្លាស្ទិកមានរន្ធតូចៗ ហើយរន្ធទាំងនេះអាចជាកន្លែងប្រមូលផ្តុំនូវមេរោគផ្សេងៗ ដូចជា បាក់តេរី Ecoli, Salmonella និង Listeria Monocytogenes ។ មេរោគទាំងនេះអាចនៅលាយឡំជាមួយម្ហូបអាហារ ប្រសិនបើយើងហាន់សាច់សត្វឆៅ ឬបន្លែឆៅនៅលើជ្រុញផ្លាស្ទិក ដោយមិនបានលាងសម្អាតវាឱ្យត្រឹមត្រូវតាមក្បួនខ្នាត ។ ដូច្នេះ ចំណុចនេះក៏អាចកើតឡើងជាមួយជ្រុញឈើដូចគ្នាដែរ ។Are Plastic Cutting Boards Safe? - Cuisine at Home Guides

២-ការផ្ទុកសារធាតុគីមី ៖
ជ្រុញផ្លាស្ទិកមួយចំនួនអាចផលិតឡើងពីផ្លាស្ទិកដែលផ្ទុកនូវសារធាតុគីមី ដូចជា សារធាតុ BPA (Bisphenol A) ។ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ពីព្រោះសារធាតុ BPA គឺជាសារធាតុគីមីបង្កផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងការអភិវឌ្ឍរបស់ទារកនៅក្នុងផ្ទៃម្តាយ ។

៣-ស្នាមប្រេះនៅលើជ្រុញ ៖
ជ្រុញផ្លាស្ទិកអាចនឹងមានស្នាមប្រេះយ៉ាងងាយ បើគេប្រើប្រាស់កាំបិតមុត ឬហាន់អាហាររឹង ដោយកំទេចផ្លាស្ទិកអាចនៅលាយឡំជាមួយម្ហូបអាហារ ហើយវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ។ គេប៉ាន់ស្មានថា ជ្រុញប្លាស្ទិកនឹងបញ្ចេញមីក្រូផ្លាស្ទិកប្រភេទប៉ូលីអេទីឡែន ហើយឧទាហរណ៍ថា គេបានយកជ្រុញផ្លាស្ទិកមកហាន់សាច់ ឬបន្លែ ចំនួន៥០០លើកក្នុង១ថ្ងៃ ឬចំនួន១២ម៉ឺន៨ពាន់លើកក្នុង១ឆ្នាំ គឺការប៉ះពាល់ជារួមជាមួយមីក្រូផ្លាស្ទិក នឹងស្មើរហូតដល់ជាង៥០ក្រាមក្នុង១ឆ្នាំ ៕Barcraft Polyethylene Chopping Board 15x25cm, Wrapped With A Card Insert:  Kitchen Tools & Gadgets: Amazon.com.au ប្រភព ៖ sanook

ក្តៅចិត្តពេក! តារាសម្តែង ឆឹម សក្កដា ថាមន្រ្ដីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែការងារវិញហួសថ្លែង

0

មិនមែនជាលើកទី១នោះទេដែលប្រជាពលរដ្ឋបានត្អូញត្អែរពីមន្រ្តីរាជការមួយចំនួនធ្វើការគ្មានគុណភាព ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់លើការងាររបស់ខ្លួនពេលប្រជាពលរដ្ឋមានតម្រូវការ។ ក្នុងនោះតារាសម្តែង ឆឹម សក្កដា ក៏ជួបប្រទះបញ្ហានេះដូចគ្នារហូតលោកពោលថាមន្រ្ដីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែធ្វើការវិញហួសថ្លែង។No photo description available.

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ឆឹម សក្កដា ដែលត្រូវជាគូដណ្តឹងអ្នកនាង ពេជ្រ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះហួសថ្លែងនឹងមន្រ្ដីរាជការមួយចំនួន ស៊ីប្រាក់ខែរដ្ឋ តែធ្វើដូចស៊ីប្រាក់ខែម៉ែឪវា ធ្វើការចាំឱ្យតែដល់ម៉ោង និយាយលេងច្រើនជាងធ្វើការ អាណិតប្រជាជនដែលឈរចាំណាស់»។No photo description available.

ទោះបីតារាសម្តែងរូបនេះមិនបានបញ្ជាក់ឱ្យច្បាស់ពីការទទួលសេវាកម្មអ្វីពីមន្រ្តីរាជការក៏ពិតមែនប៉ុន្តែគេសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនធំសុទ្ធតែបង្ហាញការយល់ឃើញបែបនេះដូចគ្នា ដោយសារតែពួកគាត់ក៏ជួបប្រទះផ្ទាល់តែម្តង។ ក្នុងន័យនេះចង់សម្តៅទៅលើមន្រ្តីរាជការខ្លះធ្វើការគ្មានគុណភាពប្រសិទ្ធភាពជូនប្រជាពលរដ្ឋនោះទេ រង់ចាំតែថ្ងៃបើកប្រាក់ខែប៉ុណ្ណោះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យល្អឡើយ។No photo description available.

យ៉ាងណាមិញ ជាមួយនឹងមតិគាំទ្រនូវការលើកឡើងខាងលើប៉ុន្តែក៏មានមតិមួយបានលើកឡើងឱ្យលោក ឆឹម សក្កដា ថាតារាសម្តែងរូបនេះប្រើសម្តីពិបាកស្តាប់ណាស់គួរប្រើសម្តីពីរោះជាងនេះក្នុងនាមជាបុគ្គលសាធារណៈ។

ក្នុងនោះដែរ តារាសម្តែង ឆឹម សក្កដា បានឆ្លើយតបទៅវិញថា «អូនចូលមើល Comments ផង ថាអ្នកជួបរឿងដូចបង ពួកគេប្រើសំដីអីខ្លះទៅកាន់ពួកគាត់ ប៉ះប្រជាពលរដ្ឋគេមិនហ៊ាន បានត្រឹមទ្រាំខាំមាត់ តែបើបងមិនតប គ្រប់គ្នាមិនតប ត្រូវទ្រាំចឹងមែន? សំដីបងប្រើទៅមើលមនុស្សដូចគ្នា បងដឹងហើយក៏អរគុណដែលចង់ឱ្យបងនិយាយល្អស្ដាប់ តែពួកគេវិញ យើងស្លូតជាន់យើង ! បានបងមិនថតផុស និយាយចំឈ្មោះ ឱ្យថ្នាក់លើឃើញ សំណាងហើយ ការទ្រាំមានកំណត់ដែរអូន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVHYXmoz9OIGwsSEI_QTrQ_0MnfFFSIfz5Ycq3PWVl8SDD0vLvMJtlrmEs7QpLacXkjQxrW1jBvESltyg1IsaW9-EfrqpV7VCwHFrodDvUqCcgm14ODSQpj5e_ihY1doMXvgytAFIfWUNj_HLywTfkB-ElmdY0CB2hAJGs4cPToS9tzVro70Zg6g1Jv-c/s707/image_2023-11-01_10-29-35.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM65Cp0eDG9_r7SBFPPfJS_FHVMBVe4rNV14m7DRzj_KPXB0Y4yKx4GmC3bZypyq-Pgl6h7fu2wFRXAeGEXEO1yCAtwSbjVVODvXGmtpBlLPdXBgIzJtEAUn_8-D9wMhjhtOFdd7J99wa6UB63bKAsoR7pOYL0sz1KqoMP69ekiOO-W7DzOF5L6awFX3M/s1013/Capture%20(92).PNG

Facebook និង Instagram ចាប់ផ្តើមគិតលុយសម្រាប់អ្នកដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញ

0

សហអាមេរិក៖ ក្រុមហ៊ុន Meta បានចាប់ផ្តើមគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់បណ្តាញសង្គម Facebook និង Instagram នៅក្នុងទីផ្សារអឺរ៉ុបប្រសិនបើអ្នកប្រើប្រាស់មិនចង់ឃើញការផ្សាយពាណិជ្ជកម្ម។FIX: Instagram account already connected to a Facebook page

យោងតាមគេហទំព័រ Meta ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តគិតលុយតែក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ សម្រាប់អ្នកដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញសង្គម Facebook និង Instagram ។ ដូច្នេះ អ្នកប្រើប្រាស់នៅក្នុងតំបន់នេះអាចបង់ប្រាក់ចំនួន ១៣ ដុល្លារក្នុងមួយខែ នៅលើកម្មវិធី iOS និង Android ចាប់ពីខែវិច្ឆិកានេះតទៅ ដើម្បីជៀសវាងការមើលឃើញការផ្សាយពាណិជ្ជកម្ម។

សម្រាប់អ្នកដែលមានគណនីច្រើន Meta បាននិយាយថាការជាវនឹងគាំទ្ររាល់គណនីទាំងអស់ដែលភ្ជាប់ជាមួយអ្នកប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលគណនី។ ទោះយ៉ាងណាក៏ដោយនៅខែមីនាឆ្នាំក្រោយក្រុមហ៊ុននឹងប្រមូលប្រាក់បន្ថែមចំនួន ៦-៨ ដុល្លារអាមេរិកសម្រាប់គណនីថ្មីនីមួយៗ។Facebook Ads vs Instagram Ads: 6 Key Considerations For Budgeting
ការផ្លាស់ប្តូរនេះគឺជាលើកទីមួយហើយដែល Meta បានគិតថ្លៃ សេវាអ្នកប្រើប្រាស់ Facebook និង Instagram ដោយ Meta បាននិយាយថាការធ្វើបែបនេះគឺដើម្បីបំពេញតាមបទប្បញ្ញត្តិអឺរ៉ុបស្តីពីការការពារទិន្នន័យ។
គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ Meta ត្រូវបានចោទប្រកាន់ដោយអាជ្ញាធរការពារទិន្នន័យអៀរឡង់ពីបទបំពានច្បាប់ការពារទិន្នន័យទូទៅ (GDPR) និងពិន័យជាប្រាក់ចំនួន ៤១២ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនរបស់ Mark Zuckerberg នឹងត្រូវបានបង្ខំឱ្យអនុវត្តតាម ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់សម្រេចចិត្តយ៉ាងសកម្មថាតើត្រូវអនុញ្ញាតឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្ម ឬក៏គ្មាន។New Instagram Advertisers No Longer Need a Facebook Page

ប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្មធម្មតានោះ Meta មិនគិតលុយអ្វីទេ មានន័យថាអ្នកអាចប្រើបណ្ដាញសង្គមដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមិនមានការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្តាញ នោះក្រុមហ៊ុន Meta នឹងគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែ។
ទោះជាយ៉ាងណាក៏ដោយ Meta មិនបាននិយាយថាតើគោលនយោបាយនេះនឹងត្រូវបានពង្រីកទៅទីផ្សារផ្សេងទៀតឬអត់ទេ ដោយក្រុមហ៊ុននៅតែគាំទ្រការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃរបស់ខ្លួន៕

បុរីពិភពថ្មី សម្រេចទិញផ្ទះពីអតិថិជនវិញ ក្នុងតម្លៃ៥០ភាគរយ

0

បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ពេលនេះបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ។

ក្រុមហ៊ុនបុរីពិភពថ្មី បានឱ្យដឹងថា ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖

១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។

៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។

ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕

 

កំណើននៃការនាំចេញស្រូវរបស់ថៃមានសន្ទុះខ្លាំងក្នុង៩ខែនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃ បានលើកឡើងអំពីការនាំចេញស្រូវក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខេមករា រហូតដល់ខែកញ្ញា) ស្មើនឹងបរិមាណ៦.០៨២.១៣៦តោន កើនឡើង១២,៣% ។ រីឯនៅខែកញ្ញា ឆ្នាំ២០២៣ បរិមាណការនាំចេញស្រូវទៅក្រៅប្រទេស ស្មើនឹង៨០៧.៧៧៦តោន ។GAP – the key to developing sustainable Thai rice farming

ការនាំចេញអង្ករលេខ១ និងអង្ករ៣កំណាត់បានកើនឡើងលើសខែសីហា ឆ្នាំ២០២៣ ដោយសារប្រទេសនាំចូលស្រូវបង្កើនការនាំចូល ដើម្បីបំពេញស្តុកស្រូវក្នុងប្រទេសដែលធ្លាក់ចុះ និងត្រៀមទុកសម្រាប់ពិធីបុណ្យនៅចុងឆ្នាំ២០២៣ ។ លើសពីនេះ ការផ្គត់ផ្គង់អង្ករនៅលើទីផ្សារពិភពលោកមានកំណត់ ដោយសារវិធានការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ដែលគេគិតថា នឹងប៉ះពាល់រហូតដល់ដើមឆ្នាំ២០២៤ ទើបធ្វើឱ្យប្រទេសទិញស្រូវងាកមកទិញស្រូវរបស់ថៃច្រើនឡើង ។

លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃលើកឡើងថា ការនាំចេញអង្ករលេខ១ នៅខែកញ្ញា ឆ្នាំ២០២៣ ស្មើនឹងបរិមាណ២៣៦.១២០តោន កើនឡើង១៩០,៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ។ ចំណែកទីផ្សារសំខាន់ៗរួមមាន ប្រទេសអាហ្វ្រិកខាងត្បូង, បេនីន, និងយេម៉ែន ប៉ុន្តែការនាំចេញអង្ករស ស្មើនឹងបរិមាណ៣៤៩.៧០៩តោន ធ្លាក់ចុះ៧,៥% ហើយទីផ្សារសំខាន់ៗរួមមាន ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា, ជប៉ុន, ហ្ស៊ីមបាវ៉េ, អាហ្វ្រិកខាងត្បូង, បេនីន និងម៉ូសំប៊ិក ។Brighter outlook for Thai agriculture in 2021 boosted by favorable weather  conditions, but prices may be at risk (Current Issue No.3178) - KASIKORN  RESEARCH CENTER

ចំណែកការនាំចេញអង្ករក្រអូបផ្កាម្លិះ ស្មើនឹងបរិមាណ១០៧.៦៧៨តោន ធ្លាក់ចុះ០,៤% ហើយទីផ្សារសំខាន់ៗរួមមាន សហរដ្ឋអាមេរិក, កាណាដា, ហុងកុង, សិង្ហបុរី និងចិន ។

នាយកសមាគមនាំចេញស្រូវថៃរំពឹងថា នៅខែតុលា ឆ្នាំ២០២៣ ការនាំចេញស្រូវរបស់ថៃនឹងស្មើចំនួន៨សែនតោន ដោយសារមានស្រូវជាច្រើនដែលក្រុមហ៊ុននាំចេញពុំទាន់បាននាំចេញអស់ ស្របគ្នានឹងប្រទេសនាំចូលស្រូវចម្បងក្នុងតំបន់អាស៊ាន ដូចជា ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី រួមទាំងទីផ្សារប្រចាំតំបន់ដូចជា អាហ្វ្រិក, មជ្ឈិមបូព៌ា និងអាមេរិក បានបង្កើនការនាំចូលស្រូវ-អង្ករជាបន្តបន្ទាប់ ក្នុងនោះមាន អង្ករស, អង្ករលេខ១ និងអង្ករក្រអូប ដើម្បីប្រមូលទុកធ្វើស្បៀងសម្រាប់ចុងឆ្នាំ២០២៣ ។Thai economy stuck in an aging middle-income trap - Asia Times

ចំណែកប្រទេសដែលបាននាំចេញស្រូវច្រើនជាងគេនៅលើពិភពលោក រួមមាន ៖ ឥណ្ឌា, វៀតណាម, ថៃ, ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ។ រីឯថៃមិនអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្រូវទៅកាន់ទីផ្សារពិភពលោកទេ ពីព្រោះវៀតណាមកំពុងបង្កើនការនាំចេញស្រូវ ៕ ប្រភព ៖ Thai PBS

ប្រទេសវៀតណាមគ្រោងនឹងបើករោងចក្រផលិតបន្ទះឈីបលើកដំបូង

0

វៀតណាម៖ ប្រទេសវៀតណាមត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតបន្ទះឈីប semiconductors ក្នុងគោលបំណងបើករោងចក្រដំបូងរបស់ខ្លួនក្នុងវិស័យនេះ។

យោងតាមគេហទំព័រ VOA News ដែលបានចុះផ្សាយនៅថ្ងៃទី ១ ខែវិច្ឆិកាថា វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបន្ថែមលើឧបករណ៍អេឡិចត្រូនិក ក៏ដូចជាកំពុងចរចាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។Chips: What is a chip making tool?, Telecom News, ET Telecom

ដូច្នេះ ការចរចានៅដំណាក់កាលដំបូងនេះផ្តោតលើបញ្ហាដូចជា ការលើកទឹកចិត្ត ការឧបត្ថម្ភធន ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម។ ប្រភពដដែលបានបន្តទៀតថា ការសាងសង់រោងចក្រដំបូងគេនៅប្រទេសវៀតណាមទំនងជានឹងបម្រើដល់ការផលិតបន្ទះសៀគ្វីដែលមិនទំនើបពេក ដូចជាបន្ទះសៀគ្វីដែលប្រើក្នុងរថយន្ត ឬទូរគមនាគមន៍ជាដើម។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីឧស្សាហកម្មអាមេរិកបានព្រមានអំពីការចំណាយខ្ពស់នៃការផលិតបន្ទះឈីបទាំងនេះ។

យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី semiconductor ដូចជាបច្ចេកទេសសម្បូរបែប កម្លាំងពលកម្ម អង្គភាពបណ្តុះបណ្តាល និងអាជីវកម្មជាច្រើនដែលមានឆន្ទៈសហការក្នុងការអភិវឌ្ឍឧស្សាហកម្ម រួមទាំងឧទ្យានបច្ចេកវិទ្យាខ្ពស់ចំនួនបីដែលមានលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដើម្បីស្វាគមន៍អ្នកវិនិយោគក្នុងឧស្សាហកម្មអេឡិចត្រូនិក។ លោករដ្ឋមន្ត្រីបាននិយាយថា “គម្រោងវិនិយោគនៅក្នុងឧស្សាហកម្ម semiconductor ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ត្រូវបានផ្តល់ការលើកទឹកចិត្តខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌនៃច្បាប់វៀតណាម” ។Vietnam attracts world chip manufacturers - Vietnam Insider

គួរបញ្ជាក់ដែរថា ប្រទេសវៀតណាមគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០៣០។ ដូច្នេះបច្ចុប្បន្ន វៀតណាមកំពុងធ្វើការលើផែនការ ក៏ដូចជាកំពុងពិភាក្សាក្នុងការនាំយកបន្ទះឈីប semiconductor ដើម្បីបង្កើតរោងចក្រដំបូងរបស់ខ្លួននាពេលខាងមុខ៕

ឈុតតំណាងជាតិ «រាជនីលង្វែក» របស់ សំណាង អេលីណា ចូលTOP7 កម្មវិធី Miss International

0

ការប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន បានបញ្ចប់ហើយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខណៈកម្មវិធីប្រកួតទើបប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេ ហើយឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជា សំណាង អេលីណា យកទៅប្រកួតមានឈ្មោះថា «រាជនីលង្វែក» ក៏ចូលក្នុងចំណោម Top7 Best National Costume ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1VzxdGVYfmiqz7LWh7qUInyVwF8_Sch-dSDbqo9NM0Bg-FYRaNNTGz8few7GxJ_3kwb_GXDmnlhlmHvq-aKKVI6e6KjYouxWPzxnjkDo2wrFsfsjBBKLuhsRyy-CAaxDfjPbKg3OeIpffBz9yFN6ZfcX3oTT4dsNa058opgMhhYhD1u88HAzCDG98G1A/s2048/image_2023-11-01_09-06-51.png

នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុកផេក Miss International បានប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេនៅក្នុងកម្មវិធីប្រកួត Miss International 2023 ដោយប្រទេស ANGOLA បានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ចំណែកឯប្រទេស ឥណ្ឌូណេស៊ី ហ្ស៊ីមបាវ៉េ ម៉ាឡេស៊ី កម្ពុជា ឥណ្ឌា និង ឡេសូតូ ស្ថិតក្នុងចំណោម Top7 Best National Costume។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7HpbIOPOF8vcEz2OXrFB5YLz3J13AT8kfiJ5I8QA-ds9QsGjn_eobU-R3MTM9djHz14CTINU2NZQJo4LaqfxCgy5h6p3wq8FjsJUOCqjTh9rt-XQCzHyODbT4xIkwlWjZTG4F3qw8vfrXOQaHZWXdo3LwJUICwEO-nSsBvwS4GaXHJQ-hZYFLeR84moQ/s1753/image_2023-11-01_09-05-56.png

ការប្រកួតខាងលើនេះ សំណាង អេលីណា បានយកឈុតតំណាងជាតិ «រាជនីលង្វែក » ដែលជាស្នាដៃរបស់ ទឹកគ្រឿង ដោយឈុតនេះតំណាងឱ្យព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មានពីរលើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ចំណែកឯព្រះហស្ត ខាងស្តាំនិងខាងធ្វេងរបស់ទ្រង់ប្រកបកាន់នូវផ្លិតស្លាបសត្វ។
តួនាទីរបស់ផ្លិត គឺជាឧបករណ៍សម្រាប់កាន់បក់ដើម្បីបន្ថយកម្តៅភាយពីបរិយាកាសខាងក្រៅឱ្យរាងកាយត្រជាក់ល្ហែល្ហើយ ។ តួយ៉ាងខ្មែរយើងមានទំនៀមទម្លាប់ប្រើផ្លិតតាំងពីបរមបុរាណយូរអង្វែងណាស់មកហើយ រាប់តាំងពី វណ្ណៈក្សត្រ រាជវង្សានុវង្ស ព្រះសង្ឃ គ្រួសារនាម៉ឺនមន្រ្តី គហបតី រហូតដល់ប្រជានុរាស្រ្តសាមញ្ញតាមជនបទស្រែចម្ការ គ្រាន់តែថាផ្លិតមានឈ្មោះនិងរូបរាងច្រើនប្រភេទប្រើប្រាស់ទៅតាមឋានានុក្រមផ្សេងៗគ្នា រួមមាន ផ្លិតចាមរ ផ្លិតភូតាន ផ្លិតបាំងសែង ផ្លិតបៃមន់ ផ្លិតសែងត្វ័ន ផ្លិតវាលវីជនី ផ្លិតមុខព្រហ្ម ផ្លិតស្លឹកត្នោត ផ្លិតដៃ និងផ្លិតស្លាបសត្វ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mmZoV3JtKVc15sW3koitjIT98aqNxVVlMVaXvJAhcPgqKvwrLSkZzf_aF_QJOCj4YpEcI7Y_0vHlKBgTjCe2mb8VahScy5hVfmn7-hYUgWULAO5nIlBb2EZOWLfECif4XWu-EXFXr3yVHlDLu36I-SP8i34SQN85uDyr1VhT1K4CyjcHx4CHhtLYMtI/s2048/image_2023-11-01_09-09-41%20(2).png

គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss International 2023 សំណាង អេលីណា មិនបានចូល Top15 នៅក្នុងការប្រកួតឡើយដែលធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនឹងកម្មវិធីនោះខណៈបវរកញ្ញាតំណាងប្រទេសកម្ពុជាមានទាំងព្រមប៉ុន្តែខាងកម្មវិធីនៅតែមិនបើកផ្លូវប្រវត្តិសាស្រ្ត ឱ្យកម្ពុជាបានចូលTopនៅក្នុងការប្រកួតនេះបានត្រឹមតែសោកស្តាយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ សូម្បីតែបវរកញ្ញាតំណាងប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss International 2023 ក៏មិនបានចូល TOP ដូចគ្នា ខណៈម្ចាស់មកុដឆ្នាំនេះបានទៅលើប្រទេសវេណេហ្ស៊ុយអេឡា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW0C9N7z2i09T_EmOvzlnMcOZEPlGwcyhpZLvlX68pK8VQ7eJgvBmDTE3xjFJALd7DClpQdMia_wOV1zHCuFWNSwqghGz_vDhbdz5EyFr39vQsB-7x_WI-KeuCCCUnBiXWw-x8fe2qN2J-sKW3wo2B023OumgTxEBowxqk3sH1ZbVB5wlkOYSHSJOFkvo/s2048/image_2023-11-01_09-09-42.png

បើបានទៅលេងនៅទីក្រុងបាងកក ប្រទេសថៃ កុំភ្លេចទៅលេងកន្លែងស្អាតៗទាំង៧ ដែលយុវវ័យចូលចិត្តទៅកម្សាន្តបំផុត!

0

ប្រទេសថៃ៖ ថៃគឺជាប្រទេសអភិវឌ្ឍន៍នៅជាប់ព្រំប្រទល់ប្រទេសយើង ហើយក៏ជាគោលដៅទេសចរណ៍មួយដែលមានអ្នកទេសចរ មកពីជុំវិញពិភពលោកចង់មកកំសាន្តផងដែរ។

ជាមួយនឹងទស្សនីយភាពដ៏សម្បូរបែបនិងស្រស់បំព្រង មានកន្លែងដើរលេងជាច្រើននៅក្បែរៗគ្នា ហើយភ្ញៀវទេសចរអាចរីករាយនិងការធ្វើដំណើរតាមសេវាសាធារណៈ រឺក៏ជឹះកំសាន្តតាមមធ្យោបាយឯកជន តាក់ស៊ី ជាមួយនិងតំលៃសេវាសមរម្យបំផុត។

ទីក្រុងបាងកកគឺជាទីក្រុងដ៏ស៊ីវិល័យជឿនលឿនមួយ ដូច្នេះហើយប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅប្រទេសថៃ ក្រុងបាងកក កុំភ្លេចទៅលេងកំសាន្តនៅកន្លែងដែលពេញនិយមបំផុតទាំង៧ទីតាំង ដែលទទួលការពេញនិយមពីស្រទាប់យុវវ័យតែងតែនាំគ្នាមកដើរកម្សាន្ត៖

១ China Town ៖ China Town ជាទីតាំងដ៏ធំមួយក្នុងចំណោម China Townទាំងអស់នៅលើពិភពលោកស្ថិតនៅចំកណ្តាលទីក្រុងបាំងកកប្រទេសថៃ។ China Town នៅទីនោះបានបង្កើតឡើងជាង២០០ឆ្នាំមកហើយនិងបានក្លាយទៅជាសហគមចិនមួយដ៏សំខាន់នាទីក្រុងបាំងកក មានទំាងកន្លែងគោរពបូជាបែបចិន កន្លែងទិញឥវ៉ាន់ ជម្រើសម្ហូបអាហារ និងផ្សារាត្រី។ម៉្យាងវិញទៀត នៅតាមផ្លួវគឺមានសភាពអ៊ូអរនិងបានដាក់លក់នូវម្ហូបចិនរាប់រយមុខក៏ដូចជាគ្រឿងអនុស្សាវរីយ គ្រឿងអល្លង្ការ សម្ភារៈបែបបចិនយ៉ាងសម្បូរបែបផងដែរ។Chinatown in Your Hands - Travelogues from Remote Lands២ BTS Skytrain ៖ គឺជាស្ថាននីយរថភ្លើងលើអាកាស ដែលជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការកាត់បន្ថយភាពកកស្ទះនៅក្នុងទីក្រុងបាំងកក ហើយអាចធ្វើដំណើរបានជុំវិញទីក្រុងបាំងកកតែម្តង ដែលមានស្ថាននីយជាង៦០ឆ្លងកាត់៣ខ្សែរ។ សម្រាប់ការជិះរថភ្លើងគឺតម្រូវឲ្យមានការទិញសំបុត្រសម្រាប់ជិះក្នុងមួយជើងៗ សំបុត្រសម្រាប់ជិះក្នុងមួយថ្ងៃ និងជាវកាតក្នុងលក្ខខណ្ឌផ្សេងៗជាដើម។BTS Skytrain - Wikipedia៣ Iconsiam ៖ ទិសដៅទេសចរណ៍ដ៏សំខាន់នៅក្រុងបាំងកកគឺ Iconsiam គឺជាផ្សារទំនើបដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ជាមួយនឹងហាងជាង៧០០០ប្រភេទផ្សេងៗគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅជាន់ផ្ទាល់ដីគឺបានសាងសង់តាមរចនាប័ទ្មស្ថាបតិយកម្មប្រពៃណីថៃ គឺគេឲ្យឈ្មោះថាផ្សារបណ្តែតទឹកបែបបុរាណនៅក្នុងផ្សារទំនើបដ៏ស៊ីវិល័យបំផុតរួមជាមួយនឹងអាហាររាប់រយមុខ និងដាក់បង្ហាញនូវទស្សនីយភាពចម្រុះនិងភាពប្លែកៗគ្នាពី៧៥ខេត្តនាប្រទេសថៃផងដែរ។ICONSIAM - All You Need to Know BEFORE You Go (with Photos)៤ Siam Paragon ៖ ស្យាមផារ៉ាហ្គនគឺជាផ្សារទំនើបប្រជុំដោយម៉ាកយីហោ ប្រេនល្បីៗនៅជុំវិញពិភពលោកមិនថាខោអាវ កាបូប ស្បែកជើង សម្ភារទំនើបផ្សេងៗ ព្រមទាំងមានកន្លែងតាំងពិពណ៌ឡានទំនើបៗផងដែរ។មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារជាច្រើនប្រភេទាំងអាហារថៃនិងអាហារអន្តជាតិជាច្រើនផងដែរ។ ស្យាមផារ៉ាហ្គនមានរោងកុនខ្នាតយក្សដូចជា Bangkok Ocean World ដែលពេញនិយមបំផុតសម្រាប់មនុស្សវ័យជំទុងក៏ដូចជាកុមារផងដែរ។ វានឹងកាន់តែបង្កនូវភាពងាយស្រួលប្រសិនបើអ្នកធ្វើដំណើរតាមរយៈ BTS Skytrain ។Siam Paragon, the pride of Bangkok៥ Centralworld ៖ ផ្សារទំនើបដ៏ធំក្នុងទីក្រុងបាំងកកដែលមានហាងជាង៥០០កន្លែងកម្ពស់៧ជាន់នៅក្នុងផ្សារតែមួយផងដែរ។ Centralworld មានរួមបញ្ចូលជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ៥ រោងកុងអេក្រង់១៥D ទីសក្ការបូជាបែបហិនឌូ កន្លែងជិះស្គីទឹកកជាដើម ដែលវាបង្កនូវលក្ខណៈងាយស្រួលនៅក្នុងការដើរលេងជាលក្ខណៈគ្រួសារ។ សម្រាប់អ្នកដែលនិយមចូលចិត្តដើរ Shopping វិញផ្សារនេះទំនើបគឺប្រជុំទៅដោយម៉ាកយីហោល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក។ ម្យ៉ាងវិញទៀត កុំភ្លេចភ្លក្សជាមួយនឹងមុខម្ហូនរាប់រយមុខនៅជាន់អាហារ មានទាំងភោជនីយដ្ឋាន ហាងកាហ្វេ និងបង្អែមផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត អ្នកទេសចរណ៍ក៏អាចមានឪកាសទទួលបាននូវការបញ្ចុះតម្លៃពិសេសៗផងដែរតាមរយៈបង្ហាញនូវ Passport។CentralWorld - All You Need to Know BEFORE You Go (with Photos)៦ ព្រះបរមរាជវាំងថៃ៖ ព្រះបរមរាជវាំងថៃត្រូវបានបង្កើតតាំងពីឆ្នាំ១៧៨២ ដើម្បីធ្វើជាព្រះរាជដំណាក់របស់ស្តេចថៃដ៏អស្ចារ្យ និងជាទីសក្ការៈរបស់ព្រះសម្មាសម្ពុទ្ធផងដែរ។ ព្រះបរមរាជរាំងថៃនេះគឺជាកន្លែងតម្កល់នូវវត្ថុបុរាណជាច្រើន រួមជាមួយនឹងតួប្រាសាទអមទៅដោយមាសនិងពេជ្រយ៉ាងមានតម្លៃ។ លើសពីនេះក៏មានការសម្តែងនូវល្ខោនពាក់ស្បែកមុខរបស់ថៃនៅសាលមហោស្រពព្រះមហាក្សត្រផងដែរ។The Grand Palace in Bangkok - Must-See Bangkok Attraction – Go Guides

៧ វត្តអារុន ៖ វត្តអារុនជាកន្លែងទេសចរណ៍ដ៏ពេញនិយមគឺជាវត្តសាងសង់ឡើងតាមបែបព្រះពុទ្ធសាសនា សាងសង់ឡើងនៅក្នុងសតវត្សទី១៧ ដែលជាប់ច្រាំងខាងលិចនៃទន្លេចៅព្រះយ៉ា ដែលមយ្យោបាយនៅក្នុងការធ្វើដំណើរគឺអាចជិះទូកតាក់ស៊ីតាមដងទន្លេចៅព្រះយ៉ា។ ប្រាសាទដ៏ស្រស់ស្អាតជាពិសេសគឺនៅពេលថ្ងៃលិច គឺមើលឃើញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតដែលចាំងមកលើប្រាសាទផងដែរ៕Wat Arun - Wikipedia

អបអរសាទរ! បាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ”

0

ថ្មីៗនេះ ទីក្រុងថ្មីចំនួន ៥៥ ត្រូវចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូនៅ “ថ្ងៃទិវាទីក្រុងពិភពលោកជាបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការ UNESCO”។No photo description available.នៅក្នុងចំណោម៥៥នេះ ក៏មានក្រុងបាត់ដំបង របស់កម្ពុជាមួយដែរ ដែលជាប់ជាបណ្តាញទីក្រុងច្នៃប្រតិដ្ឋ “ផ្នែកម្ហូបអាហារ”។

ក្រុងបាត់ដំបង ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការទាញយកវប្បធម៌ និងភាពច្នៃប្រតិដ្ឋជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការបង្ហាញការអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើមនុស្ស។

នៅក្នុងនោះភាពច្នៃប្រតិដ្ឋចំនួន៧ ដែលតំណាងឱ្យវិស័យនេះ រួមមាន៖

  • សិប្បកម្មនិងសិល្បៈប្រជាប្រិយ
  • ការរចនា
  • ភាពយន្ត
  • អាហារូបត្ថម្ភ
  • អក្សរសាស្ត្រ
  • សិល្បៈប្រព័ន្ធផ្សព្វផ្សាយ
  • តន្ត្រី

No photo description available.