Home Blog Page 1450

តើការត្រាំជើងក្នុងទឹកត្រជាក់ ឬទឹកក្តៅ មួយណាល្អជាង?

0

នៅពេលដែលយើងមានសកម្មភាពច្រើនដូចជា ដើរ ឬឈរក្នុងរយៈពេលយូរពេញមួយថ្ងៃ អាចធ្វើឱ្យសាច់ដុំជើងរបស់អ្នកមានការឈឺចុកចាប់ ឬស្ពឹកជាដើម។ ដូច្នេះដើម្បីបំបាត់ការចុករោយបែបនេះ វិធីល្អគឺការត្រាំជើងក្នុងទឹក ប៉ុន្តែតើយើងគួរត្រាំជើងក្នុងទឹកត្រជាក់ ឬទឹកក្តៅ មួយណាល្អជាង?

១.ការត្រាំជើងក្នុងទឹកត្រជាក់៖ ជាការពិតណាស់ ប្រសិនបើអ្នកដើរច្រើន ឬឈរក្នុងរយៈពេលយូរ អ្នកគួរតែត្រាំជើងក្នុងទឹកត្រជាក់ ដោយសារតែទឹកត្រជាក់ជួយឱ្យសរសៃឈាមរួមតូច និងជួយកាត់បន្ថយសារធាតុដែលបណ្តាលឱ្យរលាក ដូច្នេះការឈឺចាប់និងហើមពីការរលាកសាច់ដុំអាចត្រូវបានកាត់បន្ថយយ៉ាងរហ័ស។Warm Feet, Cold Feet: Health Benefits of CHFB

២.ការត្រាំជើងក្នុងទឹកក្តៅ៖ ការត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហៗ មានប្រយោជន៍ក្នុងន័យបន្ធូរអារម្មណ៍ និងគេងលក់ស្រួល ព្រោះទឹកក្តៅជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ដូច្នេះប្រសិនបើអ្នកចង់សម្រាក និងគេងលក់ស្រួលនៅពេលយប់ ចូលព្យាយាមត្រាំជើងរបស់អ្នកក្នុងទឹកក្តៅប្រហែល ៣៦-៣៨ អង្សាសេរយៈពេល ១០-១៥ នាទី វានឹងជួយឱ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន។Bosisto's Tea Tree Essential Oil Foot Soak

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជើងរបស់អ្នកមានរបួស អ្នកមិនគួរត្រាំជើងក្នុងទឹកឡើយ ព្រោះវានឹងធ្វើឱ្យដំបៅរលួយ និងឆ្លងមេរោគ ហើយក៏មិនគួរត្រាំជើងក្នុងទឹកជាមួយអ្នកដទៃឡើយ ព្រោះអាចប្រឈមនឹងការឆ្លងជំងឺ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម មិនគួរត្រាំជើងក្នុងទឹកទេ ព្រោះអាចមានរបួសដល់ស្បែកដែលអ្នកជំងឺមិនបានដឹង៕
ប្រភព៖sanook

មិនខុសពីមហាជនលោកជំទាវឧកញ៉ា នឹម វណ្ណៈ រង់ចាំមើលដំណោះស្រាយក្នុងនាមជាម្ចាស់ឆ្នោតទៅលើរឿង៣ធំៗ

0

លោកជំទាវឧកញ៉ា នឹម វណ្ណៈ មានចិត្តមិនខុសពីមហាជនឡើយរង់ចាំមើលដំណោះស្រាយ និងការពន្យល់ជាបន្ទាន់របស់ក្រសួងជាប់ពាក់ព័ន្ធទៅលើរឿង៣ធំៗដែលកំពុងផ្ទុះកក្រើកប្រចាំខែកញ្ញា ទាក់ទងនឹងរឿងការប្រមូលពន្ធ ខ្សែភាពយន្តចិនឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជាដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងការសាងសង់ប្រាសាទថ្មរបស់ថៃស្រដៀងនឹងប្រាសាទអង្គរវត្ត។No photo description available.

នៅថ្ងៃទី២៦ កញ្ញា នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអឺគ្រុប និងជាស្រ្តីក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃបានសរសេរបង្ហោះថា «រឿងកំពុងផ្ទុះការចាប់អារម្មណ៍ប្រចាំខែកញ្ញា ហើយស្នើចាំបាច់ត្រូវតែដោះស្រាយនិងមានការពន្យល់ជាបន្ទាន់
១ / ពន្ធដា
២ / សៀមសាងសង់ប្រាសាទស្រដៀងប្រាសាទអង្គរវត្ត
៣ / ចិនថតខ្សែភាពយន្តឆ្លុះបង្ហាញពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជា
៤/ ទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង ប្រជាជនស្នើរសុំឱ្យក្រសួងពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយហៅភ្ញៀវនៅលើពិភពលោកមកកម្ពុជា។

វណ្ណៈក៏កំពុងតាមដានរឿងទាំង៣នេះផងដែរ ហើយសង្សឹមជឿជាក់ថានឹងមានដំណោះស្រាយដ៏ល្អបំផុតជូនដល់ម្ចាស់ឆ្នោត កំពុងចុះប្រមូលដីលក់មុន ពន្ធ២០% ដើមខែ១ឆ្នាំ២០២៤មកដល់»។

បញ្ហាខាងលើនេះកំពុងបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ខណៈក៏ចង់ឃើញចំណាត់ការរបស់ក្រសួង ថ្នាក់ដឹកនាំ នឹងធ្វើយ៉ាងដូចម្តេចអំពីរឿងនេះ ព្រោះចាប់តាំងពីមានមតិប្រតិកម្មពីពលរដ្ឋក្រសួងនៅមិនទាន់ចេញសេចក្តីថ្លែងការណាមួយឡើយ៕May be an image of 1 person and text that says 'បុរាណាចារ្យ Follow 14m・ Duma គ្រាន់តែចាប់ផ្តើមថៃឈ្នះ ១-០ បាត់ Welcome to the Pink Stone Temple. Wat Phu Man Fa will be a lan... See more Wat phumanfah Thailand Rnvoς Angkor wat Cambodia NO PHOTOGRAPHY'May be an image of slow loris and text

 

 

 

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានសត្វល្អិតបំពង

0

សត្វល្អិតបំពងដូចជា ចង្រិតលីង ដុកឌឿបំពង អង្គ្រងលីង ឬកណ្តូបបំពងជាដើម…មិនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ បច្ចុប្បន្ន យើងអាចរកទិញវានៅតាមទីផ្សារ ឬតាមផ្លូវសាធារណៈនានា ហើយវាក៏មានតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់សត្វល្អិតបំពង៖

១.សត្វល្អិតបំពង មានប្រូតេអ៊ីនខ្ពស់ ស្រដៀងគ្នាទៅនឹងប្រូតេអ៊ីនដែលទទួលបានពីស៊ុតមាន់ ១ គ្រាប់ ឬសាច់ជ្រូក និងសាច់មាន់ ១០០ ក្រាម ដូច្នេះដង្កូវនាង ឬហៅម្យ៉ាងទៀតថាដុកឌឿគឺជាសត្វល្អិតដែលមានគុណភាពប្រូតេអ៊ីនល្អបំផុត។Eating Insects in Bangkok and Where to Find Them - Bangkok Unusual Delicacies – Go Guides

២.ជួយកាត់បន្ថយកូលេស្តេរ៉ុល ក៏ដូចជាជួយប្រឆាំងមេរោគផ្សិតក្នុងបំពង់រំលាយអាហារ ព្រោះដោយសារសត្វល្អិតមានផ្ទុកសារជាតិ chitin ដែលអាចភ្ជាប់ជាមួយខ្លាញ់ល្អ ហើយវាក៏ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលរបស់យើងធ្លាក់ចុះមិនគួរឱ្យជឿ។

៣.សត្វល្អិតជាប្រភពអាហារដ៏ល្អ តម្លៃថោកសមរម្យសម្រាប់អ្នករស់នៅតំបន់ដាច់ស្រយាល។ យោងតាមរបាយការណ៍ពីអង្គការស្បៀងអាហារពិភពលោក បានឱ្យដឹងថា សត្វល្អិតដែលអាចបរិភោគបាន វាគឺជាក្តីសង្ឃឹមនាពេលអនាគតសម្រាប់សន្តិសុខស្បៀង និងចំណីអាហារ។Eating Cicadas: the Health Risks and Benefits of Cicada Cookies, Pizza

៤.បន្ថែមពីលើប្រូតេអ៊ីនខ្ពស់ សត្វល្អិតក៏សំបូរទៅដោយសារធាតុរ៉ែជាច្រើនទៀត រួមទាំងអំបិលរ៉ែដូចជា ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B ហើយវាក៏ងាយស្រួលក្នុងការរស់នៅផងដែរ៕BuckeyeBites: Cooking with cicadas | Ohio State Medical News
ប្រភព៖sanook

សហរដ្ឋអាមេរិក ចាប់យកប្រទេសដែនកោះប៉ាស៊ីហ្វិក បញ្ឈប់ឥទ្ធិពលរបស់ចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការពង្រីកឥទ្ធិពលរបស់ក្រុងប៉េកាំង នៅក្នុងតំបន់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដល់ប្រទេសដែនកោះចំនួន២ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែប្រឈមមុខ ជាមួយនឹងប្រទេសចិន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃច្ទ ទី២៥ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ជាផ្លូវការ ចំពោះប្រជាជាតិប៉ាស៊ីហ្វិក ចំនួន២ រួមមាន ប្រទេសដែនកោះឃុក (Cook Island) និង កោះនីយូ (Niue) កាលពីថ្ងៃចន្ទ (ថ្ងៃទី 25 ខែកញ្ញា) ស្របពេលលោកប្រធានាធិបតី បានរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំនានា នៅក្នុងតំបន់ ដោយគោលបំណង ដើម្បីដណ្តើមឥទ្ធិពល ពីប្រទេសចិន។At Pacific Island Summit, White House recognizes sovereignty of Niue, Cook  Islands - UPI.com

ការប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន បានកើតឡើង ចំពេលកិច្ចប្រជុំកំពូល នៃវេទិការបស់ប្រទេសដែនកោះប៉ាស៊ីហ្វិក ចំនួន១៨។ ទន្ទឹមគ្នានេះ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា លោកប្រធានាធិបតី បៃដិន កំពុងតែប្រកាស អំពីគោលជំហររបស់សហរដ្ឋអាមេរិក នៅក្នុងការការពារដល់បណ្ដាប្រទេសនានា នៅក្នុងតំបន់។

ប្រទេសដែនកោះឃុក (Cook Island) ស្ថិតនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក ហើយមានទំនាក់ទំនងនយោបាយជាមួយនឹងប្រទេសនូវែលហ្សេឡង់ដ៍ និង មានប្រជាជនប្រហែល ១៥ ០០០នាក់។ រីឯប្រទេសដែនកោះនីយូ (Niue) ក៏ស្ថិតនៅប៉ាស៊ីហ្វិកខាងត្បូង ផងដែរ ដោយមានប្រជាជន ប្រហែលជាជិត២០០០នាក់។ ប្រទេសដែនកោះទាំង២នេះ គ្រប់គ្រងអំណាច តាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោមការសោយរបស់ព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III) ដែលជាស្ដេច នៃចក្រភពអង់គ្លេស និង ប្រទេសខមម៉ែនវែល ចំនួន១៤ផ្សេងទៀត។ ថ្វីបើប្រទេសដែនកោះទាំង២នេះ មានប្រជាជន សរុបមិនដល់២០០០០នាក់ ក៏ពិតមែន ប៉ុន្ដែប្រទេសទាំង២នេះ កំពុងតែក្លាយជាតំបន់សេដ្ឋកិច្ចដ៏ទូលំទូលាយ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។US Recognizes Sovereignty of Cook Islands, Niue in Key South Pacific Region

ដែនកោះទាំង២នេះ ក្លាយជាប្រទេស គ្រប់គ្រងដោយខ្លួនឯង នៅក្នុង«សមាគមសេរី»ជាមួយប្រទេសនូវែលហ្សេឡង់ដ៍។ នេះមានន័យ ថា គោលនយោបាយការបរទេស និង ការពារជាតិរបស់ប្រទេសទាំង២នេះ ស្ថិតក្នុងកម្រិតផ្សេងៗគ្នា ដោយមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ែលលីងតុន (Wellington ប្រទេសនូវែលហ្សេឡង់ដ៍។) ។

អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ ការចាត់ទុកប្រភពទឹកទាក់ទងគ្នានេះ ទើបធ្វើឲ្យតំបន់ប៉ាស៊ីហ្វិកខាងត្បូង កំពុងតែក្លាយជាសង្វៀនដ៏សំខាន់មួយ សម្រាប់ការប្រជែងអំណាចគ្នា រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ដែលបានបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើង។ រីឯរដ្ឋាភិបាលក្រុងប៉េកាំង បានបោះជំហានចូលយ៉ាងជ្រៅ នៅក្នុងតំបន់មហាសមុទ្រជាយុទ្ធសាស្ត្រ ទាំងសេដ្ឋកិច្ច នយោបាយ និង យោធា។U.S confirms recognition of the Cook Islands as a sovereign state | PINA

មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការអះអាង និង ឥទ្ធិពលរបស់ចិន រួមទាំង នៅក្នុងតំបន់ទាំងនេះ ក្លាយជាកត្តាមួយ ជំរុញឲ្យយើង ផ្តោតលើយុទ្ធសាស្ត្ររបស់យើង នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ រីឯវេទិកានេះ បានប្រមូលផ្តុំរដ្ឋ និង ដែនដី ដែលនៅរាយប៉ាយពាសពេញមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីប្រទេសអូស្ត្រាលី រហូតទៅដល់រដ្ឋ ជាដែនកោះតូចៗ និង ប្រជុំកោះ ដែលមានប្រជាជនតិចតួច។ ប៉ុន្តែឥទ្ធិពលរបស់ចិន នឹងត្រូវដឹង តាមរយៈអវត្តមានរបស់នាយករដ្ឋមន្ត្រី នៃប្រទេសប្រជុំដែនកោះសូឡូម៉ុង (Solomon) ខណៈរដ្ឋាភិបាលរបស់គាត់ ឥឡូវនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង៕

អបអរសាទរដល់បេក្ខជនជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្ររបស់កម្មវិធី “GANZBERG ពួកម៉ាកល្អអូសឡានឈ្នះឡាន” ជាម្ចាស់រង្វាន់រថយន្ត Pick Up ស៊េរីថ្មី 2023!

0

ទីបំផុតការទន្ទឹងរង់ចាំពេញ១ថ្ងៃ របស់មហាជនដែលទស្សនាផ្ទាល់ ក៏ដូចការមើលតាមរយៈបណ្តាញសង្គមផងដែរថាតើបេក្ខជណណាដែលមានវាសនាធ្វើជាម្ចាស់ឡាន PIck Up 2023។ អ្វីកាន់តែពិសេសគឺ មានបេក្ខជនបេក្ខនារី កីឡាករ កីឡាការិនីជាច្រើនរយនាក់បានមកពី២៥ខេត្តក្រុង ដែលបានចូលរួមប្រកួតប្រជែងគ្នាក្នុងកម្មវិធីកម្មវិធី «ពួកម៉ាកល្អអូសឡានឈ្នះឡាន» របស់ស្រាបៀGanzberg។May be an image of 1 person, car and text ជាលទ្ធផលនៅរាត្រីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានប្រកួតកីឡាអូសឡានកោះពេជ្រ ដដែលនេះ ទោះបីជាក្រោមអាកាសធាតុ ភ្លៀងរលឹម ផ្គររន្ទះយ៉ាងណាក៏ដោយ ក៏កម្មវិធីនៅតែបន្តដំណើរការជាធម្មតា ហើយបេក្ខជនគ្រប់រូបនៅតែខិតខំព្យាយាម តស៊ូរហូតដល់ទៅបំផុត។គណៈម្មាការក៏បានរកឃើញក្រុមខ្លាំងដែលទទួលជ័យជំនះ ដែលជាក្រុមចុងក្រោយបានអូសឡានលឿនដល់គោលដៅមុនគេ នោះគឺក្រុមកីឡាករពាក់ស្លាកលេខ ១៤២។May be an image of 3 people and textសូមបញ្ជាក់ផងដែរថា ក្រុមលេខ ១៤២ ដែលទទួលបានជ័យលាភីក្លាយជាម្ចាស់រង្វាន់រថយន្ត Pick Up ស៊េរីថ្មី 2023 ពី GANZBERG មានសមាជិកអូសឡាន៣រូបជាមិត្តភ័ក្រល្អតស៊ូរហូតបានជ័យជំនះ។
ចំណែកក្រុមជ័យលាភីលេខ២ ក៏ទទួលបានម៉ូតូ៣គ្រឿង និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារផងដែរ។May be an image of 8 people and text

សូមរំលឹកថា កម្មវិធីប្រកួតដ៏ល្អប្លែកអស្ចារ្យមិនធ្លាប់មាននៅកម្ពុជាដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg ដែលមានឈ្មោះថា «ពួកម៉ាកល្អអូសឡានឈ្នះឡាន» ពិតជាទទួលបាននូវការគាំទ្រពីមហាជនមិនធម្មតាឡើយ ទោះបីជាអាកាសធាតុមិនអំណោយផលយ៉ាងណាក៏ដោយ ក៏មហាជននៅតែទន្ទឹងរង់ចាំទស្សនារហូតដល់ចប់កម្មវិធី។May be an image of 6 people and text

បញ្ហាអតិផរណារបស់ឡាវធ្វើឱ្យកុមារមិនបានចូលសាលារៀន

0

ប្រទេសឡាវ ៖ សារព័ត៌មាន Vientiane Times បានចុះផ្សាយពីលទ្ធផលស្ទង់មតិរបស់ធនាគារពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋឡាវប្រមាណ៨៧% ដែលឆ្លើយតបការស្ទង់មតិ គឺពួកគេរងផលប៉ះពាល់រឿងការទិញម្ហូបអាហារ ដោយសារបញ្ហាអតិផរណាខ្ពស់នៅប្រទេសឡាវ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋឡាវនាំគ្នាទិញអាហារមានតម្លៃថោក និងកាត់បន្ថយបរិមាណការបរិភោគអាហារប្រចាំថ្ងៃ ។

ចំណែកអ្នកមានជីវភាពក្រីក្របានលក់ទ្រព្យសម្បត្តិដែលពួកគេមានដើម្បីទ្រទ្រង់ជីវិត ឬទៅខ្ចីប្រាក់គេមកដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លើសពីនេះ ពួកគេបានកាត់បន្ថយការចំណាយផ្នែកការសិក្សារបស់កូនៗទៀតផង ។ បច្ចុប្បន្ន ពលរដ្ឋមានជីវភាពក្រីក្រប្រមាណ១៤% គ្មានលទ្ធភាពបញ្ជូនកូនទៅសិក្សាបន្តទេ ។เงินเฟ้อลาวเดือนส.ค. พุ่งกว่า 30% เหตุราคาเชื้อเพลิง-สินค้าปรับขึ้น |  เดลินิวส์

លោក អាឡិច គ្រេមម័រ (Alex Kramer) នាយកគ្រប់គ្រងធនាគារពិភពលោក សាខាប្រទេសឡាវលើកឡើងថា វាបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសឡាវយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់ដល់ពលរដ្ឋ ។ បើពលរដ្ឋឡាវគ្មានលទ្ធភាពទិញម្ហូបអាហារឱ្យបានគ្រប់គ្រាន់ ឬមិនអាចបញ្ជូនកូនចៅទៅសិក្សាបន្ត វានឹងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឡាវក្នុងរយៈពេលយូរ ។เศรษฐกิจลาวตึงตัวหนัก เงินเฟ้อพุ่ง-ขาดดุลการค้า | เดลินิวส์

បើទោះជារដ្ឋាភិបាលឡាវចេញវិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហាអតិផរណា ដូចជា កាត់បន្ថយការនាំចូលទំនិញច្រើន, ជំរុញការផលិតទំនិញសំខាន់ៗក្នុងប្រទេស, ជំរុញវិស័យទេសចរណ៍ និងការនាំចេញទំនិញទៅក្រៅប្រទេស ដែលបានជួយបង្កើនប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ ស្មើនឹង១១,៥% ប៉ុន្តែនៅតែមិនអាចទប់ទល់នឹងអតិផរណាក្នុងកម្រិត៣៦% បានទេ ។ADB ลดคาดการณ์ “เศรษฐกิจลาว” ปี 66 เหลือโต 3.7%

ធនាគារពិភពលោកណែនាំថា រដ្ឋាភិបាលឡាវចាំបាច់ត្រូវតែអនុវត្តគោលនយោបាយពន្ធលើតម្លៃបន្ថែម១០%, លុបចោលការកាត់បន្ថយពន្ធ, កែលម្អគុណភាពការវិនិយោគសាធារណៈ និងការផ្តល់សម្បទាន, បង្កើនវិធានការត្រួតពិនិត្យធនាគារ, ចរចារៀបចំរចនាសម្ព័ន្ធបំណុល និងធ្វើឱ្យច្បាប់វិនិយោគរបស់ផ្នែកឯកជនកាន់តែងាយស្រួល ៕Cities You Have to Visit in Laos | Crowne Plaza Vientiane ប្រភព ៖ TNN LIVE

ទីក្រុងហាំងចូវជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន

0

ប្រទេសចិន ៖ ចាប់ពីឆ្កែយន្ត រហូតដល់ទូរលក់ម្ហូបអាហារស្វ័យប្រវត្តិ បានធ្វើឱ្យគ្រឿងយន្តដើរតួនាទីសំខាន់ក្នុងតំបន់ផ្សេងៗនៅលើពិភពលោក មិនលើកលែងសូម្បីតែទីក្រុងហាំងចូវ ដែលជាទីកន្លែងរៀបចំការប្រកួតកីឡា Asian Games លើកទី១៩ នៅខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិន ។Robot dog begins work on San Francisco airport project - Global  Construction Review

លោក ឈៀន សៀវយូ នាយកគ្រប់គ្រងប្រេន DEEP Robotics និយាយថា ៖ «បើតាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំមិននិយាយថា គ្រឿងយន្តនឹងមកធ្វើការជំនួសមនុស្សទេ ប៉ុន្តែវាគឺជាឧបករណ៍សម្រាប់ជួយមនុស្ស ។ នៅពេលសមត្ថភាពរបស់គ្រឿងយន្តអភិវឌ្ឍន៍កាន់តែច្រើន ពួកវានឹងមានចំណែករួមនៅក្នុងស្ថានការណ៍ផ្សេងៗកាន់តែច្រើន និងពុំចាំបាច់សង្ស័យ» ។GEIP | Hangzhou

ទីក្រុងហាំងចូវមានពលរដ្ឋរស់នៅចំនួន១២លាននាក់ ហើយវាជាទីក្រុងយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាដ៏សំខាន់បំផុតរបស់ប្រទេសចិន ។ ទីក្រុងនេះបានកសាងកេរ្តិ៍ឈ្មោះជាកន្លែងចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា រួមទាំងផ្នែកឧស្សាហកម្មមនុស្សយន្ត ដែលសំដៅកាត់បន្ថយភាពចន្លោះប្រហោងរវាងគូប្រជែងក្នុងឧស្សាហកម្ម ដូចជា សហរដ្ឋអាមេរិក និងជប៉ុន ។Deep Robotics Unveils Latest Robot Dogs

អ្នកទាំងអស់គ្នាបានឃើញទូរលក់ម្ហូបអាហារស្វ័យប្រវត្តិ ដែលវាដំណើរការតាមរយៈ Internet of Things (IoT) ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗដែលអាចតភ្ជាប់ ឬបញ្ជូនទិន្នន័យឱ្យគ្នាដោយសារអ៊ីនធើរណេត ។ ទូរស្វ័យប្រវត្តិនេះអាចចម្ហិនម្ហូបអាហារផ្សេងៗលក់ឱ្យអតិថិជន និងមិនខុសគ្នាពីការចម្អិនរបស់មនុស្សទេ ។

នារីជាអតិថិជនម្នាក់និយាយថា ៖ «បើនិយាយពីភាពខុសប្លែកគ្នារវាងអាហារដែលធ្វើដោយម៉ាស៊ីននេះ ជាមួយអាហារធ្វើដោយមនុស្ស និយាយតាមត្រង់ ខ្ញុំមិនឃើញវាខុសប្លែកគ្នាប៉ុន្មានទេ ។ ម្ហូបដែលធ្វើដោយទូរស្វ័យប្រវត្តិមើលទៅគួរឱ្យចង់ញ៉ាំ ហើយវាថែមទាំងមានជំនាញធ្វើម្ហូបល្អជាងមនុស្សទៀតផង ខណៈមនុស្សភាគច្រើនមិនចេះធ្វើម្ហូបដោយខ្លួនឯងទេ» ។Deep Robotics claims 'breakthrough' in autonomous search using quadrupedal  robots

ក្រៅពីនេះ ទីក្រុងហាំងចូវ គឺជាទីតាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Alibaba ដែលប្រកបអាជីវកម្មផ្នែក E-Commerce ដ៏ធំបំផុតនៅប្រទេសចិន ។ ចំណែកក្រុមហ៊ុន Taobao ដែលមានកម្មវិធីទិញទំនិញតាមអនឡាញពេញនិយមរបស់ពលរដ្ឋចិន ក៏មានទីតាំងស្ថិតនៅទីក្រុងនេះដែរ ៕ ប្រភព ៖ TNN World

ខាត់ វៃហាំង និងស៊ីន យូប៊ីន ពួតដៃគ្នាជាមួយតារាចិនមានការសម្តែងដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ធំមួយ

0

នៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន តារាសម្តែង ខាត់ វៃហាំង និងស៊ីន យូប៊ីន បានតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពនេះព្រមទាំងមានការសម្តែងរួមជាមួយតារាចិន២រូប និងមានទស្សនីយភាពត្រជាក់ភ្នែកតែម្តង។May be an image of 6 people and people dancing

តាមរយៈវីដេអូនៃការសម្តែងនោះបានឃើញការសម្តែងរបស់កុមារាកុមារីជាច្រើនរូប បន្ទរសំឡេងជាភាសាចិន និងការសម្តែងដ៏រស់រវើករបស់អ្នកសិល្បៈជាច្រើនរូបទៀតមុនការច្រៀងរបស់អ្នកសិល្បៈទាំង៤ដោយមានខ្មែរ២រូបនិងចិន២រូប។ ផ្តើមដំបូងគឺការច្រៀងរបស់តារាចិនស្រី បន្ទាប់មកតារាសម្តែង ខាត់ វៃហាំង និងបន្ទាប់មកទៀតគឺតារាចិនប្រុស និងតារាស្រី ស៊ីន យូប៊ីន ដោយអ្នកទាំង៤ច្រៀងជាភាសាអង់គ្លេសនិងលាយភាសាចិនបន្តិច។May be an image of 5 people and text

ការសម្ដែងដ៏អស្ចារ្យការបិទកម្មវិធី នៃការបើកកម្មវិធី ព្រឹត្តិការណ៍ខួបលើកទី ១០ នៃមហោស្រពភាពយន្តអន្តរជាតិនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងចំពោះតារាសម្តែងប្រចាំប្រទេសកម្ពុជា។ ទោះបីជាការសម្តែងនេះនៅប្រទេសចិនក្តី សម្រាប់កញ្ញា ស៊ីន យូប៊ីន ក៏មិនភ្លេចបញ្ជាក់អត្តសញ្ញណជាតិរបស់ខ្លួននៅលើសំលៀកបំពាក់ផងដែរ។May be an image of 7 people

លើសពីនេះទៀតមហាជនក៏មានការចាប់អារម្មណ៍ដូចគ្នាបន្ទាប់ពីឃើញ តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបគូជាមួយ ស៊ីន យូប៊ីន ជាលើកដំបូងនៅលើហ្វេកប៊ុកបន្ទាប់ពីមានរឿងអាស្រូវអ្នកទាំងពីរមានបញ្ហាមិនចុះសម្រុងជាមួយគ្នាផងដែរ។ ផ្អែកតាមរយៈរូបភាពដែលបានបង្ហោះនោះធ្វើឱ្យអ្នកដែលចូលចិត្តពួកគេបង្ហាញការសប្បាយចិត្តបន្តិចវិញហើយ៕

 

ពលរដ្ឋមិនត្រូវការលោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

0

សហរដ្ឋអាមេរិក ៖ តាមលទ្ធផលស្ទង់មតិរបស់ Washington Post និង ABC News បង្ហាញថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានបាត់បង់ជំនឿលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយសារបញ្ហាមួយចំនួនដូចជា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជនអន្តោប្រវេសន៍, អាមេរិកជួយប្រទេសអ៊ុយក្រែនច្រើនពេកក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយលោក ចូ បៃដិន មានអាយុច្រើនសម្រាប់កាន់តំណែងជាប្រធានាធិបតី អាណត្តិទី២ ។Biden warns Americans in Ukraine to leave, says sending troops to evacuate  would be 'world war'

បញ្ហាទាំងអស់នេះបានធ្វើឱ្យបច្ចុប្បន្ន ពិន្ទុរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសល់ត្រឹមតែ៣៧% ដែលធ្លាក់ពី៤២% កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ។ លោក ចូ បៃឌិន ទើបទទួលបានជ័យជម្នះកាលពីឆ្នាំ២០២០ ប៉ុន្តែអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និងអ្នកមានសិទ្ធិបោះឆ្នោតដោយសេរីប្រាប់ថា ពួកគេចង់បានមេដឹកនាំថ្មីជំនួសលោក ចូ បៃដិន ។ លទ្ធផលការស្ទង់មតិបង្ហាញទៀតថា ពិន្ទុរបស់លោក ចូ បៃដិន បានធ្លាក់ចុះមកសល់ត្រឹមតែ១០% ប៉ុណ្ណោះ ខណៈពិន្ទុរបស់គណបក្សផ្សេងទៀតកើនឡើងខ្លាំង ។

កន្លងមក មានពលរដ្ឋអាមេរិកប្រមាណពាក់កណ្តាលប្រទេសចង់ផ្លាស់ទីលំនៅចេញពីអាមេរិក ដោយសារការគ្រប់គ្រងប្រទេសរបស់ប្រធានាធិបតី លោក ចូ បៃដិន ធ្វើឱ្យពលរដ្ឋអាមេរិកកាន់តែលំបាកជាងមុន ។ សារព័ត៌មាន CNBC បានចុះផ្សាយថា ពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ារាប់សែននាក់ត្រូវការផ្លាស់ទីលំនៅចេញពីអាមេរិក ហើយពួកគេចង់ទៅរស់នៅប្រទេសម៉ិកស៊ិក ។ ពលរដ្ឋនិយាយថា រដ្ឋកាលីហ្វ័រញ៉ា គឺជារដ្ឋដែលត្រូវចាយវាយខ្ពស់ក្នុងលំដាប់ទី២ របស់អាមេរិក ខណៈការចាយវាយនៅរដ្ឋហាវ៉ៃខ្ពស់ជាងគេ ។ លើសពីនេះ ផ្ទះធម្មតា១ខ្នងនៅរដ្ឋកាលីហ្វ័រញ៉ា មានតម្លៃស្មើនឹង៨សែនដុល្លារអាមេរិក ទើបពលរដ្ឋភាគច្រើនជួលផ្ទះគេរស់នៅ ខណៈពលរដ្ឋខ្លះទៀតគ្មានទីលំនៅពិតប្រាកដ ។Biden may not run — and top Dems are quietly preparing - POLITICO

ពលរដ្ឋកាលីហ្វ័រញ៉ាបានផ្លាស់ទីលំនៅទៅរស់នៅទីក្រុងវ៉ាស៊ីនតោន, អារីហ្សូណា, តិចសាស់ និងប្រទេសម៉ិកស៊ិក ។ បើទោះជាប្រទេសម៉ិកស៊ិកមានបញ្ហាក្នុងសង្គមជាច្រើន ប៉ុន្តែពលរដ្ឋអាមេរិកសម្រេចចិត្តទៅរស់នៅទីនោះ ដោយសារស្ថានភាពបច្ចុប្បន្នផ្លាស់ប្តូរ ហើយមនុស្សភាគច្រើនធ្វើការពីផ្ទះ (Work From Home) ។ ដូច្នេះ ពួកគេអាចធ្វើការតាមអនឡាញនៅម៉ិកស៊ិក រួចហើយបញ្ជូនលទ្ធផលការងារមកអាមេរិកបាន ។ ចំណែកការធ្វើដំណើរពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋកាលីហ្វ័រញ៉ា ក៏មិនចំណាយពេលយូរដែរ ។

ពលរដ្ឋអាមេរិកផ្សេងទៀតប្រាប់ថា ពួកគេអាចរស់នៅយ៉ាងមានក្តីសុខ និងមិនចំណាយច្រើនទេនៅប្រទេសម៉ិកស៊ិក ហើយក៏មិនចាំបាច់ប្រជែងគ្នាដូចនៅអាមេរិកទេ ។ ចំណែកការចាយវាយប្រចាំថ្ងៃនៅម៉ិកស៊ិក គឺថោកជាងរដ្ឋកាលីហ្វ័រញ៉ារហូតដល់ពាក់កណ្តាល ខណៈការចំណាយលើការព្យាបាលនៅម៉ិកស៊ិក ក៏ថោកជាងអាមេរិកដែរ ហើយគ្រូពេទ្យបានថែទាំយ៉ាងយកចិត្តទុកដាក់ទៀតផង បើធៀបនឹងអាមេរិក ៕ ប្រភព ៖ Nation World

ទិដ្ឋភាពសមរាត្រីនៅប្រាសាទអង្គរវត្ត៣ថ្ងៃស្រូបភ្ញៀវទេសចរជាង១ម៉ឺននាក់

0

មន្ទីរព័ត៌មានខេត្តសៀមរាបបានរាយការណ៍ថាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានជាង១ម៉ឺន២ពាន់នាក់។ នេះតាមការឱ្យដឹងពីទំព័រហ្វេកប៊ុករបសឯកឧត្តម ខៀវ កញារិទ្ធ។May be an image of twilight and crowd

បើតាមលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ អ្នកទេសចរខ្មែរ មានចំនួន ៩,៨៤៧នាក់ និងអ្នកទេសចរអន្ដរជាតិទិញសំបុត្រមើលថ្ងៃរះមានជាង ២,៧៨៨នាក់ ដែលសរុបក្នុងរយពេល ៣ថ្ងៃ មានចំនួនជាង ១ម៉ឺន២ពាន់នាក់។ ដោយឡែកអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីមើលថ្ងៃរះ ក្នុងរយ:ពេលបីថ្ងៃដូចគ្នា មានចំនួន ៣១,៩០៨នាក់ ក្នុងនោះអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤,២៥៥នាក់។May be an image of temple and monument

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសច បានបន្ថែមថា អ្នកទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ជាង ៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះអាទិត្យមិនបានបញ្ចេញពន្លឺច្បាស់ក៏ដោយ។ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អ ដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបានសម្ដែងមោទកភាពចំពោះភាពអស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរ ដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។May be an image of 7 people, temple and monument

សូមបញ្ជាក់ថា នៅក្នុងអំឡុងពេល ៣ថ្ងៃនេះយើងឃើញតែថ្ងៃទី២១ទេ ដែលមានថ្ងៃរះ បានមើលឃើញចេញពីគល់កំពែងអង្គរវត្ដឡើងមកដល់លើ តែមានការបាំងពពកតិចៗ ប៉ុន្ដែគ្រាន់បើជាងថ្ងៃទី២២ និងថ្ងៃទី២៣ ដែលបានបាំងពពកច្រើន។ ប៉ុន្ដែបើទោះបីមានការបាំងពពកយ៉ាងណាក៏ដោយតែយើងមើលឃើញទស្សនីយភាពថ្មីមួយទៀតគឺទិដ្ឋភាពពន្លឺថ្ងៃរះពណ៌ដូចមាស ពេញផ្ទៃមេឃ បើទោះបីថ្ងៃទី២២ និងថ្ងៃទី២៣ មិនឃើញថ្ងៃរះចំកំពូលប្រាសាទក៏ដោយក៏យើងសង្កេតឃើញទិដ្ឋភាពថ្មី ដែលមានអ្នកទស្សនាមានការសប្បាយចិត្ដរីករាយ។

សូមជម្រាបថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕May be an image of one or more people, monument, crowd and temple