Home ព័ត៌មានអន្តរជាតិ ថៃប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយព្រ.មានពីការខ្វះទឹកប្រើប្រាស់ទូទាំងប្រទេស

ថៃប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយព្រ.មានពីការខ្វះទឹកប្រើប្រាស់ទូទាំងប្រទេស

86
0

ប៉ុន្មានខែមុនបន់ឲ្យតែទឹកស្រក ពេលនេះស្រកជ្រុលចាប់ផ្ដើមភ័យ! ប្រទេសថៃឥឡូវនេះកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិគ្រោះរាំងស្ងួតដែលអាចប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់ ព្រោះមានទឹកនៅសល់ដែលអាចប្រើប្រាស់បានត្រឹមតែ ៤៩% ប៉ុណ្ណោះនៅក្នុងអាងស្តុកទឹកទូទាំងប្រទេស ។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbKzRXIMNjyouS_zJVUVdnjNoV-yAyNcIoj8ClCXk33SxLhdr32h0J5j8jrNbSHcu2A_-ONGSzeAKlEcc4aPlFg4lLGNPAwiU8Z0z_Oy99-xCcHCHvuWP0UmfuqeNJSfDJILDNo4JUENiScBfAGCUJDi8lW_w94oQKFNQRjJMsEF_8mTlsYeEIP_GEnRK/s1280/photo_2026-04-10_16-41-19.jpg
យោងតាមការិយាល័យធនធានទឹកជាតិ ជាធម្មតាអាងស្តុកទឹកនៅទូទាំងប្រទេសថៃមានសមត្ថភាពផ្ទុកទឹកបម្រុងសម្រាប់ប្រជាជនប្រើប្រាស់បាន ៦៤% ជារួម ប៉ុន្តែឆ្នាំនេះទឹកដែលអាចប្រើប្រាស់បានមានកម្រិតទាបជាងគួរឱ្យកត់សម្គាល់ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ក្នុងរដូវប្រាំង។ ក្នុងនោះដែរ តំបន់ទំនាបកណ្តាល គឺជាតំបន់ដែលប្រឈមនឹងហានិភ័យខ្លាំងបំផុត ដោយកម្រិតទឹកនៅក្នុងអាងស្តុកបានស្រកចុះមកត្រឹម ៤១% ប៉ុណ្ណោះគិតមកត្រឹមពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ0PMn88RgoaI9k5WbxKP4a28fOrqw23_LLH8MCZhggx04J5H-G6GbLgUFWBji9z-Zd5Bscj94zLG7VsitvVyf5BGQ3G_zwdDxdxXdONwbCynn1XtCJ6dZZGR0wdINd0kEuRzhTVNA_9VhAZquy3hdoNhv85rEFUAdojpVPEy0loWwoVL5motYa-gjh6Hb/s620/photo_2026-04-10_16-41-18%20(2).jpg

យោងតាមការិយាល័យធនធានទឹកជាតិ ការធ្លាក់ចុះយ៉ាងខ្លាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាភ្លៀងធ្លាក់តិច សីតុណ្ហភាពខ្ពស់លើសធម្មតា និងតម្រូវការទឹកកើនឡើង។ កត្តាទាំងនេះបានជំរុញឲ្យអាងស្តុកទឹកសំខាន់ៗទូទាំងប្រទេសថៃកំពុងស្ថិតនៅក្រោមសម្ពាធ ជាពិសេសនៅពេលដែលរដូវប្រាំងនៅតែបន្ត ហើយកំដៅបន្តកើនឡើងឥតថមថយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSkVoRpsRLCws5na8yeq_TRxswOaoWki4kyga0tcYsiC9b6ScTbwoTxMsR1fTJkYtx-8lEWmsfG5hCaGUC6mxBgoif6eYfwJKY6V6hSFxFHrQkdmLqJSGhLhX2xqcdZMFGc5dThXnzwh9wd1f1wCdCJEUaZumuZAHRU0byURG2f6df2DBXaHIQjoJu-xf5/s680/photo_2026-04-10_16-41-18%20(3).jpg
ផលប៉ះពាល់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ដោយមន្ត្រីបាននិយាយថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងការផលិតអគ្គិសនី ជាពិសេសនៅតំបន់ជនបទដែលពឹងផ្អែកយ៉ាងខ្លាំងលើការទទួលបានទឹកជាប្រចាំ។ បច្ចុប្បន្នកសិករកំពុងត្រូវបានជំរុញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងកែសម្រួលផែនការដំណាំដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHq9CMYM-5XVEZFrJQHdwOkfd2d-WGTe5zhiPLNIL-HQ9SYgsQDFhVltawEzfG-mTPUazOD0FEkSEHLiFJstOrVsSDDfyB-N-0Ghrdf7jA_8UO4gav0rmDlDbrP3kS1-p8w8OxxZxfyAxSqyiuuxRNVJ4LBbIYEGWYURYX5Rc2gYeXoOaJgeNJhpMD-H0Y/s1280/photo_2026-04-10_16-41-18.jpg

ជាមួយគ្នានេះ អ្នកជំនាញបានព្រមានថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីនិន្នាការតំបន់ធំជាង ដោយសារការប្រែប្រួលអាកាសធាតុ និងអាកាសធាតុអាក្រក់ធ្វើឱ្យគ្រោះរាំងស្ងួតកាន់តែកើតមានញឹកញាប់ និងកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ីអាគ្នេយ៍។ ដូច្នេះប្រសិនបើលក្ខខណ្ឌមិនប្រសើរឡើងក្នុងពេលឆាប់ៗនេះទេ ប្រទេសថៃអាចប្រឈមមុខនឹងរដូវប្រាំងដ៏លំបាកបំផុតមួយ ក្រោយខានកើតមានអស់រយៈពេលជាច្រើនឆ្នាំ៕