អត្ថប្រយោជន៍ចំនួន ៥ ដែលអ្នកមិនដែលដឹងអំពីសំបកចេក
សំបកចេកជារឿយៗត្រូវបានគេយកទៅបោះចោល ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាសំបកចេកមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ។ ដូច្នេះហើយ នៅពេលដែលយើងបរិភោគហើយ យើងគួរតែយកសំបកចេកទៅប្រើប្រាស់ដូចខាងក្រោម៖
១.សម្អាតស្បែកជើងដោយសំបកចេក៖ ស្បែកជើងនៅពេលដែលយើងប្រើយូរវានឹងមានភាពកខ្វក់ ក៏ដូចជាបាត់បង់ពន្លឺចែងចាំង និងភាពស្រស់ស្អាតរបស់ស្បែកជើង។ ដូច្នេះការប្រើសំបកចេកគឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការសម្អាតស្នាមប្រឡាក់លើផ្ទៃស្បែកជើងស្បែក ខណៈពេលដែលធ្វើឱ្យស្បែករលោង និងភ្លឺចាំង។ បន្ទាប់ពីជូតស្បែកជើងដោយសំបកចេករួច សូមជូតវាម្ដងទៀតដោយកន្សែង ឬក្រដាស ហើយស្បែកជើងនឹងត្រឡប់មកស្អាតថ្មីដូចដើមវិញ។
២.បំបាត់ក្លិនក្នុងឡាន៖ រថយន្តថ្មីតែងមានក្លិនមិនល្អ ជាពិសេសកៅអីស្បែក និងស្រោមកៅអី។ ដូច្នេះហើយ អ្នកគ្រាន់តែដាក់សំបកចេកពីរបីក្នុងឡាន ហើយទុកចោលមួយយប់ នោះក្លិនឡានថ្មីនឹងរលាយបាត់បន្តិចម្តងៗ។ មូលហេតុគឺសំបកចេកមានសមត្ថភាពបំបាត់ក្លិនតាមបែបធម្មជាតិ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសំបកអាចប្រតិកម្មគីមីជាមួយក្លិនក្នុងឡានថ្មី ធ្វើឱ្យក្លិនមិនល្អត្រូវបានបំបាត់បន្តិចម្តងៗ។
៣.ព្យាបាលបញ្ហាចុកពោះ៖ ដើម្បីបំបាត់អាការចុកពោះ អ្នកគ្រាន់តែកាត់សំបកចេកជាដុំតូចៗ រួចដាក់ក្នុងឆ្នាំងចម្អិនជាការស្រេច។ ពេលចម្អិន អ្នកអាចបន្ថែមស្ករបន្តិច ដើម្បីបន្ថែមរសជាតិ បន្ទាប់ពីដាំឱ្យពុះរយៈពេល ៧-៨ នាទីត្រងទឹកហើយផឹកដោយផ្ទាល់។ ទឹកសំបកចេកអាចកាត់បន្ថយអាការមិនស្រួល និងស្រេកទឹកបន្ទាប់ពីផឹកគ្រឿងស្រវឹង ព្រមទាំងផ្តល់សំណើមដល់សួត និងពោះវៀនផងដែរ។
៤.កាត់បន្ថយការរមាស់ដែលបណ្តាលមកពីមូសខាំ៖ មូសតែងតែរំខានយើងគ្រប់រដូវ ជាពិសេសនៅរដូវត្រជាក់ ដូច្នេះប្រសិនបើអ្នករមាស់ស្បែកដោយសារមូសខាំ អ្នកអាចប្រើសំបកចេក ដោយកាត់វាជាបំណែកតូចៗ ហើយលាបសំបកចេកមួយដុំទៅកន្លែងដែលមូសខាំ។ Collagen នៅក្នុងសំបកចេកអាចរារាំងការលូតលាស់នៃផ្សិត និងបាក់តេរី ដោយហេតុនេះកាត់បន្ថយការរមាស់យ៉ាងមានប្រសិទ្ធភាព។
៥.ជួយឱ្យផ្លែឈើដទៃទុំលឿន៖ ប្រសិនបើអ្នកចង់ឱ្យផ្លែឈើផ្សេងៗទៀតដូចជាផ្លែស្វាយ ផ្លែប៉េស ឬគីវី ទុំលឿនអ្នកអាចយកសំបកចេកចូលក្នុងថង់ផ្លែឈើ ហើយចងវាឱ្យជិត រួចទុករយៈពេលពីរទៅបីថ្ងៃក្រោយ នោះផ្លែឈើទាំងនេះនឹងឆាប់ទុំយ៉ាងរហ័ស៕









Jisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕

:max_bytes(150000):strip_icc()/tofu_tacos-59395c225f9b58d58a521c2a.jpg)




• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕



























