សហរដ្ឋអាមេរិក ៖ ប៉ូលិសបានបង្ហាញវីដេអូមួយចេញពីកាមេរ៉ាសុវត្ថិភាព ដែលមានបុរសម្នាក់ជ្រុលចង្កូត រួចបើកបររថយន្តបុកចូលក្នុងស្ថានីយប៉ូលិសនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ។ ក្រោយជនបង្កហេតុចុះពីលើរថយន្ត ប៉ូលិសក៏បានចាប់ខ្លួនគាត់ភ្លាមៗតែម្តង ដោយមិនចាំបាច់ពិបាកតាមចាប់ខ្លួន ។Man deliberately crashes car into police station in New Jersey | News |  Independent TV

នេះគឺជាវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានគេផ្សព្វផ្សាយបន្តគ្នានៅក្នុងបណ្តាញសង្គមអាមេរិក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។ វីដេអូនេះបានបង្ហាញពីបុរសជនជាតិអាមេរិកម្នាក់បើកបររថយន្តប្រភេទ SUV បុកចូលក្នុងស្ថានីយប៉ូលិសនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក រហូតបង្កឱ្យសម្ភារៈជាច្រើននៅក្នុងស្ថានីយប៉ូលិសខូចខាតយ៉ាងដំណំ ។New Jersey man drives into home, police station | CTV News

ចំណែកតុលាការប្រចាំតំបន់វឺលរេនខោនទី លើកឡើងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក ហើយគ្មានអ្នកណាម្នាក់រងរបួសទេ គឺមានតែប៉ូលិសម្នាក់ប៉ុណ្ណោះដែលរត់យករួចខ្លួន ។ នៅពេលជនបង្កគ្រោះថ្នាក់ចុះពីលើរថយន្ត គាត់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗតែម្តង និងមិនចាំបាច់រង់ចាំយូរ ។ ប៉ូលិសរាយការណ៍ថា មុនពេលជនបង្កហេតុបើកបររថយន្តបុកចូលស្ថានីយប៉ូលិស គាត់បានបើករថយន្តបុកផ្ទះមួយកន្លែងផងដែរ ៕

ប្រភព ៖ TNN World