មិនមែនជាលើកទី១នោះទេដែលប្រជាពលរដ្ឋបានត្អូញត្អែរពីមន្រ្តីរាជការមួយចំនួនធ្វើការគ្មានគុណភាព ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់លើការងាររបស់ខ្លួនពេលប្រជាពលរដ្ឋមានតម្រូវការ។ ក្នុងនោះតារាសម្តែង ឆឹម សក្កដា ក៏ជួបប្រទះបញ្ហានេះដូចគ្នារហូតលោកពោលថាមន្រ្ដីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែធ្វើការវិញហួសថ្លែង។No photo description available.

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ឆឹម សក្កដា ដែលត្រូវជាគូដណ្តឹងអ្នកនាង ពេជ្រ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះហួសថ្លែងនឹងមន្រ្ដីរាជការមួយចំនួន ស៊ីប្រាក់ខែរដ្ឋ តែធ្វើដូចស៊ីប្រាក់ខែម៉ែឪវា ធ្វើការចាំឱ្យតែដល់ម៉ោង និយាយលេងច្រើនជាងធ្វើការ អាណិតប្រជាជនដែលឈរចាំណាស់»។No photo description available.

ទោះបីតារាសម្តែងរូបនេះមិនបានបញ្ជាក់ឱ្យច្បាស់ពីការទទួលសេវាកម្មអ្វីពីមន្រ្តីរាជការក៏ពិតមែនប៉ុន្តែគេសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនធំសុទ្ធតែបង្ហាញការយល់ឃើញបែបនេះដូចគ្នា ដោយសារតែពួកគាត់ក៏ជួបប្រទះផ្ទាល់តែម្តង។ ក្នុងន័យនេះចង់សម្តៅទៅលើមន្រ្តីរាជការខ្លះធ្វើការគ្មានគុណភាពប្រសិទ្ធភាពជូនប្រជាពលរដ្ឋនោះទេ រង់ចាំតែថ្ងៃបើកប្រាក់ខែប៉ុណ្ណោះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យល្អឡើយ។No photo description available.

យ៉ាងណាមិញ ជាមួយនឹងមតិគាំទ្រនូវការលើកឡើងខាងលើប៉ុន្តែក៏មានមតិមួយបានលើកឡើងឱ្យលោក ឆឹម សក្កដា ថាតារាសម្តែងរូបនេះប្រើសម្តីពិបាកស្តាប់ណាស់គួរប្រើសម្តីពីរោះជាងនេះក្នុងនាមជាបុគ្គលសាធារណៈ។

ក្នុងនោះដែរ តារាសម្តែង ឆឹម សក្កដា បានឆ្លើយតបទៅវិញថា «អូនចូលមើល Comments ផង ថាអ្នកជួបរឿងដូចបង ពួកគេប្រើសំដីអីខ្លះទៅកាន់ពួកគាត់ ប៉ះប្រជាពលរដ្ឋគេមិនហ៊ាន បានត្រឹមទ្រាំខាំមាត់ តែបើបងមិនតប គ្រប់គ្នាមិនតប ត្រូវទ្រាំចឹងមែន? សំដីបងប្រើទៅមើលមនុស្សដូចគ្នា បងដឹងហើយក៏អរគុណដែលចង់ឱ្យបងនិយាយល្អស្ដាប់ តែពួកគេវិញ យើងស្លូតជាន់យើង ! បានបងមិនថតផុស និយាយចំឈ្មោះ ឱ្យថ្នាក់លើឃើញ សំណាងហើយ ការទ្រាំមានកំណត់ដែរអូន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVHYXmoz9OIGwsSEI_QTrQ_0MnfFFSIfz5Ycq3PWVl8SDD0vLvMJtlrmEs7QpLacXkjQxrW1jBvESltyg1IsaW9-EfrqpV7VCwHFrodDvUqCcgm14ODSQpj5e_ihY1doMXvgytAFIfWUNj_HLywTfkB-ElmdY0CB2hAJGs4cPToS9tzVro70Zg6g1Jv-c/s707/image_2023-11-01_10-29-35.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM65Cp0eDG9_r7SBFPPfJS_FHVMBVe4rNV14m7DRzj_KPXB0Y4yKx4GmC3bZypyq-Pgl6h7fu2wFRXAeGEXEO1yCAtwSbjVVODvXGmtpBlLPdXBgIzJtEAUn_8-D9wMhjhtOFdd7J99wa6UB63bKAsoR7pOYL0sz1KqoMP69ekiOO-W7DzOF5L6awFX3M/s1013/Capture%20(92).PNG